jump to navigation

ហេតុ​ម្ដេច​ប៉ាស្សផរ៍ត ខ្មែរ​ថ្លៃ​ខ្លាំង​ម៉្លេះ​? ថ្ងៃ​អង្គារ 5 ខែ​មិថុនា 2012

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

លិខិតឆ្លងដែន ឬដែលខ្មែរហៅកប់ៗមាត់ថាប៉ាសៈព័រ នោះ គឺជាកូនសៀវភៅតូចតែចាំបាច់ (អត់មិនបាន) សម្រាប់ការធ្វើដំណើរចេញទៅក្រៅប្រទេស។ សម្រាប់អ្នកដែលមានលិខិតឆ្លងដែន ឬធ្លាប់បានចេញទៅក្រៅប្រទេស គឺពិតជាបានដឹងហើយថាតម្លៃនៃការធ្វើលិខិតឆ្លងដែនរបស់ប្រទេសខ្មែរយើង គឺថ្លៃសម្បើមណាស់ ខ្ពស់កប់ពពក បើប្រៀបធៀបជាមួយនឹងប្រទេសអាស៊ានទាំង១០ (លើកលែងប្រទេសភូមាមួយចេញ ដែលគ្មានព័ត៌មាន)។

នរណាៗក៏ដឹងហើយថា ប្រទេសខ្មែរគឺជាប្រទេសក្រីក្របំផុតមួយនៅលើផែនដីនេះ។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនម្នាក់ៗគឺទាបជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ាន តែមិនដឹងជាហេតុភេទអ្វី ឬទេព្ដាដាក់ទោសបានជាតម្លៃអ្វីៗនៅក្នុងស្រុកនេះថ្លៃជាងគេទាំងអស់។ សម្រាប់លិខិតឆ្លងដែន ប្រជាជនខ្មែរត្រូវចំណាយប្រាក់ជាង១៣០ដុល្លារ ឬប្រមាណ៥២០.០០០រៀល ដើម្បីទទួលបានលិខិតឆ្លងដែនមួយក្បាលដែលមានកម្រាស់៣២ទំព័រ និងត្រូវរង់ចាំជាង៣០ថ្ងៃទើបទទួលបាន។

ខណៈប្រជាជនខ្មែរមានប្រាក់ចំណូលតែជាង៥០០ដុល្លារក្នុងមួយឆ្នាំគេត្រូវចំណាយប្រាក់ជាង១៣០ដុល្លារសម្រាប់លិខិតឆ្លងដែនមួយក្បាល។ ចំណែកឯប្រទេសសឹង្ហបុរី ដែលគេរកប្រាក់បានប្រមាណជាង៥០.០០០ដុល្លារក្នុងមួយឆ្នាំ គេចំណាយតែជាង៦០ដុល្លារប៉ុណ្ណោះសម្រាប់លិខិតឆ្លងដែនរបស់គេ។

មិនបាច់ទៅមើលឯណាវែងឆ្ងាយទេ ត្រឹមតែប្រទេសជិតខាងទាំងបីរបស់យើងវិញ, វៀតណាម ថ្លៃ១២ដុល្លារ, លាវ ថ្លៃ៣៥ដុល្លារ និងថៃ តែ៣០ដុល្លារ ហើយចំណាយពេលតែប្រមាណ១សប្ដាហ៍ប៉ុណ្ណោះ។ ហេតុដូចនេះក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងគណៈរដ្ឋមន្ត្រីមេត្តាគិតគូរបញ្ចុះតម្លៃឲ្យសមស្របនឹងស្រុកជិតខាងផង និង ឬយ៉ាងហោចណាស់ផ្ដល់ហេតុផលសមស្របដល់ប្រជារាស្ត្រខ្មែរទាំងអស់ថាហេតុដូចម្ដេចបានជាតម្លៃធ្វើលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាយើងមានតម្លៃខ្ពស់ខ្លាំងម្ល៉េះ ដើម្បីឲ្យរូបខ្ញុំក៏ដូចជាប្រជាជនផ្សេងទៀតអស់ចម្ងល់ដ៏សែនឆ្ងល់មួយនេះ៕

  • ប្រៀបធៀបតម្លៃលិខិតឆ្លងដែននៅបណ្ដាប្រទេសអាស៊ាន (គិតជាប្រាក់ដុល្លារ)

__________________________________________________
អានផងដែរ
១. បើកកន្លែងធ្វើលិខិតឆ្លងដែនថ្មី នៅបាត់ដំបង
២. លិខិតឆ្លងដែនខ្មែរសម័យព្រះរាជអាណាចក្រកម្ពុជា
៣. ទៅធ្វើលិខិតឆ្លងដែននៅការិយាល័យថ្មី
៤. រួមអបអរសាទរជាមួយប្រជាពលករ សិស្ស និងនិស្សិត
៥. ទៅធ្វើលិខិតឆ្លងដែនថ្មី
៦. ភាពអសណ្ដាប់ធ្នាប់នៅការិយាល័យលិខិតឆ្លងដែន

Advertisements

មតិ»

1. ក្មេងស្រែ - ថ្ងៃ​ពុធ 6 ខែ​មិថុនា 2012

130 នៅ​មិន​ទាន់​បូក​ថ្លៃ​ទឹក​ប៊ិច, ថ្លៃ​វាស់, ថ្លៃ​ចាំង​ភ្នែក​ពេល​ថត​រូប, ថ្លៃ​កាវ​ពេល​បិទរូបថត, ថ្លៃ​ទាញ​ម៉ែត្រ​វាស់, ថ្លៃ​ទឹក​មាត់​រៀប​រាប់​ពេល​ពិនិត្យ​ភិនភាគ​អី​ទៀត​ហ៎ង!

សុភ័ក្ត្រ - ថ្ងៃ​ពុធ 6 ខែ​មិថុនា 2012

បង់​អស់​ហើយ​១៣០​នឹង​នោះ កុំ​ចេះ​តែ​ថា​ឲ្យ​គេ

កូនផ្សោត - ថ្ងៃ​ពុធ 6 ខែ​មិថុនា 2012

ហើយ​! លិខិត​ឆ្លង​ដែន​ខ្ញុំ​ខុស​ឈ្មោះ​ទៀត។ គេ​មិន​ដូរ​សៀវភៅ​ថ្មី​អោយ​ទេ គ្រាន់​តែ​វៃ​ត្រា​ដូរ​ឈ្មោះ​ខាង​ក្រោយ​សៀវ​ភៅ​ប៉ុណ្ណោះ។ ធ្វើ​ដំណើរ​ម្តងៗ ពេល​ខ្លះ​ត្រូវ​ពន្យល់​គយ​រហូត។ ម្តង​ណា ក៏​ត្រូវ​ពន្យល់​គេ​មុន​ដែរ។ ហើយ​អា​ស្ទីល​ពន្យា​លិខិត​ឆ្លង​ដែន​នោះ ក៏​ត្រូវ​ពន្យល់​គេ​រហូត​ដែរ ពេល​សុំ​វីសា ពី​ឆ្លង​ដែន។ ហ៊ើយ វេទនា!

កូនផ្សោត - ថ្ងៃ​ពុធ 6 ខែ​មិថុនា 2012

មិត្ត​ភក្តិ​ខ្ញុំ​តែ​ង​តែ​ហៅ​ខ្ញុំ​ថា​និសិត្ស​ខុស​ច្បាប់ 😀

សុភ័ក្ត្រ - ថ្ងៃ​ពុធ 6 ខែ​មិថុនា 2012

គេ​មិន​ចាប់​សំណាង​ហើយ..

***និស្សិត រៀន​សរសេរ​ឲ្យ​ត្រូវ​ផង

កូនផ្សោត - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

និស្សិត និស្សិត និស្សិត …
ចំឡង​100​ចប់​អោយ​ចាំ

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

តុំ​បាន​៣​ចប់​ទេ

2. ស្រុកស្រែ - ថ្ងៃ​ពុធ 6 ខែ​មិថុនា 2012

ខ្ញុំធ្លាប់ឮមន្រ្តី​រដ្ឋាភិបាល​បានលើក​ឡើង​ពី​រឿង​នេះ​ដែរ… ប៉ាស្ព័រខ្មែរយើង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​ គឺ​ត្រូវបាន​បោះពុម្ព​នៅ​​ប្រទេស​​បារាំង​ (តាម​ខ្ញុំ​ចាំ)​ ក្នុង​ជំនាន់​លោក សម រង្ស៊ី ធ្វើ​ជា​កុង្សីក្រសួង​ហិរញ្ញវត្ថុ​ នារជ្ជកាល​​នាយករដ្ឋមន្រ្តី​ទី១ និង​ទី២… ហើយដែល​​បោះ​ពុម្ព​កាល​ណោះ​​ មាន​តំលៃ​ថ្លៃ​​ ម៉ែឪអាថ្លៃ​(ឮសូរ​ប្រកាស​អញ្ចឹង)..!!.. ​រឿង​នេះ​ត្រូវ​បានមន្រ្តី​រដ្ឋាភិបាល​​ស្តី​បន្ទោស​(មិនដឹងជា​ពិត​ ឬមិនពិត​ទេ) ថា៖ គឺលោក សម​ រង្ស៊ី ហ្នុងឯង​ជា​អ្នក​ “ឆាន់” កុំមីស្យុង ​ពី​ថ្លៃ​បោះពុម្ព​ប៉ាស្ព័រ​នេះ រាប់​លាន​ដុល្លារ​…។

ប្រសិន​បើ​រឿង​នេះ​ពិតមែន អ្វី​ដែល​ជា​ចំងល់​នោះ​គឺ៖ តើ​ប៉ាស្ព័រ​ដែល​បោះពុម្ព​​កាល​ពី​សម័យ​មហាថ្លៃ​​នោះ​ មាន​ប៉ុន្មាន​លាន​ក្បាល​ទៅ​ ទើប​បាន​ជា​ប្រើ​ក្រ​អស់​ម្ល៉េះ?… ព្រោះថា បើសិន​ជា​​បញ្ចេញ​ប្រើ​អស់ទៅ ហើយយក​ទៅ​​បោះពុម្ព​លើក​ក្រោយ​ៗ​ទៀត​​ គឺអាច​នឹង​មាន​តំលៃ​ថោក​ជាង​នេះ… ដល់​ពេល​ខ្មែរ​យើង​ទៅ​ធ្វើ​ប៉ាស្ព័រ​ថ្មី ក៍​ប្រាកដ​ជា​អស់​លុយ​តិច​ជាង​នេះ… គឺ​ចូល​ដល់​តំលៃ​មួយ​ ​ថោក​ ម៉ែឪអាថោក​ដែរ..!!.. តែ​នៅស្រុកយើង ​ខ្ញុំ​ជឿ​ថា រឿង​ធ្វើ​ប៉ាស្ព័រនេះ​ បែប​មិនងាយ​ចុះ​ថ្លៃ​ ងាយៗ​​​ទេ… ហើយ​តំលៃ ១៣០ដុល្លារ​នេះ សូម​អាណិត​​មេត្តា​កុំ​តែ​ឡើង​ថ្លៃ​ទៀត​ទៅវា ​ផល្គុន ចេត្រ វិសាខ ជេស្ឋ​ ហើយ​លោក​ភ័ក្រ្ត​អើយ… 😀

សុភ័ក្ត្រ - ថ្ងៃ​ពុធ 6 ខែ​មិថុនា 2012

គាស់​ខ្មោច​យក​មក​បោក​ទៅ គ្មាន​អាណា​ជឿ​ទេ…. ជិត​២០​ឆ្នាំ​ហើយ​ហ្នឹង​នុះ។ ប៉ាស្ព័រ​បច្ចុប្បន្ន​នឹង​ជា​ប្រភេទ​ថ្មី​ទេ មិន​ដឹង​ជា​គាត់​បោះ​ថ្មី​ប៉ុន្មាន​រយ​ដង​មក​ហើយ

3. Lovepeehs05 - ថ្ងៃ​ពុធ 6 ខែ​មិថុនា 2012

តម្លៃដូចជាអត់ស៊ីគ្នាសោះ កាលខ្ញុំធ្វើកាលពី ២០០៥ អស់ ២៥០ ដុល្លា បីថ្ងៃបាន តែគេថាបើមានអាស័ដ្ឋាននៅភ្នំពេញ គេយកតែ ៨០ ដុល្លាទេ ជំនាន់តំឡងខ្ញុំលោក ហុក ឡុងឌី ម៉េចបានថាថ្លៃ កាលលោកអុំខ្ញុំ ដែលត្រូវជាសាចញាតិ សុខ អាន គាត់ថាធ្វើអស់តែ ៥០ ដុល្លាទេ ជំនាន់ ៩៤-៩៥ នោះ ហេតុអីបានជា លោកស្រុកស្រែថា ថ្លៃ ។

ភរិយានិងម្ដាយម្នាក់ - ថ្ងៃ​ពុធ 6 ខែ​មិថុនា 2012

ឥឡូវនេះតំលៃស្ដង់ដា ១ខែបានគឺ ១៣០ប្លាយ​ ឯ១អាទិត្យបានគឺ ប្រហាក់ប្រហែលជា​២៥០ដុល្លា

Lovepeehs05 - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

មិន ២៥០ ដុល្លាទេ(ដាក់ច្រឡំ) ២២០ ដុល្លាទេ ៣ ថ្ងៃបាន មិន មួយអាទិត្យទេ ។ សព្វថ្ងៃនេះ ត្រូវថោកជាងមុនណា ទើបត្រូវ ។

ភរិយានិងម្ដាយម្នាក់ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

អូ ២៥០ នេះ ខ្ញុំធ្វើតាំងពី២០០៩មកម្លេះពូ ហើយម៉ាអាទិត្យបានរួច​(មិនបានអាប់ដេត​តំលៃបានអត់ដឹងថាគេចុះថោក) 😀

Lovepeehs05 - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

បែបមិនសូវចេះញញឹមដាក់គេទេដឹង បានគេយកថ្លៃចឹង?

ភរិយានិងម្ដាយម្នាក់ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

😀
ញញឹមមួយសិនចឹង

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

ឆ្នាំ​កន្លង​ទៅ (២០១១) នេះ​ក៏​ខ្ញុំ​ធ្វើ​អស់ ជាង​២០០​ដុល្លារ​ដែរ គឺ​ធ្វើ​អា​ប្រភេទ​មួយ​សប្ដាហ៍​នឹង។
ឆ្នាំ​ក្រោយ​ត្រូវ​ធ្វើ​មួយ​ទៀត​ហើយ បាន​បាន ដ្បិត​អា​សន្លឹក​នឹង​វា​ជិត​អស់​បាត់​ទៀត​ហើយ ប្រើ​ចុះ​ណាស់។ សន្លឹក​តិច​ហើយ ឆ្លៀត​ពួក​នឹង​វាយ​ទិដ្ឋការ​ខុស និង​វាយ​ខ្ជះ​ខ្ជាយ​ណាស់។ គ្រាន់​តែ​វីសា​ស្នាក់​នៅ​ស្រុក​ថៃ​វា​ចំណាយ​អស់​៥​ទំព័រ​ទៅ​ហើយ 😦

Lovepeehs05 - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

កុំប្រើច្រើនពេក ចែកមិត្តភគ្រខ្លះទៅណា ។

4. តា ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

ខ្ញុំកំពុងដុកដាន់រកប៉ាសសាព័រនឹងគេមួយដែរ ក្រែង​លោ​បាន​ទៅជិត​ស្រុក​ខ្មែរ តែ​ដល់ឃើញ​តម្លៃ​ប្រៀប​ធៀបអ៊ីចឹង​បានដឹង ស្មាន​តែ​ថ្លៃ​ទាំង​គេ​ទាំង​ឯង មាន​អីខុស​គេ​តែឯងសោះ ។

តែ​ថា​រឿង​ថា​ខ្មែរ​ក្រមិនពិត​ទេ ព្រោះឡានសេរ៊ីថ្មីចេញមិនទាន់ទេ កុំម៉្មង់​មក​ភ្លាម ៗៗៗ 😀

5. born2bgay - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

តើមានបងប្អូនណាដឹងអំពីការលាសញ្ជាតខ្មែរយើងទេ?តើត្រូវរងចាំរយះពេលប៉ុន្មានខែឬឆ្នាំទើបអាចទទួលលិខិតលាសញ្ជាតិ?
ខ្ញុំចង់ដឹងពត៌មានច្បាស់លាស់សូមអរគុណទុកជាមុនសម្រាប់អ្នកផ្តល់ពត៌មាន

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

ម៉េច​ចាំ​បាច់​លា?

6. longsaroth - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

ខ្ញុំសូមចុច like អត្ថបទនេះ ម៉ាលានដង!
ត្រូវចំណុចហើយ វាពិតជាដូច សុភ័ក្ត្រ ឯងបាននិយាយមែន
អស់លុយ ១៣០$ហើយបានរយះពេលនៃការប្រើប្រាស់
តិចទៀត!បើនៅស្រុកយួនវិញអស់លុយតិចហើយប្រើ
បានរយះពេល ១០ឆ្នាំ ឯណុះ។
ខ្ញុំសូមអោយ សុភ័ក្ត្រនិយាយរឿង ព្រលានយន្តហោះខ្មែរតិចបានទេ
គឺ ទៅក៍សុំទឹកតែ ពេលមកក៍សុំទឹកតែ ពេលខ្លះទៀតនិយាយថាសុំ កាហ្វេ
ឬគុយទាវមួយចាន។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

រឿង​នៅ​ព្រលាន​យន្តហោះ​ខ្ញុំ​ដូច​ជា​មិន​ដែល​ប្រទះ​ទេ។ ខ្ញុំ​ចេញ​ចូល​ព្រលាន​ឡើង​សឹក​អស់​ហើយ ដូច​ជា​មិន​ដែល​ឃើញ​ពួក​គាត់​សុំ​ខ្ញុំ តែ​ខ្ញុំ​តែង​តែ​ឮ​ពី​ពួក​អនិកជន​ថា​ពួក​គាត់​សុំ​មែន។ សម្រាប់​ខ្ញុំ​មិន​ដែល​មាន​បទ​ពិសោធន៍​បែប​នេះ ខ្ញុំ​មិន​អាច​សរសេរ​បាន​ទេ។

born2bgay - ថ្ងៃ​សុក្រ 8 ខែ​មិថុនា 2012

ខ្ញុំរស់នៅជ្រកកោនស្រុកគេហើយខ្ញុំក៏បានចូលសញ្ជាតិគេ
ច្បាប់ស្រុកគេតម្រូវអោយខ្ញុំកាន់បានតែសញ្ជាតិមួយទេ។

7. Nataro - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

តិចទៀតកន្លែងធើប៉ាសស្ព័រហ្នឹងគេប្ដូរទីតាំងហើយ ទីតាំងចាស់មានភាពតូចចង្អៀត និងរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់។ គេនឹងប្ដូរទៅនៅផ្លូវម៉ៅសេងទុងឯណោះ ខ័ណ្ឌចំការមន​សង្កាត់បឹងកេងកង ១ ឯណោះ…

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

គេ​ប្ដូរ​ទៅ​យូរ​គួរ​សម​ដែរ​ហើយ​តើហ៍

Nataro - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

មកពីកន្លែងជួលហ្នឹង ធំ ហើយចំនាយលុយច្រើន គេយក១៣០ហ្នឹង សមផន់គេហើយ…

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

ធំ​ត្រង់​ណា? ត្រឹម​កូន​ផ្ទះ​វីឡា​មួយ​នឹង? និយាយ​ឲ្យ​ពិត​ផង

Nataro - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

ហ្នឹងហើយ ប៉ុណ្នឹងធំហើយ… 🙂 ស្រុកខ្មែរបានប៉ុណ្ណឹងហើយនៅចង់បានអីទៀត 😆

8. កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

ថ្លៃខុសគេឯងក្នុងតំបន់! យូរៗទៅ ខ្មែរដែលជាប្រជាជនក្រីក្រ ល្បីល្បាញ ពាសពេញពិភពលោក ទៅជាចំណាយលុយខ្លាំងលើលិខិតឆ្លងដែន ខ្លាំងជាងពលរដ្ឋសិង្ហបូរីទៅទៀត! រាជរដ្ឋាភិបាល គួរចាប់ផ្តើមចាត់វិធានការណ៏ហើយ! ខំបោះឆ្នោតឱ្យ ទោះភ្លៀងក៏ខំទៅដែរ!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

មែន​ហ្អី? អានិត​កំឡោះ​ខ្មែរ​ណាស់​នៀក… 😛

និយាយ​ចឹង​កំឡោះ​ខ្មែរ​នៅ​ប្រើ​លេខ​ដដែល​អត់? កន្ទុយ​៥៨៦ (ក្បាល​១២)?

កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

អាប៉ិនេះ មានការអីចេះលើកនេះ បានជាមកសួរទូរស័ព្ទរបស់ខ្ញុំ! លេខទូរស័ព្ទ កន្ទុយ៥៨៦ ក្បាល០១២ ហ្នឹងនៅប្រើអាដែល! អត់មានដូរទៅណាផង!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

ស្អី​គេ​ចិត្ត​អា​ក្រក់​ម៉េះ​កំឡោះ​កាឡិត​ខ្មែរ​នេះ សួរ​ប៉ុណ្ណឹង​មិន​បាន 😛

កំឡោះខ្មែរ - ថ្ងៃ​សុក្រ 8 ខែ​មិថុនា 2012

គ្រាន់តែឆ្ងល់ ព្រោះអាប៉ិឯងនេះ មិនដែលសួរនាំអារឿងទូរស័ព្ទ អីហ្នឹងទេ! ថាឡើងសុទ្ធតែកាឡិត ដូចធ្លាប់បានលិត!

9. មនុស្សចម្លែក - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

ពិតជាអ៊ីចឹងមែនបង ស្រែខ្មុក! ខ្ញុំទើបតែបាន ប៉ាស្ព័រថ្ងៃនេះដែរ។ ខ្ញុំបានចំណាយរហូតដល់ ២៨០ ដុល្លារ ដើម្បីទទួលបាន ប៉ាស្ព័រ រយះពេល ១០ថ្ងៃ ព្រោះរយះពេល ៣០ថ្ងៃ ខ្ញុំមានពេលរងចាំទេ។ គ្រាន់តែថ្លៃប៉ាស្ព័រ ធ្វើអោយជីវភាពខ្ញុំក្ររហាមហើយ។

10. តាមសម្លាប់ហ៊ុនសែន - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មិថុនា 2012

ស្រុកខ្មែស្រុកតេរច្ឆាន ព្រោះថាអ្នកធំអត់ដឹងអីទេដឹងតែម្យ៉ាងគត់ស៊ី មិនបានគិតដល់ប្រជាជនទេ វានាំគ្នាធ្វើធំ ចាំស៊ីអ្នកក្រអ្នកទន់ខ្យោយ ស្រុកខ្មែ ដូចស្រុកខ្មោចហើយ បងប្អូនកុំជឿរអាហ៊ុន សែន បោកប្រាស

11. Kambujapura - ថ្ងៃ​សុក្រ 8 ខែ​មិថុនា 2012

កន្លែងធ្វើ​លិខិត​ឆ្លង​ដែន​គួរ​តែ​ធ្វើ​នៅ​តាម​ខេត្ត ឬ​តាមស្រុក​ ឬ​តាម​ឃុំ​សង្កាត់​ហើយ​។ សូម​អស់​លោក​ក្រឡេក​មើល​ប្រទេស​ជិត​ខាង​(វៀតណាម)​យើង​ផង​។ កុំត្រជាក់​ចិត្តនឹង​អោប​ការងារ​តែ​ម្នាក់​ឯង​អី៕

សុភ័ក្ត្រ - ថ្ងៃ​សុក្រ 8 ខែ​មិថុនា 2012

យល់​ស្រប។ ខេត្ត​ធំ​ៗ​ដូច​ជា​បាត់ដំបង, សៀមរាប ឬ​ព្រះ​សីហនុ​។ល។ គួរ​តែ​អនុញ្ញាត​ឲ្យ​ប្រជាជន​ធ្វើ​លិខិត​ឆ្លង​ដែន​បាន មិន​ចាំ​បាច់​ឲ្យ​ឡើង​មក​ភ្នំពេញ ដ្បិត​ត្រូវ​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ណាស់ បន្ថែម​លើ​តម្លៃ​លិខិត​ឆ្លង​ដែន ដែល​ថ្លៃ​ខ្ពស់​ហួស​ពពក​នោះ។ អញ្ចឹង​ទេ​តើ​ឲ្យ​ពួក​គាត់​មាន​ម្ដេច​កើត?

12. krousarrikreay - ថ្ងៃ​សុក្រ 8 ខែ​មិថុនា 2012

អានហើយសុំចុចប៊ូតុងចូលចិត្តមួយ!!!
សុំអាប់ដេតតម្លៃចុងក្រោយ(៧ មិថុនា ២០១២) សំរាប់ការធ្វើលិខិតឆ្លងដែន៖
៣៨៥ដុល្លា សំរាប់រយៈពេល ៣ថ្ងៃ
២៨៩ដុល្លា​ សំរាប់រយៈពេល១០ថ្ងៃ
…នៅមានរឿងហួសចិត្តច្រើនជាងហ្នឹងទៀត !!!

សុភ័ក្ត្រ - ថ្ងៃ​សុក្រ 8 ខែ​មិថុនា 2012

រឿង​អី​ទៅ ចែក​គ្នា​ស្ដាប់​ផង

krousarrikreay - ថ្ងៃ​សុក្រ 8 ខែ​មិថុនា 2012

រឿងសុំពន្យារលិខិតឆ្លងដែនបាទ!
ជាធម្មតាយើងអាចពន្យារបានម្តងពីរឆ្នាំ។
តែដោយសារការពន្យារ២ឆ្នាំមិនគ្រប់ទិដ្ឋការសំរាប់ការសិក្សា ទើបត្រូវស្នើសុំបួនឆ្នាំ(ដោយមានឯកសារពីសាលាបញ្ជាក់ពីការសិក្សា) តែគេមិនទទួល! គេថាទាល់តែមានឯកសារពីស្ថានទូត…!
ហាសហា គិតមិនយល់ថាហេតុអីគាត់ចង់បានឯកសារពីស្ថានទូតវិញ?

krousarrikreay - ថ្ងៃ​សុក្រ 8 ខែ​មិថុនា 2012

រឿងសុំពន្យារលិខិតឆ្លងដែនបាទ!
ជាធម្មតាយើងអាចពន្យារបានម្តងពីរឆ្នាំ។
តែដោយសារការពន្យារ២ឆ្នាំមិនគ្រប់ទិដ្ឋការសំរាប់ការសិក្សា ទើបត្រូវស្នើសុំបួនឆ្នាំ(ដោយមានឯកសារពីសាលាបញ្ជាក់ពីការសិក្សា) តែគេមិនទទួល! គេថាទាល់តែមានឯកសារពីស្ថានទូត…!
ហាសហា គិតមិនយល់ថាហេតុអីគាត់ចង់បានឯកសារពីស្ថានទូតវិញ?

ប្រហែលមិនចង់អោយកូនខ្មែរទៅរៀន? ខ្លាចកូនខ្មែរចេះ?

កាន់តែគិតកាន់តែកើនសញ្ញាឆ្ងល់!!!

សុភ័ក្ត្រ - ថ្ងៃ​សុក្រ 8 ខែ​មិថុនា 2012

គេ​ធ្វើ​ត្រូវ​បស់​គេ​ហើយ។ ពី​មុន​ពន្យា​បាន បច្ចុប្បន្ន​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។ តាម​ពិត​ល្អ​ទៅ​វិញ​តេ មិន​ចាំ​បាច់​ពន្យា​បួន​ឆ្នាំ​ទេ នៅ​ពេល​ដែល​លោក​ទៅ​រៀន​នៅ​បរទេស​បែប​នេះ នៅ​ពេល​ជិត​ផុត​ឆ្នាំ លោក​អាច​ទៅ​ពន្យា​បន្ត​នៅ​ស្ថានទូត​ខ្មែរ ក្នុង​ប្រទេស​ដែល​លោក​រៀន ដោយ​ឥត​បង់​ប្រាក់​ទេ..។ នេះ​គឺ​ជា​បទ​ពិសោធន៍​របស់​ខ្ញុំ។

13. krousarrikreay - ថ្ងៃ​សៅរ៍ 9 ខែ​មិថុនា 2012

ខាងគេធ្វើចឹងត្រូវ ហើយល្អបស់គេ?
ខាងសាលាគេអោយលិខិតបញ្ជាក់ពីអាហារូករណ៍មកអោយយើង ដើម្បីសុំទិដ្ឋកានៅស្ថានទូតបាន លុះណាតែលិខិតឆ្លងដែនយើងមានសុពលភាពរហូតដល់ពេលបញ្ចប់ការសិក្សា(មានន័យថាគេចេញលិខិតបញ្ជាក់តែម្តងអោយយើង)។
ម្យ៉ាងទៀតប្រទេសដែលខ្ញុំត្រូវទៅនោះ មិនមានស្ថានទូតប្រទេសកម្ពុជាទេ ទាល់តែទៅបារាំងទើបបាន!
ពេលរៀនបានពាក់កណ្តាលទី ត្រូវទៅបារាំងសិន ទៅសុំពន្យារលិខិតឆ្លងដែនរួច ត្រលប់មកថៃយកទិដ្ឋការម្តងទៀតឬ?
រួចហើយចាំទៅរៀនវិញ!!
លោកគិតថាល្អព្រោះបានចាយពេលវេលា និងលុយកាក់មែនទេ? បានជិះយន្តហោះបកទៅបកមកពីរបីជុំ???គ្រាន់តាគិតក៏សប្យាយដែរ??

ហាស

បុប្ផា - ថ្ងៃ​សៅរ៍ 9 ខែ​មិថុនា 2012

បើនៅខាងខ្ញុំនេះវិញណា មានស្ថានទូតខ្មែរតែ ពេលទៅ
ពន្យាពេលគឺគាត់ទាលុយ គឺ មួយឆ្នាំ ៥០$ ដូចនេះបូនឆ្នាំ
២០០$ ពិបាកនិយាយណាស់អារឿងលិខិតឆ្លងដែនខ្មែរ.
ដោយមិនគិតថា អ្នករកស៊ី-អ្នករៀនសូត្រ ឬអ្នកធ្វើការអីទេ
អោយតែទៅពន្យា គឺ មួយឆ្នាំ ៥០$ មិនរើសមុខ!

សុភ័ក្ត្រ - ថ្ងៃ​សៅរ៍ 9 ខែ​មិថុនា 2012

ប្រទេស​ណា? សូម​រាយការណ៍​ទៅ​ក្រសួង​ការ​បរទេស ជា​បន្ទាន់ ដ្បិត​បើ​ខ្ញុំ​ដឹង​សម្រាប់​និស្សិត​គឺ​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ទេ។ លើក​លែង​តែ​អ្នក​ជា​អ្នក​រក​ស៊ី ឬ​រស់​នៅ​ស្រុក​គេ​ដោយ​វិធី​ផ្សេង​ក្រៅ​ពី​ការ​សិក្សា៕

សុភ័ក្ត្រ - ថ្ងៃ​សៅរ៍ 9 ខែ​មិថុនា 2012

ប្រទេស​នោះ​គួរ​តែ​យល់​ពី​ច្បាប់​ស្រុក​ខ្មែរ​ដែរ.. មិន​គួរ​ណា​តែ​យើង​បន្ទោស​តែ​ម្ខាង​ៗ​នោះ​ទេ។ លិខិត​ឆ្លង​ដែន​ខ្មែរ​ថ្មី​មាន​សុពល​ភាព​៣​ឆ្នាំ ពេល​ជិត​ចប់​ពល​រដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សុំ​បន្ត​បាន​ពីរ​ឆ្នាំ​បន្ថែម​ទៀត (ប្រសិន​បើ​មាន​នៅ​សល់​សន្លឹក)។ រួច​បន្ត​បាន​ពីរ​ឆ្នាំ​ទៀត (ប្រសិន​បើ​នៅ​សល់​សន្លឹក)។ សរុប​មក​លិខិត​ឆ្លង​ដែល​ខ្មែរ​មាន​សុពល​ភាព​៧​ឆ្នាំ ដោយ​ចែក​ជា​បី​ដំណាក់​កាល។ នេះ​គឺ​ច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ គួរ​តែ​ពន្យល់​ទៅ​ស្ថាន​ទូត​បែប​នេះ។ បើ​ស្ថាន​ទូត​នោះ​នៅ​ស្រុក​ខ្មែរ​គេ​គួរ​តែ​ដឹង​ពី​ច្បាប់​ស្រុក​ខ្មែរ មិន​គួរ​ល្ងង់​បែប​នេះ​ទេ៕

បុប្ផា - ថ្ងៃ​សៅរ៍ 9 ខែ​មិថុនា 2012

ចាស! អគុណដែលបានពន្យល់ខ្ញុំ.
តែខ្ញុំគិតថាមានតែ សុភ័ក្ត្រ មូយគត់ដែលនិយាយច្បាប់.
លិខិតឆ្លងដែនខ្មែរមានសុពលភាពធ្វើថ្មី៣ឆ្នាំ បន្តបាន៤ឆ្នាំទៀត
ចឹងវាឡើង៧ឆ្នាំ ចុះបើផុត៧ឆ្នាំ ហើយសន្លឹកនៃលិខិតឆ្លងដែន
យើងទើបប្រើអស់១៦សន្លឹក តើយើងត្រូវធ្វើថ្មីឬបន្តទៀតបាន?
ហើយចុះបើយើងបន្តបួនឆ្នាំ ហើយនៅសល់មួយឆ្នាំទៀតទើប
អស់សុពលភាព តើយើងអាចធ្វើថ្មីដោយបូកបញ្ចូលមួយ
ឆ្នាំដែលយើងនៅសល់ឬយ៉ាងណា?
ឧទាហ៍៖ សល់១ឆ្នាំបានផុតកំណត់តែយើងទៅធ្វើថ្មីទៀត
ចឹងវា នៅសល់១ បូកនិង៣ឆ្នាំថ្មីទៀតវាឡើង៤ឆ្នាំឬ?
សូមឆ្លើយផង អគុណច្រើន!

សុភ័ក្ត្រ - ថ្ងៃ​សៅរ៍ 9 ខែ​មិថុនា 2012

បើ​ពន្យា​បាន​ពីរ​ដង​ហើយ ហើយ​នៅ​សល់​សន្លឹក​នោះ ដល់​ឆ្នាំ​ទី​៧ គឺ​ត្រូវ​ធ្វើ​ថ្មី មិន​អាច​ពន្យា​បន្ត​បាន​ទៀត​ទេ។

ករណី​ថា​នៅ​សល់​មួយ​ឆ្នាំ​ទៀត ហើយ​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​នោះ គេ​មិន​អាច​បន្ត​អា​ចាស់​ឲ្យ​បាន​ ដើម្បី​បូក​ថែម​មួយ​ឆ្នាំ​ដូច​បុប្ផា​និយាយ​ទេ ដ្បិត​ស្រុក​យើង​មិន​តម្រូវ​ឲ្យ​យក​លិខិត​ឆ្លង​ដែន​ចាស់​មក ឬ​ប្រើ​លេខ​ចាស់​នោះ​ឡើយ។

ភរិយានិងម្ដាយម្នាក់ - ថ្ងៃ​អាទិត្យ 10 ខែ​មិថុនា 2012

យ៉ៃ!!! រីតាទៅណា?

krousarrikreay - ថ្ងៃ​អាទិត្យ 10 ខែ​មិថុនា 2012

មិនទាន់ទៅទេបង, វាស្មុគស្មាញណាស់ 😦 ឯកសារមិនទាន់គ្រប់គ្រាន់នៅឡើយ។
បើអ្វីៗទាំងអស់ដំណើរការទៅរលូន ទើបបានទៅស្គាល់ទឹកដឹអឺរ៉ុប!

ភរិយានិងម្ដាយម្នាក់ - ថ្ងៃ​អាទិត្យ 10 ខែ​មិថុនា 2012

good luck girl!!!

krousarrikreay - ថ្ងៃ​អាទិត្យ 10 ខែ​មិថុនា 2012

អរគុណបង!:)

14. krousarrikreay - ថ្ងៃ​អាទិត្យ 10 ខែ​មិថុនា 2012

ប្រទេសដែលខ្ញុំទៅមិនមានស្ថានទូតនៅប្រទេសកម្ពុជាទេ ចឹងហើយបានត្រូវទៅសុំទិដ្ឋកានៅប្រទេសថៃ។ ចឹងគាត់ល្ងង់ទេ? យើងថាស្រុកទេសយើងមានច្បាប់បស់យើង ស្រុកទេសគេក៏មានច្បាប់បស់គេដែរ ហើយអាហារូបករណ៍ក៏មានលក្ខខណ្ឌរបស់គេ។ យើងខ្មែរដូចគ្នា និយាយភាសាដូចគ្នា មិនទាំងយោគយល់គ្នាផង អោយនរណាគេមកយល់ទៅលោក?

15. កូនខ្មែរបារាំង - ថ្ងៃ​ចន្ទ 11 ខែ​មិថុនា 2012

តម្លៃលិខិតឆ្លងដែនប្រទេសខ្មែរមានតម្លៃថ្លៃ ហើយមានសុពលភាពត្រឹមតែ ៣​ ឆ្នាំ ហើយពុំអាចធ្វើនៅតាមស្ថានទូតនៅឯក្រៅ​ប្រទេសបានទៀតផង លើកលែងតែការពន្យាសុពលភាព។ មិនដូចប្រទេសវៀតណាមសោះ ព្រោះថាពួកយួនដែលរស់នៅក្រៅប្រទេស គេអាចធ្វើលិខិតឆ្លងដែនរបស់ ពួកគេនៅតាមស្ថានទូតរបស់ពួកគេដែលនៅក្រៅប្រទេស ដែលមានតម្លៃ សមរម្យ ហើយថែមទាំងមានសុពលភាពចំនួន ១០(ដប់) ឆ្នាំទៀតផង។ ខ្ញុំនិយាយនេះ ព្រោះមានមិត្តភ័ក្ដិយួន​ហើយ ដែលភរិយារបស់គេបានធ្វើ លិខិតឆ្លងដែនថ្មី ដែលមានសុពលភាពដប់ឆ្នាំ ដែលមានតម្លៃប្រហែលជា ៨០ អ៊ឺរ៉ូ ដែលពួកគេបានធ្វើនៅស្ថានទូតរបស់ប្រទេសគេដែលមានទីតាំង នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ហេតុអ្វីក៏រដ្ឋាភិបាលខ្មែរ មិនមើលគេ មើលឯងផង។ សម័យស្ដេតតេចោរ គឺអញ្ចឹងហើយ !

16. សាមគ្នី - ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​កក្កដា 2012

ត្រឹមកូនសៀវភៅមួយតំលៃ135៛ ពិតជាថ្លែខ្លាំងណាស់! ក្រដាសដូចតែគ្នា ហេតុអ្វីបានជាមានតំលៃថ្លៃជាងប្រទេសជិតខាងយើង???

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​កក្កដា 2012

ដុល្លារ មិន​មែន​រៀល​ទេ

17. No Name - ថ្ងៃ​អង្គារ 18 ខែ​ធ្នូ 2012

ប៉ុន្តែកាលពីថ្ងៃទី១២ធ្នូ លោកហ៊ុនសែនបានបកស្រាយថា «គ្មានការយកថ្លៃធ្វើលិខិតឆ្លងដែនសម្រាប់និសិស្ស និងពលករទៅបរទេសទេ» ថែមទាំងបានស្តីបន្ទោសអោយCNCដែលចេះតែបង្កើតពត៌មានខុសបំពុលសង្គម។
តើមួយណាជាពាក្រពិត?សម្តីរបស់លោកហ៊ុនសែនជាពាក្រពិតរឺ?

18. 2012 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១២ « ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 14 ខែ​មករា 2013

[…] Your most commented on post in 2012 was ហេតុ​ម្ដេច​ប៉ាស្សផរ៍ត ខ្មែរ​ថ្លៃ​ខ… […]

19. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 24 ខែ​កុម្ភៈ 2013

[…] ខែ​ឧសភា។ ចំណែក​ឯ​ប្រកាស «ហេតុ​ម្ដេច​ប៉ាស្សផរ៍ត ខ្មែរ​ថ្លៃ​ខ…» ដែល​បាន​ដាក់​កាល​ពី​ខែ​មថុនា វិញ […]

20. បើក​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី នៅ​បាត់ដំបង | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 2 ខែ​មិថុនា 2013
21. លិខិត​ឆ្លង​ដែន​ខ្មែរ​សម័យ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 15 ខែ​មីនា 2014
22. ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ការិយាល័យ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 28 ខែ​ឧសភា 2014
23. រួម​អប​អរ​សាទរ​ជាមួយ​ប្រជា​ពលករ សិស្ស និង​និស្សិត | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 20 ខែ​មិថុនា 2014
24. ប៉ា្សស្ព័រត​ទី​៥ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 23 ខែ​មិថុនា 2014
25. ម៉ាយ​ញូវ​ប៉ា្សស្ព័រត | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 23 ខែ​មិថុនា 2014
26. ម៉ែ​អា​ថ្លែន! ចាំ​ទៅ លិខិត​ឆ្លង​ដែន​ប្រភេទ​ថ្មី​! | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 30 ខែ​មិថុនា 2014
27. ទៅ​ធ្វើ​លិខិត​​ឆ្លង​ដែន​ថ្មី | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 17 ខែ​សីហា 2016
28. ប៉ា្សស្ព័រត​ទី​៦ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 5 ខែ​តុលា 2016
29. ភាព​អ​សណ្ដាប់ធ្នាប់​នៅ​ការិយាល័យ​លិខិត​ឆ្លង​ដែន | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 13 ខែ​ធ្នូ 2016

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: