jump to navigation

មត៌ក​ដូន​តា​នឹង​ត្រូវ​បាន​ជួស​ជុល​ស្ដារ​ឡើង​វិញ? ថ្ងៃសៅរ៍ 24 ខែ​មីនា 2012

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

លោក​អ្នក​ធ្លាប់​បាន​អាន​រួច​មក​ហើយ​នូវ​ប្រកាស «មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល» ដែល​ខ្ញុំ​ដាក់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ កន្លង​ទៅ។ ប្រកាស​នេះ​បាន​និយាយ​អំពី​មត៌ក​ដ៏​ពិសិដ្ឋ​របស់​ដូន​តា​ខ្មែរ ជា​ពិសេស​​អតីត​ព្រះ​មហាក្ស័ត្រិយ៍ និង​​បុព្វជន​ខ្មែរ​ ដែល​បាន​បន្សល់​ទុក​ដល់​យើង​ជំនាន់​នេះ ហើយ​ដែល​កំពុង​រង​ការ​ខូច​ខាត​ជា​ដំណំ ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ថែរ​រក្សា និង​គាំពារ​នោះ។

កាល​ពី​ព្រឹក​មិញ​នេះ (២៤ មីនា ២០១២) ខ្ញុំ​មាន​ឱកាស បាន​ចូល​ទៅ​ទស្សនា​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ម្ដង​ទៀត ហើយ​អ្វី​ដែល​ជា​ការ​រំភើប​នោះ​គឺ​ថា នៅ​ឯ​បរិវេណ​ថែវ​ខាង​ឆ្វេង ប៉ែក​ខាង​មុខ​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មក៌ត​នោះ ឃើញ​មាន​អាជ្ញាធរ​ព្រះ​បរម​រាជ​វាំង​បិទ​សំណាញ់​ព័ណ៌​ខៀវ ដែល​ខ្ញុំ​សន្និដ្ឋាន​ថា​ប្រហែល​ជា​គេ​បិទ​ដើម្បី​ស្ដារ​រូប​គំនូរ​រឿង​រាម​កេរ្ដិ៍​អស់​ទាំង​នោះ។ ប្រសិន​បើ​ដូច្នេះ​មែន កូន​ខ្មែរ​គ្រប់​រូប​ប្រហែល​ជា​នឹង​មាន​សេចក្ដី​រីករាយ ដោយ​សង្ឃឹម​ថា​មត៌ក​ដូន​តា​ដ៏​វិសេស​វិសាល​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ កំពុង​ត្រូវ​បាន​រស់​រាន​មាន​ជីវិត​ឡើង​វិញ។

សង្ឃឹម​ថា​នេះ​ជា​ការ​ពិត ហើយ​នៅ​ពេល​ខាង​មុខ​ដ៏​ឆាប់​ៗ​នេះ រូប​គំនូរ​រឿង​រាម​កេរ្ដិ៍​ទាំង​អស់​នៅ​តាម​ថែវ​ព្រះ​វិហារ​ព្រះ​កែវ​មក៌ត និង​មាន​ភាព​ស្រស់​បំព្រង ស័ក្ដិសម​ជា​សម្បត្តិ​ដ៏​មហស្ចារ្យ​របស់​ខេមរ​បុត្រ៕


រូប​គំនូរ​រាម​កេរ្ដិ៍ នៅ​ថែវ​ខាង​ឆ្វេង​ប៉ែក​ខាង​មុខ របស់​ព្រះ​វិហារ​ព្រះ​កែវ​មក៌ត​ត្រូវ​បាន​បិទ​ដោយ​សំណាញ់​ព័ណ៌​ខៀវ​ដើម្បី​ជួស​ជុល​ស្ដារ​ឡើង​វិញ?

______________________________________________________
អានផងដែរ
១. មត៌កដូនតាត្រូវបានបំភ្លេចចោល
២. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ
៣. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ
៤. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​?
៥. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ

មតិ»

1. មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល « ស្រែ​ខ្មុក - ថ្ងៃអង្គារ 27 ខែ​មីនា 2012

[…] […]

2. កូនផ្សោត - ថ្ងៃអង្គារ 27 ខែ​មីនា 2012

សង្ឈឹម​ថា​មិន​មែន​លុប​ចេញ ហិហិហិ

3. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ន - ថ្ងៃអាទិត្យ 1 ខែ​មីនា 2015

[…] […]

4. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ | - ថ្ងៃចន្ទ 4 ខែ​ឧសភា 2015

[…] […]

5. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​? | ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែសីហា 2015

[…] […]

6. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 7 ខែមករា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: