jump to navigation

សាលា​រាជធានី​ភ្នំពេញគ្រោង​សាង​សង់​ផ្លូវ ក្រោម​ដី​ដំបូង​បង្អស់ នៅ​កម្ពុជា ដើម្បី​សម្រួល ចរាចរ​កក​ស្ទះ ថ្ងៃ​ព្រហស្បតិ៍ 22 ខែ​មីនា 2012

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ កំពុងសិក្សាគម្រោងផ្លូវក្រោមដី មួយខ្សែ ក្នុងគោលបំណង ដើម្បីកាត់បន្ថយចរាចរកកស្ទះ នៅចំណុចចរាចរមួយ ចំនួននៅ រាជធានីភ្នំពេញ ដែលគម្រោងសាងសង់ផ្លូវក្រោមដីមួយខ្សែនេះ នឹងត្រូវគេរំពឹងទុកថា ជាផ្លូវក្រោមដីលើកដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលកម្ពុជាមិនទាន់មានទេ បើប្រៀបធៀប នឹងប្រទេសជឿនលឿន។

នៅក្នុងឱកាស នៃកិច្ចប្រជុំប្រចាំខែ របស់សាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១២ ដែលចេញផ្សាយ ដោយគេហទំព័រសាលារាជធានី ភ្នំពេញបានឲ្យដឹងថា លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងក្រុមស្ថាបត្យកររបស់ ក្រុមហ៊ុនអាណិកជន OCIC បាន បង្ហាញពីគម្រោង ស្ថាបនាផ្លូវថ្មី រូងក្រោមដី១ខ្សែ ដោយជម្រើសក្នុងការសិក្សា អាចជាផ្លូវថ្មីរូងក្រោមដី នឹងត្រូវធ្វើការសាងសង់បណ្តោយ ២៧២ម៉ែត្រ ទទឹង ១៤ម៉ែត្រ តភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ី កាត់ផ្លូវព្រះមុន្នីវង្ស មកផ្លូវក្រមួនស និងផ្លូវ ព្រះអង្គឌួង (ជាប់វិមានកាណាឌីយ៉ា) ។




តាមព័ត៌មានបានបង្ហាញឲ្យដឹងទៀតថា ផ្លូវក្រោមដីនេះ ត្រូវបានបែងចែកជា ៤គន្លងផ្លូវ គឺ២គន្លងផ្លូវទៅ និង២គន្លង ផ្លូវមក មានជំរេស្ពានចំនួន ៥,៥% ដែលអាចអនុញ្ញាតឱ្យរថយន្តកំពស់ ៣,៥ម៉ែត្រឆ្លងកាត់បាន។ ឬលទ្ធភាពមួយទៀត ដោយសិក្សាលើផ្លូវព្រះមុនីវង្ស ត្រង់ចំនុចណាមួយ នៅក្បែរព្រះសច្យមុនីចេតិយ្យ ឬអគារកាណាឌីយ៉ា។ ចំពោះការសាងសង់ គឺត្រៀមជាពីរដំណាក់កាល ក្នុងរយៈពេលតែ ៦ខែ ដែលគ្រោងនឹងប្រើប្រាស់ទឹកប្រាក់ អស់២លានដុល្លាអាមេរិក។

លោក កែប ជុតិមា បានមានប្រសាសន៍ ក្នុងអង្គប្រជុំនោះថា នេះពិតជា គម្រោងថ្មី និងជាដំណោះស្រាយថ្មីមួយទៀត ដើម្បីជួយសង្គ្រោះនូវបញ្ហាចរាចរណ៍ ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ។ ដោយសារតំបន់នេះ (ស្តុបBKC) មានចរាចរណ៍ មមារញឹក ដែលជាឧបសគ្គមួយ សាលារាជធានីភ្នំពេញ ស្នើឲ្យក្រុមហ៊ុន ធ្វើការសិក្សា ឲ្យបានឆាប់រហ័ស ដោយយើងរង់ចាំសហការ ផ្តល់នូវប្រឹក្សាបចេ្ចកទេសចរាចរណ៍ ក៏ដូចជាបញ្ហាផ្សេងទៀត ដែលក្រុមហ៊ុន ត្រូវការជំនួយពីអាជ្ញាធរ។

ក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំបានស្តាប់នូវ យោបល់បច្ចេកទេសជាច្រើន ពីជំនាញជុំវិញសាលារាជធានីភ្នំពេញ ដោយឃើញថា ការសិក្សារបស់ក្រុមហ៊ុននេះ នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ដោយហេតុថា កត្តាសំខាន់គឺ ការពិចារណាលើលំហូរចរាចរណ៍នៅទីតាំងនោះ និងកត្តាមួយទៀតគឺសោភ័ណភាព។ ហេតុដូចនេះ អង្គប្រជុំស្នើឲ្យក្រុមហ៊ុន ធ្វើការសិក្សាជាថ្មី ដោយផ្តល់នូវជំរើសលើសពីពីរ ដែលការសិក្សានោះ ត្រូវមានការពិចារណាយ៉ាងល្អិតល្អន់ លើបញ្ហាចរាចរណ៍ ជាចាំបាច់ ហើយការសិក្សានេះ ត្រូវមានកិច្ចសហការពីមន្ទីរជំនាញមួយចំនួន ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរដែនដី ក៏ដូចជា មន្ត្រីទីចាត់ការរៀបចំក្រុង របស់សាលារាជធានីផងដែរ ៕

ចម្លងចេញពីគេហទំព័រ ដើមអម្ពិល

____________________________________________________________
អានផងដែរ៖
១. រូបភាពគ្រោងការផ្លូវក្រោមដីនៅមហាវិថីព្រះមុនីវង្ស
២. អវសានវិថីក្រមួនស
៣. គម្រោងផ្លូវប្រសព្ធស្តុបបេកាសេ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: