jump to navigation

ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា ថ្ងៃ​សុក្រ 29 ខែ​មិថុនា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

មកស្រុកខ្មែរមួយរយៈនេះក៏ឆ្លៀតទៅបើកកុងថ្មីមួយនៅស្រុកខ្មែរ និងបើកប្រើប័ណ្ណឥណទានមួយរបស់ធនាគារកាណាឌីយ៉ា។ នៅស្រុកថៃនោះបើកមិនបានទេ ដ្បិតប្រាក់ខែតិចពេក ហេហេ…។ កាលដែលចង់បើកនោះ គឺដោយសារទុកប្រើប្រាស់ទិញរបស់របរតាមអនឡាញមួយចំនួន តាមពិតទទៅខ្ញុំប្រើធនាគារច្រើនគួរសមនៅថៃ គឺប្រភេទដេប៊ីត ចឹងទេរបស់មួយចំនួនទិញប្រើការ៍ដនេះមិនបានទេ វាទាមទាប្រើប័ណ្ណឥណទានទើបទិញបាន។

មុននឹងសម្រេចចិត្តបើកនោះ ខ្ញុំបានដើរជ្រេធនាគារបីនៅស្រុកយើង គឺឃើញមានតែកាណាឌីយ៉ាទេ ប្រាក់ប្រចាំឆ្នាំថោកជាងគេ គឺតែ១៣ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ សម្រាប់ប្រភេទការ៍ដដែលខ្ញុំប្រើនេះ។ លក្ខខណ្ឌប្រើប័ណ្ណគឺងាយស្រួលដែល ដាក់លុយប៉ុន្មានចាយប៉ុណ្ណឹង។ បើលោកអ្នកឧស្សាហ៍ទិញទំនិញតាមអ៊ីនធ័រណេត ខ្ញុំណែនាំប្រើការ៍ដរបស់ធនាគារនេះស្រួល និងធូរថ្លៃ៕


ប្រភេទការដ៍ឥណទានវីសារបស់ធនាគារកាណាឌីយ៉ាដែលខ្ញុំទៅយកព្រឹកមិញនេះ មានរូបប្រាសាទនគរវត្តផងទៀត

__________________________________________
ប្រកាសប្រហាក់ប្រហែល
១. បើកកុងនៅធនាគារថៃ
២. ការ៍ដពេញកាបូប
៣. ការ៍ដវីសាថ្មី
៤. បើកបណ្ណឥណទាននៅធនាគារថៃ
៥. ទៅប្ដូរប័ណ្ណឥណទានថ្មីរបស់ធនាគារកាណាឌីយ៉ា
៦. បណ្ណឥណទានធនាគារកសិករថៃ
៧. ប័ណ្ណឥណទានរបស់ឃេធីស៊ី ធនាគារក្រុងថៃ
៨. បណ្ណឥណទានធនាគារបាងកក និងថៃអ៊ែរអាស៊ី
៩. បានបណ្ណឥណទានថ្មីពីធនាគារក្រុងស្រី
១០. ប័ណ្ណឥណទាន ក្រុងស្រី First Choice

Advertisements

មតិ»

1. បើក​កុង​នៅ​ធនាគារ​ថៃ « ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 30 ខែ​មិថុនា 2012

[…] ១. ការ៍ដ​និស្សិត​របស់​ខ្ញុំ ២. ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា Like this:LikeBe the first to like […]

2. ការ៍ដ​ពេញ​កាបូប « ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 30 ខែ​មិថុនា 2012

[…] ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា Like this:LikeBe the first to like […]

3. ការ៍ដ​វីសា​ថ្មី « ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 30 ខែ​មិថុនា 2012

[…] ២. ការ៍ដ​ពេញ​កាបូប ៣. ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា Like this:LikeBe the first to like […]

4. Nataro - ថ្ងៃ​សៅរ៍ 30 ខែ​មិថុនា 2012

ដើរជ្រេរអស់ហើយ? ចុះ SBC និង ធនាគាជប៉ុនមួយទៀត មិនចាំឈ្មោះនេះ តើម៉េចវិញ?

សុភ័ក្ត្រ - ថ្ងៃ​សៅរ៍ 30 ខែ​មិថុនា 2012

SBC​ បាន​សួរ​ហើយ ថ្លៃ​ជាង​កាណាឌីយ៉ាណាស់

Nataro - ថ្ងៃ​សៅរ៍ 30 ខែ​មិថុនា 2012

កំពុងតែចង់ទិញទំនិញតាមអ៊ីនធើណេតផង មិនដឹងមួយណាយកថ្លៃថោកថ្លៃ card ហ្នឹង សង្ស័យជំរើសតែមួយមុខហ្នឹងហើយ កាណាឌីយោកហ្នឹង

5. សុទ្ធា - ថ្ងៃ​អាទិត្យ 1 ខែ​កក្កដា 2012

ចុះ ធនាគារ ACLEDA ដូចជាគេយកសេវាមួយខែ តែ 90 Cent ទេណា។ តែសេវាកម្មយ៉ាងម៉េចខ្លះនោះ ខ្ញុំអត់ដឺងដែរ។
មានបានជ្រែដល់ហ្នុងអត់? 😀

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 2 ខែ​កក្កដា 2012

បាន​តើហ៍… តែ ACLEDA មិន​មាន​ប័ណ្ណ​ឥណទាន​ទេ។

សុទ្ធា - ថ្ងៃ​ចន្ទ 2 ខែ​កក្កដា 2012
sopheaksrey - ថ្ងៃ​អង្គារ 3 ខែ​កក្កដា 2012

ACLEDA មាន Visa Card គិតសេវា ៩០ សេន ក្នុងមួយខែ តែ​ត្រូវ កក់ប្រាក់ ៥០ ដុល្លារ ទ្រាប់បាត មានន័យថា ដកមិនបានទេ ៥០ ដុល្លារហ្នុង ហើយ កាត វីសា គាត់ សុពលភាពត្រឹម ២ឆ្នាំទេ …
កាតខ្ញុំ នឹងផុត សុពលភាព ត្រឹម​ខែ​ វិច្ឆិកា ហ្នឹងហើយ… គិតចង់ប្តូរ ដែរ…រក ធនាគារណា អាចដកបានម្តងទាំងអស់ មិនបាច់ពិបាក​ ទៅបិទគណនី 😀

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 3 ខែ​កក្កដា 2012

ACLEDA មិន​មាន​ប័ណ្ណ​ឥណទាន​ទេ គឺ​មាន​តែ​ប័ណ្ណ​ឥណពន្ធ តែ​ប៉ុណ្ណោះ។ ឥវ៉ាន់​មួយ​ចំនួន​ទិញ​តាម​អន​ឡាញ គឺ​ទាល់​តែ​ប្រើ​ប័ណ្ណ​ឥណទាន ទើប​ទិញ​បាន។

6. psophy - ថ្ងៃ​អង្គារ 3 ខែ​កក្កដា 2012

នៅ ABA ពីរ​ឆ្នាំតែ ៨ដុល្លារ​ទេ គឺបានប័ណ្ណ​ឥណទាន ប្រភេទ MasterCard

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 3 ខែ​កក្កដា 2012

មែន​ហ្អី? ឡូយ​មែន អត់​ដឹង​ថា​មាន កុំ​អី​ទៅ​ជ្រែ​មួយ​បាត់។ ខាត​អស់​៥​ដុល្លារ​ទៅ ហេហេ….

psophy - ថ្ងៃ​អង្គារ 10 ខែ​កក្កដា 2012

មែន​ហើយ​ ព្រោះ​គេ​មក​ធ្វើ​អោយ​​ដល់​​ក្រុម​ហ៊ុន​ខ្ញុំ​ទៀត ផង តែ​ត្រូវ​មាន​ថវិកា​ដំកល់ ២០ដុល្លារ ផង​ដែរ។

7. kermankhmer - ថ្ងៃ​អាទិត្យ 15 ខែ​កក្កដា 2012

ញ៉ុមធ្លាប់ប្រើ កាណាឌីយ៉ា ណឹងដែរ ផលពិបាករបស់វាគឺចុងខែត្រូវ
ទៅយកវិក័យប័ត្រ ហើយត្រូវបំពេញលុយដែលយើងបានដាក់ ទោះចាយ
១ដុល្លារ ក៍ត្រូវដាក់បំពេញដែរ តែមិនដឹងអាលូវគេដូរទៅយ៉ាងម៉េច ។
អាលូវដូរមកប្រើ អេស៊ីលីដា ឃើញថាស្រួលម្យ៉ាង ដាក់លុយទ្រាប់បាត
តែ ៥០ដុល្លារ បើចង់ទិញអីដាក់តែប៉ុណ្ណឹងទៅ ហើយឃើញថាមិនដែរ
មានបញ្ហាអីផង ទិញបានរហូត គឺមិនចាំបាច់ត្រូវទៅធនាគាររាល់ខែទេ ។

សុភ័ក្ត្រ - ថ្ងៃ​អាទិត្យ 15 ខែ​កក្កដា 2012

នៅ​តែ​ដដែល​នឹង តែ​បើ​មិន​ចង់​ទៅ​រាល់​ខែ​ទាល់​តែ​បើ​គណនី​មួយ​ដើម្បី​ឲ្យ​គេ​កាត់​លុយ​ផ្ទាល់​ក៏​បាន មិន​ចាំ​បាច់​ទៅ​រាល់​ខែ​ទេ។
អេស៊ីលីដា មិន​មាន​ប្រភេទ​ប័ណ្ណ​ឥណទាន​ទេ គឺ​មាន​តែ​ឥណពន្ធ វេបសៃត៍​មួយ​ចំនួន​ទិញ​អត់​បាន​ទេ។

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 24 ខែ​កុម្ភៈ 2013

[…] ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា, ទៅ​មើល​កុន​នៅ​រោង​ស្រុក​ខ្មែរ, […]

9. បើក​បណ្ណ​ឥណទាន​នៅ​ធនាគារ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មករា 2014
10. ទៅ​ប្ដូរ​ប័ណ្ណ​ឥណទាន​ថ្មី​របស់​ធនាគារ​កាណាឌីយ៉ា | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 22 ខែ​មិថុនា 2015

[…] ម្សិល​មិញ​នេះ​ (​១៩ មិថុនា ២០១៥) ខ្ញុំ​បាន​ទៅ​ស្នាក់​ការ​ធំ​របស់​ធនាគារ​កាណាឌីយ៉ា​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ការ៍ដ​ចាស់ ដែល​អស់​សុពល​ភាព​។ គិត​ៗ​ទៅ​មាន​រយៈ​ពេល​៣​ឆ្នាំ​គត់ ដែល​ខ្ញុំ​បាន​ប្រើ​ប្រាស់​សេវា​បណ្ណ​ឥណទាន​របស់​ធនាគារ​នេះ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​មក​​។ […]

11. បណ្ណ​ឥណទាន​ធនាគារ​កសិករ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 24 ខែ​មិថុនា 2015

[…] ដូច​បណ្ណ​ឥណទាន​កាណាឌីយ៉ា​របស់​ខ្ញុំ​ដែរ​។ […]

12. ប័ណ្ណ​ឥណ​ទាន​របស់​ឃេ​ធី​ស៊ី ធនាគារ​ក្រុង​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​កក្កដា 2015

[…] ១. បណ្ណ​ឥណទាន​ធនាគារ​កសិករ​ថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា […]

13. បណ្ណ​ឥណទាន​ធនាគារ​កសិករ​ថៃ ​រួម​រ៉ូប៊ិនស៊ុន | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កញ្ញា 2015

[…] ១. បើកកុងនៅធនាគារថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី […]

14. បណ្ណ​ឥណ​ទាន​ធនាគារ​បាងកក និង​ថៃ​អ៊ែរ​អាស៊ី | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 7 ខែ​តុលា 2015

[…] ១. បើកកុងនៅធនាគារថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី […]

15. បាន​បណ្ណ​ឥណទាន​ថ្មី​ពី​ធនាគារ​ក្រុង​ស្រី | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 20 ខែ​មេសា 2016

[…] ១. បើកកុងនៅធនាគារថៃ ២. ធ្វើប័ណ្ណឥណទាននៅកាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី […]

16. ប័ណ្ណ​ឥណទាន ក្រុង​ស្រី First Choice | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 27 ខែ​ធ្នូ 2016

[…] ២. ធ្វើប័ណ្ណឥណទាននៅកាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: