jump to navigation

លាវ​ចេញ​ធនប័ត្រ​ថ្មី​ទៀត​ហើយ ថ្ងៃសុក្រ 27 ខែមករា 2012

Posted by សុភ័ក្ត្រ in ພາສາລາວ.
5 comments

រយៈ​​ពេល​តែ​មួយ​ឆ្នាំ​សោះ រដ្ឋាភិបាល​កុម្មុយនីស្ត​លាវ បាន​ចេញ​ក្រដាស​ប្រាក់​ថ្មី​រហូត​ដល់​ទៅ​៣​ប្រភេទ​សន្លឹក​ហើយ។ នៅ​ពេល​នេះ ប្រទេស​លាវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​នូវ​ប្រភេទ​ធនប័ត្រ ១​សែន​គីប ឬ​ប្រមាណ​នឹង​៥​ម៉ឺន​រៀល ដើម្បី​ចរាចរណ៍​នៅ​លើ​ទី​ផ្សារ​លាវ ចាប់​ពី​ថ្ងៃ​១​ កុម្ភៈ ឆ្នាំ​២០១២ ខាង​មុខ​នេះ​ហើយ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ប្រទេស​លាវ​ក៏​បាន​ចេញ​ប្រភេទ​ក្រដាស​ប្រាក់​មួយ​សែន​គីប នេះ​ដែរ ដែល​ជា​ប្រភេទ​ក្រដាស​ប្រាក់​ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ (សូម​អាន៖ លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ) ហើយ​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​កន្លង​ទៅ​ដែរ លាវ​ក៏​បាន​ចេញ​ក្រដាស​ប្រាក់​២​ពាន់​គីប​មួយ​សន្លឹក​ដែរ (សូម​អាន៖ លាវ​ចេញ​ក្រដាស​ប្រាក់​ថ្មី ២.០០០ គីប​អប​អរ​បុណ្យ​ជាតិ ២​ធ្នូ)។

ការ​ចេញ​ក្រដាស​ប្រាក់​១​សែន​គីប​នេះ​ឲ្យ​ប្រជាជន​ប្រើ​ប្រាស់ គឺ​ស្ថិត​ក្នុង​នយោបាយ​មួយ​របស់​រដ្ឋាភិបាល​លាវ ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ខ្លួន​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​លាវ នៅ​លើ​ទី​ផ្សារ ជា​ជាង​ប្រើ​ប្រាក់​ដុល្លារ ឬ​ប្រាក់​បាត​ថៃ។ រដ្ឋាភិបាល​លាវ មាន​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះ​ថា ຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບ (នៅ​ប្រទេស​លាវ ប្រើ​តែ​ប្រាក់​គីប) ក្នុង​គោល​បំណង​បំផុស​ជន​ជាតិ​លាវ​ឲ្យ​ប្រើ​ប្រាស់ និង​ស្រឡាញ់​ក្រដាស​ប្រាក់​គីប​លាវ។ សូម​បញ្ជាក់​ថា ប្រភេទ​ក្រដាស​ប្រាក់​១​សែន​គីប​នេះ គឺ​ជា​ប្រភេទ​ក្រដាស​​ប្រាក់​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត៕


ប្រភេទ​ក្រដាស​ប្រាក់​គីប​ថ្មី​របស់​លាវ ដែល​មាន​តម្លៃ​១​សែន​គីប ឬ​ប្រមាណ​៥​ម៉ឺន​រៀល

______________________________________________
អាន​ផង​ដែរ
១. ຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບ
២. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ
៣. New edition of 1,000 kip banknote issued
៤. លាវ​ចេញ​ក្រដាស​ប្រាក់​ថ្មី ២.០០០ គីប​អប​អរ​បុណ្យ​ជាតិ ២​ធ្នូ

%d bloggers like this: