jump to navigation

កាស​អនុស្សាវរីយ៍​​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ ថ្ងៃអាទិត្យ 22 ខែកក្កដា 2012

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
trackback

នៅក្នុងឱកាសដែលព្រះនគរខ្មែរប្រារព្ធព្រះរាជពិធីជាប្រវត្តិសាស្ត្រ គឺព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះសីសុវត្ថិ នាឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ១២៦៧ ពុទ្ធសករាជ២៤៤៩ ដែលត្រូវនឹងខែមេសា ឆ្នាំ១៩០៦ (ឆ្នាំបារាំងសេស) នោះ រាជការក៏បានរៀបចំឲ្យមានការផលិតកាសអនុស្សាវរីយ៍ឡើង ដើម្បីជាទីរឭក និងថ្វាយជាព្រះកិត្តិយសដល់ព្រះអង្គផងដែរ។

កាសអនុស្សាវរីយ៍នេះ ត្រូវបានព្រះអង្គប្រោសព្រះរាជទានដោយផ្ទាល់ទៅដល់ព្រះរាជវង្សានុវង្ស សេនាបតី ខ្ញុំរាជការគ្រប់ជាន់ថ្នាក់ នាថ្ងៃទី៣ នៃព្រះរាជពិធីបរមរាជាភិសេកទៀតផង។

ខាងក្រោមនេះជាកាសអនុស្សាវរីយ៍ដែលផលិតឡើងសម្រាប់បុណ្យរាជាភិសេក ដែលបានធ្វើឡើងនៅព្រះរាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ទី២៣ ដល់ថ្ងៃសៅរ៍ ទី២៨ ខែមេសា គ.ស.១៩០៦ ឆ្នាំបារាំងសេស។

អំពីកាសអនុស្សាវរីយ៍

ផ្នែកខាងមុខ៖ មានព្រះបរមរមឆាយាល័ក្ខណ៍នៃព្រះករុណា ព្រះសិរីសុវត្ថិ (ព្រះមហាក្សត្រិយ៍អង្គថ្មី) នៅចំកណ្ដាល និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងផ្នែកខាងលើ មានចារិកអក្សរខ្មែរ ថា «រាជាពីសែកសំម្ដេច់ព្រះសីសូវ៉ាត្ថព្រះចៅក្រុងកាំម្ពូជាធិប្ដីយ» និងនៅផ្នែកខាងក្រោមថា «៙ មមីអដ្ឋសក្ស ចុ.១២៦៧ ៙»

ផ្នែកខាងខ្នង៖ មានរូបត្រាព្រះរាជសង្ហារ ប្រកបដោយព្រះមហាមកុដ និងព្រះខ័នដែលសុទ្ធសឹងគ្រឿងរាជកកុធភ័ណ្ឌ សម្រាប់ព្រះមហាក្សត្រិយ៍ទ្រង់រាជ្យនៅចំកណ្ដាលនៃកាស និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងផ្នែកខាងលើ មានចារិកជាអក្សរបារាំងសេស ថា «COURONNEMENT DE S.M.SISOWATH I ROI DU CAMBODGE» និងផ្នែកខាងក្រោមថា «1906» ដែលជាឆ្នាំបរមរាជាភិសេក។

ព្រះករុណា ព្រះសីសុវត្ថិ ទ្រង់បានគ្រងរាជ្យបន្តពីព្រះជេដ្ឋា តាំងពីគ.ស.១៩០៤ រហូតដល់ថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ព្រះពុទ្ធសករាជ២៤៧០ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ ទើបព្រះអង្គចូលព្រះទិវង្គតក្នុងព្រះជន្មាយុ៨៨ព្រះវស្សា និងបានសោយរាជ្យក្នុងក្រុងកម្ពុជាធិបតី បាន២៤ឆ្នាំ៕

__________________________________________________________
អានផងដែរ
១. កាសរាជាភិសេក ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ព្រះចៅក្រុងកម្ពុជាធិបតី ក្នុងឆ្នាំមមែ សប្ដស័ក ព.ស.២៤៦៨
២. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស
៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
៤. តែមប្រិ៍អនុស្សាវរីយ៍ឆ្លងខួបទី១១១ ឆ្នាំប្រសូតនិងខួបទី៤០ ពិរាល័យនៃសម្ដេចព្រះមហាក្សត្រីយានី
៥. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស

មតិ»

1. តា ម៉ាប់ - ថ្ងៃចន្ទ 23 ខែកក្កដា 2012

អស្ចា្យ! អក្សរកាលមុន និង កាលក្រោ្យនេះ ខុសគ្នាច្រើនក្រៃក្នុងការសរសេរ ។

2. កាស​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ក្នុង​ឆ - ថ្ងៃអង្គារ 24 ខែកក្កដា 2012

[…] […]

3. Bona - ថ្ងៃ​ព្រហស្បតិ៍ 26 ខែកក្កដា 2012
4. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃអង្គារ 26 ខែ​មេសា 2016

[…] […]

5. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 26 ខែ​មេសា 2016

[…] […]

6. កាស​អនុស្សាវរីយ៍​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត - ថ្ងៃអង្គារ 26 ខែ​មេសា 2016

[…] […]

7. ខួប​ឆ្នាំ​ទី​១១០ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: