jump to navigation

ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ ថ្ងៃអង្គារ 17 ខែកក្កដា 2012

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ.
trackback

ជា​ទូទៅ​រៀង​រាល់​ពេល​មើល​រូប​ចាស់​ៗ​របស់​នគរ​កម្ពុជា​យើង​ម្ដង​ៗ ខ្ញុំ​តែង​តែ​នឹក​ស្រណោះ​ដល់​ភាព​រុង​រឿង​កាល​ពី​អតីត​របស់​ផែន​ដី​នេះ​ជា​ពន់​ពេក។ បើ​ទោះ​បី​ជា​ថា​សម័យ​នោះ​មិន​មាន​ការ​រីក​ចម្រើន (សម័យ​នេះ​រីក​ចម្រើន?) ដូច​សម័យ​បច្ចុប្បន្ន​នេះ​ក៏​ដោយ​ ការ​រៀប​ចំ​ស្រុក​ទេស និង​ការ​អភិវឌ្ឍន៍​នានា​មាន​លក្ខណៈ​គួរ​ជា​ទី​មោទនភាព​ជាង​សម័យ​បច្ចុប្បន្ន​នេះ​ឆ្ងាយ​ណាស់។

ខ្ញុំ​ទើប​តែ​ប្រទះ​រូប​ភាព​មួយ​នៃ​ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ ពី​ប្លក់​លោក ជា ផល ក៏​គិត​នឹក​ឃើញ​សរសេរ​ប្រកាស​នេះ​មួយ​ឡើង។ បើ​និយាយ​ពី​រឿង​ភ្នំ​បូក​គោ ឯ​ទឹក​ដី​ខេត្ត​កំពត​នោះ ទី​នេះ​មាន​ប្រវត្តិ​ដិត​ដាម​ច្រើន​ណាស់​ជាមួយ​និង​អតីត​ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​សិរីសុវត្ថិ មុនីវង្ស ឬ​ហ្លួង​ខត្តិយ​កោដ្ឋ ជីតា​ទួត​របស់​ព្រះ​មហាក្ស័ត្រិយ៍​យើង​សព្វ​ថ្ងៃ​នេះ។

ភ្នំ​បូក​គោ នា​អតីត​កាល​គឺ​ប្រាកដ​ណាស់​ជា​ស្ថាន​សួគ៌​មួយ​របស់​ស្រុក​ខ្មែរ សម្បត្តិ​នៃ​ផែន​ដី​សុវណ្ណភូមិ ជា​ទី​ដែល​ព្រះ​បាទ​សិរីសុវត្ថិ មុនីវង្ស ទ្រង់​គង់​ប្រថាប់​សម្រាក​ព្រះ​កាយ​រហូត​ដល់​ទ្រង់​ចូល​សុវណ្ណគត ដោយ​សារ​តែ​ទ្រង់​ឈឺ​ចាប់ និង​តូច​ព្រះ​ទ័យ​ ដែល​ប្រទេស​សៀម​កាល​ណុះ (បច្ចុប្បន្ន​ថៃ) តែង​តែ​ទន្ទ្រាន​ម្ដង​ហើយ​ម្ដង​ទៀត ឈ្លាន​ពាន​ និង​ដណ្ដើម​យក​ទឹក​ដី​កម្ពុជ​ប្រទេស ដោយ​មាន​ប្រទេស​យីប៉ុន គាំទ្រ។

តាម​ប្រវត្តិ​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩៣៩ សង្រ្គាម​លោក​លើក​ទី​២ បាន​ផ្ទុះ​ឡើង។ ប្រទេស​សៀម​ដែល​មាន​វិវាទ​ជាមួយ​ប្រទេស​បារាំង ត្រូវ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ប្រទេស​ជប៉ុន​ ហើយ​នៅ​ទី​បំផុត​បាន​កៀប​សង្កត់​ទៅ​លើ​ប្រទេស​បារាំង ដណ្ដើម​យក​ទៅ​វិញ​នូវ​ខេត្ដ​បាត់ដំបង និង​ទឹក​ដី​ស្ថិត​នៅ​ត្រង់​ចន្លោះ​ជួរ​ភ្នំ​ដង​រែក និង​ខ្សែ​ស្រប​ក្រាដ (grade)ទី​១៥។

ដោយ​ឈឺ​ព្រះ​ទ័យ នឹង​ការ​រំលោភ​ពី​សំណាក់​សៀម​នេះ ព្រះ​រាជ​សុខភាព​ត្រូវ​ទ្រុឌ​ទ្រោម​យ៉ាង​ឆាប់​រហ័ស ហើយ​ព្រះ​បាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់​សោយ​ទីវង្គត​នៅ​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៤១ នៅ​បូកគោ​នេះ​ឯង​​ក្នុង​ព្រះជន្មាយុ ៦៦​វស្សា ដោយ​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី​បាន​១៤​ឆ្នាំ។

រូប​ភាព​ខាង​ក្រោម (ទី​១) នេះ គឺ​ជា​រូប​ភាព​នៃ​អតីត​ព្រះ​រាជ​តំណាក់​របស់​ព្រះ​អង្គ ដោយ​មាន​ដាក់​អក្សរ​ជា​ភាសា​បារាំង​សេស (កាល​ណុះ​នគរ​ខ្មែរ​ស្ថិត​នៅ​ក្រោម​ចំណុះ​ប្រទេស​បារាំង) ថា RESIDENCE DE S.M. MONIVONG ឬ​ដែល​ប្រែ​សេចក្ដី​ជា​ខេមរ​ភាសា​ថា ព្រះ​រាជ​តំណាក់ ព្រះ​ករុណា មុនីវង្ស។ ព្រះ​រាជ​តំណាក់​នេះ​ហើយ​ បើ​តាម​ខ្ញុំ​ស្មាន​គឺ​ជា​ស្ថាន​ដែល​ព្រះ​អង្គ​បាន​​ចូល​សុវណ្ណ​គត​ នៅ​លើ​កំពូល​ភ្នំ​នៃ​ស្ថាន​សួគ៌​កម្ពុជា​នេះ។ ក្រោយ​មក​រាជការ​បាន​កែ​ប្រែ​ទៅ​ជា​អាគារ​សាលា​ក្រុង​បូក​គោ បន្ទាប់​ពី​ទ្រង់​សោយ​ទិវង្គត​ទៅ។

យើង​មិន​បាច់​និយាយ​ពី​សង្គ្រាម​ទេ នៅ​កម្ពុជា នរណា​ៗ​ក៏​ដឹង​ដែរ​ពី​រឿង​នេះ។ ព្រះ​រាជ​តំណាក់​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ត្រូវ​បាន​បោះ​បង់ និង​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង ហើយ​ដែល​ទើប​តែ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​នា​ពេល​ថ្មី​ៗ​នេះ​មិន​យូរ​ប៉ុន្មាន ហើយ​អ្វី​ដែល​អនិច្ចា​នោះ អាគារ​នេះ​មិន​មែន​ជា​របស់​រាជការ​ទៀត​ហើយ។ វា​ជា​របស់​កម្មសិទ្ធិ​ឯកជន​ផ្ដាច់​មុខ។

បើ​ទោះ​ជា​ទី​តាំង និង​អាគារ​ផ្សេង​ៗ​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ពួក​ឯកជន​ក្ដី ខ្ញុំ​ថា​ រាជការ​គួរ​តែ​ប្រគល់​អាគារ​ដោយ​ឡែក​មួយ​នេះ ជូន​ទៅ​ខាង​រាជ​វាំង​វិញ ឬ​យ៉ាង​ហោច​ណាស់​កែ​ប្រែ​អាគារ​នេះ​ជា​សារមន្ទីរ ដើម្បី​រំឭក​ដល់​កាល​គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​រុង​រឿង​នៃ​អាគារ​នេះ ដែល​ធ្លាប់​ជា​ភិរម្យស្ថាន​នៃ​ស្ដេច​ផែន​ដី​ខ្មែរ ដើម្បី​ជា​ទុក​ជា​កេរ​តំណែល​រឭក​ទៅ​ដល់​ព្រះ​មហា​ករុណាទិគុណ​របស់​ព្រះ​អង្គ និង​ដើម្បី​ជា​ចំណេះ​ដឹង, ​ការ​សិក្សា​ស្រាវជ្រាវ ផ្សេង​ៗ​របស់​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ។

សង្ឃឹម​ថា​សុបិន​របស់​ខ្ញុំ​នៃ​ការ​កែ​ប្រែ​អាគារ​នេះ​ក្លាយ​ជា​ការ​ពិត​ចុះ បើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​ពេល​យូរ​ច្រើន​ឆ្នាំ​ក៏​ដោយ៕


(១) ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ កាល​ពី​អតីត

(២) ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ មុន​ពេល​ការ​ជួស​ជុល​ជា​ថ្មី (២០០៦)

(៣) ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ នា​ពេល​បច្ចុប្បន្ន (២០១២)

រូបបានមកពីwww.cheaphal.com

_______________________________________________________________
អានផងដែរ
១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
៣. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៤. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
៥. ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស

Advertisements

មតិ»

1. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស « ស្រែ​ខ្ម - ថ្ងៃពុធ 18 ខែកក្កដា 2012

[…] […]

2. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * « ស្រែ​ខ្មុក - ថ្ងៃពុធ 18 ខែកក្កដា 2012

[…] […]

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] […]

4. សិរីសុវត្ថិ មុនីវង្ស | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃសៅរ៍ 13 ខែមិថុនា 2015

[…] […]

5. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃពុធ 22 ខែកក្កដា 2015

[…] នៅ​ព្រះ​រាជ​ដំណាក់​ឯ​ភ្នំ​​បូកគោ​ក្នុង​ព្រះជន្មាយុ ៦៦​​វស្សា […]

6. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 23 ខែកក្កដា 2015

[…] នៅ​ព្រះ​រាជ​ដំណាក់​ឯ​ភ្នំ​​បូកគោ​ក្នុង​ព្រះជន្មាយុ ៦៦​​វស្សា […]

7. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រ - ថ្ងៃសុក្រ 4 ខែកញ្ញា 2015

[…] […]

8. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2015

[…] ព្រះ​អង្គ​សុវណ្ណគត​នា​ព្រះ​រាជ​ដំណាក់​ឯ​ភ្នំ​បូក​គោ នា​ថ្ងៃ​​ព្រហស្បតិ៍ ១៣​រោច […]

9. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែកក្កដា 2016

[…] […]

10. ខួប​ឆ្នាំ​ទី​៧៥ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ច - ថ្ងៃសៅរ៍ 3 ខែកញ្ញា 2016

[…] […]

11. ឆ្នាំ​ទី​១៤១ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែធ្នូ 2016

[…] […]

12. ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែមករា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: