jump to navigation

បិទ​ស៊ីហ្គេមស៍​២៦ ខ្មែរ​បាន​មេដាយ​តិច​ជាង​លើក​មុន​ទៅ​ទៀត! ថ្ងៃអង្គារ 22 ខែវិច្ឆិកា 2011

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​២៦, អំពីស្រុកខ្មែរ.
trackback

កីឡា​អាស៊ី​អគ្នេយ៍ ឬ​ស៊ីហ្គេមស៍​ទី​២៦ បាន​បិទ​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​​​មិញ​នេះ (២២ វិច្ឆិកា ២០១១) នៅ​ឯ​​ពហុ​កីឡដ្ឋាន ហ្គេឡូរ៉ា ស្រី​វិជ័យ (Gelora Sriwijaya) នៃ​ក្រុង​ប៉ាលេមបាង ​​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា កន្លង​ទៅ​នេះ។ សម្រាប់​លទ្ធផល​ជា​​​ផ្លូវ​ការ ប្រទេស​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ ជា​ប្រទេស​ដែល​ទទួល​មេ​ដាយ​ច្រើន​ជាង​គេ​បំផុត បន្ទាប់​មក​មាន​ថៃ និង​វៀតណាម។

  • ខ្មែរ​បាន​មេដាយ​តិច​ជាង​កាល​ពី​ស៊ីហ្គេមស៍​២៥

សម្រាប់​ប្រទេស​កម្ពុជា​វិញ យើង​មិន​ដឹង​ថា​វិស័យ​កីឡា​ខ្មែរ​រីក​ចម្រើន ឬ​ចុះ​អន់​ថយ​នោះ​ទេ ដ្បិត​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​ស៊ីហ្គេមស៍​នៅ​ស្រុក​លាវ កាល​ពី​ឆ្នាំ​២០០៩ ខ្មែរ​មិន​បាន​មេដាយ​កើន​ឡើង​សោះ​ឡើយ តែ​ផ្ទុយ​មក​វិញ បែរ​ជា​មេដាយ​ធ្លាក់​ចុះ​ពី​ពីរ​ឆ្នាំ​មុន​ទៅ​វិញ បើ​ទោះ​បី​ជា​ថា​កើន​ឡើង​មេដាយ​មាស​ចំនួន​១​ក៏​ដោយ​ចុះ។

សម្រាប់​ប្រទេស​កម្ពុជា នៅ​ស៊ីហ្គេមស៍ គ្រា​នេះ​បាន​ទទួល​មេដាយ​សរុប​ចំនួន​៣៩ ដោយ​ក្នុង​នោះ​មាន៖ ​មាស​៤, ប្រាក់​១១, និង​សំរិទ្ធ​២៤។ កាល​ពី​ស៊ីហ្គេមស៍​គ្រា​ទី​២៥ វិញ ប្រទេស​កម្ពុជា​បាន​ទទួល​មេដាយ​សរុប​ចំនួន​៤០ ដោយ​ក្នុង​នោះ​មាន៖ មាស៣, ប្រាក់​១០, និង​សំរិទ្ធ២៧៕

  • ចំនួន​មេដាយ​សរុប​ដែល​ប្រទេស​នីមួយ​ៗ​ទទួល​បាន​នៅ​ស៊ីហ្គេមស៍​គ្រា​ទី​២៦

_________________________________________________________
អាន​ផង​ដែរ
១. បើក​ហើយ​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ី​ហ្គេមស៍) លើក​ទី​២៦
២. លាវ​បិទ​ស៊ីហ្គេមស៍​ទី​២៥​យ៉ាង​សង៉ាង៉ាម
៣. ស្រស់​ស្អាត​ម៉្លេះ​នែក!
៤. កីឡា​៩​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៦
៥. វីរជន​មេដាយ​ទាំង​៣៩ នៅ​ស៊ីហ្គេមស៍​២៦
៦. បិទ​ស៊ីហ្គេមស៍​២៧ ខ្មែរ​បាន​មេដាយ​លើស​មុន​តែ​៨​គ្រឿង​ប៉ុណ្ណោះ
៧. ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ ខ្មែរ​បាន​មេដាយ​តិច​បំផុត​ហួស​ក្ដី​ស្មាន
៨. ស៊ីហ្គេមស៍​ទី​២៩ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨​បាន

Advertisements

មតិ»

1. បើក​ហើយ​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ី​ហ្គេមស៍) លើក​ទី​២៦ « ស្រែ​ខ្មុក - ថ្ងៃអង្គារ 22 ខែវិច្ឆិកា 2011

[…] នៅ​ស៊ីហ្គេមស៍ ៥. បិទ​ស៊ីហ្គេមស៍​២៦ ខ្មែរ​បាន​មេដាយ​… Like this:LikeBe the first to like this […]

2. លាវ​បិទ​ស៊ីហ្គេមស៍​ទី​២៥​យ៉ាង​សង៉ាង៉ាម « ស្រែ​ខ្មុក - ថ្ងៃអង្គារ 22 ខែវិច្ឆិកា 2011

[…] […]

3. ឧត្តម - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011

នេះបើកីឡាប្រភេទថ្មីមួយ (មិនចាំឈ្មោះ) កីឡាករ មិនហ៊ានចេញលុយខ្លួនឯងទៅទេ(រដ្ឋមិនចេញឲ្យ) មុខជាខ្សត់ជាងនេះទៀត!

ក្មេងស្រែ - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011

vovinam និង ស្អីគេស្រដៀង​តៃក្វាន់ដូ​ដែរនោះ ។

ឧត្តម - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011

ដូចជាហ្នឹងហើយ! ហើយពេលក្រុមកីឡាករមកវិញ ដើមអំពិលផ្សាយថា គ្រូបង្វឹកធ្វើឬកក្រអឺត មិនឲ្យអ្នកកាសែតសំភាស៍! ខ្ញុំគិតថា គ្រូបង្វឹកនោះប្រហែលគិតដូចខ្ញុំ! គិតយ៉ាងម៉េច! គិតថា “មុនទៅអញចេញលុយខ្លួនឯង គ្មានអាណាមករវីរវល់ ជួយនេះជួយនោះឲ្យសមអញជាអ្នកតំណាងប្រទេសទេ ដល់ពេលបានលទ្ធផលល្អ តាំងនាំគ្នាមកហៃអើ ចង់យកមុខយកមាត់ថាដោយសារអញ្ចេះ ដោយសារអញ្ចុះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អ្នកនេះ អ្នកនោះ! ពួកអត់ប្រយោជន៍!”

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011

បើ​អញ្ចឹង​មែន​នោះ​ពួក​គាត់​ធើ​ត្រូវ​បស់​គាត់​ហើយ…

ឧត្តម - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011
4. កំឡោះខ្មែរ - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011

ប៉ុស្ត៏អប្សរាថា ខ្មែរបានមេដាយមាសដល់ទៅ៨ឯណោះ! ម៉េចក៏ឃើញមានតែ៤? ហើយលោកថោងខុនក៏បានស្រែកក្តែងៗថា បាន៨មែន ហើយគេរាប់តាមវិញ្ញាសារកីឡា!

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011

៨ ខ្មេះ! មាន​តា​លួច​ផលិត​ធើ​ខ្លួន​ឯង!
ប្រកួត​គូ​ក្ដី​ក្រុម​ក្ដី គេ​ឲ្យ​តែ​មួយ​មេដាយ​ទេ…!

ក្មេងស្រែ - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011

ប្រហែល​គាត់​រាប់​មេដាយ​ដែល​ប្រកួត​លក្ខណៈក្រុម ដែល​ពីរ តែ​គេ​រាប់​១ បី​គេ​រាប់១ ​ទេ​ដឹង?

កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែវិច្ឆិកា 2011

ចឹងមាសមួយគីឡូយកមកធ្វើមេដាយមាស៨នោះ គេគិតម៉េចដែរ? បើ៨មេដាយ បែរជារាប់តែ៤?

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែវិច្ឆិកា 2011

ហី​លោក​កំឡោះ​ខ្មែរ​ឯង​ហ្នឹង​គិត​ថា​ មេដាយ​ហ្នុង​ជា​មាស​សុទ្ធ​ហ្អី?

កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែវិច្ឆិកា 2011

ហាហា! បើទាំងអស់គ្នានាំគ្នាហៅថា មេដាយមាស ចឹងប្រាកដណាស់ កំឡោះខ្មែរគិតថា​ ជាមាស! ត្រង់សុទ្ធមិនសុទ្ធក៏អត់ដឹងដែរ បើអត់ដែលបានមួយហ្នឹងគេផង!

5. សុខហេង - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011

ហេតុ​អី​ក៏ឥណ្ដូនេស៊ី ថៃ​បាន​មេដាយ​មាស​ដល់​រាប់​រយ ចំនែក​ប្រ​ទេស​ខ្លះ​វិញ​សឹង​រក​មេដាយ​មាស​មិន​បាន ?

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011

ចេះ​សួរ​ទៅ​កើត សុខហេង!

6. កីឡា​៩​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៦ « ស្រែ​ខ្មុក - ថ្ងៃពុធ 23 ខែវិច្ឆិកា 2011

[…] ឬ​ស៊ីហ្គេមស៍​ទី​២៦ ដែល​បាន​បញ្ចប់​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ […]

7. វីរជន​មេដាយ​ទាំង​៣៩ នៅ​ស៊ីហ្គេមស៍​២៦ « ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែវិច្ឆិកា 2011

[…] កម្ពុជា​យើង​ទទួល​មេដាយ​សរុប​ចំនួន​៣៩ […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[…] ចម្រៀង «បាត់ដំបង», បិទ​ស៊ីហ្គេមស៍​២៦ ខ្មែរ​បាន​មេដាយ​…, […]

9. បិទ​ស៊ីហ្គេមស៍​២៧ ខ្មែរ​បាន​មេដាយ​លើស​មុន​តែ​៨​គ្រឿង​ប៉ុណ្ណោះ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 22 ខែធ្នូ 2013

[…] គឺ​តាំង​ពី​ស៊ីហ្គេមស៍​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កា… […]

10. ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ ខ្មែរ​បាន​មេដាយ​តិច​បំផុត​ហួស​ក្ដី​ស្មាន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែមិថុនា 2015

[…] ៣. បិទ​ស៊ីហ្គេមស៍​២៦ ខ្មែរ​បាន​មេដាយ​…៤. បិទ​ស៊ីហ្គេមស៍​២៧ […]

11. ស៊ីហ្គេមស៍​ទី​២៩ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨​បាន | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែសីហា 2017

[…] ៤. បិទ​ស៊ីហ្គេមស៍​២៦ ខ្មែរ​បាន​មេដាយ​…៥. បិទ​ស៊ីហ្គេមស៍​២៧ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: