jump to navigation

សឹក​ក្បាល​ទែន ថ្ងៃសុក្រ 31 ខែសីហា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ, 中文.
trackback

ថ្ងៃ​នេះ​ជា​ថ្ងៃ​ភ្ជុំ​ចិន ឬ​គេ​និយម​ហៅ​ថា​សែន​ក្បាល​ទឹក របស់​ក្រុម​ជន​ជាតិ​ចិន​នៅ​ស្រុក​ខ្មែរ​ទាំង​ហ្លាយ។ ឯ​ផ្ទះ​ស្រែ​ខ្មុក​ក៏​មាន​រៀប​ចំ​សែន​អី​នឹង​គេ​ដែរ ដ្បិត​មាន​ជាប់​សែ​ស្រឡាយ​ចិន​នឹង​គេ​ដែរ ហាហាហា…។

បច្ចុប្បន្ន​នេះ​ការ​កាន់​ទំនៀម​ចិន​ឃើញ​មាន​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​សង្គម​ខ្មែរ។ មាន​ខ្មែរ​មួយ​ចំនួន​ក៏​បាន​អនុវត្ត​វិធី​សែន​នេះ ជា​ពិសេស​ប្រសិន​បើ​អ្នក​នោះ​រក​ស៊ី​លក់​ដូរ​នៅ​តាម​ផ្សារ និង​ឃើញ​គេ​សែន​ចេះ​តែ​សែន​តាម​គេ ដ្បិត​គេ​ជឿ​ថា​នឹង​អាច​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​គេ​បាន​កាក់​កប​ផង​ដែរ ហើយ​ម្យ៉ាង​គេ​គិត​ថា​មិន​ខូច​ខាត​អ្វី សែន​រួច​ក៏​នាំ​គ្នា​ទទួល​ទាន​ស៊ី​ចុក​ជាមួយ​បង​ប្អូន ហាក់​ដូច​ជា​ពិធី​ជប់​លៀង​គ្រួសារ​មួយ​ដែរ។ ហេតុ​នេះ​គេ​ក៏​ចេះ​តែ​ធ្វើ​ៗ​ទៅ៕


គ្រឿង​សំណែន​នៅ​ផ្ទះ​ស្រែ​ខ្មុក​នា​ល្ងាច​មិញ​នេះ

គ្រឿង​សំណែន​នៅ​ផ្ទះ​ស្រែ​ខ្មុក​នា​ល្ងាច​មិញ​នេះ

__________________________________
អាន​ផង​ដែរ​៖
១. សែន​ក្បាល​ទឹក​ឆ្នាំ​នេះ

មតិ»

1. តា ម៉ាប់ - ថ្ងៃសៅរ៍ 1 ខែកញ្ញា 2012

សែនទៅកុំ​ឲ្យ​ដូនតា​ឯងមើលមុខ​ដូនតា​គេ 😀

សុភ័ក្ត្រ - ថ្ងៃសៅរ៍ 1 ខែកញ្ញា 2012

ហាហា… ហី​តា​ម៉ាប់​មាន​បាន​សែន​សុក​អី​នឹង​គេ​អត់?

តា ម៉ាប់ - ថ្ងៃសៅរ៍ 1 ខែកញ្ញា 2012

ខាន​សែន​ ពីរបី ឆ្នាំហើយ ព្រោះ​រាល់​ឆ្នាំ​នៅ​ភ្នំពេញ លើក​នេះ​បាន​មក​ស្រុក ។

សុភ័ក្ត្រ - ថ្ងៃសៅរ៍ 1 ខែកញ្ញា 2012

នោះ ចាំ​មើល​ដូន​តា​ស្ដី​ឲ្យ

លឿង ចន្ថា - ថ្ងៃចន្ទ 3 ខែកញ្ញា 2012

សុកតាម៉ាប់មិនត្រឹមតែសែនទេ ថែមទាំងកប់នៅស្រែខ្មុកនេះទៀតនរ៎ ហាហាហាហា

សុភ័ក្ត្រ - ថ្ងៃចន្ទ 3 ខែកញ្ញា 2012

ចេះ​តា​មាន​ហើយ : P

2. លឿង ចន្ថា - ថ្ងៃចន្ទ 3 ខែកញ្ញា 2012

អ៊ូសែនធំដុំមែននរ៎ មានទាំងព្រឹកមានទាំងថ្ងៃទៀត។​មានធ្លាប់ឃើញដូនតាមកហូបដែរអត់នរ៎ ហាហាហាហា

សុភ័ក្ត្រ - ថ្ងៃចន្ទ 3 ខែកញ្ញា 2012
3. វិចូច - ថ្ងៃពុធ 5 ខែកញ្ញា 2012

អី? ពូ​ខ្មុក កាត់​ចិន​ដែរ?

សុភ័ក្ត្រ - ថ្ងៃពុធ 5 ខែកញ្ញា 2012

កាត់​តើហ៍ ហាហា…. ចិន​ត្រឡប់….

វិចូច - ថ្ងៃពុធ 5 ខែកញ្ញា 2012

តែ​មុខ​បងភ័ក្ត្រ​ឯង មើល​ទៅ​អត់​ដូច​ចិន​ផង ទៅ​ជា​ដូច​លាវ ដូច​សៀម​ម៉េច​មិន​ដឹង បែប​មជ្ឈដ្ឋាន​នៅ​នោះ​ប្ដូរ​មុខ​បងឯង​ទៅ​ជា​ចឹង​ហើយ 😀

សុភ័ក្ត្រ - ថ្ងៃពុធ 5 ខែកញ្ញា 2012

ហាហា… ចុះ​ខ្ចូច​ឯង​វិញ? ចិន​ស្អី​ដែរ?

វិចូច - ថ្ងៃ​ព្រហស្បតិ៍ 6 ខែកញ្ញា 2012

ហាសហាស ខ្ញុំ​វិញ​មិន​ដឹង​ចិន​អីទេ ប្រហែល​ចិន​ធម្មតាៗ​ហ្នឹង។ 😀

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] សឹក​ក្បាល​ទែន, ជន​រួម​ជាតិ​អឺយ […]

5. សែន​ក្បាល​ទឹក​ឆ្នាំ​នេះ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 31 ខែសីហា 2015

[…] __________________________________ អាន​ផង​ដែរ​៖ ១. សឹក​ក្បាល​ទែន […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: