jump to navigation

បង្គោល​គីឡូម៉ែត្រ​ទី​សូន្យ នៅ​ផែន​ដី​ខ្មែរ ថ្ងៃអាទិត្យ 15 ខែមករា 2012

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
7 comments

លោក​អ្នក​មាន​ជ្រាប​ទេ​ថា នៅ​ក្នុង​ផែន​ដី​ខ្មែរ​បច្ចុប្បន្ន​ ចំណុច​សូន្យ​ដែល​គេ​ចាប់​រាប់ ចេញ​ទៅ​ចម្ងាយ​នានា​នៅ​ទួទាំង​ព្រះ​នគរ គឺ​​ស្ថិត​នៅ​ត្រង់​វត្ត​ភ្នំ ឯ​ព្រះ​រាជ​ធានី​ចតុម្មុខ ភ្នំពេញ។

នៅ​សម័យ​បច្ចុប្បន្ន​នេះ រាជការ​បាន​ចាត់​សាង​បង្គោល​ម៉ែត្រ​ត្រង់​គីឡូម៉ែត្រ​លេខ​សូន្យ​នេះ​ចំនួន​មួយ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​វត្ត​ភ្នំ តាម​រចនាប័ទ្ម​ខ្មែរ រចនា​យ៉ាង​ស្អាត ហើយ​ដែល​មាន​ប្រាប់​ពី​ទិស​ដៅ​ទៅ​កាន់​បណ្ដា​ខែត្រ​នានា នៅ​ទួទាំង​ព្រះ​រាជ​អាណា​ចក្រ​ផង​។

ប្រសិន​បើ​អស់​លោក ដែល​មិន​ទាន់​បាន​ឃើញ​បង្គោល​គីឡូម៉ែត្រ​លេខ​សូន្យ​នេះ​ទេ សូម​លោក​អ្នក​ទៅ​ទស្សនា និង​ថត​រូប​ទុក​អនុស្សាវរីយ៍ តាម​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន៕


បង្គោល​ម៉ែត្រ​លេខ​សូន្យ នៅ​ឯ​ព្រះ​រាជ​ធានី​ចតុម្មុខ ភ្នំពេញ​ក្រុង​កម្ពុជា

លម្អ​ដោយ​គ្រុឌ​ចំនួន​បួន​បែរ​ទៅ​ទាំង​ចតុ​ទិស

គ្រឹះ​លម្អ​ដោយ​ក្បាច់​ខ្មែរ​បុរាណ និង​មាន​ដាក់​ទិស​ទាំង​បួន ផង​ដែរ

___________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​នៅ​វត្ត​ភ្នំ

%d bloggers like this: