jump to navigation

ថ្ងៃ​២៩ ខែ​កុម្ភៈ ថ្ងៃពុធ 29 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in English.
add a comment

February 29, also known as a leap day in the Gregorian calendar, is a date that occurs in most years that are evenly divisible by 4, such as 2004, 2008, 2012 and 2016. Years that are evenly divisible by 100, but not by 400, do not contain a leap day; thus 1900 did not contain a leap day while 2000 did. Years containing a leap day are called leap years. February 29 is the 60th day of the Gregorian calendar in such a year, with 306 days remaining until the end of that year.

អានបន្ត

Thailand 50 baht – New banknote design (series 16) ថ្ងៃអង្គារ 28 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in ภาษาไทย, English.
add a comment

Bank of Thailand is issuing a new family (series 16) of banknotes designed to glorify Thai kings of different periods. This 50 baht note is the first one.

Issue date: January 18th, 2012


Front: The portrait of King Rama IX in the Royal House of Chakri gown

Back: The images of the statue of King Naresuan Pouring water on the ground, symbolizing the declaration of independence, King Naresuan with his sword leading his troops to beat the Burmese camp, the statue of King Naresuan at the Don Chedi Memorial compund, Phra Chedi Chai Mongkol located at Wat Yai Chai Mongkol, Phara Nakhon Si Ayutthaya Province.

The denominational range of the new series, which retains the sizes and the colors of
the current series (Series 15), consists of 20 baht, 50 baht, 100 baht, 500 baht, and 1000 baht.
Each denomination of the new banknotes will be issued separately, with intervals between
releases, so it will take several years until all denominations are introduced.

Source: Bank of Thailand

______________________________________________
អានផងដែរ
១. លាវចេញធនប័ត្រថ្មីទៀតហើយ
២. លាវចេញធនប័ត្រ១សែនគីប ឆ្លងខួបវៀងច័ន្ទន៍៤៥០ឆ្នាំ
៣. New edition of 1,000 kip banknote issued
៤. លាវចេញក្រដាសប្រាក់ថ្មី ២.០០០ គីបអបអរបុណ្យជាតិ ២ធ្នូ
៥. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន

រាជការ​ហាម​លែង​ឲ្យ​ដុត​គោ​កណ្ដាល​វាល​ហើយ ថ្ងៃចន្ទ 27 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

បន្ទាប់​ពី​មាន​សំណូម​ពរ​ឲ្យ​បញ្ឈប់​ការ​ដាក់​តាំង​លក់​គោ​ដុត​ស្រស់​ៗ​ពេញ​កណ្ដាល​ទ្រូង​ផ្លូវ​នៅ​ប្រទេស​កម្ពុជា​មក ពេល​នេះ​រាជការ​បាន​សម្រេច​ហើយ គឺ​លែង​ឲ្យ​មាន​ការ​ដាក់​តាំង​លក់​បែប​នេះ​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​។


ប៉ាយដុតគោនៅហាងមួយក្នុងក្រុងភ្នំពេញ

__________________________________________
អានផងដែរ
១. ស្នើរដ្ឋាភិបាលចាត់ការរឿងដុតគោកណ្ដាលវាល

ចាប៉ី​៖ ច្បាប់​ក្រម​ង៉ុយ ថ្ងៃអាទិត្យ 26 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in ចម្រៀង, អំពីស្រុកខ្មែរ.
add a comment

ទៅ​លេង​សួន​ដាយណូស័រ​ នៅ​ខេត្ត​កាឡសិន្ធុ ថ្ងៃសៅរ៍ 25 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ពេញ​មួយ​ថ្ងៃ​នេះ ក្រោម​អាកាស​ធាតុ​ដ៏​ក្ដៅ​ដូច​គេ​ដុត ខ្ញុំ​បាន​ទៅ​លេង​ខេត្ត​កាឡសិន្ធុ (ថៃ​៖ กาฬสินธุ์) គឺ​ខេត្ត​ដែល​មាន​សួន​ដាយ​ណូស័រ ដ៏​ធំ​មួយ​ភាគ​ឦសាន​ប្រទេស​ថៃ​។

ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​ខនកែន នៅ​ប្រមាណ​ម៉ោង​៩​ព្រឹក ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កាឡសិន្ធុ ត្រូវ​ចំណាយ​ពេល​ប្រមាណ​២​ម៉ោង​។ ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​៕


រូបសំណាកដាយណូស័រ នៅខេត្តកាឡសិន្ធុ

វើដប្រេស្ស មាន​បញ្ហា​ជាមួយ​អក្សរ​យូនីកូដ​ខ្មែរ ថ្ងៃសុក្រ 24 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
11 comments

លោក​អ្នក​មាន​បាន​ចាប់​អារម្មណ៍​ទេ ប៉ុន្មាន​ថ្ងៃ​នេះ ប្លក់​វើត​ប្រេស្ស មិន​ដឹង​ជា​មាន​បញ្ហា​អ្វី​ទេ ពោល​គឺ​ចន្លោះ​មើល​មិន​ឃើញ​នូវ​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ​យូនីកូដ​របស់​យើង មិន​អាច​ប្រើ​បាន​ទេ ពោល​គឺ​រាល់​ចន្លោះ​មើល​មិន​ឃើញ​ត្រូវ​រលុប​បាត់​ទាំង​អស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភាសា​ខ្មែរ​យើង​មិន​មាន​សណ្ដាប់​ធ្នាប់​ទេ នៅ​ពេល​បង្ហាញ​លើ​វើតប្រេស្ស។

ខ្ញុំ​បាន​ព្យាយាម​វាយ​ជា​ថ្មី​ជា​ច្រើន​លើក​ច្រើន​សារ តែ​នៅ​តែ​មិន​ដំណើរ​ការ។ ប្រសិន​បើ​លោក​អ្នក​កែ​ដាក់​ចន្លោះ​មើល​មិន​ឃើញ​ក្ដី នៅ​ពេល​ដែល​វា​បង្ហាញ វា​មិន​មាន​ទៀត​ទេ​។

លោក​អ្នក​មាន​បាន​ដឹង​ទេ ថា​តើ​វើតប្រេស្ស​មាន​បញ្ហា​អ្វី​ជាមួយ​អក្សរ​ខ្មែរ​យូនីកូដ​នេះ?

___________________________________________________
អាន​ផង​ដែរ
១. វើដប្រេស្ស​ដំណើរ​ការ​ចន្លោះ​មើល​មិន​ឃើញ​វិញ​ហើយ

ក្រដាសប្រាក់​ខ្មែរ​មុនដំបូង​បំផុត​ ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
3 comments

ភ្នំពេញ: ក្រដាសប្រាក់រៀលខ្មែរ ត្រូវបានបោះពុម្ពដំបូងតាមព្រះរាជបញ្ជារបស់ព្រះបាទអង្គ ដួង ដើម្បីប្រើប្រាស់ចាយវាយជំនួសប្រាក់បាត ជាកាក់លោហធាតុ នាំមកពីប្រទេសសៀម ដែលមានដោយកម្រ ព្រោះខ្មែរពុំមានវត្ថុដើមសម្រាប់ធ្វើ និងក៏ដោយសារការចង់រើបម្រះចេញពីការត្រួតត្រាសេដ្ឋកិច្ចខ្មែរពីសំណាក់ប្រទេសសៀម។

កាក់ប្រាក់បាតខ្មែរ ដែលព្រះបាទអង្គ ដួងបញ្ជាឱ្យបោះដំបូង

ការសិក្សាស្រាវជ្រាវទៅក្នុងប្រវត្តិសាស្ត្រខ្មែរ យើងបានដឹងថា ពួកឈ្មួញមកពីប្រទេសចិន ឬ ពីសិង្ហបុរី មកជួញដូរនៅស្រុកខ្មែរ ប្រើវិធីដូចសម័យកាលបុរេប្រវត្តិ គឺយកទំនិញមកដោះដូរយកអង្ករ យកពោត យកម្រ័ក្សណ៍ ជាពិសេសពួកគេត្រូវការស្បែកសត្វខ្លាំងណាស់ ។ ឯការដោះដូរនោះត្រូវធ្វើឡើងដោយ៥ភាគ ដូរនឹង១ភាគ។

ប្រទេសខ្មែរធ្លាប់ប្រើប្រាស់ប្រាក់ណែន គឺកាក់ធ្វើពីលោហធាតុ សម្រាប់ចាយវាយ  ដោះដូរក្នុងវិស័យផ្សេងៗ ដូចជាក្នុងវិស័យពាណិជ្ជកម្ម និង វិស័យសេដ្ឋកិច្ចជាដើម ។ 

សង្គ្រាមក្នុងស្រុកនៃការដណ្តើមអំណាចរវាងព្រះរាជវង្សានុវង្សខ្មែរ និងសង្គ្រាមជាមួយបរទេស អូសបន្លាយរាប់សតវត្សរ៍ បានបំផ្លាញប្រទេសខ្មែរឱ្យវិនាសហិនហោចអស់ទាំងមាស ប្រាក់ សំរឹទ្ធិ ទាំងទ្រព្យសម្បត្តិផ្សេងៗ និងគោក្របី សូម្បីតែមនុស្សក៏រលស់ស្ទើរអស់ពីទឹកដី ម្យ៉ាងដោយសារការបាត់បង់ជីវិតក្នុងសង្គ្រាម ម្យ៉ាងត្រូវកងទ័ពអណ្ណាម និង សៀមកៀរយកទៅធ្វើជាឈ្លើយ នៅសល់តែប្រជាជនចំនួនតិចតួចដែលក្រលំបាកតោកយ៉ាក រស់នៅរងក្តីភ័យខ្លាចរាល់ថ្ងៃ ។

បន្ទាប់ពីភាពមិនឈ្នះ មិនចាញ់រវាងប្រទេសអណ្ណាម និង ប្រទេសសៀម នៃការ ដណ្តើមប្រទេសកម្ពុជាមក ពួកគេបានសម្រេចចិត្តប្រគល់រាជសម្បត្តិមកឱ្យកម្ពុជាវិញ បើទោះជាគេអាចមើលឃើញដោយងាយថា មិនមែនជាការលះបង់គំនិតចង់យកកម្ពុជាដាក់ជាចំណុះឡើយ ប៉ុន្តែជាការប្តូរវិធីសាស្ត្រក៏ដោយ ។ ដោយហេតុនេះ នៅថ្ងៃអង្គារ ០១កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ម៉ោង៧:០០ ព្រឹក ព្រះអង្គម្ចាស់អង្គ ដួង ក្នុងព្រះជន្មាយុ៥២ព្រះវស្សា ជាព្រះរាជបុត្រពៅ នៃព្រះនរាយរាមា អង្គអេង បានឡើងសោយរាជ្យជាមហាក្សត្រ នៃប្រទេសកម្ពុជា នាក្រុងឧដុង្គ ។

ចាប់ពីពេលនោះហើយ ដែលប្រទេសកម្ពុជាបានស្រាកស្រាន្តបន្តិចពីសង្គ្រាម ជាហេតុនាំឱ្យប្រជាពលរដ្ឋ និង អ្នកដឹកនាំមានពេលវេលាគិតគូរពីការស្តារប្រទេសជាតិដ៏សែនខ្ទេចខ្ទាំនេះឡើងវិញ ។ ប្រវត្តិសាស្ត្រខ្មែរបានកត់ត្រា និង កត់សម្គាល់ថា ក្នុងរជ្ជកាល នៃ ព្រះករុណា អង្គ ដួង  នេះហើយដែលជាការចាប់ផ្តើមសករាជថ្មី នៃប្រទេសកម្ពុជា ។ បើទោះបីជាប្រជារាស្ត្រ និងមន្ត្រីរាជការភាគច្រើនក្លាយជាមនុស្សបាក់ទឹកចិត្ត និងអស់សង្ឃឹមហើយក្តី ក៏ព្រះអង្គ ជំរុញ និង បំផុសបំផុលមនុស្សក្នុងប្រទេសឱ្យស្វាហាប់ ចាប់ផ្តើមប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញគ្រប់វិស័យ ។

បន្ទាប់ពីបានឡើងសោយរាជ្យភ្លាម នៅឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ដដែលនោះ ព្រះបាទអង្គ ដួង បានបញ្ជាមន្ត្រីខ្ញុំរាជការឱ្យបោះ “ប្រាក់បាត”សម្រាប់ចាយវាយជាបឋម ។  នៅគែមជុំវិញនៃប្រាក់បាតនោះទ្រង់ព្រះរាជទានពាក្យថា “ ព្រះនគរក្រុងកម្ពុជាធិបតី “ ហើយមានពុទ្ធសករាជ និង ចុល្លសករាជ មានរូបប្រាសាទនគរវត្តនៅចំកណ្តាល ។ ម្ខាងទៀតទ្រង់ឱ្យដាក់រូបហង្ស  ដែលពួកអ្នកប្រវត្តិសាស្ត្រទាំងឡាយបានអះអាងថា “រូបហង្សនោះគឺជានាមនៃព្រះសំអាងហង្ស ជាចាងហ្វាង ដែលបានទៅសិក្សារៀនសូត្រនៅប្រទេសក្រៅបានចេះវិជ្ជាបោះប្រាក់នោះ” ។ ប្រាក់បាតនោះជាកាក់ធ្វើពីលោហធាតុ ហើយ តម្លៃ និងទម្ងន់នៃប្រាក់នោះមានដូចតទៅនេះ ៖

១. ប្រាក់បាតទម្ងន់ ១បាត មួយតម្លឹង
២. ប្រាក់បាតតូចទម្ងន់ ៤ជី
៣. ប្រាក់ស្លឹងទម្ងន់ ១ជី
៤. ប្រាក់ហួងទម្ងន់ ៥ហ៊ុន

លើសពីនេះទៅ ទ្រង់ក៏បានឱ្យបោះហួងមាសសម្រាប់ចាយវាយផងដែរ ។ ទោះយ៉ាងណា ប្រាក់នោះមានដោយកម្រណាស់ ។ មានមនុស្សខ្លះតាំងពីកើតមករហូតដល់ស្លាប់កុំថាឡើយបានប្រាក់នោះយកមកចាយវាយ ឬធ្វើជាកម្មសិទ្ធិ សូម្បីតែបានកាន់ ឬ សូម្បីតែឃើញថាកាក់នោះមានរូបរាងយ៉ាងណាក៏មិនដែលបានឃើញផង ។

 ដូចយើងបានពោលខាងដើមហើយថា ដោយសារសង្គ្រាម ទាំងមាស ទាំងប្រាក់ និង សំរឹទ្ធិនៅក្នុងប្រទេសខ្មែរត្រូវបានបច្ចាមិត្ដរឹបអូសយកទៅប្រទេសគេ ទើបពេលនេះប្រទេសខ្មែរ ពុំមានវត្ថុធាតុសម្រាប់ធ្វើប្រាក់បាតនេះឡើយ  ទើបប្រាក់បាតនេះនាំយកមកពីប្រទេសសៀម ។

គេអាចមើលឃើញដោយងាយថា សៀមមិនចង់ឱ្យខ្មែរមានឯករាជ្យភាពសេដ្ឋកិច្ចឡើយ ព្រោះសៀមនៅតែចង់គ្រប់គ្រងខ្មែរដដែល ទើបសៀម មិនមែនចេះតែផ្គត់ផ្គង់ប្រាក់បាតទាំងនោះសម្រាប់ខ្មែរចាយវាយឆ្លើយតបតាមតម្រូវការនៅក្នុងប្រទេសកម្ពុជាឡើយ ។

៧ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ព្រះបាទអង្គ ដួង មានព្រះតម្រិះថា ដោយសារប្រាក់បាត មានដោយកម្រពេក មិនអាចឆ្លើយតបទៅនឹងតម្រូវការបាន ម្យ៉ាងបើនៅតែប្រើប្រាស់ប្រាក់បាតនេះតទៅទៀត មុខជាមិនអាចរកពន្លឺ នៃឯករាជ្យភាពពិតប្រាកដឃើញឡើយ ទើបទ្រង់ឱ្យគេផ្លាស់ប្តូរប្រាក់បាតនោះចេញ ហើយជំនួសដោយប្រាក់រៀល ហើយជាលុយក្រដាសវិញ ។ ក្រដាសប្រាក់រៀលកាលនោះមាន៣បែប ដែលមានតម្លៃពី៤ហ្វ្រង់ (Francs) រហូតដល់១ហ្វ្រង់ (Franc) ៥០ សេន ។

ឯកសារប្រវត្តិសាស្ត្របានបរិយាយប្រាក់រៀលកាលនោះថា “នៅខាងមុខប្រាក់រៀលនោះមានរូបហង្ស ក វែង ដូចសត្វហង្សដែលគេដាក់លើកំពូលដងទង់នៅខាងមុខវត្តអារាមនានាសព្វថ្ងៃនេះឯង ។ ឯនៅម្ខាងទៀតនៃក្រដាស់ប្រាក់រៀលនោះមានរូបព្រះវិហារកំពូល៣ ដែលគេនិយាយថា រូបប្រាសាទអង្គរវត្ត” ។

ដោយហេតុនេះ ក្រដាសប្រាក់រៀល គឺក្រដាសប្រាក់ខ្មែរត្រូវបានបោះពុម្ពជាដំបូងនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ក្នុងរជ្ជកាលព្រះបាទអង្គ ដួង៕S

ចម្លងចេញទាំងស្រុងពី CEN

%d bloggers like this: