jump to navigation

សម្តេច ហ៊ុន សែន ប្រកាសថា បើ​អ្នកគាំទ្រ​សម្តេច ធ្លាក់​ក្រោម ៦០% សម្តេច​នឹង​លាឈប់​ពី​នាយក​រដ្ឋមន្ត្រី​ ថ្ងៃសៅរ៍ 5 ខែ​ឧសភា 2012

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ចម្លង​ចេញ​ទាំង​ស្រុង​ពី CEN http://cen.com.kh/localnews/details_more/19?token=ZTNhOWQ1MzBjYmEwNjU3MTUzYTM3YjIxNGEwZmQx

(ថ្ងៃទី 5 ឧសភា 2012, ម៉ោង 02:12:PM) | ដោយ: សុខ ភក្តី

ភ្នំពេញ: ជា​លើកដំបូង​ហើយ ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី ៤ អាណត្តិ​មកហើយ បាន​ប្រកាស​ជា​សាធារណ​នៅ​ថ្ងៃទី​៥​ឧសភា​ថា បើសិន​ជា​អ្នកគាំទ្រ​សម្តេច ស្ថិតនៅក្រោម ៦០% សម្តេច​នឹង​លាឈប់​ពី​នាយក​រដ្ឋមន្ត្រី​។​

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ ២១៤ ដែល​នឹង​ត្រូវ​ដូរ​មក​ជា​ផ្លូវជាតិ​លេខ ៩ ប្រវែង ១៤៣,៤១ គីឡូម៉ែត្រ ពី​ខេត្ត​ស្ទឹងត្រែង ទៅដល់​ខេត្ត​ព្រះវិហារ និង​ស្ពាន​ទន្លេមេគង្គ​ស្ទឹងត្រែង ប្រវែង ១.៧៣១ ម៉ែត្រ នៅ​ទី​រួម​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា “​ខ្ញុំ​ដាក់​គោលដៅ បើ​មនុស្ស​លែង​ជឿ ( សម្តេច​ហ៊ុន​សែន ) ស្ថិតនៅក្រោម ៦០% ខ្ញុំ​នឹង​ចាកចេញ មិន​តំណាង​ឲ្យ​បក្ស ( គណបក្ស​ប្រជាជន​កម្ពុជា ) ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​”​។​

​ជាមួយ​នឹង​សេចក្តីប្រកាស​ផ្ទាល់មាត់​ខាងលើនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​លទ្ធផល​ស្តង់​មតិ​មួយ ដែល​អង្គការ​បរទេស បាន​ធ្វើឡើង ហើយ​បាន​យក​ទៅ​បង្ហាញ​សម្តេច មុននឹង​អង្គការ​បរទេស​នោះ ចេញផ្សាយ​របាយការណ៍​ស្តង់​មតិ​។

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចម្លើយ​ក្នុងចំណោម​អ្នកផ្តល់​សម្ភាសន៍ ៨១ % ក្នុង​ចំណោម​មនុស្ស ២.០០០ នាក់ ឆ្លើយថា រដ្ឋាភិបាល​របស់​សម្តេច​សព្វថ្ងៃ ដើរ​លើ​ផ្លូវត្រូវ​។ ក្នុងនោះ អ្នក​ឆ្លើយថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ចំនួន ៦៧% ហើយ​អ្នក​ដែល​ជឿ​លើ​សម្តេច​ហ៊ុន​សែន ៨៧%​។

​ជា​ការកត់សម្គាល់ វិទ្យាស្ថាន​ IRI ប្រចាំ​កម្ពុជា តែងតែ​ធ្វើការ​ស្តង់​មតិ ទាក់ទង​នឹង​សំណួរ ថា​តើ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​លើ​ផ្លូវត្រូវ ឬ​ផ្លូវខុស​?​។ ក្នុង​របាយការណ៍ ប្រចាំ​ឆ្នាំ​ទាំង​នោះ សុទ្ធ​តែ​បង្ហាញ​ភាគរយ​ខ្ពស់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ដើរ​លើ​ផ្លូវត្រូវ តាមរយៈ​ការសាងសង់​ផ្លូវ​ស្ពាន សាលារៀន និង​មន្ទីរពេទ្យ ជាដើម​៕​

__________________________________________________________
អាន​ផង​ដែរ
១. «​សន្យា​ខ្យល់​», ប្រវត្តិសាស្ត្រ​មួយ​ដែល​រាស្ត្រ​ខ្មែរ​គួរ​ចង​ចាំ​ក្នុង​ខួរ​ក្បាល
២. សម្ដី​ដ៏​គ្មាន​ន័យ

មតិ»

1. «​សន្យា​ខ្យល់​», ប្រវត្តិសាស្ត្រ​មួយ​ដែល​រាស្ត្រ​ខ្មែរ​គួរ​ចង​ចាំ​ក្នុង​ខួរ​ក្បាល | ស្រែ​ - ថ្ងៃចន្ទ 9 ខែកញ្ញា 2013

[…] __________________________________________________________ អាន​ផង​ដែរ៖ ១. សម្តេច ហ៊ុន សែន ប្រកាសថា បើ​អ្នកគាំទ… […]

2. សម្ដី​ដ៏​គ្មាន​ន័យ | ស្រែ​ខ្មុក - ថ្ងៃពុធ 9 ខែកញ្ញា 2015

[…] __________________________________________________________ អាន​ផង​ដែរ៖ ១. «​សន្យា​ខ្យល់​», ប្រវត្តិសាស្ត្រ​មួយ​ដែល​រាស្ត្រ​ខ្មែរ​គួរ​ចង​ចាំ​ក្នុង​ខួរ​ក្បាល ២. សម្តេច ហ៊ុន សែន ប្រកាសថា បើ​អ្នកគាំទ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: