jump to navigation

អង់គ្លេស​បិទ​កីឡាអូឡាំពិក ថ្ងៃចន្ទ 13 ខែសីហា 2012

Posted by សុភ័ក្ត្រ in កីឡា, អូឡាំពិក​XXX.
trackback

ចក្រភពអង់គ្លេសបានបិទការប្រកួតកីឡាអូឡាំពិកហើយ កាលពីល្ងាចថ្ងៃអាទិត្យនេះ (ត្រូវនឹងព្រឹកព្រហាមថ្ងៃច័ន្ទ ១៣ សីហា ២០១២ ម៉ោងនៅកម្ពុជា) ដោយមានការចូលរួមពីមនុស្សប្រមាណជា៨ម៉ឺននាក់ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតអស់រយៈពេល១៦ថ្ងៃចាប់ពីថ្ងៃទី២៧ ខែកក្កដា មក

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ហ្សាក់ រ៉ូស ដែលបានចូលរួមក្នុងពិធីបិទការប្រកួតមានរយៈពេល៣ម៉ោង បានថ្លែងសរសើរព្រឹត្តិការណ៍លើកនេះថាពោរពេញដោយការរីករាយនិងភាពរុងរឿង។ លោកបញ្ជាក់ថា៖ «តាមរយៈការប្រកួតដោយយុត្តិធម៌របស់អស់លោកអ្នក  ការគោរពលើគូប្រកួត ព្រមទាំងភាពអនុគ្រោះរបស់អស់លោកអ្នកពេលបរាជ័យ ក៏ដូចជាទទួលបានជ័យជម្នះ គឺមានន័យថា អស់លោកអ្នកទទួលបានសិទ្ធិស្របច្បាប់មួយក្នុងនាមជាអត្តពលិកអូឡាំពិក។ ទាំងនេះគឺជាព្រឹត្តិការណ៍ដែលពោរពេញដោយភាពសប្បាយរីករាយនិងភាពរុងរឿង»

ឆ្លងកាត់ការប្រកួតពេញ១៦ថ្ងៃ សហរដ្ឋអាមេរិក គឺជាប្រទេសនាំមុខគេលើតារាងមេដាយសរុប ដោយបានមេដាយ១០៤គ្រឿង ក្នុងនោះមាស៤៦គ្រឿង។ ចិនដែលជាប្រទេសនាំមុខគេកាលពីព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨ ស្ថិតនៅលំដាប់ទី២ដោយមានមេដាយសរុប៨៨គ្រឿង ក្នុងនោះមាស ៣៨គ្រឿង។ ដោយឡែកម្ចាស់ផ្ទះអង់គ្លេស ស្ថិតនៅលំដាប់ទី៣ មានមេដាយមាស២៩គ្រឿង ប្រាក់១៧ សំរឹទ្ធិ១៩ សរុប៦៥គ្រឿង។ សម្រាប់កីឡាករកម្ពុជាទាំង៦រូប ដែលបានចេញទៅចូលរួមប្រកួតកីឡាអូឡាំពិកគ្រានេះ មិនទទួលបានមេដាយទេ៕

លទ្ធផលប្រទេសដែលទទួលមេដាយច្រើនជាងគេ ប្រាំប្រទេស៖

មើលតារាងប្រទេសទទួលមេដាយសរុបនៅទីនេះ


ទិដ្ឋភាពពិធីបិទកីឡាអូឡាំពិក

ទិដ្ឋភាពពិធីបិទកីឡាអូឡាំពិក

ទិដ្ឋភាពពិធីបិទកីឡាអូឡាំពិក

ទិដ្ឋភាពពិធីបិទកីឡាអូឡាំពិក

និមិត្តសញ្ញាអូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រស៊ីល

ជយោចក្រភពអង់គ្លេស! ជួបគ្នាជាថ្មីអូឡាំពិក២០១៦ រីយូ ហ្គេមស៍!

__________________________________________________
អានប្រកាសទាក់ទង
១. ទិដ្ឋភាពបិទព្រឹត្តិការណ៍កីឡាអូឡាំពិកយប់មិញ
២. បិទការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងឡុងឆ្នាំ២០១២
៣. ចិនបិទកីឡាអូឡាំពិក
៤. ស្វាគមន៍ឡុងដុងដ៍ ២០១២
៥. កីឡាករខ្មែរនៅអូឡាំពិក
៦. ប្រទេសអាស៊ាន៤បានមេដាយនៅអូឡាំពិក ឡុងដុង
៧. ឡុងដុងដ៍បន្តប៉ារ៉ាឡាំពិក ២០១២
៨. អង់គ្លេសបិទកីឡាប៉ារ៉ាឡាំពិក
៩. ប្រេស៊ីលបិទកីឡាអូឡាំពិក

មតិ»

1. ចិន​បិទ​កីឡា​អូឡាំពិក « ស្រែ​ខ្មុក - ថ្ងៃអង្គារ 14 ខែសីហា 2012

[…] ៣. នេះ​ឬ​ក្រុង​ចិន? ៤. អង់គ្លេស​បិទ​កីឡាអូឡាំពិក Like this:LikeBe the first to like […]

2. ស្វាគមន៍​ឡុងដុងដ៍ ២០១២ « ស្រែ​ខ្មុក - ថ្ងៃអង្គារ 14 ខែសីហា 2012

[…] […]

3. កីឡាករ​ខ្មែរ​នៅ​អូឡាំពិក « ស្រែ​ខ្មុក - ថ្ងៃអង្គារ 14 ខែសីហា 2012

[…] […]

4. ប្រទេស​អាស៊ាន​៤​បាន​មេដាយ​នៅ​អូឡាំពិក ឡុងដុង « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 16 ខែសីហា 2012

[…] អូឡាំពិក ក្រុង​ឡុងដ៍ ដែល​ទើប​តែ​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ សម្រាប់​ប្រទេស​អាស៊ាន​ទាំង​១០ […]

5. ឡុងដុងដ៍​បន្ត​ប៉ារ៉ាឡាំពិក ២០១២ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 30 ខែសីហា 2012

[…] ឡុងដុងដ៍​បន្ត​ប៉ារ៉ាឡាំពិក ២០១២ ថ្ងៃពុធ 29 ខែសីហា 2012 Posted by សុភ័ក្ត្រ in កីឡា. trackback ថ្ងៃ​ពុធ ២៩ សីហា ២០១២ (ទៀប​ភ្លឺ​​ថ្ងៃ​ព្រហស្បតិ៍ ម៉ោង​នៅ​កម្ពុជា) នេះ ចក្រភព​អង់គ្លេស​បាន​បើក​ជា​ផ្លូវ​ការ​ហើយ​ កីឡា​ប៉ារ៉ាឡាំពិក​ (កីឡា​អូឡាំពិក​សម្រាប់​ជន​ពិការ) រដូវ​ក្ដៅ ឆ្នាំ​២០១២ បន្ទាប់​ពី​បាន​បិទ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នា​ពេល​ថ្មី​ៗ​នេះ​មក។ […]

6. អង់គ្លេស​បិទ​កីឡាប៉ារ៉ាឡាំពិក « ស្រែ​ខ្មុក - ថ្ងៃអង្គារ 11 ខែកញ្ញា 2012

[…] ២០១២ ២. អង់គ្លេស​បិទ​កីឡាអូឡាំពិក […]

7. ប្រេស៊ីល​បិទ​កីឡាអូឡាំពិក | ស្រែ​ខ្មុក - ថ្ងៃអង្គារ 23 ខែសីហា 2016

[…] __________________________________________________ អានប្រកាសទាក់ទង៖ ១. ស្វាគមន៍រីយ៉ូ ២០១៦ ២. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅអូឡាំពិក២០១៦ច្រើនជាងគេ ៣. កីឡាករខ្មែរនៅអូឡាំពិក២០១៦ ៤. ចិនបិទកីឡាអូឡាំពិក ៥. អង់គ្លេសបិទកីឡាអូឡាំពិក […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: