jump to navigation

ដប់​ប្រាំ​ឆ្នាំ​មុន ថ្ងៃសុក្រ 6 ខែកក្កដា 2012

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

  • ជំនឿ​​ផ្កាយ​ដុះ​កន្ទុយ

មុន​នោះ​ប្រមាណ​មួយ​ទៅ​ពីរ​សប្ដាហ៍ ផ្កាយ​រះ​ព្រោង​មេឃ ក្នុង​នោះ​អម​ទៅ​ដោយ​ផ្កាយ​ដុះ​កន្ទុយ​ដ៏​ធំ​មួយ​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក​ក៏​បាន​រះ​ផុស​ឡើង​មក​ដែរ។ ជា​រៀង​រាល់​យប់​ប្រមាណ​ម៉ោង​៨ ឬ​៩​ទៅ​ផ្កាយ​ដុះ​កន្ទុយ​ដ៏​ធំ​នេះ​ចាប់​ផ្ដើម​រះ​ជា​រាល់​ថ្ងៃ។ នោះ​ជា​លើក​ទី​មួយ​នៃ​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​បាន​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​នេះ។

ជា​រៀង​រាល់​យប់​នៅ​ពេល​ដែល​ផ្កាយ​ដុះ​កន្ទុយ​រះ ខ្ញុំ​រួម​នឹង​អ្នក​ផ្ទះ តែង​តែ​មក​អង្គុយ​មាត់​ជណ្ដើរ (កាល​នៅ​ផ្ទះ​ចាស់​ខ្ញុំ​មាន​ជណ្ដើរ​ចេញ​ក្រៅ​ផ្ទះ​ដែល​អាច​អង្គុយ​មើល​បាន​យ៉ាង​ស្រួល) ដើម្បី​មើល​ផ្កាយ​ដុះ​កន្ទុយ​នេះ។ ផ្កាយ​នោះ​រះ​នៅ​ទិស​ខាង​លិច​ឆៀង​ខាងជើង ឬ​បើ​មើល​ពី​ផ្ទះ​ខ្ញុំ​ទៅ​គឺ​ផ្ដុំ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឬ​ហួស​ពី​នេះ ឬ​ម្ដុំ​សំណង់​១២ ឬ​តាំង​ក្រសាំង​នេះ​ឯង។

វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ប្រផ្នូល​នៃ​ផ្កាយ​ដុះ​កន្ទុយ ដែល​ឪពុក​ម្ដាយ​ខ្ញុំ​បាន​ប្រាប់​នៅ​ពេល​ពួក​យើង​អង្គុយ​មើល​ផ្កាយ រួម​អ្នក​អ្នក​ភូមិ​ខ្ញុំ​ផង​ដែរ ម្នាក់​ៗ​នាំ​គ្នា​ជជែក​ពី​រឿង​ផ្កាយ​ដុះ​កន្ទុយ​នេះ​ជា​រៀង​រាល់​យប់។ មិន​បាន​ប៉ុន្មាន​ផង រឿង​នេះ​ក៏​ផុស​ចេញ​ប្រចក្ស​ឡើង។

ខ្ញុំ​ជឿ​លើ​អភូតហេតុ​នៃ​ផ្កាយ​ដុះ​កន្ទុយ​នេះ។

  • ប្រយុទ្ធ​គ្នា​កណ្ដាល​ទីក្រុង

ចំពោះ​ខ្ញុំ​ដែល​គេ​ហៅ​ថា​ក្មេង​សម័យ​ក្រោយ​​គ្រាប់​ប្លោង ពិត​ជា​មិន​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ចំពោះ​សង្គ្រាម​ទេ។ ចាស់​ៗ​វិញ​គេ​បាន​ដឹង​ប្រាកដ​ណាស់​ពី​ប្រផ្នូល​​នៃ​ស្រុក​ទេស ដែល​ស្ដែង​ពី​ផ្កាយ​ដុះ​កន្ទុយ​ដែល​រះ​រាល់​យប់​កាន់​តែ​ច្បាស់​ឡើង​ៗ​នោះ។

ល្ងាច​នៃ​០៥ កក្កដា ១៩៩៧ តាម​ទូរទស្សន៍​នានា​កំពុង​ដាក់​បញ្ចាំង​​កម្មវិធី​របស់​ខ្លួន​ដូច​សព្វ​មួយ​ដង ទូរទស្សន៍​ខ្លះ​មាន​ទាំង​ផ្សាយ​តន្ត្រី​បន្ត​ផ្ទាល់​ទៀត​ផង ដូច​ជា​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​០៩ ដែល​គាំ​ទ្រ​ទ្រង់​ រណឫទ្ធិ​ ជា​ដើម។ ម្នាក់​ៗ​សឹង​តែ​មិន​ជឿ​ថា​មាន​រឿង​ប្រុយុទ្ធ​គ្នា ដ៏​ខ្លាំង​ក្លា ស្រុក​ទេស​នឹង​កើត​សង្គ្រាម​ម្ដង​ទៀត​ហើយ។ ក្មេង​កើត​ក្រោយ​គ្រាប់​ប្លោង​ដូច​ជា​រូប​ខ្ញុំ​ប្រហែល​ជា​ គ្រា​នេះ អាច​ស្គាល់​គ្រាប់​ប្លោង ឬ​យ៉ាង​ហោច​ណាស់​គ្រាប់​ត្រយូង​ចេក ឬ​កាល​ណោះ​គេ​ល្បី​អា​អាំបារ៉ាស់ ក៏​មិន​ដឹង។

ព្រឹក​ថ្ងៃ​ទី​០៦ ខ្ញុំ​ធ្វើ​ដូច​ហី ព្រោះ​មើល​ទៅ​ទំនង​ជា​មិន​អ្វី! ខ្ញុំ​ជិះ​ម៉ូតូ (ឆាលី)​ របស់​ខ្ញុំ​មក​អង្គុយ​នៅ​វិទ្យាល័យ​ (ច្បារ​អំពៅ) របស់​ខ្ញុំ (ពេល​នោះ​ប្រហែល​ម្នាក់​ឯង​ទេ​ដឹង?) មើល​បង​ប្អូន​ខ្មែរ​យើង​នាំ​​គ្នា​ភៀស​ខ្លួន​យ៉ង​សស្រាក់​សស្រាំ​តាម​ផ្លូវ​ជាតិ​លេខ​មួយ​សំដៅ​ចេញ​ពី​រាជធានី។

សភាពការណ៍​មើល​ទៅ​កាន់​តែ​មិន​ស្រួល នេះ​ប្រហែល​ជា​ខ្ញុំ​មិន​មាន​បទ​ពិសោធន៍​ស្រុក​សង្គ្រាម​ហើយ​មើល៍​ទៅ។ ម៉ោង​ប្រមាណ​១០ មនុស្ស​ម្នា​កាន់​តែ​ច្រើន​ឡើង​ៗ សំឡេង​ប្លោង​គ្រាប់​ក៏​កាន់​តែ​ខ្លាំង។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ នៅ​តាម​ផ្លូវ នៅ​ពេល​ក្រឡេក​ភ្នែក​មើល​ទៅ​ម្ដុំ​ទិស​ផ្កាយ​ដុះ​កន្ទុយ​រះ​នោះ ផ្សែង​ខ្មួរ​ខ្មាញ់​ ជា​លទ្ធផល​នៃ​ការ​បាញ់​គ្នា​នោះ មើល​ឃើញ​ច្បាស់​ក្រឡែត ពេល​នេះ​ខ្ញុំ​ដឹង​ហើយ​ថា «​សង្គ្រាម»។

អ្នក​ភូមិ​នាំ​គ្នា​ទិញ​របស់​របរ ដូច​ជា​អង្ករ​ជា​ដើម ពេល​នោះ​វា​ច្បាស់​ណាស់​ឡើង​ថ្លៃ​ដូច​គេ​កាប់។ អ្នក​ផ្ទះ​ខ្ញុំ ក៏​ដូច​ជា​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​បាន​ទិញ​របស់​របរ​ខ្លះ​មុន​ពេល​នោះ​ដែរ នេះ​ប្រហែល​ជា​ដោយ​សារ​បទ​ពិសោធន៍​របស់​ពួក​គាត់។

ដប់​ពីរ​ឆ្នាំ​មក​នេះ ព្រឹត្តិការណ៍​ថ្ងៃ​៥-៦ កក្កដា ១៩៩៧ បាន​ត្រឹម​តែ​ជា​សុបិន​ដ៏​អា​ក្រក់​មួយ​ដែល​មិន​គួរ​ឲ្យ​មាន​កើត​ឡើង​ក្នុង​ប្រទេស​ដ៏​គួរ​ឲ្យ​អានិត​របស់​យើង​នេះ​ទេ។ ដ្បិត​តែ​ខ្ញុំ​កើត​ក្រោយ​គ្រាប់​ប្លោង​មែន តែ​ខ្ញុំ​ក៏​មាន​មាន​បំណង​ឯណា​ចង់​ឃើញ​គ្រាប់​ប្លោង​នៅ​កម្ពុជ​ប្រទេស​យើង​នេះ​ទេ។ សូម​ឲ្យ​អ្នក​ដឹក​នាំ​ខ្មែរ​រួម​ចេះ​ស្រឡាញ់​គ្នា​ឡើង បំភ្លេច​ព្រឹត្តិការណ៍​នោះ​ចោល​ចុះ ចាប់​ដៃ​គ្នា​កសាង​មាតុភូមិ​យើង​ឲ្យ​រីក​ចម្រើន​ឡើង​កុំ​ឲ្យ​ពួក​នៅ​ក្បែរ​នេះ​វា​មើល​ងាយ៕

Advertisements

មតិ»

1. Nataro - ថ្ងៃអាទិត្យ 8 ខែកក្កដា 2012

ខ្ញុំចង់ឲ្យវារះម្ដងទៀត ឲ្យធំជាងនេះគ្រាន់បានមើលលេងសើចសប្បាយ 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: