jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
14 comments

សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់នេះជាទីមេត្រី, ឆ្នាំ២០១១ បានកន្លងទៅ និងធ្មេចបើកៗជិតកន្លងផុតមួយខែទៀតទៅហើយ។ ដូចឆ្នាំកន្លងទៅដែរខ្ញុំតែងតែធ្វើសង្ខេបព្រឹត្តិការណ៍នានាពេញមួយឆ្នាំកន្លងទៅសម្រាប់ប្រិយមិត្រអ្នកដែលចូលចិត្តមកអាននៅទីនេះ។ សម្រាប់ឆ្នាំ២០១១ ក៏ដូចជាឆ្នាំកន្លងទៅដែរ វើដប្រេស្សបានធ្វើការសង្ខេបឲ្យប្លក់មួយរួចជាស្រេចហើយ ព្រមជាមួយទិន្នន័យសំខាន់ៗមួយចំនួនផងដែរ (សូមអានប្រកាស2011 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១១)។

សម្រាប់ឆ្នាំ២០១១ នេះ ប្រកាសដែលជាប់លេខមួយ និងមានអ្នកចូលអានរហូតដល់ទៅ១.១៣០ដងនោះ គឺប្រកាស «កម្ពុជា, ឃ្លាត់បានតែម៉ាំង» ដែលបានដាក់នៅថ្ងៃទី២៧ ខែមករា។ ចំណែកឯប្រកាស «កោតតែហង្សមាសធ្វើទៅរួច» ដែលបានដាក់កាលពីខែមីនា វិញ មានអ្នកចូលផ្ដល់មតិច្រើនជាងគេ រហូតដល់ទៅ១៤៦មតិ។

មកដល់ឆ្នាំ២០១១នេះ ប្លក់នេះមានកំណើតបាន៦ឆ្នាំហើយ និងមានអ្នកមកទស្សនាជាហូរហែរ និងបានកើនឡើងជាងឆ្នាំកន្លងទៅផងដែរ។ រហូតមកដល់ពេលនេះមានការចូលមកបើកមើលប្រមាណជាង៣សែន៧ម៉ឺនដង។ ដោយឡែកសម្រាប់ឆ្នាំ២០១១នេះមានចំនួនចុចចូលមើល ៩៧.៥១៨ដង ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន២៦៧,១៧២៦ដង។ (អានប្រកាសសរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១១)។ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺឆ្នាំមានអ្នកមកចូលទស្សនា រហូតគំរាមប្ដឹងខ្ញុំផងទៀត គឺនៅក្នុងអំឡុងខែសីហា។

ខែមករា គឺជាខែដែលមានចំនួនចូលអានច្រើនជាងខែណាៗទាំងអស់ ក្នុងនោះប្រកាសដែលគួរជាទីចាប់អារម្មណ៍ មានដូចជា៖ លិខិតចំហទៅ KI មេឌា, កម្ពុជា, ឃ្លាត់បានតែម៉ាំង, ផ្លែតាង៉ែន, បង្គោលប្រទល់ដែនប្រទេសកម្ពុជា។ល។

នៅខែកុម្ភៈ ស្ថានការណ៍នយោបាយរវាងប្រទេសថៃ និងកម្ពុជាបានវឹកវររហូតមានការផ្ទុះអាវុធដាក់គ្នាផងដែរ។ ប្រកាសជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍រវាងប្រទេសទាំងពីរក៏ត្រូវបានលើកឡើងក្នុងប្លក់នេះដែរ និងចំណែកឯអត្ថបទពេញនិយមមួយចំនួនទៀត មានដូចជា៖ កម្ពុជា និងថៃ ផ្ទុះអាវុធល្បងកម្លាំងជាថ្មី, ដំណើរកម្សាន្តគ្រានេះ, មត៌កដូនតាត្រូវបានបំភ្លេចចោល, បាត់ទង់ជាតិលើប្រាសាទព្រះវិហារ

នៅខែមីនា វិញ ខ្ញុំបានដាក់ប្រកាសភាគច្រើនទាក់ទងនឹងដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់ប្រទេសម៉ាឡេស៊ី, ប្រុយណេ និងសិង្ហបុរី។ ហើយចំណែកឯប្រកាសផ្សេងទៀត ដែលផុសផុល និងមានការជជែកវែកញែករហូតបង្ខំចិត្តដល់ខ្ញុំបិទលែងឲ្យមានបញ្ចេញវាចារនោះ គឺប្រកាស «កោតតែហង្សមាសធ្វើទៅរួច»។ ចរាចរណ៍នៅប្រុយណេ, ទៅលេងប្រុយណេ, ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍, ឬថា ភូថង អេ មោទនថៃជាងជាតិខ្លួន?

នៅខែមេសា វិញ មាន៖ រថយន្តទំនើបៗនៅសិង្ហបុរី និងប្រុយណេ, សង្គមខ្មែរ និងការរលំរលាយពង្សត្រកូលរុករើទូខោអាវចេញម្ដង, មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥, កិរិណីទេវីទៅដល់ស្យាមប្រទេស, ការឆ្លងចូលនៃក្បាច់រាំបែបជនជាតិលាវ “ បាត់សាឡូប” នៅក្នុងសង្គមខ្មែរ, ឯណាទៅប័ណ្ណប្រៃសណីយ៍របស់ខ្ញុំ, លាក្រុងកម្ពុជា

ខែឧសភា គឺជាខែដែលខ្ញុំបានចាប់ផ្ដើមមករស់នៅក្នុងប្រទេសថៃជាថ្មីម្ដងទៀត ប្រកាសដែលពេញនិយមក្នុងខែនេះមាន៖ មកដល់ខនកែន ស្រុកថៃអាឆ្កួត អ៊ឹង ប៊ុនហៀងកំពឹសចៀនប្រុយណេຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບតួអង្គក្នុងរឿងរាមកេរ្ដិ៍

ខែមិថុនា, កក្កដា និងសីហា វិញ មាន៖ នយោបាយថៃ៖ នរណាថាគ្រាន់បើជាងខ្មែរ?, គេឲ្យអានថា៖ កម-ពុ-ជា, មកដល់មែលប៊ន, ប្រទេសអូស្ត្រាលី, រូបស្អីគេអាហ្នឹង?, រដ្ឋមានវិធានការអ្វីក្រៅពីហាមមិនឲ្យក្មេងលក់?, Baseball គួរហៅដូចម្ដេចក្នុងភាសាខ្មែរ, អ្នកណាថាខ្មែរមិនចាយកាស, «សំពះ»នៅក្នុងសង្គមថៃ, ស្រុកខ្មែរ ម៉ែឪអាលេខទូរស័ព្ទហើយ, លិខិតចំហទៅលោក ឡាច សំរោង មជ្ឈមណ្ឌលព័ត៌មានសកល

នៅខែកញ្ញា, តុលា, វិច្ឆិកា និងធ្នូ វិញ មាន៖ ទំនៀមធ្វើនំអន្សមរដូវភ្ជុំបិណ្ឌ និងការបាត់បង់, ជនកម្ពុជា៖ តើអ្នកត្រៀមខ្លួនឬនៅសម្រាប់ឈាមខ្មែរស្រក់ជាថ្មី?, ចម្រៀង «បាត់ដំបង», បិទស៊ីហ្គេមស៍២៦ ខ្មែរបានមេដាយតិចជាងលើកមុនទៅទៀត!, ជជែកគ្នាមិនចប់មិនហើយដោយសារម្នាក់ៗមិនចេះពាក្យខ្មែរខ្លួនឯង រឿង «កំណាត់» និង «ក្រណាត់», នាំគ្នាជ្រួលជ្រើមជាមួយវីដេអូខ្ទើយ, និង ទស្សនៈខ្មែរចំពោះប្រទេសវៀតណាម និងជនជាតិយួន

មកដល់ពេលនេះបើពិនិត្យមើលពីប្រភពអ្នកទស្សនាគឺនៅតែមកពីកម្ពុជា និងអាមេរិកច្រើនជាងគេ (៤៧,២ % និង ១៨,២ %) បន្ទាប់មកមានពីថៃ (១១,៣ %), បារាំង (៥,១ %), អូស្ត្រាលី (២,៥ %), វៀតណាម (២,៤ %), ជប៉ុន (២,០ %), កាណាដា (១,៩ %), តៃវ៉ាន់ (១,៨ %)… ជាបន្តបន្ទាប់ ដែលសរុបរួមមាន ១១៨ប្រទេស រួមទីកន្លែងមិនស្គាល់ប្រភពចំនួន៤ទីតាំងទៀត។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ សម្រាប់ឆ្នាំ២០១១នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕

________________________________________________
អានផងដែរ
១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១១
២. 2011 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១១
៣. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១២
៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៩ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៦ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
១១. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ
១២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
១៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
១៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
១៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ

%d bloggers like this: