jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មករា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់នេះជាទីមេត្រី, ឆ្នាំ២០១១ បានកន្លងទៅ និងធ្មេចបើកៗជិតកន្លងផុតមួយខែទៀតទៅហើយ។ ដូចឆ្នាំកន្លងទៅដែរខ្ញុំតែងតែធ្វើសង្ខេបព្រឹត្តិការណ៍នានាពេញមួយឆ្នាំកន្លងទៅសម្រាប់ប្រិយមិត្រអ្នកដែលចូលចិត្តមកអាននៅទីនេះ។ សម្រាប់ឆ្នាំ២០១១ ក៏ដូចជាឆ្នាំកន្លងទៅដែរ វើដប្រេស្សបានធ្វើការសង្ខេបឲ្យប្លក់មួយរួចជាស្រេចហើយ ព្រមជាមួយទិន្នន័យសំខាន់ៗមួយចំនួនផងដែរ (សូមអានប្រកាស2011 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១១)។

សម្រាប់ឆ្នាំ២០១១ នេះ ប្រកាសដែលជាប់លេខមួយ និងមានអ្នកចូលអានរហូតដល់ទៅ១.១៣០ដងនោះ គឺប្រកាស «កម្ពុជា, ឃ្លាត់បានតែម៉ាំង» ដែលបានដាក់នៅថ្ងៃទី២៧ ខែមករា។ ចំណែកឯប្រកាស «កោតតែហង្សមាសធ្វើទៅរួច» ដែលបានដាក់កាលពីខែមីនា វិញ មានអ្នកចូលផ្ដល់មតិច្រើនជាងគេ រហូតដល់ទៅ១៤៦មតិ។

មកដល់ឆ្នាំ២០១១នេះ ប្លក់នេះមានកំណើតបាន៦ឆ្នាំហើយ និងមានអ្នកមកទស្សនាជាហូរហែរ និងបានកើនឡើងជាងឆ្នាំកន្លងទៅផងដែរ។ រហូតមកដល់ពេលនេះមានការចូលមកបើកមើលប្រមាណជាង៣សែន៧ម៉ឺនដង។ ដោយឡែកសម្រាប់ឆ្នាំ២០១១នេះមានចំនួនចុចចូលមើល ៩៧.៥១៨ដង ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន២៦៧,១៧២៦ដង។ (អានប្រកាសសរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១១)។ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺឆ្នាំមានអ្នកមកចូលទស្សនា រហូតគំរាមប្ដឹងខ្ញុំផងទៀត គឺនៅក្នុងអំឡុងខែសីហា។

ខែមករា គឺជាខែដែលមានចំនួនចូលអានច្រើនជាងខែណាៗទាំងអស់ ក្នុងនោះប្រកាសដែលគួរជាទីចាប់អារម្មណ៍ មានដូចជា៖ លិខិតចំហទៅ KI មេឌា, កម្ពុជា, ឃ្លាត់បានតែម៉ាំង, ផ្លែតាង៉ែន, បង្គោលប្រទល់ដែនប្រទេសកម្ពុជា។ល។

នៅខែកុម្ភៈ ស្ថានការណ៍នយោបាយរវាងប្រទេសថៃ និងកម្ពុជាបានវឹកវររហូតមានការផ្ទុះអាវុធដាក់គ្នាផងដែរ។ ប្រកាសជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍រវាងប្រទេសទាំងពីរក៏ត្រូវបានលើកឡើងក្នុងប្លក់នេះដែរ និងចំណែកឯអត្ថបទពេញនិយមមួយចំនួនទៀត មានដូចជា៖ កម្ពុជា និងថៃ ផ្ទុះអាវុធល្បងកម្លាំងជាថ្មី, ដំណើរកម្សាន្តគ្រានេះ, មត៌កដូនតាត្រូវបានបំភ្លេចចោល, បាត់ទង់ជាតិលើប្រាសាទព្រះវិហារ

នៅខែមីនា វិញ ខ្ញុំបានដាក់ប្រកាសភាគច្រើនទាក់ទងនឹងដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់ប្រទេសម៉ាឡេស៊ី, ប្រុយណេ និងសិង្ហបុរី។ ហើយចំណែកឯប្រកាសផ្សេងទៀត ដែលផុសផុល និងមានការជជែកវែកញែករហូតបង្ខំចិត្តដល់ខ្ញុំបិទលែងឲ្យមានបញ្ចេញវាចារនោះ គឺប្រកាស «កោតតែហង្សមាសធ្វើទៅរួច»។ ចរាចរណ៍នៅប្រុយណេ, ទៅលេងប្រុយណេ, ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍, ឬថា ភូថង អេ មោទនថៃជាងជាតិខ្លួន?

នៅខែមេសា វិញ មាន៖ រថយន្តទំនើបៗនៅសិង្ហបុរី និងប្រុយណេ, សង្គមខ្មែរ និងការរលំរលាយពង្សត្រកូលរុករើទូខោអាវចេញម្ដង, មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥, កិរិណីទេវីទៅដល់ស្យាមប្រទេស, ការឆ្លងចូលនៃក្បាច់រាំបែបជនជាតិលាវ “ បាត់សាឡូប” នៅក្នុងសង្គមខ្មែរ, ឯណាទៅប័ណ្ណប្រៃសណីយ៍របស់ខ្ញុំ, លាក្រុងកម្ពុជា

ខែឧសភា គឺជាខែដែលខ្ញុំបានចាប់ផ្ដើមមករស់នៅក្នុងប្រទេសថៃជាថ្មីម្ដងទៀត ប្រកាសដែលពេញនិយមក្នុងខែនេះមាន៖ មកដល់ខនកែន ស្រុកថៃអាឆ្កួត អ៊ឹង ប៊ុនហៀងកំពឹសចៀនប្រុយណេຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບតួអង្គក្នុងរឿងរាមកេរ្ដិ៍

ខែមិថុនា, កក្កដា និងសីហា វិញ មាន៖ នយោបាយថៃ៖ នរណាថាគ្រាន់បើជាងខ្មែរ?, គេឲ្យអានថា៖ កម-ពុ-ជា, មកដល់មែលប៊ន, ប្រទេសអូស្ត្រាលី, រូបស្អីគេអាហ្នឹង?, រដ្ឋមានវិធានការអ្វីក្រៅពីហាមមិនឲ្យក្មេងលក់?, Baseball គួរហៅដូចម្ដេចក្នុងភាសាខ្មែរ, អ្នកណាថាខ្មែរមិនចាយកាស, «សំពះ»នៅក្នុងសង្គមថៃ, ស្រុកខ្មែរ ម៉ែឪអាលេខទូរស័ព្ទហើយ, លិខិតចំហទៅលោក ឡាច សំរោង មជ្ឈមណ្ឌលព័ត៌មានសកល

នៅខែកញ្ញា, តុលា, វិច្ឆិកា និងធ្នូ វិញ មាន៖ ទំនៀមធ្វើនំអន្សមរដូវភ្ជុំបិណ្ឌ និងការបាត់បង់, ជនកម្ពុជា៖ តើអ្នកត្រៀមខ្លួនឬនៅសម្រាប់ឈាមខ្មែរស្រក់ជាថ្មី?, ចម្រៀង «បាត់ដំបង», បិទស៊ីហ្គេមស៍២៦ ខ្មែរបានមេដាយតិចជាងលើកមុនទៅទៀត!, ជជែកគ្នាមិនចប់មិនហើយដោយសារម្នាក់ៗមិនចេះពាក្យខ្មែរខ្លួនឯង រឿង «កំណាត់» និង «ក្រណាត់», នាំគ្នាជ្រួលជ្រើមជាមួយវីដេអូខ្ទើយ, និង ទស្សនៈខ្មែរចំពោះប្រទេសវៀតណាម និងជនជាតិយួន

មកដល់ពេលនេះបើពិនិត្យមើលពីប្រភពអ្នកទស្សនាគឺនៅតែមកពីកម្ពុជា និងអាមេរិកច្រើនជាងគេ (៤៧,២ % និង ១៨,២ %) បន្ទាប់មកមានពីថៃ (១១,៣ %), បារាំង (៥,១ %), អូស្ត្រាលី (២,៥ %), វៀតណាម (២,៤ %), ជប៉ុន (២,០ %), កាណាដា (១,៩ %), តៃវ៉ាន់ (១,៨ %)… ជាបន្តបន្ទាប់ ដែលសរុបរួមមាន ១១៨ប្រទេស រួមទីកន្លែងមិនស្គាល់ប្រភពចំនួន៤ទីតាំងទៀត។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ សម្រាប់ឆ្នាំ២០១១នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕

________________________________________________
អានផងដែរ
១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១១
២. 2011 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១១
៣. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១២
៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៦ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
១១. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
១២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ

មតិ»

1. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១១ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មករា 2012

[…] សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្… – ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា […]

2. 2011 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១១ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មករា 2012

[…] សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្… – ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា […]

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មករា 2012
4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មករា 2012

[…] សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្… – ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មករា 2012

[…] សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្… – ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា […]

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មករា 2012

[…] សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្… – ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា […]

7. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១២ « ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 16 ខែ​កក្កដា 2012

[…] ៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុង… Like this:LikeBe the first to like […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 24 ខែ​កុម្ភៈ 2013

[…] ៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្… ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ […]

9. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​កុម្ភៈ 2014

[…] ក្នុង​ប្លក់​សុភ័ក្ត្រ ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្… ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ […]

10. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 11 ខែ​កុម្ភៈ 2015

[…] ក្នុង​ប្លក់​សុភ័ក្ត្រ ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្… ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ […]

11. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016

[…] ក្នុង​ប្លក់​សុភ័ក្ត្រ ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្… ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ […]

12. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 7 ខែ​កុម្ភៈ 2017

[…] ក្នុងប្លក់សុភ័ក្ត្រ ៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុង… ៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: