jump to navigation

ណូគៀ ឈប់​ផលិត​ទូរស័ព្ទ​ភាសា​ខ្មែរ​ហើយ ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មេសា 2012

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

ដូច​លោក​អ្នក​មួយ​ចំនួន​ដឹង​ស្រាប់​ហើយរឿង​ស្នេហា​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​នេះ ខ្ញុំ​លេខ​មួយ​ហើយ។ ជា​ទូទៅ​រាល់​ពេល​ទៅ​ស្រុក​ខ្មែរ​ម្ដង​ៗ ខ្ញុំ​តែង​តែ​ចូល​ទៅ​សួរ​ហាង​លក់​ទូរស័ព្ទ​អំពី​ទូរស័ព្ទ​ដៃ​ណូគៀ​ប្រភេទ​ថ្មី​ៗ ដែល​មាន​ភាសា​ខ្មែរ។

បច្ចុប្បន្ន​នេះ ខ្ញុំ​ប្រើ​ទូរស័ព្ទ​ដៃ ណូគៀ ប្រភេទ​ស៊ី​៣ ដែល​បាន​ទិញ​ប្រើ​ជិត​ពីរ​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ មក​ម្ល៉េះ។ ណូគៀ ស៊ី​៣​នេះ ជា​ប្រភេទ​ទូរស័ព្ទ​ដៃ​ណូគៀ​ភាសា​ខ្មែរ​ស៊េរី​ចុង​ក្រោយ​បំផុត និង​ជា​កូន​ពៅ​គេ​ទៅ​ទៀត​របស់​ប្រវត្តិសាស្ត្រ​ទូរស័ព្ទ​ដៃ​ណូគៀ​ភាសា​ខ្មែរ។

លោក​អ្នក​ដឹង​ទេ រយៈ​ពេល​ជិត​២​ឆ្នាំ​នេះ​ដែល​ខ្ញុំ​ទន្ទឹង​​រង់​ចាំ​​ប្រភេទ​ទូរស័ព្ទ​ណូគៀ​ស៊េរី​ទំនើប​ៗ​ភាសា​ខ្មែរ​ដែល​ណូគៀ នឹង​ចេញ​មក​ទៀត តែ​ចម្លើយ​ដ៏​គួរ​អស់​សង្ឃឹម និង​ស្រងាក​ចិត្ត​នោះ​គឺ​ថា ណូគៀ លែង​ចេញ​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​ទៀត​ហើយ។

ហេតុ​ផល​ចម្បង​បំផុត​នោះ គឺ​ថា​ទូរស័ព្ទ​ដៃ​ណូគៀ ភាសា​ខ្មែរ ទាំង​ប៉ុន្មាន​ស៊េរី​ដែល​ចេញ​មក​នោះ គឺ​មិន​ត្រូវ​បាន​ជន​ជាតិ​ខ្មែរ​និយម​ទាល់​តែ​សោះ គឺ​អ្នក​លក់​ លក់​មិន​ដាច់​ទេ ឧទាហរណ៍ ប្រភេទ​ទូរស័ព្ទ​ដៃ​ដូច​គ្នា មួយ​មាន​អក្សរ​ខ្មែរ និង​មួយ​គ្មាន​អក្សរ​ខ្មែរ អ្នក​ទិញ​នឹង​យក​ប្រភេទ​ដែល​គ្មាន​អក្សរ​ខ្មែរ ដ្បិត​គាត់​គិត​ថា ដាក់​អក្សរ​ខ្មែរ​រញ៉េ​រញ៉ៃ​ណាស់។ ទាំង​នេះ​ជា​ចម្លើយ​ដែល​ខ្ញុំ​ទទួល​បាន​ពី​អ្នក​លក់ និង​ក្រុមហ៊ុន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​អ្នក​មួយ​ចំនួន​បាន​គិត​អគតិ​ថា ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ គឺ​ជា​រឿង​ហួស​សម័យ​ទៅ​វិញ (សូម​អាន​ប្រកាស៖ ប្រើ​ទូរស័ព្ទ​អក្សរ​ខ្មែរ​ជា​រឿង​ហួស​សម័យ)។

___________________________________________________
អានផងដែរ
១. ញូវហ្វូន Nokia C3
២. ប្រើទូរស័ព្ទអក្សរខ្មែរជារឿងហួសសម័យ
៣. អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ
៤. ទិញ​ទូរស័ព្ទ​ថ្មី ម៉ាក​សូនី
៥. សារ​ភាសា​ខ្មែរ​ពី​​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ

Advertisements

មតិ»

1. ញូវ​ហ្វូន​ Nokia C3 « ស្រែ​ខ្មុក - ថ្ងៃសុក្រ 27 ខែ​មេសា 2012

[…] ៥. ណូគៀ ឈប់ផលិតទូរស័ព្ទភាសាខ្មែរហើយ Like this:Like5 bloggers like this […]

2. ប្រើ​ទូរស័ព្ទ​អក្សរ​ខ្មែរ​ជា​រឿង​ហួស​សម័យ « ស្រែ​ខ្មុក - ថ្ងៃសុក្រ 27 ខែ​មេសា 2012

[…] ណូគៀ ឈប់​ផលិត​ទូរស័ព្ទ​ភាសា​ខ្មែរ​… – ថ្ងៃ សុក្រ 27 ខែ​មេសា […]

vanny - ថ្ងៃពុធ 6 ខែ​កុម្ភៈ 2013

ទូរស័ព្ទដៃម៉ាក Lenovo ខ្ញុំទិញនៅហាង Tesco Lotus ប្រទេសថៃឡងដ៏ នៅពេលខ្ញុំបញ្ចូល MP3 ខ្មែរដែលសរសេរចំណងជើងជាអក្សរខ្មែរយូនីកូដ ឃើញថាវាអាចមើលឃើញ និងបង្ហាញអក្សរខ្មែរបានយ៉ាងត្រឹមត្រូវ ដោយយើងពុំចាំបាច់តំឡើង Font ខ្មែរបង្កប់ក្នុងតួគ្រឿងនោះឡើយ គឺវាអាចមើលឃើញ និងស្គាល់អក្សរខ្មែរយូនីកូដបានដោយស្វ័យប្រវត្តិ ម្យ៉ាងវិញទៀតតួអក្សរខ្មែរយូនីកូដនីមួយៗ វាបង្ហាញរូបរាងបានល្អ និងពុំមានដាច់ដៃ ដាច់ជើង ដូចអក្សរខ្មែរយូនីកូដក្នុងទូរស័ព្ទដៃម៉ាក Nokia នោះឡើយ ។ ទូរស័ព្ទដៃម៉ាក Nokia ឥឡូវថ្វីត្បិតតែវាអាចមើលឃើញ និងបង្ហាញរូបរាងអក្សរខ្មែរបានដូចទូរស័ព្ទដៃម៉ាកផ្សេងៗក៏ដោយ ក៏វាមិនអាចចេញរូបរាងស្រឡូនស្អាតដូចម៉ាកដទៃនោះដែរ គឺមានន័យថាតួអក្សរខ្មែរយូនីកូដមិនថាជាចំណងជើង MP3 ឬសាអក្សរខ្មែរនោះទេ ឃើញថាមិនសូវចេញស្អាតសោះ គឺតួអក្សរខ្មែរយូនីកូដនីមួយៗ ឃ្លាតពីគ្នាឆ្ងាយពេក ស្រះនិងព្យាង្គខ្លះទៀត ដាច់ចេញពីគ្នាតែម្ដង មើលទៅគួរឲ្យធុញ មិនចង់អានតែម្ដង តែបើយើងចង់ឲ្យទូរស័ព្ទដៃម៉ាក Nokia អាចបង្ហាញអក្សរខ្មែរយូនីកូដបានល្អ លុះណាតែយើងបញ្ចូល Menu ភាសាខ្មែរ តែគួរឲ្យស្ដាយដែរព្រោះថាក្រុមហ៊ុនទូរស័ព្ទដៃម៉ាក Nokia ឥឡូវគេលែងផលិត Menu ភាសាខ្មែរទៀតហើយ គឺមានតែចេញស៊េរីមុនៗ ចាប់ពីឆ្នាំ 2010 ដល់ 2013 អាចនៅមាន Menu ភាសាខ្មែរខ្លះ តែចាប់ពី 2013 មកដល់ឥឡូវលែងមានទៀតហើយ ។ បានជាក្រុមហ៊ុនទូរស័ព្ទដៃម៉ាក Nokia ឈប់ផលិត Menu ភាសាខ្មែរ អ្នកខ្លះថាមកពីខ្មែរឯងមិននិយមប្រើភាសាជាតិខ្លួន , ខ្លះទៀតថាដាក់អក្សរខ្មែរហើយរញារញ៉ៃនាំឲ្យលក់មិនដាច់ , ខ្លះទៀតថាមកពីក្រុមហ៊ុនទូរស័ព្ទដៃម៉ាក Nokia ផលិត Menu ភាសាខ្មែរលើទូរស័ព្ទដៃតែម៉ាកអន់ៗ គ្មាន Memory Card , ខ្លះទៀតថាប្រើទូរស័ព្ទភាសាខ្មែរជារឿងហួសសម័យ , ជាដើម ។ល។ តាមការពិតទៅអ្នកបញ្ចេញមតិខាងលើសុទ្ធតែខុសទាំងអស់
***អ្នកដែលនិយាយថាប្រើ” ទូរស័ព្ទភាសាខ្មែរជារឿងហួសសម័យ ” អ្នកហ្នឹងប្រហែលជាម៉ែ-ឳ , ជីដូន-ជីតា, វាសុទ្ធតែជនជាតិបារាំង- អង់គ្លេង-ថៃ-ជប៉ុន-ចិន , ហើយមើលទៅ បានជាវាមិនចេះប្រើភាសាខ្មែរអញ្ចឹង! ចុះភាសាដែលវាសរសេរ អាន និងនិយាយសព្វថ្ងៃពេញៗមាត់ហ្នឹង! ឈ្មោះភាសាអី? ហៅភាសាអី? បើវាមិនចេះប្រើភាសាខ្មែរទេ ឲ្យវាទៅរស់នៅប្រទេសអង់គ្លេសទៅ! ហើយឈប់កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតទៅទៀត ( ខ្ញុំឆ្ងល់ដែរថា បើវាធុញនិងភាសាខ្មែរមិនចង់ប្រើភាសាខ្មែរទេ ចុះវាម៉េចមិនប្ដូរដាក់ភាសាអង់គ្លេសទៅ! វាចាំបាច់ប្រើពាក្យអស់ហ្នឹងចេញមកធ្វើអី នាំឲ្យកូនខ្មែរដទៃដែលគេស្រលាញ់និងចង់ប្រើ ចង់ឃើញភាសាជាតិរបស់ខ្លួនរីចចំរើន មានការអាក់អន់ចិត្តយ៉ាងខ្លាំង ព្រោះតែកូនខ្មែរយើងចង់ឃើញភាសាជាតិខ្លួនតាមទាន់ប្រទេសជិតខាងយើងដែរ ឃើញទេ Google Translate ឥឡូវមាន ភាសាថៃ , វៀតណាម និងភាសាឡាវថ្មីៗនេះហើយ! ចុះភាសាខ្មែរយើងវិញ? )
***និងមានអ្នកខ្លះទៀតថា” មកពីខ្មែរឯងមិននិយមប្រើភាសាជាតិខ្លួន” ត្រង់មតិនេះក៏សុទ្ធតែខុសដែរ បើខ្មែរមិនចង់ប្រើភាសាជាតិខ្លួនឯងក្នុងការទំនាក់ទំនងទេ ចុះម៉េចបានជាទូរស័ព្ទដៃម៉ាកទំនើបៗឥឡូវ កូនខ្មែរខំបង្កើត Font ដាក់ឲ្យអាចសរសេរ និងអានភាសាខ្មែរបានស្ទើរតែគ្រប់ម៉ាកទៅហើយ សូម្បីតែទូរស័ព្ទដៃម៉ាក Nokia Asha ដែលផលិតនិងនាំចូលមកប្រទេសខ្មែរ មិនមានទាំង Menu ភាសាខ្មែរ និងមិនអាចសរសេរភាសាខ្មែរបានផង ចុះហេតុអីបានជាខ្មែរយើងនាំគ្នាស្នើរឲ្យក្រុមហ៊ុនទូរស័ព្ទដៃម៉ាក Nokia បញ្ចូលប្រូក្រាមសម្រាប់សរសេរសាឆ្លងឆ្លើយ និងលេង Fecebook ជាអក្សរខ្មែរបាន ម៉េចក៏មិនសរសេរជាភាសាអង់គ្លេស ឬឡាតាំងទៅ! …អញ្ចឹងមានន័យថាកូនខ្មែរយើងក៏ចង់ឲ្យមានភាសាខ្មែរក្នុងទូស័ព្ទដៃម៉ាក Nokia ដូចកាលពីលើមុនៗដែរ ជាពិសេសកូនខ្មែរយើងដែលរស់នៅឯក្រៅប្រទេស ពិតជាចង់ឃើញខ្មែរយើងមានអក្សរជាតិនៅក្នុងទូរស័ព្ទដៃ Nokia ខ្លាំងណាស់ ក្រុមហ៊ុនទូរស័ព្ទដៃដ៏ធំម៉ាក Nokia ខំមកជួយបង្កើតអក្សរខ្មែរយើងដាក់ក្នុងទូរស័ព្ទដៃហើយ មិនគួរណាព្រោះតែខ្មែរអត់ស្គាល់អត្តសញ្ញាណខ្លួន មួយចំនួនធ្វើឲ្យកូនខ្មែរពិត និងកេរ្តិ៍ឈ្មោះប្រទេសទាំងមូលរលាយសាបសូន្យសោះ ។
***ខ្លះទៀតថាដាក់ “ អក្សរខ្មែរហើយរញារញ៉ៃនាំឲ្យលក់មិនដាច់ ” ត្រង់នេះខ្ញុំយល់ស្របបន្តិចដែរ គឺពិតជារញារញ៉ៃបន្តិចមែន ត្រង់ផ្ទាំងKeypat (គ្រាប់ចុច) ដែលជាហេតុធ្វើឲ្យកូនខ្មែរមួយចំនួនមានការធុញទ្រាន់នឹងទូរស័ព្ទ Nokia ភាសាខ្មែរ តែខាងក្រុមហ៊ុន Nokia បែរជាយល់ច្រឡាំថា កូនខ្មែរយើងមិនសូវនិយមប្រើប្រាស់ភាសាជាតិខ្លួនទៅវិញ តាមការពិតនោះ កូនខ្មែរយើងសប្បាយចិត្តទៅវិញទេនៅពេលឃើញមានទូរស័ព្ទ Menu ភាសាខ្មែរ ព្រោះវាងាយស្រួលក្នុងការសរសេរសារឆ្លងឆ្លើយគ្នា និងអាចទទួលព៌ត័មាន/មើលអ៊ិនធើណែតជាភាសាខ្មែរបានស្រួលដោយពុំចាំបាច់ពឹងផ្អែកទៅលើភាសាបររទេសឡើយ តែទាស់តែធុញទ្រាន់បន្តិចត្រង់ផ្ទាំងគ្រាប់ចុច (Keypat) ដែលមានដាក់ភាសាខ្មែរ លាយជាមួយនិងភាសាអង្លេសធ្វើឲ្យចង្អៀតខ្លាំង ។
នៅក្នុងវិស័យបច្ចេកវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ននេះ យើងឃើញថាភាសាខ្មែរយើងឥឡូវកំពុងរីកចំរើនយ៉ាងខ្លាំង ហើយកម្មវិធីកុំព្យូទ័រ/ វែ់សាយល្បីៗ និងទូរស័ព្ទដៃមួយចំនួនក៏ចាប់ផ្ដើមទទួលស្គាល់និងអាចអានភាសាខ្មែរបានជាបណ្តើរៗហើយ ដូចជាៈ ទូរស័ព្ទ Nokia , Sumsung , Iphone , Ipad , Soni Ericsson , LG , Lenovo , ។ល។ , និងម៉ាកផ្សេងៗដែលនៅពុំទាន់ស្គាល់និងអាចអានភាសាខ្មែរមានដូចជាៈ ទូរស័ព្ទ I-mobile , Black Berry , Motorola , G-Net , ក្បាល VCD ក្បាល DVD គ្រឿងចាក់ចម្រៀង MP3 / MP4 ទូរស័ព្ទដៃចិនគ្រប់ប្រភេទ ក៏នៅមិនទានស្គាល់និងអាចអានភាសាខ្មែរបាននោះដែរ ។
សម្រាប់មតិខ្ញុំនៅលើផ្ទាំង Keypat ពុំចាំបាច់ដាក់ភាសាខ្មែរក៏បាន គឺទុកតែភាសាអង់គ្លេសដូចដើមដដែល តែសូមឲ្យមាន Menu ភាសាខ្មែរ នៅក្នុងម៉ាស៊ីន Nokia ដូចភាសាដទៃដែរ ។

3. Nataro - ថ្ងៃសុក្រ 27 ខែ​មេសា 2012

មានគេនិយាយថា របស់ខ្មែរធ្វើ ប្រើមិនកើតទេ… ទាល់តែជប៉ុនធ្វើ អាមេរិចស្អីណោះបានប្រើកើត… កង់ខ្មែរ ឡានខ្មែរទិញប្រើមិនកើត… 😆

4. cheabkunthea - ថ្ងៃសុក្រ 27 ខែ​មេសា 2012

ចំពោះ​ខ្ញុំ ខ្ញុំ​​ស្រលាញ់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទណាស់​​ ពេល​ខ្ញុំ​ប្រើ​ទូរស័ព្ទ​ណា​មាន​ភាសា​ខ្មែរ (Nokia Beeline metfone hello) ខ្ញុំ​តែង​តែ​ប្ដូរ​ទៅ​ជា​ភាសា​ខ្មែរ​ជានិច្ច
http://cheabkunthea.wordpress.com/2011/10/14/pls_use_khmer_in_i/

5. អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ « ស្រែ​ខ្មុក - ថ្ងៃចន្ទ 9 ខែកក្កដា 2012

[…] រយៈ​ពេល​នោះ​មិន​យូរ​ប៉ុន្មាន ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគៀ ក៏​បាន​សាក​ល្បង​ផលិត​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​ដែរ ក៏​ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ​ទៅ​វិញ ដោយ​មូល​ហេតុ​ក្រុមហ៊ុន​នេះ​ផលិត​តែ​ទូរស័ព្ទ​ស៊េរី​ទាប​ៗ​មិន​ត្រូវ​តាម​ទី​ផ្សារ ព្រម​ជាមួយ​និង​ការ​មិន​និយម​ប្រើ​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​របស់​ជន​ជាតិ​ខ្មែរ​ខ្លួន​ឯង​នេះ​តែ​ម្ដង ដែល​ជា​ហេតុ​ធ្វើ​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​របស់​ក្រុមហ៊ុន​ណូគៀ រលាយ​បាត់​ពី​ទី​ផ្សារ​ស្រុក​ខ្មែរ និង​ក្រុមហ៊ុន​នេះ​លែង​ផលិត​ចេញ​តែ​ម្ដង។ […]

6. ទិញ​ទូរស័ព្ទ​ថ្មី ម៉ាក​សូនី « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 2 ខែកញ្ញា 2012

[…] LG KF700 ៥. ទិញទូរស័ព្ទថ្មី ម៉ាកណូគៀ ៦. ណូគៀ ឈប់ផលិតទូរស័ព្ទភាសាខ្មែរហើយ Like this:LikeBe the first to like […]

7. Vanny Nguon - ថ្ងៃអាទិត្យ 27 ខែមករា 2013

ថ្វីបើខ្មែរយើងខ្លះធុញមិនចង់ប្រើ ណូគៀភាសាខ្មែរ ព្រោះតែឃើញមានអក្សរខ្មែរយើងនៅលើផ្ទាំង ឃីបត រញ៉ារញ៉ៃពេក
ពិតមែនហើយខ្ញុំក៏យល់ឃើញថាធុញដែរ តែមិនមែនមនាន័យថាមិនចង់ប្រើភាសាខ្មែរនោះទេ គឺមិនចង់មានឃីបត ភាសាខ្មែរ តែក្នុងតួម៉ាស៊ីនទូរស័ព្ទ ណូគៀ គឺគាំទ្រឲ្យមានភាសាខ្មែរយើងណាស់ គឺត្រូវមានគ្រប់ម៉ាក គ្រប់ម៉ូដែល សូមក្រុមហ៊ុនណូគៀកុំយល់ច្រឡំថាខ្មែរមិនចង់ប្រើភាសាជាតិខ្លួនឯង ។
គឺចង់ឲ្យមានខ្លាំងណាស់ សូម្បីតែ ណូគៀអាសា (Nokia Asha) ឥឡូវទិញមកគ្មានភាសាខ្មែរ គឺគ្មាននរណាម្នាក់សប្បាយចិត្តសោះ ហើយខំនាំគ្នាយកទៅបញ្ចូលភាសាខ្មែរគ្រប់គ្នា ព្រោះតែចង់លេង ហ្វេសប៊ុសជាភាសាខ្មែរ ។ សូមក្រុមហ៊ុនNokia បង្កើតភាសាខ្មែរមកវិញ គឺគ្រាន់តែបង្កើតភាសាខ្មែរដាក់ក្នុងគ្រឿងដូចមុនៗ តែពុំចាំបាច់បង្កើត ឃីបតភាសាខ្មែរ សូមរក្សាឲ្យនៅជាភាសាអង់គ្លេសដូចដើម ។

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] មហន្តរាយ​របស់​កម្ពុជា, ណូគៀ ឈប់​ផលិត​ទូរស័ព្ទ​ភាសា​ខ្មែរ​…, […]

9. សារ​ភាសា​ខ្មែរ​ពី​​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​មីនា 2016

[…] អាន​ផង​ដែរ​៖ ១. ណូគៀ ឈប់​ផលិត​ទូរស័ព្ទ​ភាសា​ខ្មែរ​… ២. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: