jump to navigation

ខក​ខាន​ទៅ​បោះ​ឆ្នោត ថ្ងៃអាទិត្យ 3 ខែមិថុនា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​នេះ​ថ្ងៃ​អាទិត្យ ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១២។ នៅ​ប្រទេស​កម្ពុជា មាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ដើម្បី​ជ្រើស​រើស​អ្នក​ដឹក​នាំ​អាណត្តិ​ថ្មី។

តាំង​ពី​គ្រប់​អាយុ​១៨​ឆ្នាំ (ឆ្នាំ​ដែល​អាច​បោះ​ឆ្នោត​បាន) មក​ខ្ញុំ​មិន​ដែល​ខក​ខាន​ទេ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បោះ​ឆ្នោត​ក្នុង​នាម​ជា​ពល​រដ្ឋ​ខ្មែរ ទាំង​ការ​បោះ​ឆ្នោត​សាកល​រើស​តំណាង​រាស្ត្រ ក៏​ដូច​ជា​ការ​បោះ​ឆ្នោត​រើស​ថ្នាក់​ដឹក​នាំ​ឃុំ​សង្កាត់​នេះ​ក្ដី បើ​ទោះ​ក្នុង​ឆ្នាំ​២០០៣ ដែល​ខ្ញុំ​បាន​ទៅ​រស់​នៅ​ស្រុក​ចិន​អស់​រយៈ​ពេល​២​ឆ្នាំ (មក​លេង​ខ្មែរ​វិញ​មុន​ពេល​បោះ​ឆ្នោត និង​បាន​បោះ​ឆ្នោត) និង​ឆ្នាំ​២០០៨ ខ្ញុំ​បាន​បោះ​ឆ្នោត​រួច​មុន​ទៅ​នៅ​ស្រុក​ថៃ​២​ឆ្នាំ។

សម្រាប់​ឆ្នាំ​២០១២​នេះ គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ខន​ខាន​មិន​បាន​ទៅ​បោះ​ឆ្នោត ដ្បិតខ្ញុំ​មិន​បាន​នៅ​ស្រុក​ខ្មែរ​ទៀត​ហើយ។ កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ដែល​ខ្ញុំ​ទៅ​លេង​ផ្ទះ ខ្ញុំ​បាន​ឃើញ​ប័ណ្ណ​បោះ​ឆ្នោត​របស់​ខ្ញុំ​ដែរ​ នៅ​លើ​តុ​ក្នុង​ផ្ទះ ដែល​ឃុំ​សង្កាត់​គេ​ផ្ដល់​ឲ្យ​ដើម្បី​ត្រៀម​បោះ​ឆ្នោត នោះ​គឺ​មាន​ន័យ​ថា ខ្ញុំ​ជា​ពល​រដ្ឋ​មាន​សិទ្ធិ​ម្នាក់​ដើម្បី​បោះ​ឆ្នោត។

ខ្ញុំ​មិន​ដឹង​ថា​ការ​ខក​ខាន​មិន​បាន​ទៅ​បោះ​ឆ្នោត​នៅ​គ្រា​នេះ​មាន​ផល​ប៉ះ​ពាល់​អ្វី​សម្រាប់​ខ្ញុំ​ឬ​ទេ នៅ​ពេល​បោះ​ឆ្នោត​ជ្រើស​តំណាង​រាស្ត្រ​នា​ឆ្នាំ​ខាង​មុខ​នេះ។ សម្រាប់​ការ​បោះ​ឆ្នោត​២០១៣ ខ្ញុំ​ប្រាកដ​ជា​ទៅ​បោះ​ឆ្នោត​ជាក់​មិន​ខាន៕

_______________________________________________________________
អាន​ផង​ដែរ​៖
១. ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់

Advertisements

មតិ»

1. ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់ | ស្រែ​ខ្មុក - ថ្ងៃពុធ 7 ខែមិថុនា 2017

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. រដូវ​កាល​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់​ផ្ដើម ២. ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា ៣. ខក​ខាន​ទៅ​បោះ​ឆ្នោត […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: