ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត អបអរបុណ្យស្ដេចខ្លួន ថ្ងៃពុធ 4 ខែកក្កដា 2012
Posted by សុភ័ក្ត្រ in ภาษาไทย.trackback
នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នគរក្រុងស្យាមបានប្រកាសពីការចេញនូវប្រភេទធនប័ត្រថ្មីពីរប្រភេទ គឺប្រភេទ៨០បាត និង១០០បាត ប្រភេទថ្មី ដើម្បីអបរអបរបុណ្យចម្រើនព្រះជន្ម ព្រះរាជនី និងព្រះរាជទាយាទថៃ។
ធនាគារជាតិនៃប្រទេសថៃ បានឲ្យដឹងថា ការចេញប្រភេទក្រដាសប្រាក់៨០បាតនេះ គឺដើម្បីអបរអរបុណ្យចម្រើនព្រះជន្ម ព្រះមហាក្ស័ត្រីយ៍ថៃ សម្ដេចព្រះនាងចៅ សិរិកិតិ៍ ព្រះបរមរាជិនីនាថ ដែលព្រះអង្គប្រសូតនៅថ្ងៃទី១២ ខែសីហា។ ធនប័ត្រប្រទេស៨០បាត នេះនឹងត្រូវបានបោះចំនួន២លានសន្លឹក ហើយដែលនឹងដាក់ឲ្យប្រើប្រាស់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១២ នេះតទៅ។
ចំណែកឯប្រភេទក្រដាសប្រាក់មួយទៀត គឺប្រភេទ១០០បាត ត្រូវបានបោះថ្មីដើម្បីអបអរបុណ្យចម្រើនព្រះជន្មព្រះរាជទាយាទថៃ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលុងករណ៍ ស្យាមមកុដរាជកុមារ ដែលព្រះអង្គប្រសូតនៅថ្ងៃទី២៨ ខែកក្កដា។ ធនប័ត្រប្រភេទ១០០បាតថ្មីនេះ ត្រូវបានបោះពុម្ពចំនួន១០លានសន្លឹក ដោយមានកំណត់ចេញឲ្យប្រើប្រាស់នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១២ នេះទៅហើយ។
ក្រៅពីធនប័ត្រពីរប្រភេទនេះ រាជការថៃថែមទាំងបានចេញត្រាសញ្ញល័ក្សណ៍ចម្រើនព្រះជន្មចំនួនពីរប្រភេទផ្សេងទៀតផងដែរ៕
ប្រភេទក្រដាសប្រាក់៨០បាត មានព័ណ៌ផ្ទៃមេឃ ដោយមានព្រះឆាយាល័ក្ខណ៍ព្រះចៅផែនដីថៃ និងព្រះរាជិនី (ខាងមុខ) ឯខាងខ្នងមានរូបព្រះរាជិនីថៃ កាលពីជំទង់ និងព្រះរាជកិច្ចនានា
ប្រភេទក្រដាសប្រាក់១០០បាតថ្មី មានព័ណ៌ក្រហម ដោយមានខាងខ្នងដាក់រូបព្រះរាជទាយាទថៃ រួមនឹងព្រះរាជបិតាផងដែរ
________________________________________________
អានផងដែរ៖
១. លាវចេញក្រដាសប្រាក់ថ្មី ២.០០០ គីបអបអរបុណ្យជាតិ ២ធ្នូ
២. លាវចេញធនប័ត្រ១សែនគីប ឆ្លងខួបវៀងច័ន្ទន៍៤៥០ឆ្នាំ
៣. New edition of 1,000 kip banknote issued
៤. មើលក្រដាសប្រាក់២០.០០០រៀលថ្មី
៥. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន
៦. ថៃចេញត្រាសញ្ញល័ក្សណ៍ អបអរបុណ្យស្ដេចខ្លួន
៧. ថៃចេញធនបត្រគំរូថ្មី ៥០០ បាទ
៨. ថៃចេញធនបត្រ១០០បាទគំរូថ្មី
៩. ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួប៦០ឆ្នាំ សម្ដេចព្រះទេព
១០. ធនបត្រ៥០០.០០០បាទ
១១. ថៃដាក់ឲ្យប្រើប្រាស់ធនបត្រគំរូថ្មី ប្រភេទ១០០០បាទ
១២. ថៃចេញធនបត្រប្រភេទ៧០បាទ ឆ្លងបុណ្យខួបឆ្នាំទី៧០គ្រងរាជសម្បត្តិ
១៣. ថៃចេញធនបត្រ៥០០បាទថ្មី អបអរបុណ្យចម្រើនព្រះជន្មព្រះរាជិនី
១៤. ថៃចេញធនបត្រមួយឈុតធំថ្មី រំឭកដល់អតីតព្រះមហាក្សត្រិយ៍ រាមាទី៩
១៥. ថៃចេញធនបត្រឈុតថ្មី ប្រាកដព្រះបរមឆាយាល័ក្ខណ៍រាមាទី១០
[…] […]
[…] […]
[…] […]
[…] […]
[…] […]
[…] ធនាគារជាតិថៃក៏បានចេញនូវធនប័ត្រថ្មីចំនួនពីរប្រភេទដែរ គឺប្រភេទ៨០ និង១០០បាត […]
[…] […]
[…] គួរបញ្ជាក់ដែរថា ក្រដាសប្រាក់ប្រភេទ១០០បាទនេះ បានបោះពុម្ពគ្រាមុន គឺកាលពីឆ្នាំ…របស់ព្រះអង្គ៕ […]
[…] […]
[…] […]
[…] […]
[…] _______________________________________________ អានផងដែរ៖ ១. ថៃចេញត្រាសញ្ញលក្សណ៍ឆ្លងសិរីរាជសម្បត្តិគ្រប់៧០ឆ្នាំ ព្រះមហាក្សត្រិយ៍ខ្លួន ២. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន ៣. ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួប៦០ឆ្នាំ សម្ដេចព្រះទេព ៤. ថៃចេញធនបត្រគំរូថ្មី ៥០០ បាទ ៥. ថៃចេញធនបត្រ១០០បាទគំរូថ្មី ៦. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត …៧. ធនបត្រ៥០០.០០០បាទ […]
[…] បាទ ៤. ថៃចេញធនបត្រ១០០បាទគំរូថ្មី ៥. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត …៦. ធនបត្រ៥០០.០០០បាទ […]
[…] បាទ ៤. ថៃចេញធនបត្រ១០០បាទគំរូថ្មី ៥. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត …៦. ធនបត្រ៥០០.០០០បាទ […]
[…] បាទ ៤. ថៃចេញធនបត្រ១០០បាទគំរូថ្មី ៥. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត …៦. ធនបត្រ៥០០.០០០បាទ […]