jump to navigation

ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច ថ្ងៃ​ចន្ទ 5 ខែ​ធ្នូ 2011

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย.
trackback

ស្លាក​សញ្ញា​ត្រា​ខួប​ជុំ​ទី​៧ នៃ​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ថៃ

ថ្ងៃ​នេះ ដូច​បណ្ដា​ឆ្នាំ​មុន​ៗ​ដែរ រាជ​អា​ណាចក្រ​ថៃ​ បាន​ប្រារព្ធ​បុណ្យ​ដ៏​ធំ​ធេង​នៃ​ទិវា​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្ស័ត្រិយ៍​ខ្លួន ខួប​៧​ជុំ (៧x១២=៨៤​វស្សា) នៅ​ទួទាំង​ប្រទេស បើ​ទោះ​បី​ជា​ឆ្នាំ​នេះ​ថៃ​បាន​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ដ៏​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​មក​ក៏​ដោយ។

ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេស​រាមា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាម​មិន្ទ្រា​ធិរាជ បរម​នាថ​បពិត្រ ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គម្រប់​៨៤​យាង​ចូល​៨៥​ព្រះ​វស្សា​ហើយ​នោះ នា​ថ្ងៃ​នេះ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ដើម្បី​ចូល​ក្នុង​ព្រះ​បរម​រាជ​វាំង​មហាសមាគម នៅ​មុខ​តេជ (វ៉េរ៉ង់ដា) ព្រះ​ទីន័ង​ចក្រី​មហា​ប្រាសាទ ក្នុង​ព្រះ​បរម​រាជ​វាំង ដើម្បី​ព្រះ​រាជ​ទាន​វរោកាស​ឲ្យ​ព្រះ​បរម​រាជ​វង្ស នាយករដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា ព្រឹទ្ធសភា ខ្ញុំ​រាជការ សមាជិក​សភា​តំណាង​រាស្ត្រ ចូល​ថ្វាយ​បង្គំ​គាល់​ ដើម្បី​ថ្វាយ​ព្រះ​ពរ​ព្រះ​អង្គ ដូច​រាល់​ៗ​ឆ្នាំ​ដែរ។

ចំំណែក​ឯ​ប្រជា​រាស្ត្រ​សាមញ្ញ​វិញ​បាន​នាំ​គ្នា​ចេញ​ពី​ផ្ទះ​ដើម្បី​មក​រង់​ចាំ​ទទួល​ព្រះ​មហាក្ស័ត្រិយ៍​របស់​គេ​ពេញ​ផ្លូវ​យ៉ាង​ណែន​ណាន់​តាន់​តាប់។ ព្រះ​មហាក្ស័ត្រិយ៍​ថៃ គឺ​ជា​ព្រះ​មហាក្ស័ត្រិយ៍​មួយ​រូប​ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​​ជាង​គេ​ក្នុង​លោក និង​ត្រូវ​បាន​ប្រជារាស្ត្រ​ព្រះ​អង្គ​គោរព​ស្រឡាញ់​ បូជា និង​ស្មោះ​ស្ម័គ្រ​យ៉ាង​ខ្លាំង​ក្លា​បំផុត។ ឆ្នាំ​នេះ​ ប្រទេស​ថៃ​បាន​នឹង​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្ស័ត្រិយ៍​​ខ្លួន​ធំ​ជាង​ឆ្នាំ​ណា​ៗ​ទាំង​អស់​ដោយ​សារ​ឆ្នាំ​នេះ​គឺ​ជា​ខួប​ជុំ​ទី​៧​នៃ​ព្រះ​ជន្ម​ព្រះ​អង្គ បន្ថែម​ពី​លើ​ការ​ចេញ​ធនប័ត្រ​ថ្មី ១០០​បាត សម្រាប់​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ឆ្នាំ​នេះ​ផង​ដែរ៕


មហាក្ស័ត្រិយ៍​ថៃ និង​ព្រះ​រាជ​វង្សានុវង្ស​បង្ហាញ​ព្រះ​ភ័ក្ត្រ ថ្ងៃ​ចម្រើន​ព្រះ​ជន្ម

មន្ត្រី​ថៃ​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ពរ​ស្ដេច​ខ្លួន

កង​ទាហាន​រក្សា​ព្រះ​អង្គ ក្នុង​ព្រះ​រាជ​ពិធី

ប្រជាជន​ថៃ​ចេញ​មក​រង់​ចាំ​ទទួល​ស្ដេច​របស់​ខ្លួន

រាស្ត្រ​ថៃ​ចេញ​មក​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ពរ​ស្ដេច​របស់​ខ្លួន

វីដេអូ​មហាស្រព​អប​អរ​បុណ្យ​កំណើត​ស្ដេច​ថៃ

_________________________________________________
អាន​ផង​ដែរ
១. ស្តេច​ថៃ​យាង​ចេញពី​មន្ទីរពេទ្យ​សំរាប់​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ខួបកំណើត​
២. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៣. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន
៤. ថៃ​ចេញ​ក្រដាស​ប្រាក់​១០០​បាត​ថ្មី អប​អរ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន
៥. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៦. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា
៧. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៨. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍
រូប​ភាព​ពី​អ្នក​ចាត់ការ

Advertisements

មតិ»

1. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន « ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 6 ខែ​ធ្នូ 2011
2. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម « ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 6 ខែ​ធ្នូ 2011

[…] ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន… […]

3. ថៃ​ចេញ​ក្រដាស​ប្រាក់​១០០​បាត​ថ្មី អប​អរ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន « - ថ្ងៃ​អង្គារ 6 ខែ​ធ្នូ 2011

[…] ដើម្បី​អប​អរ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម ព្រះ​មហាក្ស័ត្រិយ៍ ព្រះ​ចៅ ភូមិពល […]

4. តា ម៉ាប់ - ថ្ងៃ​អង្គារ 6 ខែ​ធ្នូ 2011

រាជវង្ស​ម៉េច​មុខ​…ម៉េស?

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 6 ខែ​ធ្នូ 2011

មុខ​ម៉េច?

តា ម៉ាប់ - ថ្ងៃ​ពុធ 7 ខែ​ធ្នូ 2011

មិនហ៊ាន​និយាយ​ខ្លាច​ចូល​ស្រុក​ថៃ​លែង​បាន

សុភ័ក្ត្រ - ថ្ងៃ​ពុធ 7 ខែ​ធ្នូ 2011

ហាហាហា…. ខ្លាច​អី វា​មើល​អក្សរ​ខ្មែរ​ម៉េច​ដាច់?

តា ម៉ាប់ - ថ្ងៃ​ពុធ 7 ខែ​ធ្នូ 2011

មុខ​ដូច​ស្វា

5. កែវ ឌីណា - ថ្ងៃ​អង្គារ 6 ខែ​ធ្នូ 2011

ទើបតែ ៨៤ ព្រះវស្សាតើហ្អី!?? ម្សិលមិញមើលគេប្រារព្វពិធីយ៉ាង មហោឡារិក នឹកឃើញដល់បុណ្យចម្រើនព្រះជន្មស្តេចខ្មែរ ស្ងាត់ច្រៀប សូម្បីតែទង់ជាតិ មិនទាំងលើកផង (ខ្លះ) 😦

6. somsounnas - ថ្ងៃ​ពុធ 7 ខែ​ធ្នូ 2011

សប្បាយចិត្តវិញគេសរសេរអក្សរខ្មែរអោយអាន!
អធឹកអធមណាស់បុណ្យស្តេចស្រុកគេ.

7. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម « ស្រែ​ខ្មុ - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2012
8. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 6 ខែ​ធ្នូ 2013
9. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្ - ថ្ងៃ​សៅរ៍ 6 ខែ​ធ្នូ 2014
10. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 6 ខែ​ធ្នូ 2015

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: