jump to navigation

«ខ្មែរ» នៅ​ក្នុង​បទ​ភ្លេង​ថៃ​ដើម ថ្ងៃចន្ទ 30 ខែមករា 2012

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, អំពីស្រុកខ្មែរ, ภาษาไทย.
7 comments

លោកអ្នកដឹងទេ នៅក្នុងបទភ្លេងបុរាណ និងមហោរី របស់ជនជាតិសៀម ឬដែលបច្ចុប្បន្នហៅថាថៃនោះ មានភ្លេងជាច្រើនត្រាប់ទំនុក ឬមានទាក់ទងនឹងជនជាតិខ្មែរយើង ដែលនិយាយតាំងពីជីវភាពរស់នៅ និងការប្រកបរបរប្រចាំថ្ងៃ…។ល។ ជាច្រើនបទ។

ទំនាក់ទំនងជាពិសេសនេះ ត្រូវបានមើលឃើញថា ពីអតីតកាល បើទោះបីថាខ្មែរបានស្ថិតនៅក្នុងអំណាចនៃការគ្រប់គ្រងរបស់ជនជាតិសៀមក៏ដោយ ក៏វាបានបង្ហាញឲ្យឃើញថា ជនជាតិខ្មែរគឺជាជនជាតិមួយដែលមានវត្តមានទៅដោយវប្បធម៌, អារ្យធម៌ ក៏ដូចជាជីវិតប្រចាំថ្ងៃយ៉ាងប្រចក្សនៅក្នុងដែនដីតំបន់នេះ ហើយដែលត្រូវបានកោតសសើរ និងទទួលស្គាល់ពីសំណាក់ជន (សៀម) ដែលមានអំណាច ឬខ្លាំងជាងខ្លួន ក្នុងគ្រានោះផងដែរ។

បទភ្លេងបុរាណសៀម ដែលមានទាក់ទងនឹង «ខ្មែរ» ទាំងនោះ មានដូចជា៖

១. เขมรพายเรือ (ខ្មែន.ផាយ.រឿ) ប្រែថា ខ្មែរអុំទូក
២. เขมรเขด็จ (ខ្មែន.ខ្ដេច) ប្រែថា ខ្មែរក្ដិច?
៣. เขมรชมจันทร์ (ខ្មែន.ឈុម.ចាន់) ខ្មែរមើលច័ន្ទ្រ
៤. เขมรเหลือง (ខ្មែន.ហ្លឿង) ខ្មែរលឿង
៥. เขมรโพธิสัตว์ (ខ្មែន.ពោ.សាត់) ខ្មែរពោធិ៍សាត់ [កកន៖ ថៃសរសេរ «ពោធិ៍សត្វ»]
៦. เขมรไล่ควาย (ខ្មែន.ល៉ៃ.ខ្វាយ) ខ្មែរដេញក្របី
៧. เขมรเป่าใบไม้ (ខ្មែន.ប៉ៅ.បៃ.ម៉ៃ) ខ្មែរផ្លុំស្លឹកឈើ
៨. เขมรลออองค์ (ខ្មែន.ល្អ.អ៊ុង) ខ្មែរល្អអង្គ
៩. เขมรปี่แก้วน้อย (ខ្មែន.ពី.កែវ.ណយ) ខ្មែរខ្លុយតូច
១០. เขมรเอวบาง (ខ្មែន.អែវ.បាង) ខ្មែរចង្កេះស្ដើង
១១. เขมรไทรโยค (ខ្មែន.សៃ.យោគ) ខ្មែរជ្រៃយោគ
១២. เรื่องเขมรใหญ่ (រឿង.ខ្មែន.ហ្យ៉ៃ) រឿងខ្មែរធំ
១៣. เขมรเขาเขียว (ខ្មែន.ខោ.ខៀវ) ខ្មែរខៀវ
១៤. เขมรกล่อมลูก (ខ្មែន.ក្លម.លូក) ខ្មែរបំពេកូន
១៥. เขมรพวง (ខ្មែន.ផូង) ខ្មែរភួង
១៦. เขมรเลียบนคร (ខ្មែន.លៀប.ន៉ៈ.ខន) ខ្មែរដើរក្បែរនគរ
១៧. ทยอยเขมร (ថៈយ៉យ.ខ្មែន) ដើរតាមខ្មែរ
១៨. เขมรชนบท (ខ្មែន.ឈុនន៉ៈបុទ) ខ្មែរជនបទ
១៩. …

ស្ដាប់បទភ្លេងនីមួយៗ សូមចុចលើចំណងជើងបទភ្លេងភាសាថៃ ឬចុចស្ដាប់បទភ្លេងតួយ៉ាង នៅខាងក្រោមនេះ៖

______________________________________________________
អានផងដែរ
១. ប្រៀបធៀបភ្លេង «សាធុការ» ខ្មែរ និងថៃ

%d bloggers like this: