jump to navigation

មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ ថ្ងៃ​ពុធ 11 ខែ​មេសា 2012

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback


មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក
ចុល្លសករាជ ១៣៧៤ – មហាសករាជ ១៩៣៤
ពុទ្ធសករាជ ២៥៥៦ – គ្រឹស្តសករាជ ២០១២

សុភមស្ដុ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅបាន ២៥៥៥ ព្រះវស្សា ត្រឹមថ្ងៃ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំរោង ចត្វាស័ក តទៅចូលពុទ្ធសករាជ ២៥៥៦។

នឹងគណនាឆ្នាំរោង ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃសុក្រ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០១២ វេលាម៉ោង ១៩ និង ១១ នាទី ល្ងាច។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី ដើរតាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិមិរាទេវី ជាបុត្រទី៦នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌សេត លម្អនៅព្រះកាណ៌ដោយសៀត ផ្កាចង្កុលណី អភរណៈទ្រង់ពាក់ កែវបុស្សរាគ័ម ភក្សាហារទ្រង់សោយចេកណាំវ៉ា ចេកទឹក ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ពិណ ទ្រង់ផ្ទុំបើកព្រះនេត្រលើខ្នងមហឹង្សា (សត្វក្របី) ជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវ ធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរ ចំនួន ៦០ នាទី (២៤ម៉ោង)។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំ ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោ ឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហ្ឬទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោរបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដីជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្ត តរៀងទៅ។

  • ថ្ងៃសុក្រ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រឹស្តសករាជ ២០១២ វេលាម៉ោង ១៩ និង ១១ នាទីល្ងាច ជាថ្ងៃចូលឆ្នាំរោង ចត្វាស័ក។
  • ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០១២ ជាវារៈ វ័នបត។
  • ថ្ងៃអាទិត្យ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្តសករាជ ២០១២ នៅវេលាម៉ោង ២៣ និង ៤៣ នាទី ៤៨ វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោង ចត្វាស័ក ចុល្លសករាជ ១៣៧៤ និងមហាសករាជ ១៩៣៤ តទៅ។

ក្នុងឱកាសសង្ក្រាន្តបី ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យ ជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលនូវទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬស្រគាំ ហើយរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររក ចេកណាំវ៉ា និងចេកទឹក ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ របស់ទេវធីតា។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះ ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

កំណត់សម្គាល់

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

ទំនាយប្រចាំឆ្នាំ

  • កែនព្រះពិរុណសាស្ត្រៈឆ្នាំនេះ ភពព្រហស្បតិ៍ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ៣បង្អុរទឹកភ្លៀង៥០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ២០០មេ ព្រៃហេមពាន្ត១៥០មេ មហាសមុទ្ទ១០០មេ ជម្ពូទ្វីបមនុស្សលោក៥០មេ។ ភ្លៀងដើមឆ្នាំច្រើន កណ្ដាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀងតិច។
  • កែនធារាទិគុណរៈ ឆ្នាំនេះមានកេណ្ឌ ពីរ (២) បឋវីធាតុចុះទំនាយថា ធាតុអាកាសមិនក្ដៅ មិនត្រជាក់។

ទឹកជំនន់ និងទឹកទន្លេៈ ឆ្នាំនេះទឹកជំនន់ដោយភ្លៀង និងទឹកទន្លេមានច្រើន គឺមានកម្រិត ៨លើ១៦ គឺមានសំណល់៨ ទឹកមានជាមធ្យម តែប្រហែលនឹងឆ្នាំកន្លងទៅ។

  • កែនធញ្ញាហារៈ ឆ្នាំនេះមានកេណ្ឌ (០) ឈ្មោះថាបាបៈ ទំនាយថា ស្រូវ សំណាប ស្រែចម្ការបានផល១ភាគ ខូច៩ភាគ ស្រូវដុះល្អតែពីដំបូង និងកើតទូរ្ភឹក្ស (អត់បាយ) ប្រជានុរាស្ត្រនឹងទទួលនូវក្ដីទុក្ខលំបាកព្រោះធញ្ញាហារមានតម្លៃខ្លាំង។ តំបន់ខ្លះកកើតអន្តរាយជាអនេកដោយទុក្ខលំបាកក្សត់ខ្សោយទ័លក្រ ព្រោះសត្វកណ្ដុរស៊ីបំផ្លាញផលដំណាំ។

ស្រង់ចេញពីសៀវភៅមហាសង្ក្រាន្តរបស់ក្រសួងធម្មការ និងសាសនា

____________________________________________________
អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៥. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៦. មហាសង្ក្រាន្តឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ២៥៥៧
៧. មហាសង្ក្រាន្តឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៥៥៨
៨. មហាសង្ក្រាន្តឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ២៥៥៩
៩. មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០
១០. មហាសង្ក្រាន្តឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១

Advertisements

មតិ»

1. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​មេសា 2013
2. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​មេសា 2013
3. មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ឯក​ស័ក ពុទ្ធសករាជ​២៥៥៣ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​មេសា 2013
4. មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​មេសា 2013
5. មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​មេសា 2013
6. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2013

[…] អានផងដែរ៖ ១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១ ២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២ ៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣ ៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤ ៥. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក… […]

7. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​មករា 2014
8. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​មករា 2014
9. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 11 ខែ​មេសា 2014

[…] ត្រីស័ក ពុទ្ធសករាជ២៥៥៥ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក…៧. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ […]

10. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 11 ខែ​មេសា 2015

[…] ត្រីស័ក ពុទ្ធសករាជ២៥៥៥ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក…៧. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ […]

11. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 11 ខែ​មេសា 2016

[…] ត្រីស័ក ពុទ្ធសករាជ២៥៥៥ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក…៧. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: