jump to navigation

មើល​ឈ្មោះ​អ្នក​នៅ​វេបសៃត៍ គជប ថ្ងៃអង្គារ 17 ខែមករា 2012

Posted by សុភ័ក្ត្រ in វេបសៃត៍​ថ្មីៗ, អំពីស្រុកខ្មែរ.
trackback

សម័យទំនើប បច្ចុប្បន្ននេះ លោកអ្នកអាចស្វែងរកឈ្មោះបោះឆ្នោតរបស់លោកអ្នកបានតាមប្រព័ន្ធអ៊ីនធ័រណេត ហើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប បានរៀបចំវេបសៃត៍មួយឈ្មោះថា www.voterlist.org.kh សម្រាប់លោកអ្នកពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត របស់គជប។

ការបោះឆ្នោតព្រឹទ្ធសភា សម្រាប់នីតិកាលថ្មី នឹងឈានចូលមកដល់ហើយ ច្នេះទេ លោកអ្នកអាចពិនិត្យឈ្មោះរបស់លោកអ្នកតាមប្រព័ន្ធអ៊ិនធ័រណេតនេះបានដោយមិនចាំបាច់ទៅការិយាល័យឡើយ។ ការស្វែងរកឈ្មោះមានភាពងាយស្រួល ដោយអាចស្វែងរកតាមឈ្មោះក៏បាន (វាយឈ្មោះ និងនាមត្រកូល) ព្រមទាំងតាមបែប បញ្ជីឈ្មោះតាមការិយាល័យក៏បាន។

សាកល្បងរកឈ្មោះអ្នកនៅគេហទំព័រគជប។ ខ្ញុំរកឃើញឈ្មោះខ្ញុំហើយ។ ចុះអ្នកវិញ?

____________________________________________
អានផងដែរ
១. ត្រៀមខ្លួនបោះឆ្នោតដើម្បីយើងទាំងអស់គ្នា
២. បញ្ហានៅលើវេបសៃត៍បញ្ជីបោះឆ្នោតរបស់គជប

Advertisements

មតិ»

1. ភាព វិចិត្រ - ថ្ងៃ​ព្រហស្បតិ៍ 19 ខែមករា 2012

បញ្ជីបោះឆ្នោតដែល គ.ជ.ប បានរៀបចំនេះ គឺសម្រាប់ការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ ប៉ុណ្ណោះ មិនមែន​សម្រាប់ការបោះឆ្នោត​ព្រឹទ្ធសភាឡើយ។ អង្គបោះឆ្នោត និងអ្នកបោះ​ឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា គឺតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់​ទាំងអស់ក្នុងតំណែងតែប៉ុណ្ណោះ។

2. កូនផ្សោត - ថ្ងៃ​ព្រហស្បតិ៍ 19 ខែមករា 2012

នេះ​ជា​គំនិត​ល្អ​មួយ​ ដែល​យើង​ចាប់​ផ្តើម​ប្រើ​បច្ចេក​វិជ្ជា​សំរាប់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ងារ។ តែ​ទន្ទឹម​នឹង​នេះ ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ពី​ចំណុច​អវិជ្ជមាន​តូច​មួយ តែ​បើ​ប្រៀប​ធៀប​និង​ប្រយោជន៏ យើង​​ប្រហែល​ជា​អាច​ថា​ផាត់​ចោល​បាន។ គឺ​តាម​តែ​ការ​យល់​ឃើញ​របស់​យើង​ម្នាក់ៗ​ទៅ​ចុះ។ ចំណុច​នេះ គឺ​ព័ត៌មាន​ឯក​ជន។ មើល​បញ្ជី​ហើយ យើង​អាច​ដឹង​ ពី​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ទី​កន្លែង​រស់​នៅ (ប្រ​ហាក់​ប្រហែល​) របស់​អ្នក​ណា​ម្នាក់​បាន។

នៅ​ស្រុក​បារាំង​ខ្ញុំ​ធ្លាប់​មើល​ការ​អង្កេត​មួយ​ដែល​ទាក់​ទង​និង​ព័ត៌​មាន​ឯក​ជន​។ រឿង​នោះ​​គឺ មាន​អ្នក​ខ្លះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ យក​ឈ្មោះ​អាស័យ​ដ្ឆាន​របស់​គេ​ទៅ​បើ​កុង​ធានា​គារ។ ក្រោយ​មក​ គេ​ចាយ​លុយ​ដល់​ទៅ​ជំពាក់​ធានា​គារ។ ទី​បញ្ចប់ បញ្ហា​ធ្លាក់​ទៅ​លើ​ម្ចាស់​ឈ្មោះ​ដែល​អត់​ដឹង​អី។ ត្រូវ​គេ​បិទ​កុង​ចោល រាប់​ខែ ឆ្នាំ​រង​ចាំ​ការ​អង្កេត​ដើម្បី​ទទូល​បាន​ភាព​ស្អាត​ស្អំ​វិញ។

3. BaNun - ថ្ងៃ​ព្រហស្បតិ៍ 11 ខែតុលា 2012

សុំទោស!តើខ្ញុំអាចមើលឈ្មោះអត្តសពា្ញាណប័ណ្ណយើងនៅក្នុងវែបសាយថ៍បានដែរឫទេ?

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 11 ខែតុលា 2012

សាក​ល្បង​មើល​ទៅ

4. 2012 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១២ « ស្រែ​ខ្មុក - ថ្ងៃចន្ទ 14 ខែមករា 2013

[…] 1 មើល​ឈ្មោះ​អ្នក​នៅ​វេបសៃត៍ គជប 4 COMMENTS ខែមករា 2012 […]

5. ត្រៀម​ខ្លួន​បោះ​ឆ្នោត​ដើម្បី​យើង​ទាំង​អស់​គ្នា | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 25 ខែ​ឧសភា 2013

[…] ____________________________________________ អាន​ផង​ដែរ៖ ១. មើល​ឈ្មោះ​អ្នក​នៅ​វេបសៃត៍ គជប […]

6. nop vuthy - ថ្ងៃសុក្រ 12 ខែកក្កដា 2013

សូមជួយផ្ញើអ្នកបោះឆ្នោតអោយខ្ញុំបានទេ
nopvuthy2014@gmail.com

7. យន់​ណារ៉ុង - ថ្ងៃពុធ 17 ខែកក្កដា 2013

ចង់រកឈ្មោះ

8. 2013 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៣ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 12 ខែមករា 2014

[…] The busiest day of the year was July 27th with 1,235views. The most popular post that day was មើល​ឈ្មោះ​អ្នក​នៅ​វេបសៃត៍ គជប. […]

9. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​កុម្ភៈ 2014

[…] គឺ​ជា​ប្រកាស មើល​ឈ្មោះ​អ្នក​នៅ​វេបសៃត៍ គជប ដែល​បាន​ដាក់​កាល​ពីខែ​មករា […]

10. 2014 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៤ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 16 ខែមករា 2015

[…] 5មើល​ឈ្មោះ​អ្នក​នៅ​វេបសៃត៍ គជប10 COMMENTSJanuary 2012 […]

11. បញ្ហា​នៅ​លើ​វេបសៃត៍​បញ្ជី​បោះ​ឆ្នោត​របស់​គជប | ស្រែ​ខ្មុក - ថ្ងៃចន្ទ 9 ខែមករា 2017

[…] ____________________________________________ អានផងដែរ៖ ១. មើលឈ្មោះអ្នកនៅវេបសៃត៍ គជប ២. តើអ្នកបានទៅចុះឈ្មោះបោះឆ្នោតហើយឬនៅ? […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: