jump to navigation

ប្រទេស​អាស៊ាន​៤​បាន​មេដាយ​នៅ​អូឡាំពិក ឡុងដុង ថ្ងៃ​ព្រហស្បតិ៍ 16 ខែសីហា 2012

Posted by សុភ័ក្ត្រ in កីឡា, អាស៊ាន, អូឡាំពិក​XXX.
trackback

កីឡាពិភពលោក អូឡាំពិក ក្រុងឡុងដ៍ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ សម្រាប់ប្រទេសអាស៊ានទាំង១០ គឺមានតែបួនប្រទេសតែប៉ុណ្ណោះដែលទទួលបានមេដាយ ត្រឡប់មកស្រុកទេសវិញ។ គួរបញ្ជាក់ដែរថា ចំនួនកីឡាករសរុបរបស់ប្រទេសអាស៊ានដែលបានបញ្ជូនទៅសម្រាប់ការប្រកួតកីឡាអូឡាំពិកគ្រានេះ គឺមានតែ១៦២នាក់ប៉ុណ្ណោះ។ ហើយបើសរុបមេដាយវិញ គឺមានតែ៩មេដាយប៉ុណ្ណោះ ដែលកីឡាករ១៦២នាក់នេះដណ្ដើមបាន ដែលក្នុងនោះមានប្រាក់ចំនួន៤ និងសំរិទ្ធិចំនួន៥ ចំណែកឯមេដាយមាស មិនមានប្រទេសណាដណ្ដើមបានទេ។

រាជអាណាចក្រថៃ ដែលបញ្ជូនកីឡាករច្រើនជាងគេទៅចូលរួមប្រកួតនោះ (៣៧រូប) បានទទួលមេដាយច្រើនជាងគេ នៅក្នុងការប្រកួតកីឡាអូឡាំពិកគ្រានេះ គឺបានសរុបចំនួន៣មេដាយ ដោយក្នុងនោះមានប្រាក់២ និងសំរិទ្ធិ១ ដោយឈរក្នុងចំណាត់ថ្នាក់ទី៥៧។

ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានទទួលមេដាយម្នាក់២ ក្នុងនោះមាន ប្រាក់១ និងសំរិទ្ធិ១ ដោយឈរក្នុងចំណាត់ថ្នាក់លេខ៦៣ ដូចគ្នា។ ប្រទេសឥណ្ឌូណេស៊ីបានបញ្ជូនកីឡាករចំនួន២២រូប ចំណែកឯម៉ាឡេស៊ីវិញ៣០រូប សម្រាប់ការប្រកួតកីឡាអូឡាំពិកគ្រានេះ។

ប្រទេសចុងក្រោយដែលទទួលបានមេដាយនោះ គឺប្រទេសសិង្ហបុរី ទទួលបានមេដាយចំនួន២ គឺសំរិទ្ធិទាំងពីរគ្រឿង និងឈរក្នុងចំណាត់ថ្នាក់ទី៧៥ ពិភពលោក។ សិង្ហបុរីបានបញ្ជូនកីឡាកររបស់ខ្លួនចំនួន២៣រូប។

ដោយឡែកប្រទេសអាស៊ានចំនួន៦ទៀត ក្នុងនោះមានប្រុយណេ, លាវ, ភូមា, ហ្វីលីពីនស៍, វៀតណាម រួមនិងកម្ពុជាយើងដែរនោះ មិនទទួលបានមេដាយណាមួយទេ សម្រាប់ការប្រកួតគ្រានេះ។

ខាងក្រោមនេះជាក្រាបស្ថិតិមេដាយដែលប្រទេសអាស៊ានទទួលបាននៅអូឡាំពិក ឡុងដុងហ្គេមស៍២០១២

__________________________________________________
ប្រកាសទាក់ទង

១. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅអូឡាំពិកច្រើនជាងគេ
២. កីឡាករខ្មែរនៅអូឡាំពិក
៣. អង់គ្លេសបិទកីឡាអូឡាំពិក
៤. NOCC ធ្វើសន្និសីទ សារព័ត៌មានស្ដីពីការ វិលត្រឡប់នៃ អត្តពលិកកម្ពុជា
៥. ប្រទេសអាស៊ាន៤បានមេដាយនៅប៉ារ៉ាឡាំពិក ឡុងដុង
៦. ថៃនាំមុខមេដាយ សម្រាប់ប្រទេសអាស៊ាន
៧. ប្រទេសអាស៊ាន៨ បានមេដាយនៅអាស៊ី ប៉ារ៉ា ហ្គេមស៍
៨. ប្រទេសអាស៊ាន៦បានមេដាយនៅអូឡាំពិក រីយ៉ូ

មតិ»

1. ប្រទេស​អាស៊ាន​ណា​ខ្លះ​បញ្ជូន​កីឡាករ​ទៅ​អូឡាំពិក​ច្រើន​ជាង​គេ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 16 ខែសីហា 2012

[…] […]

2. កីឡាករ​ខ្មែរ​នៅ​អូឡាំពិក « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 16 ខែសីហា 2012

[…] […]

3. អង់គ្លេស​បិទ​កីឡាអូឡាំពិក « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 16 ខែសីហា 2012

[…] […]

4. ប្រទេស​អាស៊ាន​៤​បាន​មេដាយ​នៅ​ប៉ារ៉ាឡាំពិក ឡុងដុង « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែកញ្ញា 2012

[…] ដូច​គ្នា​បេះ​បិទ​នឹង​កីឡា​អូឡាំពិក​រដូវ​ក្ដៅ ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ​ដែរ។ […]

5. ថៃ​នាំ​មុខ​មេដាយ សម្រាប់​ប្រទេស​អាស៊ាន | ស្រែ​ខ្មុក - ថ្ងៃចន្ទ 6 ខែតុលា 2014

[…] […]

6. ប្រទេស​អាស៊ាន​៨ បាន​មេដាយ​នៅ​អាស៊ី ប៉ារ៉ា ហ្គេមស៍ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែតុលា 2014

[…] […]

7. ប្រទេស​អាស៊ាន​៦​បាន​មេដាយ​នៅ​អូឡាំពិក រីយ៉ូ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 25 ខែសីហា 2016

[…] __________________________________________________ ប្រកាសទាក់ទង៖ ១. ស្វាគមន៍រីយ៉ូ ២០១៦ ២. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅអូឡាំពិក២០១៦ច្រើនជាងគេ ៣. កីឡាករខ្មែរនៅអូឡាំពិក២០១៦ ៤. ប្រេស៊ីលបិទកីឡាអូឡាំពិក ៥. ប្រទេសអាស៊ាន៤បានមេដាយនៅអូឡាំពិក ឡុ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: