jump to navigation

បន្ទាប់​ពី​បាត់ «សែន», ឥឡូវ​ «ម៉ឺន» កំពុង​រលាយ​បណ្ដើរ​ៗ ថ្ងៃពុធ 8 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

មិន​ដឹង​ជា​ទម្លាប់​អ្វី​របស់​ប្រជាជន​ខ្មែរ​ទេ ចំពោះ​ខ្ទង់ «សែន» គឺ​លែង​មាន​នរណា​និយាយ​តែ​ម្ដង​បច្ចុប្បន្ន​នេះ។ ចំនួន​ទឹក​ប្រាក់​បើ​និយាយ​ថា​៦​សែន​៧​ម៉ឺន​រៀល​វិញ គ្មាន​នរណា​យល់​ទេ តែ​បើ​និយាយ​ថា​៦៧​ម៉ឺន​វិញ បាន​អស់​លោក​ខ្មែរ​នឹង​គាត់​យល់។

មិន​ដឹង​ជា​ទម្លាប់​អស់​នេះ​ចេញ​មក​ពី​ខាង​ណា​ទេ ខណៈ​ដែរ​ខ្មែរ​មាន​រង្វាស់​ខ្ទង់ រាយ ដប់ រយ ពាន់ ម៉ឺន សែន លាន តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​នោះ។ ត្រង់​ រយ ពាន់ (ម៉ឺន) និង​ លាន ពួក​គាត់​និយាយ​បាន វា​ទាស់​អី​នឹង​ខ្ទង់ «សែន» នោះ​គាត់​និយាយ​មិន​បាន។

អនិច្ចា​ថា​ខ្ទង់ «សែន» បាន​បាត់​សឹង​រលត់​ចេញ​ទៅ​ហើយ ចៃដន្យ​អី ទំនោរ​ខ្យល់​ឆ្កួត​បែប​នេះ​កំពុង​នាំ​ខ្ទង់ «ម៉ឺន» ទៅ​ហើយ​ហើយ​ ពុក​ម៉ែ​​បង​ប្អូន។ ឥឡូវ​នេះ​អ្នក​ខ្លះ ថែម​ទាំង​ផ្សាយ​ជា​ផ្លូវ​ការ​ក្នុង​វិទ្យុ​ទូរទស្សន៍​ផង​ទៅ​ទៀត គេ​លែង​និយាយ ៣​ម៉ឺន, ៤ ម៉ឺន​ អី​អស់​ហើយ គេ​និយាយ​ថា ៣០ ពាន់, ៤០​ពាន់! sic ដល់​យូរ​ៗ​ទៅ​គេ​និយាយ​ថា​៣៥​ពាន់​៦​រយ​​៥០​រៀល ឯង​ឯណេះ​ស្ដាប់​ឡើង​វង្វេង មិន​ដឹង​ជា​តម្លៃ​ប៉ុន្មាន​ឲ្យ​ប្រាកដ។

គិត​ៗ​ពូកែ​ណាស់​ខ្មែរ​យើង អា​រឿង​ពូកែ​កាត់ និង​ពូកែ​ចម្លង​ពី​គេ​នេះ (របៀប​ហៅ​បែប​នេះ ខ្ញុំ​មិន​ថា​មក​ពី​ខាង​ណា​ទេ)។ កាត់​ចុះ​កាត់​ឡើង​ង៉ៃ​ក្រោយ​សង្ស័យ​សល់​តែ​ខ្ទង់​រយ​មួយ​ទេ៕

________________________________________________
អាន​ផង​ដែរ
១. ដុល្លារ​នៅ​ស្រែ​ខ្មុក
២. ម៉ឺន​, សែន និង​កោដិ បាត់​បង់​ជា​ផ្លូវ​ការ​ហើយ

Advertisements

មតិ»

1. នី កែវប៉ុញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2012

ខ្ញុំ​ក៏​កំពុង​តែ​ឆ្ងល់​រឿង​ហ្នឹង​ដែរ ហេតុ​ដូចម្ដេច​បាន​ជា​មនុស្ស​ខ្មែរទៅ​ជា​អញ្ចឹង​អស់​ទៅ។ ជា​ញឹក​ញាប់​ដែល​ខ្ញុំ​និយាយ​ចំនួន​ជា “សែន” មនុស្ស​ជា​ច្រើន​ធ្វើ​ភ្នែក​ឡេឡឺៗ ហាក់​មិន​យល់។ កុំ​ថា​ឡើយ​តែ​ភាសា​និយាយ សូម្បី​តែ​ភាសា​សរសេរ​ក៏​គេ​ប្រើ​របៀប​ឆ្គួត​លីលា​អញ្ចឹង​ដែរ ឧទាហរណ៍ ការ​ចូល​រួម​មូលនិធិ​នៅ​លើ​កញ្ចក់​​ទូរទស្សន៍ គឺ​មិន​ប្រើ​ពាក្យ “សែន” ទេ តែ​គេ​ប្រើ​ជា “ម៉ឺន” ទៅ​វិញ ដូចជា ៥០​ម៉ឺន​រឿល ២០​ម៉ឺល​រៀល ជា​ដើម។ យូរៗ​ទៅ​កាន់​តែ​យូរៗ​ទៅ ហើយ​ក៏​មិន​ដឹង​ថា​យូរ​ដល់​ពេល​ណា​ទេ ! យ៉ាង​ណា​ក៏​ដោយ ចំពោះ​ខ្ញុំ ខ្ញុំ​មិន​បោះ​បង់​ពាក្យ “សែន” នេះ​ចោល​ទេ។ មនុស្ស​ជា​ច្រើន​មិន​ប្រើ ខ្ញុំ​នៅ​តែ​ប្រើ រួម​ទាំង​សុភ័ក្រ​ផង​ដែរ។

2. សាយ័ន្ត - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2012

ពាក្យ សែន អាចជំនួសបានក្នុង ភាសានិយាយដោយ ឯកតា ម៉ឺន ដូចជា ១សែន=ដប់ម៉ឺន ! ខ្ញុំមិនជំទាស់នឹងរឿងនិយាយទេ តែភាសាសរសេរ ក្នុងក្រដាសស្នាមផ្សេងៗ ដាច់ខាតត្រូវ រក្សា ពាក្យសែន ពាក្យម៉ឺន…តាមលំដាប់!

3. ដួងចាន់ - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2012

ហេតុអ្វីបានជាគេឈប់ប្រើពាក្យមួយសែនមកជំនួស១០ម៉ឺនវិញ.
ដោយសារពាក្យថា សែន នេះជាពាក្យចង្រៃរុលស្រុក.

4. សុខ​ហ៊ាង - ថ្ងៃសុក្រ 10 ខែ​កុម្ភៈ 2012

ឈឺក្បាល​មែន នេះ​បែបជា​ចង់​ប្រើ​តាម​ពួក​បរទេស​ហើយ​មើល​ទៅ។ យូរ​ទៅ​បាត់​អស់​ហើយ​វប្បធម៌ខ្មែរ ។ យក​មក​កូន​ យក​របស់​គេ​មក​ប្រើ​ជំនួស​របស់​ឪ​ឲ្យ​អស់​តែ​ម្តងទៅ។ បន្តិច​ទៀតភាសាខ្មែរ​និយាយលែង​ត្រូវ​ហើយ ។ ខ្មែរ​និយាយ​ខ្មែរ​ស្តាប់គ្នា​លែង​បាន​ហើយ។ ដាច់​ខ្យល់​ហើយ​ដូន​តា​អើយ ។ ខំ​បង្កើត​ពាក្យ​ល្អៗ​សម្រាប់​កូន​ចៅ​ប្រើ​ តែ​ឥលូវ​គេ​មិន​ខ្ចី​ប្រើ​ព្រោះ​អារបស់​បរទេសវាល្អ​ប្រើ​ខ្លាំង​ហើយ​មើល​ទៅ។

5. វាំង - ថ្ងៃសុក្រ 10 ខែ​កុម្ភៈ 2012

៥០ពាន់… ពាក្យទាំងនេះលឺញឹកញាប់នៅក្នុងកម្មវិធីព័ត៌មានប៉ុស្តិទូរទស្សន៍ជាតិផ្ទាល់តែម្ដង។

6. សុធីតា - ថ្ងៃសុក្រ 10 ខែ​កុម្ភៈ 2012

សម្តេចតាគាត់មិនដែលនិយាយខ្ទង់ម៉ឺនទេ!

7. វ៉ាន់ដែន - ថ្ងៃសុក្រ 10 ខែ​កុម្ភៈ 2012

152,360USD (ONE HUNDRED FIFTY TWO THOUSAND AND THREE HUNDRED SIXTY USD)

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] ខែ​កុម្ភៈ មាន​ដូច​ជា៖ វើដប្រេស្ស មាន​បញ្ហា​ជាមួយ​អក្សរ​យូនីកូដ​ខ្មែរ, កាស​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ក្នុង​ឆ្នាំ​មមែ សប្ដស័ក ព.ស.​២៤៦៨, អាគារ​ខ្ពស់​នៅ​កម្ពុជា ពិត​ជា​បង្ហាញ​ពី​ភាព​រីក​ចម្រើន​សេដ្ឋកិច្ច​មែន​ឬ?, បន្ទាប់​ពី​បាត់ «សែន», ឥឡូវ​ «ម៉ឺន» កំ…។ […]

9. ម៉ឺន​, សែន និង​កោដិ បាត់​បង់​ជា​ផ្លូវ​ការ​ហើយ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 14 ខែកញ្ញា 2015

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ដុល្លារ​នៅ​ស្រែ​ខ្មុក ២. បន្ទាប់​ពី​បាត់ «សែន», ឥឡូវ​ «ម៉ឺន» កំ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: