jump to navigation

សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១១ ថ្ងៃអង្គារ 10 ខែមករា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
14 comments


ចំនួនចូលទស្សនាប្រចាំខែសម្រាប់ឆ្នាំ២០១១

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១១នេះគឺមានចំនួន៩៧.៥១៨ដង ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន២៦៧,១៧២៦ដង។ ហេតុដូចនេះនិយាយជារួម គឺចំនួនចូលទស្សនាមានការកើនឡើងជាងឆ្នាំកន្លងទៅ (២០១០) ចំនួន ២៤.៦៧២ដង ដែលកាលណុះមានចំនួនដងទស្សនាសរុប ៧២.៨៤៦។

សម្រាប់ឆ្នាំ២០១១នេះ មានការកើនឡើងនូវស្ថិតិថ្មីប្រចាំខែ ដែលមានចំនួនចូលអានខ្ពស់ជាងពេលណាៗទាំងអស់ គឺនៅដើមឆ្នាំ ខែមករាដែលមានចំនួនចូលអានរហូតដល់ទៅ៩.៥៦៤ដង ឈ្នះស្ថិតិចាស់កាលពីខែធ្នូ ឆ្នាំ២០១០ ដែលមានចំនួន៨.០៨៤ដង។ តែសម្រាប់ខែដែលចូលទស្សនាទាបជាងគេវិញ សម្រាប់ឆ្នាំ២០១១នេះ គឺខែវិច្ឆិកា ដែលមានចំនួនទស្សនាតែ៥.៨២៩ ដងប៉ុណ្ណោះ ក៏ប៉ុន្តែលើឆ្នាំកន្លងទៅចំនួន១.៣៦៨ដង (ខែមករា ២០១០ មានចំនួន៤.៤៦១ដង)។

ឆ្នាំ២០១១ នេះស្ថិតិទស្សនាប្រចាំខែមានភាពប្រដំប្រសងគ្នា ហើយបើទោះបីឃើញថាមានការកើនឡើងសម្បើមជាងឆ្នាំកន្លងទៅមែន តែទំនោរវិញ គឺនៅដើមឆ្នាំ ឯចុងឆ្នាំមានការថយចុះ។ តាមការឲ្យដឹង ប្លក់នេះប្រសិនបើយកទៅដាក់តាំងពិព័រណ៌នៅសារមន្ទី Louvre Museum គឺត្រូវចំណាយពេល៤ថ្ងៃទើបទស្សនាអស់ ហេហេ…


ចំនួនអ្នកទស្សនាចាប់ពីខែមិថុនា ឆ្នាំ២០០៩

________________________________________________
ប្រកាសទាក់ទង
១. 2011 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១១
២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ
៣. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១២
៤. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១០
៥.  សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៩
៦. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៨
៧. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ (២០០៧)
៨. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១២
៩. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៣
១០. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៤
១១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៥
១២. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៦
១៣. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៧
១៤. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨

Advertisements
%d bloggers like this: