jump to navigation

ជប់​លៀង​ចូល​ឆ្នាំ​ចិន ថ្ងៃអង្គារ 24 ខែមករា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, 中文.
add a comment

កាល​ពី​ថ្ងៃ​សែន​ចិន ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ថ្វី​បើ​មិន​បាន​នៅ​ផ្ទះ​ឯ​ស្រុក​ខ្មែរ សែន​តាម​ប្រពៃណី​ចិន​ដូច​រាល់​ឆ្នាំ​ក៏​ដោយ ឆ្នាំ​នេះ​ពិសេស​ម្យ៉ាង​ដែរ មាន​ជន​ជាតិ​ចិន​ចំនួន​បី​នាក់​ដែល​ធ្វើ​ការ​ជាមួយ​គ្នា គេ​ចាត់​រៀប​ចាំ​ធ្វើ​អាហារ​ចិន​ញ៉ាំ​អប​អរ​ចូល​ឆ្នាំ​ចិន ហើយ​ខ្ញុំ​ក៏​បាន​ចូល​រួម​ជាមួយ​គេ​ដែរ។

តាំង​ពី​រសៀល​​ម៉ោង​៤​ ពួក​យើង​នាំ​គ្នា​ធ្វើ​ម្ហូប​ច្រើន​យ៉ាង​បស់​គាត់ ឯ​ខ្ញុំ​ក៏​បាន​ជួយ​វេច​ខ្ចប់​ដាំភ្លីង ជាមួយ​ពួក​នឹង​ដែរ ក្រៅ​ពី​នោះ​ជួយ​ចេញ​ថ្លៃ​ទឹក (ពិសេស) ផង ហេហេ…។ ធ្វើ​ចុះ​ធ្វើ​ឡើង​ម៉ោង​ជិត​៨​យប់​ឯណោះ​ទើប​បាន​ញ៉ាំ។ ពួក​យើង​នៅ​ញ៉ាំ​អាហារ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ​រហូត​ដល់​អាធ្រាត​ម៉ោង​១២​ឯ​ណោះ​ទើប​បំបែក​ផ្លូវ​គ្នា​មក​ផ្ទះ​រៀង​ៗ​ខ្លួន៕


ធ្វើ​ដាំភ្លីង

ស្នូល​ដាំភ្លីង

អាហារ​ដែល​ធ្វើ​ថ្ងៃ​នេះ

%d bloggers like this: