jump to navigation

ទៅ​ដល់​ស្រុក​អង់គ្លេស​តាំង​តែ​ពី​ច្រក​ចូល​ពោធិចិនតុង…! ថ្ងៃពុធ 4 ខែ​មេសា 2012

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីភាសា, អំពីស្រុកខ្មែរ.
trackback

វាពិតជាគួរឲ្យអស់សំណើចណាស់ប្រិយមិត្រ នៅខណៈដែលស្រុកយើងបានផ្ដល់តម្លៃឲ្យភាសាបរទេសខ្លាំងហួសកម្រិត រហូតមិនគិតដល់ប្រជាជន និងជាតិរបស់ខ្លួន។ វាមានករណីបែបនេះច្រើនអនេក ច្រើនអនន្តណាស់ ហើយដែលឃើញហើយសឹងជ្រុះទឹកភ្នែក ខណៈដែលខ្ញុំធ្លាប់បានដើរច្រើនប្រទេសដែរ មិនដែលឃើញប្រទេសណាគេឆ្កួតនឹងភាសាបរទេស ដូចប្រទេសកំណើតខ្ញុំនេះណាស់។

ថ្ងៃនេះខ្ញុំសូមលើកតែករណីមួយប៉ុណ្ណោះ គឺនៅក្នុងព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញ ប្រទេស (ខ្មែរ) យើងនេះ។ ប្រសិនបើលោកអ្នកបានចាប់អារម្មណ៍ លោកអ្នកនឹងសង្កេតឃើញថា ភាសាខ្មែរ ដែលដូនតាខ្មែរខំបង្កើតឡើងដើម្បីឲ្យយើងប្រើប្រាស់ជាជាតិមួយរហូតដល់សព្វថ្ងៃនេះ មិនត្រូវបានកូនខ្មែរយើងសម័យនេះខិតខំរក្សាទេ មិនតែប៉ុណ្ណោះក្រៅពីមិនផ្ដល់តម្លៃហើយ ថែមទាំងបន្ថោកជាងភាសាជាតិគេទៅទៀត។

  • ករណីស្លាកសញ្ញាលើទ្រូងផ្លូវជាភាសាអង់គ្លេស

ខ្ញុំយល់ណាស់ថា អាកាសយានដ្ឋានយើងជាអាកាសយានដ្ឋាន «អន្តរជាតិ» ពោលគឺមិនមែនមានតែជនជាតិខ្មែរទេដែលប្រើប្រាស់ ក៏ប៉ុន្តែការដាក់ស្លាកសញ្ញាលើកទ្រូងផ្លូវ នូវពាក្យ ថា «SLOW» (បន្ថយល្បឿន) និង «BUS» ដែលជាទីតាំងសម្រាប់ឲ្យរថយន្តក្រុង ឬរថយន្តប្រភេទធំចត គឺក្នុងគោលបំណងឲ្យ «អ្នកបើកបរ» អនុវត្តតាមយ៉ាងពិតប្រាកដ។ ត្រង់ណេះសំណួរសួរថា តើអ្នកណាជាអ្នកបើករថយន្តចូលទៅក្នុងព្រលានឲ្យពិតប្រាកដ?

ចម្លើយគឺប្រាកដណាស់ភាគច្រើន និង១០០ភាគរយនៃអ្នកបើករថយន្តក្រុងគឺជាខ្មែរ ហើយអាចជាអ្នកមិនចេះអក្សរផងទៀត បើទោះបីជាភាសាខ្មែរជាតិកំណើតរបស់ខ្លួននៅប្រហែលជាមិនស្ទាត់ផងទៀត កុំថាឡើយនិយាយដល់ភាសាអង់គ្លេសអង់គ្លាចម៍ស្អីគេនោះ (បើអញ្ចឹងទេ មិនមែនគាត់មកស៊ីឈ្នួលបើកឡានក្រុងឲ្យគេទេ)។ ខ្ញុំនិយាយនេះសំអាងដោយបទពិសោធន៍ផ្ទាល់របស់ខ្ញុំនៅពេលដែលខ្ញុំទៅធ្វើការនៅភ្នំពេញកាលពីចុងខែមីនា កន្លងទៅនេះ នៅពេលដែលកងសន្តិសុខនៅមុខចំណតព្រលាននេះ ដេញឡានក្រុងរបស់ខ្ញុំដែលទៅដាក់ភ្ញៀវទីណាត់ទីណែង ដ្បិតតែគាត់មិនបានទៅចតលើរង្វង់ដែលគេសរសេរដាក់ថា «BUS» (សម្រាប់ឲ្យរថយន្តធំចតនោះ)។

ថាតើរាល់ស្លាកដែលដាក់ថា «SLOW» តាំងពីរបងចូលក្នុងព្រលានយន្តហោះស្រុកខ្មែរ និងពាក្យថា «BUS» ឲ្យពិតប្រាកដទៅដើម្បីបម្រើឲ្យអាឆ្កែអង់គ្លេសណាបើកចូលព្រលានយន្តហោះខ្មែរ? ក្រៅពីស្លាកសញ្ញាលើទ្រូងផ្លូវនេះហើយ លោកអ្នកក៏អាចសង្កេតឃើញទៀតថា នៅរាល់ហាងលក់ទំនិញនានានៅក្នុងព្រលាននេះមិនមានទេ ភាសាខ្មែរ (សូមមើលរូបខាងក្រោម)។ ឬថា យើងបានទៅដល់ស្រុកអង់គ្លេស តាំងតែពីច្រកចូលពោធិចិនតុង នេះបាត់ទៅហើយ?

វាល្មមដល់ពេលដែលមនុស្ស «ខ្មែរ» យកចិត្តទុកដាក់និងភាសាខ្លួន ជាងភាសាបរទេសហើយ…. ខ្មែរអឺយ!


មើលចុះស្លាកសញ្ញាឲ្យបន្ថយល្បឿននៅច្រកចូលព្រលានយន្តហោះស្រុកខ្មែរលេងសុទ្ធតែភាសាអង់គ្លេស
ហីគាត់ដាក់ឲ្យអ្នកណាអាន បើកភាគច្រើនអ្នកបើកចូលព្រលាននេះសុទ្ធតែជាខ្មែរនោះ? sic

កន្លែងឲ្យចតឡានក្រុង ក៏សរសេរសុទ្ធតែភាសាស្រុកគេ តើខ្មោចអង់គ្លេសណាមកបើកឡានក្រុងចូលព្រលានខ្មែរ
បានជាខ្មែរប្រឹងដាក់អក្សរវា ខណៈដែលអ្នកបើកឡានក្រុងចូលព្រលាន១០០ភាគគឺជាអ្នកស្រែខ្មែរនោះ?

ហាងនៅក្នុងព្រលានស្រុកខ្មែរ មើលចុះ បើមិនប្រាប់ ខ្មោចអាចង្រៃណាវាថានៅស្រុកអង់គ្លេសបាត់ហើយ

______________________________________________________
អានផងដែរ
១. មុខមាត់ថ្មីនៃអាកាសយានខ្មែរ
២. នៅស្រុកណាអញ្ចេះ?
៣. ឡុងដុង កំពុងមានរថយន្តក្រុងបម្រើសាធារណជន
៤. គម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
៥. មុខមាត់នៃស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានខ្មែរ
៦. មរណភាពភាសាបារាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

Advertisements

មតិ»

1. ណាតារ៉ូ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​មេសា 2012

ជនបរទេសចោលសំរាមមិនផាកទេ បើប៉ះខ្មែរ ហើយមកពីជនបទមិនដឹងអីទៀត….ផាកហើយនាំទៅប៉ុស្តិទៀត…​ចង់ខ្លាំងជាមួយនឹងខ្មែរ បានតែខ្មែរ​ចឹង 😆

2. កែវ ឌីណា - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​មេសា 2012

រឿងស្លាកអក្សរលើផ្លូវឯកភាពព្រោះអ្នកបើកបរភាគច្រើនជាខ្មែរ តែផ្លាក ហាងគួរតែមានអក្សរអង់គ្លេស បើមិនចឹងបរទេសមើលម៉េចដាច់?

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​មេសា 2012

ទៅ​ខ្វល់​អា​បរទេស​ជាង​ខ្វល់​ខ្មែរ​គ្នា​ឯង​ចុះ?

3. កែវ ឌីណា - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​មេសា 2012

ធម្មតាអ្នកជិះកប៉ាល់ហោះភាគច្រើនសុទ្ធតែចេះអង់គ្លេស គ្រាន់តែផ្លាក ប៉ុណ្ណឹងអានអត់ដាច់? ហើយម្យ៉ាង ហាងភាគច្រើនជាប៊្រេននែម!

4. Democratic - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​មេសា 2012

រឿងនេះវាមិនមែនមានតែនៅក្នុងព្រលានយន្តហោះទេ
តែវាជារឿងទូទៅដែលខ្មែរគិតមិនដល់ទៅហើយនៅតាមហាង
នាក្រុងភ្នំពេញឬខេត្តនានាៗក្នុងស្រុកខ្មែរក៍មានសរសេរភាសា
បរទេសដែរ.
ហើយខេត្តសរសេរភាសាបរទេសបានល្អសឹងតែគ្មានអក្សរខ្មែរ
នោះគឺ សៀមរាប និង ខេត្តព្រះសីហនុ.
រឿងនឹងយើងមិនអាចហាមឃាត់បានទេព្រោះមានបរទេសមកស្រុក
យើង តែសូមសរសេរអក្សរ ខ្មែរ ពីលើ និងអក្សរអង់គ្លេស ពីក្រោម
ឧ៖ បន្ថយល្បឿន នៅខាងលើ SLOW នៅខាងក្រោមចឹងមក.

5. Bopha Chiang Mai - ថ្ងៃសុក្រ 6 ខែ​មេសា 2012

ទាល់​តែ​លោក​សុភ័ក្រ្ត សៀង​ឡើង​ធ្វើនាយករដ្ឋមន្ត្រី​បាន​កែបាន។ អាច​នឹង​មាន​ភាសាថៃ​ថែមទៀតផង​មិនដឹង។

និយាយអញ្ចឹង ហេតុអីក៏ចាំបាច់​ប្រើភាសាគម្រោះគម្រើយម្លេះ? និយាយ​ស្រួលៗមិន​បានទេឬអី?

6. និស្សិត្រខ្មែរនៅបារាំង - ថ្ងៃអាទិត្យ 8 ខែ​មេសា 2012

សួស្តី អ្នកទាំងអស់គ្នា ការដាក់ប្រកាសនេះត្រឹមត្រូវណាស់ ។ ជាការដាស់សតិដល់ថ្នាក់ដឹកនាំស្ថាប័នទាំងឡាយ គួរពិចារណាអំពីអត្តសញ្ញាណជាតិផង។យើងសម្លឹងងមើលបណ្តាប្រទេសទាំងឡាយលើពិភពលោកគឺគេរក្សាអត្តសញ្ញាណជាតិគេជានិច្ច ដូចជា វៀតណាម ថៃ ចិន បារាំង ជប៉ុន…ព្រលានយន្តហោះគេគឺប្រើអក្សរជាតិគេអមដោយអង់គ្លេសផង។
តែដាច់ខាត គេមិនយកភាសាបរទេសមកប្រើជាផ្លូវការដូច្នេះទេ។ការធ្វើរបែបនេះជាការប្រមាថរឺបំបាត់នូវអត្តសញ្ញាណជាតិខ្លួនឯងហើយបែជាលើកតំកើងបរទេសទៅវិញ។

7. មុខ​មាត់​ថ្មី​នៃ​អាកាស​យាន​ខ្មែរ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 5 ខែកក្កដា 2012

[…] […]

8. នៅ​ស្រុក​ណា​អញ្ចេះ? « ស្រែ​ខ្មុក - ថ្ងៃចន្ទ 20 ខែសីហា 2012

[…] […]

9. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] […]

10. ឡុងដុង កំពុង​មាន​រថ​យន្ត​ក្រុង​បម្រើ​សាធារណ​ជន | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 23 ខែមករា 2014

[…] […]

11. បី​ខ្សែ​ថ្មី ជាមួយ​នឹង​រថយន្ត​ក្រុង​ថ្មី​៤០​គ្រឿង | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែកក្កដា 2014

[…] ឯ​​តម្លៃ​នៅ​​​១៥០០រៀល​ដដែល​ ២. ឡាន​ក្រុង​ភ្នំពេញ​៖ […]

12. ពង្រីក​ខ្សែ​រត់​ទី​១ រថ​យន្ត​ក្រុង​សាធារណៈ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 2 ខែកញ្ញា 2014

[…] ឯ​​តម្លៃ​នៅ​​​១៥០០រៀល​ដដែល​ ២. ឡាន​ក្រុង​ភ្នំពេញ​៖ […]

13. គម្រោង​ពង្រីក​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 22 ខែមករា 2015

[…] […]

14. មុខ​មាត់​នៃ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​អាកាស​យាន​ដ្ឋាន​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 26 ខែតុលា 2015

[…] […]

15. មុខ​មាត់​ថ្មី​នៃ​អាកាស​យាន​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 26 ខែតុលា 2015

[…] […]

16. មរណភាព​ភាសា​បារាំង​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 27 ខែ​ឧសភា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: