jump to navigation

អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ ថ្ងៃអាទិត្យ 8 ខែកក្កដា 2012

Posted by សុភ័ក្ត្រ in វេបសៃត៍​ថ្មីៗ, អំពីភាសា.
trackback

ទូរស័ព្ទ​ទំនើប​ៗ​ស្ទើរ​តែ​ទាំង​អស់​ដែល​ដាក់​លក់​ និង​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ មិន​មាន​តួ​អក្សរ​ខ្មែរ​ទេ ជា​ហេតុ​បង្ខំ​ចិត្ត​ឲ្យ​ប្រជាជន​ខ្មែរ​ប្រើ​ប្រាស់​ភាសា​បរទេស រហូត​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​នានា​ផ្ញើ​សារ​ជា​ភាសា​បរទេស​ដល់​ជន​ជាតិ​ខ្មែរ​ផង​ទៀត។ នេះ​គឺ​ជា​បរាជ័យ​ដ៏​ធំ​ធេង​មួយ​របស់​អ្នក​គ្រប់​គ្រង​ និង​អ្នក​ត្រួត​ត្រា​បច្ចេក​វិជ្ជា​នៅ​កម្ពុជា។

រយៈ​ពេល​នោះ​មិន​យូរ​ប៉ុន្មាន ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគៀ ក៏​បាន​សាក​ល្បង​ផលិត​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​ដែរ ក៏​ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ​ទៅ​វិញ ដោយ​មូល​ហេតុ​ក្រុមហ៊ុន​នេះ​ផលិត​តែ​ទូរស័ព្ទ​ស៊េរី​ទាប​ៗ​មិន​ត្រូវ​តាម​ទី​ផ្សារ ព្រម​ជាមួយ​និង​ការ​មិន​និយម​ប្រើ​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​របស់​ជន​ជាតិ​ខ្មែរ​ខ្លួន​ឯង​នេះ​តែ​ម្ដង ដែល​ជា​ហេតុ​ធ្វើ​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​របស់​ក្រុមហ៊ុន​ណូគៀ រលាយ​បាត់​ពី​ទី​ផ្សារ​ស្រុក​ខ្មែរ និង​ក្រុមហ៊ុន​នេះ​លែង​ផលិត​ចេញ​តែ​ម្ដង។

បច្ចុប្បន្ន​នេះ លោក​អ្នក​មិន​បាច់​ព្រួយ​ឡើយ ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ ទាំង​ស៊េរី​ធម្មតា​ៗ ក៏​ដូច​ជា​ស៊េរី​ទំនើប​ៗ​ថ្មី​ៗ គឺ​មាន​ទាំង​អស់​នៅ​លើ​ទូរស័ព្ទ​ដៃ​នានា​របស់​ក្រុមហ៊ុន​អិល​ជី។ នេះ​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង និង​ជា​មោទនភាព​មួយ​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​អិល​ជី និង​តំណាង​ក្រុមហ៊ុន​អិល​ជី ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​សម្រេច​ឡើង​នូវ​ការ​លេច​ចេញ​អក្សរ និង​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​នៅ​មាន​កម្រិត​ក្ដី (មិន​ទាន់​មាន​មីនុយ​ជា​ភាសា​ខ្មែរ ក៏​ប៉ុន្តែ​អាច​មើល, វាយ, អាន​ អក្សរ​ខ្មែរ​បាន​យ៉ាង​ទូលំទូលាយ និង​រលូន)។

ក្រៅ​អំពី​ខិត​ខំ​យក​អក្សរ​ខ្មែរ​មក​ប្រើ​ប្រាស់​លើ​ទូរស័ព្ទ​ដៃ ដើម្បី​ងាយ​ស្រួល​ដល់​ការ​ប្រើ​ប្រាស់​របស់​ជន​ជាតិ​ខ្មែរ ជា​ពិសេស​អ្នក​មិន​ចេះ​ភាសា​បរទេស និង​ជន​ចាស់​ៗ ក្រុមហ៊ុន​អិល​ជី ប្រទេស​កម្ពុជា គឺ​ពិត​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​អភិរក្ស និង​លើក​កម្ពស់​ភាសា​ខ្មែរ​ផង​ទៀត។ ក្រៅ​អំពី​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ក្នុង​ការ​ឃោសនា​ហើយ ក្រុមហ៊ុន​នេះ​បាន​ថែម​ទាំង​​បាន​បង្កើត​កម្មវិធី​ប្រកួត​សរសេរ​អក្សរ​ខ្មែរ​យូនីកូដ​នៅ​លើ​ទូរស័ព្ទ​ដៃ ដើម្បី​ឈ្នះ​រង្វាន់​ផ្សេង​ៗ​ថែម​ទៀត​ផង។ នេះ​គឺ​ជា​គំនិត​ដ៏​ឆ្លាត​វ័យ​គួរ​ឲ្យ​សសើរ​ក្នុង​ចលនា​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​ក្នុង​ទូរស័ព្ទ​ដៃ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

វា​ពិត​ជា​ចំណុច​ពិសេស​ណាស់​សម្រាប់​ក្រុមហ៊ុន​អិល​ជី ក្នុង​ការ​ចាប់​យក​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា។ ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​សង្ឃឹម​ថា ក្រុមហ៊ុន​អិល​ជី និង​ខិត​ខំ​បន្ថែម​ទៀត ក្នុង​ការ​ដាក់​កញ្ចប់​ភាសា​ខ្មែរ​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​គ្រប់​ប្រភេទ​ដែល​ដាក់​លក់​ក្នុង​ប្រទេស​កម្ពុជា។

ជាមួយ​និង​ការ​រចនា​រូប​រាង​ដ៏​ស្រស់​ស្អាត, ស៊េរី​ទំនើប​ៗ, កម្មវិធី​ប្រើ​ប្រាស់​ល្អ​ៗ, មាន​ភាសា​ខ្មែរ និង​ជា​ពិសេស​មាន​តម្លៃ​ធូ​រ​ថ្លៃ​ជាង​ទូរស័ព្ទ​ម៉ាក​ផ្សេង​ៗ​នោះ តើ​អ្នក​នៅ​ចាំ​អី​ទៀត! បោះ​ចោល​ទូរស័ព្ទ​ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​គ្មាន​អក្សរ​ខ្មែរ និង​ងាក​មក​ប្រើ​ទូរស័ព្ទ​ដៃ​ម៉ាក​អិល​ជី ភ្លាម​ឥឡូវ​នេះ​ទៅ ដើម្បី​មោទនភាព​ជាតិ និង​ភាព​សង្ហារ​របស់​លោក​អ្នក។

ខ្មែរ​យូនីកូដ គឺ​តែង​តែ LG!

លោក​អ្នក​អាច​ចូល​មើល​ព័ត៌មាន​ផ្សេង​ៗ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ អិល​ជី នៅ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក៖ www.facebook.com/LGMobileCambodia


ផ្ទាំងឃោសនាទូរស័ព្ទដៃភាសាខ្មែររបស់ក្រុមហ៊ុន អិលជី

ការលើកកម្ពស់ភាសាខ្មែររបស់ក្រុមហ៊ុនទូរស័ព្ទដៃអិលជី

___________________________________________________
អានផងដែរ
១. ញូវហ្វូន Nokia C3
២. ប្រើទូរស័ព្ទអក្សរខ្មែរជារឿងហួសសម័យ
៣. ណូគៀ ឈប់ផលិតទូរស័ព្ទភាសាខ្មែរហើយ
៤. ទិញ​ទូរស័ព្ទ​ថ្មី ម៉ាក​សូនី
៥. សារ​ភាសា​ខ្មែរ​ពី​​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ

Advertisements

មតិ»

1. ណូគៀ ឈប់​ផលិត​ទូរស័ព្ទ​ភាសា​ខ្មែរ​ហើយ « ស្រែ​ខ្មុក - ថ្ងៃចន្ទ 9 ខែកក្កដា 2012

[…] […]

2. ប្រើ​ទូរស័ព្ទ​អក្សរ​ខ្មែរ​ជា​រឿង​ហួស​សម័យ « ស្រែ​ខ្មុក - ថ្ងៃចន្ទ 9 ខែកក្កដា 2012

[…] អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្ម… – ថ្ងៃ ចន្ទ 9 ខែកក្កដា […]

3. ញូវ​ហ្វូន​ Nokia C3 « ស្រែ​ខ្មុក - ថ្ងៃចន្ទ 9 ខែកក្កដា 2012

[…] ៦. អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្ម… Like this:Like5 bloggers like […]

4. ក្មេងស្រែ - ថ្ងៃអង្គារ 10 ខែកក្កដា 2012

ក្រុមហ៊ុន G Gear ធ្វើ​បាន​ល្អ​ជាង KTH, LCH និង SAMSUNG Cambodia ឆ្ងាយ​ណាស់​ចំពោះ​រឿង​អក្សរ​ខ្មែរនេះ ។

5. lavorn (ឡាវ័ន​) - ថ្ងៃអង្គារ 10 ខែកក្កដា 2012

តែ​បាន​តែ​ LG នៅ​ស្រុក​ខ្មែរ​នឹង​!។ ទូរស័ព្ទ​ខ្ញុំ​ខំ​ទិញ​អិល​ជី​ដែរ​ តែ​បញ្ចូល​ខ្មែរ​អត់​បាន​។ 😦 មិត្ត​ភក្តិ​ប្រាប់​ថា​ ទាល់​តែ​យក​ទូរស័ព្ទ​ទៅ​ក្រុម​ហ៊ុន​ផ្ទាល់​ឲ្យ​គេ​បញ្ចូល​ឲ្យ​ មិន​ដឹង​ឆ្នាំ​ណា​បាន​ទៅ​ទេ​ !!!!​ សង្ឃឹម​ថា អិល​ជី​ នឹង​អភិវឌ្ឍន៍​ដោយ​បង្ហាត់​ពី​របៀប​ដាក់​ភាសា​ខ្មែរ​ក្នុង​ទូរស័ព្ទ​អិល​ជី​ដោយ​ខ្លួន​ឯង​ ដោយ​បើក​ចំហរ​ឆាប់​ៗ​នេះ​

6. Chhun K-Vrya - ថ្ងៃពុធ 11 ខែកក្កដា 2012

បែប​ដើរ​មិន​បាន​យូរ​ទេ! ព្រោះ​តាម​ដឹង​ក្រុម​អ្នក​បច្ចេកទេស​នៅ​ក្នុង​នោះ (ដែល​ខ្ញុំ​ស្គាល់) ពិបាក​ស៊ូ​ទ្រាំ​គំនាប​ការងារ​របស់​ក្រុមហ៊ុន​នេះណាស់ ហើយ​ម្តង​ៗ​ឮតែ​រក​ដើរ​ចេញ! សង្ឃឹម​បាន​គេ​នៅ​ស៊ូបាន​យូរ​ទៀត​ដើម្បី​ភាសា​ខ្មែរ!

7. ទិញ​ទូរស័ព្ទ​ថ្មី ម៉ាក​សូនី « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 2 ខែកញ្ញា 2012

[…] […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្ម…, សឹក​ក្បាល​ទែន, ជន​រួម​ជាតិ​អឺយ […]

9. សារ​ភាសា​ខ្មែរ​ពី​​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​មីនា 2016

[…] ៣. អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្ម…៤. ហេ​ហា… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: