jump to navigation

មើល​ឈ្មោះ​អ្នក​នៅ​វេបសៃត៍ គជប ថ្ងៃអង្គារ 17 ខែមករា 2012

Posted by សុភ័ក្ត្រ in វេបសៃត៍​ថ្មីៗ, អំពីស្រុកខ្មែរ.
15 comments

សម័យទំនើប បច្ចុប្បន្ននេះ លោកអ្នកអាចស្វែងរកឈ្មោះបោះឆ្នោតរបស់លោកអ្នកបានតាមប្រព័ន្ធអ៊ីនធ័រណេត ហើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប បានរៀបចំវេបសៃត៍មួយឈ្មោះថា www.voterlist.org.kh សម្រាប់លោកអ្នកពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត របស់គជប។

ការបោះឆ្នោតព្រឹទ្ធសភា សម្រាប់នីតិកាលថ្មី នឹងឈានចូលមកដល់ហើយ ច្នេះទេ លោកអ្នកអាចពិនិត្យឈ្មោះរបស់លោកអ្នកតាមប្រព័ន្ធអ៊ិនធ័រណេតនេះបានដោយមិនចាំបាច់ទៅការិយាល័យឡើយ។ ការស្វែងរកឈ្មោះមានភាពងាយស្រួល ដោយអាចស្វែងរកតាមឈ្មោះក៏បាន (វាយឈ្មោះ និងនាមត្រកូល) ព្រមទាំងតាមបែប បញ្ជីឈ្មោះតាមការិយាល័យក៏បាន។

សាកល្បងរកឈ្មោះអ្នកនៅគេហទំព័រគជប។ ខ្ញុំរកឃើញឈ្មោះខ្ញុំហើយ។ ចុះអ្នកវិញ?

____________________________________________
អានផងដែរ
១. ត្រៀមខ្លួនបោះឆ្នោតដើម្បីយើងទាំងអស់គ្នា
២. បញ្ហានៅលើវេបសៃត៍បញ្ជីបោះឆ្នោតរបស់គជប

Advertisements
%d bloggers like this: