jump to navigation

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​គ្រា​ទី​១៩ បើក​ជា​ផ្លូវ​ការ​នៅ​ឥណ្ឌូណេស៊ី ថ្ងៃ​ព្រហស្បតិ៍ 17 ខែវិច្ឆិកា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អាស៊ាន.
trackback

កោះបាលី, ប្រទេសឥណ្ឌូនេស៊ី: នៅថ្ងៃបើកឆាកដំបូងនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៩ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០១១ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រទេសទាំង ១០ ជាសមាជិកអាស៊ាន បានជួបប្រជុំ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ មានជាអាទិ៍ ការបញ្ចូលបេក្ខភាពសមាជិកអាស៊ានថ្មី ការសម្រេចឲ្យប្រទេសមីយ៉ាម៉ា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១៤ បញ្ហាសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបូរី របស់ប្រទេសឡាវ ធុរកិច្ចអាស៊ាន និងបញ្ហាសមុទ្រចិនខាងត្បូង។ បន្ទាប់ពីកិច្ចប្រជុំ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផងដែរ។


មេដឹកនាំទាំង១០ប្រទេសរបស់សមាគមអាស៊ាន

+ការបញ្ចូលសមាជិកថ្មីរបស់អាស៊ាន៖

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៩ ដែលធ្វើឡើង កាលពីរសៀលថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០១១ ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានពិភាក្សាលើការស្នើសុំរបស់ប្រទេសទីម័រខាងកើត ក្នុងការសុំចូលជាសមាជិកពេញសិទ្ធរបស់អាស៊ាន។

ប្រទេសសឹង្ហបូរី ដែលតាំងពីដើមរៀងមក តែងតែប្រឆាំងទៅនឹងបេក្ខភាពរបស់ទីម័រ ចូលជាសមាជិករបស់អាស៊ាននោះ បានបញ្ជាក់ថា មិនមែនមានតែប្រទេសទីម័រខាងកើតមួយទេ ដែលសុំចូលជាសមាជិកពេញសិទ្ធិរបស់ អាស៊ាននោះ គឺនៅមានប្រទេសពីរផ្សេងទៀត ដែលសុំចូលជាសមាជិកអាស៊ាននេះដែរ។ នោះគឺប្រទេសហ្វីជី និងប្រទសប៉ាពួរយូគីណេ។

ដូច្នេះតាមប្រមុខរដ្ឋាភិបាលប្រទេសសឹង្ហបូរី ប្រសិនបើប្រទេសអស់ទាំងនោះ មិនអាចគោរពបានតាមប្រព័ន្ធច្បាប់បានទេ នោះនឹងនាំឲ្យអាស៊ានមិនអាចសំរេចបាន តាមគោលដៅនៃការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ បានឡើយ។

+ការយល់ព្រមឲ្យប្រទេសមីយ៉ាម៉ា ( ភូមា ) ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១៤

នៅក្នុងកិច្ចប្រជុំចង្អៀតនោះ បណ្តាមេដឹកនាំអាស៊ានទាំងអស់ បានឯកភាព គាំទ្រដល់បេក្ខភាពរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១៤។ មេដឹកនាំអាស៊ានបានស្នើសុំឲ្យប្រទេសមីយ៉ាន់ម៉ា បន្តធ្វើកំណែទំរង់លើវិស័យសេដ្ឋកិច្ច សង្គម និងនយោបាយ។

លោក ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋមីយ៉ាន់ម៉ា មានការសប្បាយចិត្ត ចំពោះការសម្រេចរបស់មេដឹកនាំអាស៊ាន ដែលបានឯកភាពដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១៤។

តាមរយៈនោះ ប្រមុខដឹកនាំសាធារណរដ្ឋ មីយ៉ាន់ម៉ា បានបន្តសន្យាថា នឹងបន្តធ្វើនូវអ្វីគ្រប់បែបយ៉ាង ដើម្បីធានាដល់ការរីកចំរើននៅក្នុងប្រទេស និងសំរាប់តំបន់ទាំងមូល។

+បញ្ហាការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី របស់ប្រទេសឡាវ

ដោយសារតែប្រមុខដឹកនាំប្រទេសឡាវ លើកឡើងពីការកសាងទំនប់វារីអគ្គិសនី សាយ៉ាបូរី ក្នុងប្រទេសឡាវ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានមានប្រសាសន៍ទៅកាន់បណ្តាមេដឹកនាំនៃប្រទេស ដែលមានការពាក់ព័ន្ធ ដើម្បីបើកកិច្ចប្រជុំរួមគ្នាមួយ ក្នុងការដោះស្រាយទៅនឹងការកសាងទំបន់វារីអគ្គិសនី សាយ៉ាបូរី របស់ឡាវរួមទាំងបណ្តាប្រទេសពាក់ព័ន្ធដទៃទៀត។

+កិច្ចប្រជុំធុរកិច្ចអាស៊ាន

បណ្តាមេដឹកនាំនៃសមាគមអាស៊ាន ក៏បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដោយវិស័យឯកជន បានលើកឡើងពីការចូលរួមចំណែកដល់ការកសាងអាស៊ាន ពិសេសការចូលរួមរបស់ផ្នែកឯកជន ក្នុងការវិនិយោគ និងបណ្តាក់ទុន។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំរវាងបណ្តាមេដឹកនាំអាស៊ាន ជាមួយវិស័យធុរកិច្ចនោះ បណ្តាមេដឹកនាំទាំងអស់ បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ ចំពោះការលើកឡើងរបស់វិស័យឯកជន ក្នុងនោះ ផ្នែកឯកជនមានបំណង ក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មាន ខាងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ។

តាមរយៈផ្នែកវិនិយោគនេះ ត្រូវបានលោករដ្ឋមន្ត្រី គូសបញ្ជាក់ថា មជ្ឈមណ្ឌលព័ត៌មាន ខាងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ បានកសាងជាលើកដំបូង នៅក្នុងប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។ ផ្នែកធុរកិច្ច ក៏មានបំណងចង់ឲ្យមជ្ឈមណ្ឌលនេះ នៅតាមបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បីជូនដំណឹង និងផ្តល់ព័ត៌មាន ដល់បណ្តាក្រុមហ៊ុនខ្នាតតូច និងមធ្យម ពីឱកាសវិនិយោគ នៅក្នុងតំបន់អាស៊ាន និងពិភពលោក។

ចំពោះកម្ពុជា ត្រូវបានរដ្ឋមន្ត្រី ចម ប្រសិទ្ធ មានប្រសាសន៍ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានស្នើដល់បណ្តាមេដឹកនាំ និងផ្នែកធុរកិច្ចអាស៊ានថា កម្ពុជានឹងស្នើដល់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មាននេះ ឲ្យបានហើយរួចរាល់ និងសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ និងលើកទី២១ នៅឆ្នាំ២០១២។

នៅក្នុងជំនួបនោះ ផ្នែកធុរកិច្ច បានគូសបញ្ជាក់នៅចំពោះមេដឹកនាំអាស៊ាន ពីលទ្ធភាពនៃការពិនិត្យ និងការស្ទង់មតិ ពីបណ្តាក្រុមហ៊ុននានា ក្នុងតំបន់ ដើម្បីពិនិត្យពីសក្តានុពល ក្នុងការប្រកួតប្រជែង។

លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្ថែមថា នៅពេលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០១២ កម្ពុជានឹងទាក់ទាញឲ្យមានការចូលរួមពីបណ្តាក្រុមហ៊ុនបរទេស ដើម្បីចូលរួមចំណែកឲ្យកាន់តែច្រើនឡើង ក្នុងការចូលរួមចំណែកកសាងគោលនយោបាយ ជាមួយនឹងបណ្តាមេដឹកនាំអាស៊ាន។

ក្រោយពីកិច្ចប្រជុំកំពូលខាងលើនេះ បណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន  បានចុះហត្ថលេខាលើឯកសារគោលមួយចំនួន រួមមាន៖ ទី១-កិច្ចព្រមព្រៀង ស្តីពី ការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សំរាប់ជំនួយមនុស្សធម៌ ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលចុះរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ទី២-សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការឯកភាព ក្នុងពហុភាព ឆ្ពោះទៅការពង្រឹងសហគមន៍អាស៊ាន ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។

ជាមួយគ្នានោះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើសេចក្តីបាលី ស្តីពី សហគមអាស៊ាន នៃប្រជាជាតិពិភពលោក ដើម្បីកសាងសហគមអាស៊ានមួយដ៏រឹងមាំ។

+បញ្ហាសមុទ្រចិនភាគខាងត្បូង

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានពិភាក្សាគ្នាលើបញ្ហាសមុទ្រចិនភាគខាងត្បូងផងដែរ។ ចំណុចនេះ ត្រូវបានលោក ម៉ាទីន ណាតាលេហ្គាវា រដ្ឋមន្ត្រីការបរទេសប្រទេសឥណ្ឌូនេស៊ី ថ្លែងទៅកាន់សន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំថា ដំណោះស្រាយដ៏មានប្រសិទ្ធភាព សំរាប់បញ្ហានេះ គឺមានការឯកភាពគ្រប់ភាគីទាំងអស់ ក្នុងធ្វើការចរចារគ្នា ដោយសន្តិវិធីប៉ុណ្ណោះ។

+កិច្ចប្រជុំទ្វេភាគីរវាងសម្តេច ហ៊ុនសែន និងលោកនាយករដ្ឋមន្ត្រី សឹង្ហបូរី

ក្រៅជំនួបកំពូលអាស៊ានលើកទី១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារទេ្វភាគី ជាមួយលោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សឹង្ហបូរី។ ប្រមុខរដ្ឋាភិបាលទាំងពីរ បានលើកឡើងពីការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំ២០១២។

លោកនាយករដ្ឋមន្ត្រី សឹង្ហបូរី មានប្រសាសន៍ថា សឹង្ហបូរីនឹងជួយនូវរាល់អ្វីៗគ្រប់បែបយ៉ាងដល់ប្រទេសកម្ពុជា ដូចដែលប្រទេសសឹង្ហបូរី ធ្លាប់បានជួយដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ នៅពេលដែលប្រទសកម្ពុជាពេលនោះ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុនសែន បានស្នើដល់ប្រទេសសឹង្ហបូរី ជួយផ្តល់នូវគំនិតមួយចំនួន ដល់កម្ពុជាដូចអ្វី ដូចដែលសឹង្ហបូរី ធ្លាប់បានជួយដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ក្នុងការពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូង និងការនាំប្រទេសឥណ្ឌា និងប្រទេសដទៃទៀត ចូលរួមក្នុងវេទិកាអាស៊ាន។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា សំរាប់ការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០១២ សភាពការវិវត្តន៍របស់ពិភពលោក មានការប្រែប្រួលខ្លាំងណាស់ ដូចជា បញ្ហាដែលមិនទាន់ដោះស្រាយចប់ ស្តីពី បញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជា បញ្ហាប្រព័ន្ធច្បាប់ទាំងផ្នែកទន់ និងផ្នែករឹង និងប្រព័ន្ធតុលាការ ជាដើម ដែលនៅមិនទាន់ដោះស្រាយចប់៕ ( អត្តបទដកស្រង់ពីលោក សំអូន នៅទូរទស្សន៍ជាតិកម្ពុជា )

ចម្លងទាំងស្រុងចេញពី ស៊ីអ៊ីអិន

_______________________________________________
អានព័ត៌មាន
១. ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៧. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៨. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
៩. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១០. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១១. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១២. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី
១៣. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៨ និង២៩ នៅវៀងចន្ទន៍

មតិ»

1. គ.ស.​២០១១ « ស្រែ​ខ្មុក - ថ្ងៃពុធ 7 ខែធ្នូ 2011

[…] […]

2. កម្ពុជា​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២០ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែវិច្ឆិកា 2012

[…] […]

3. ទី​បំផុត​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ ក៏​បាន​ចាប់​ផ្ដើម « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែវិច្ឆិកា 2012

[…] កម្ពុជា​បើក​កិច្ច​ប្… លើ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​គ្រា… […]

4. ថៃ​បើក​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៥ ទាំង​រញ៉េ​រញ៉ៃ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែវិច្ឆិកា 2012

[…] […]

5. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​គ្រា​ទី​១៦ បាន​បើក​នៅ​ក្រុង​ហាណូយ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែវិច្ឆិកា 2012

[…] […]

6. ហាណូយ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​១៧ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែវិច្ឆិកា 2012

[…] […]

7. ចាការតា បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន គ្រា​ទី​១៨ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែវិច្ឆិកា 2012

[…] […]

8. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទី​២១ បើក​នៅ​ក្រុង​ភ្នំពេញ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែវិច្ឆិកា 2012

[…] […]

9. ប្រ៊ុយណេ​បើក​ជា​ផ្លូវ​ការ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន គ្រា​ទី​២២ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 28 ខែ​មេសា 2013

[…] […]

10. ភូមា​ចាត់​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៤ ជា​ប្រវត្តិសាស្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 11 ខែ​ឧសភា 2014

[…] […]

11. កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៣ បើក​នៅ​ប៊្រុយណេ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 11 ខែ​ឧសភា 2014

[…] […]

12. កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី​២៥ បាន​ចាប់​ផ្ដើម​នៅ​ភូមា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែវិច្ឆិកា 2014

[…] […]

13. កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៦ ចាប់​ផ្ដើម​នៅ​ម៉ាឡេស៊ី | ស្រែ​ខ្មុក - ថ្ងៃពុធ 29 ខែ​មេសា 2015

[…] […]

14. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2015

[…] […]

15. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៨ និង​២៩ នៅ​វៀងចន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃពុធ 7 ខែកញ្ញា 2016

[…] ៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើក… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: