jump to navigation

ទិញ​ម៉ូតូ​ជិះ ថ្ងៃពុធ 5 ខែកញ្ញា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

និយាយ​ទៅ​តាំង​ពី​មក​ធ្វើ​ការ​នៅ​ស្រុក​នេះ​ជាង​មួយ​ឆ្នាំ​ហើយ ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​តែង​តែ​ជិះ​កង់​ទៅ​ចត​នៅ​ចំណត​ឡាន រួច​បន្ត​ជិះ​ឡាន​ក្រុង​ធ្វើ​ដំណើរ​ទៅ​អូហ្វ្​ហ្វីស​បន្ត​ទៀត ហេហេ… ឃើញ​ថា​ហត់​សម្បើម​ណាស់​ពី​ម៉ា​ង៉ៃ​ទៅ​ម៉ា​ង៉ៃ ច្នេះ​ទេ​ក៏​សម្រេច​ចិត្ត​ទិញ​ម៉ូតូ​មួយ​ទុក​គ្រាន់​បាន​ជិះ​ទៅ​ធ្វើ​ការ​ទៅ។

ល្ងាច​មិញ​នេះ​ បន្ទាប់​ពី​ចេញ​ពី​ធ្វើ​ការ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ទៅ​ទិញ​ម៉ូតូ​មួយ​គ្រឿង​ទៅ គឺ​ម៉ាក Honda Icon ឆ្នាំ​២០០៨។ នេះ​ជា​ប្រភេទ​ម៉ូតូ​មួយ​ទឹក​ទេ តែ​គេ​យក​ទៅ​កែ​កុន​មើល​ទៅ​ថ្មី​ទំនង​បស់​គេ។ និយាយ​ទៅ​ខ្ញុំ​ខាន​ជិះ​ម៉ូតូ​អស់​រយៈ​ពេល​៤​ឆ្នាំ​ហើយ គឺ​តាំង​ពី​ចុង​ឆ្នាំ​២០០៨​មក​ម្ល៉េះ ច្នេះ​ទេ​ល្ងាច​មិញ​នេះ​ឡើង​ជិះ​សាក ដូច​មិន​ជា​ទំនង​សោះ ប្រហែល​ជិះ​យូរ​ៗ​ទៅ​ស៊ាំ​វិញ​ហើយ ហេហេ…។

បើ​រាប់​ទៅ​នេះ​អាច​ចាត់​ទុក​ថា​ជា​ម៉ូតូ​ទី​៤​របស់​ខ្ញុំ​ហើយ ដោយ​​ម៉ូតូ​ទី​១ គឺ​ម៉ាក​ឆាលី ទិញ​កាល​ពី​នៅ​ហាយ​ស្គូល។ ម៉ូតូ​ទី​២ គឺ​ម៉ាក អា​គុប​៥០ ទិញ​ពេល​ជាប់​សាកល​វិទ្យាល័យ ឯ​ម៉ូតូ​ទី​៣ គឺ​ Suzuki Step Hi Class ដែល​ទិញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៦ និង​នៅ​ប្រើ​ដល់​បច្ចុប្បន្ន​នៅ​ស្រុក​ខ្មែរ ហេហេ…៕


ម៉ូតូថ្មីរបស់ខ្ញុំ ទិញពីល្ងាចមិញ

សែនតាមទំនៀមពេលទិញម៉ូតូថ្មី សុំសេចក្ដីសុខសប្បាយ ត្រជាក់ត្រជុំ

______________________________________
ប្រកាស​ទាក់ទង
១. ទិញម៉ូតូថ្មី
២. ប៊ីកហ្កេសត៍ ថូយ អេវើរ៍
៣. ស្លាក​លេខ​ម៉ូតូ
៤. រឿង​រ៉ាវ​ម៉ូតូ​ខូច
៥. ម៉ូតូ​រក​រឿង

Advertisements

មតិ»

1. ទិញម៉ូតូថ្មី « ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែកញ្ញា 2012

[…] ថូយ អេវើរ៍ ៤. ទៅធ្វើស្លាកលេខម៉ូតូ ៥. ទិញ​ម៉ូតូ​ជិះ Like this:LikeBe the first to like […]

2. ប៊ីកហ្កេសត៍ ថូយ អេវើរ៍ « ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែកញ្ញា 2012

[…] ៧. មួយ​ឆ្នាំនៃ​ថូយ របស់​ខ្ញុំ ៨. ទិញ​ម៉ូតូ​ជិះ Like this:Like4 bloggers like […]

3. ទឹម បឿន - ថ្ងៃសុក្រ 7 ខែកញ្ញា 2012

មាន​សែន​ចេក​ទៀត 😀

សុភ័ក្ត្រ - ថ្ងៃសៅរ៍ 8 ខែកញ្ញា 2012

សែន​តាម​ទំនៀម ហាហាហា….

4. ឌីយ៉ា - ថ្ងៃសៅរ៍ 8 ខែកញ្ញា 2012

មានដាក់យ័ន្តការពារទេបង?

សុភ័ក្ត្រ - ថ្ងៃសៅរ៍ 8 ខែកញ្ញា 2012

ហាហាហា…..

ឌីយ៉ា - ថ្ងៃសៅរ៍ 8 ខែកញ្ញា 2012

ដាក់យ័ន្តក្រោមកែប ហើយដាក់អំបោះក្រហមនៅដៃម៉ូតូទៀត បានមានសុវត្ថិភាព ហើយពាក់មួកការពារផងបង

សុភ័ក្ត្រ - ថ្ងៃសៅរ៍ 8 ខែកញ្ញា 2012

ហាហា… ចាំ​ធ្វើ​តាម…

5. វឌ្ឍនៈខ្មែរ - ថ្ងៃអាទិត្យ 9 ខែកញ្ញា 2012

យក​ទៅ លោក​ស្រោច​ទឹក​ផង​ទៅ​បង!​ទើប​ការ​ពារ​សុវត្តិ​ភាព​បាន​កាន់​តែ​ខ្លាំង​! 😀

សុភ័ក្ត្រ - ថ្ងៃអាទិត្យ 9 ខែកញ្ញា 2012

នឹង!!!

6. ស្លាក​លេខ​ម៉ូតូ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] ថ្ងៃ​នេះ ខ្ញុំ​បាន​ទៅ​យក​ស្លាក​លេខ​ម៉ូតូ​ដែល​បាន​ទិញ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ កន្លង​ទៅ​នោះ​ហើយ។ ស្លាក​លេខ​ស្អាត​របស់​គេ​ដែរ​គឺ งจง ขอนแก่น 441 ឬ ងចង ខនកែន ៤៤១។ […]

7. រឿង​រ៉ាវ​ម៉ូតូ​ខូច | ស្រែ​ខ្មុក - ថ្ងៃអង្គារ 2 ខែមិថុនា 2015

[…] ប៉ុន្មាន​ថ្ងៃ​នេះ​ម៉ូតូ​មាន​បញ្ហា​ជាប់​។ ម៉ូតូ​ដែល​ខ្ញុំ​បាន​ទិញ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ សល់​តែ​ប៉ុន្មាន​ខែ​ទៀត វា​មាន​អាយុ​៣​ឆ្នាំ​ហើយ​។ ទើប​តែ​ដូរ​អាគុយ​ថ្មី ប៉ុន្មាន​ថ្ងៃ​មុន អស់​៧៥០​បាទ (​ប្រមាណ​​៩៣.០០០​រៀល​) ថ្ងៃ​នេះ​ត្រូវ​រើ​ម៉ាស៊ីន ដោយ​សារ​តែ​ឡោក​ម៉ាស៊ីន ដ្បិត​ភ្លេច​ប្ដូរ​ប្រេង​ម៉ាស៊ីន និង​ប្ដូរ​កង់​ក្រោយ​មួយ​ទៀត ដើម្បី​ឲ្យ​ប្រសើរ​ឡើង សរុប​ទៅ​ពេញ​​មួយ​ថ្ងៃ​នេះ​អស់​សរុប​២.១០០​បាទ​ (​ប្រមាណ​២៦២.៥០០​រៀល​)​​៕ […]

8. ម៉ូតូ​រក​រឿង | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែមិថុនា 2015

[…] ______________________________________________ អាន​ផង​ដែរ៖ ១. ទិញ​ម៉ូតូ​ជិះ ២. រឿង​រ៉ាវ​ម៉ូតូ​ខូច […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: