jump to navigation

កីឡាករ​ខ្មែរ​នៅ​ប៉ារ៉ាឡាំពិក​២០១២ ថ្ងៃ​ព្រហស្បតិ៍ 6 ខែកញ្ញា 2012

Posted by សុភ័ក្ត្រ in កីឡា, ប៉ារ៉ាឡាំពិកXIV, អំពីស្រុកខ្មែរ.
trackback

កីឡាអូឡាំពិកជនពិការ ឬប៉ារ៉ាឡាំពិក ឆ្នាំ២០១២ ដែលបើកការប្រកួតសប្ដាហ៍កន្លងទៅនោះ ប្រទេសកម្ពុជាបានបញ្ជូនកីឡាការិនីតែមួយរូបគត់ឲ្យចូលរួមប្រកួត បើទោះបីជាមិនសង្ឃឹមបានមេដាយក៏ដោយ។ អ្វីដែលគួរជាទីអស់សង្ឃឹមនោះថា ខុសពីកីឡាករខ្មែរដែលទៅអូឡាំពិកនាពេលថ្មីៗនេះ កីឡាការិនីពិការដែលទៅចូលរួមប៉ារ៉ាឡាំពិកមិនត្រូវបានយកចិត្តទុកដាក់ពីរាជការ ក្រុមហ៊ុននានា ប្រកាសលើកទឹកចិត្ត ឬផ្ដល់រង្វាន់ទេ។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយទៀតសោតក៏មិនយកចិត្តទុកដាក់សរសេរព័ត៌មានដែរ។ នេះជាគំរូដ៏អាក្រក់ និងភាពអភ័ព្វជាន់លើអភ័ព្វនៃជនពិការកម្ពុជា។

ដើម្បីជាការលើកទឹកចិត្តដល់ជនពិការតែមួយរូបគត់ដែលបានចូលរួមប្រកួតប៉ារ៉ាឡាំពិក ឡុងដុងដ៍ ហ្គេមស៍ ២០១២ លើកទង់ជាតិស្រុកខ្មែរនៅចក្រភពអង់គ្លេសនោះ ខ្ញុំមានកិត្តិយសណែនាំកីឡាការិនី ធិន សេងហុន កីឡាករអត្តពលកម្មជនពិការនៃមជ្ឈមណ្ឌលជាតិនៃជនពិការកម្ពុជា។ ដោយចាប់កំណើតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៨៦ នាង ធិន សេងហុន មានស្រុកកំណើតនៅខេត្តកំពង់ចាម។

ធិន សេងហុន ដែលពិការក្រោមជង្គង់ (ប្រភេទ T44) នោះ នាងលេង ២ វិញ្ញាសារនៅប៉ារ៉ាឡាំពិកឆ្នាំនេះ គឺរត់ល្បឿនលើផ្ទៃរាប ១០០ម៉ែត្រ និង ២០០ម៉ែត្រ។ មុនការចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកនេះ កាលពីព្រឹត្តិការណ៍ SEA Paragames នៅប្រទេសឥណ្ឌូនេស៊ីនាងធ្លាប់ដណ្ដើមបានមេដាយមាសមួយគ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ជូនជាតិមាតុភូមិ។

អានប្រវត្តិលម្អិតនៃកីឡាការិនី ធិន សេងហុន សូមចុចលើឈ្មោះ ឬមើលគេហទំព័រ នរណាខ្លះនៅកម្ពុជា

__________________________________________________
ប្រកាសទាក់ទង

១. ឡុងដុងដ៍បន្តប៉ារ៉ាឡាំពិក ២០១២
២. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅប៉ារ៉ាឡាំពិកច្រើនជាងគេ
៣. កីឡាករខ្មែរនៅអូឡាំពិក
៤. អង់គ្លេសបិទកីឡាប៉ារ៉ាឡាំពិក
៥. ប្រទេសអាស៊ាន៤បានមេដាយនៅប៉ារ៉ាឡាំពិក ឡុងដុង
៦. កីឡាករខ្មែរនៅប៉ារ៉ាឡាំពិក២០១៦

មតិ»

1. ឡុងដុងដ៍​បន្ត​ប៉ារ៉ាឡាំពិក ២០១២ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 8 ខែកញ្ញា 2012

[…] […]

2. ប្រទេស​អាស៊ាន​ណា​ខ្លះ​បញ្ជូន​កីឡាករ​ទៅ​ប៉ារ៉ាឡាំពិក​ច្រើន​ជាង​គេ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 8 ខែកញ្ញា 2012

[…] […]

3. កីឡាករ​ខ្មែរ​នៅ​អូឡាំពិក « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 8 ខែកញ្ញា 2012

[…] […]

4. អង់គ្លេស​បិទ​កីឡាប៉ារ៉ាឡាំពិក « ស្រែ​ខ្មុក - ថ្ងៃអង្គារ 11 ខែកញ្ញា 2012

[…] ៤. កីឡាករ​ខ្មែរ​នៅ​ប៉ារ៉ាឡាំពិក Like this:LikeBe the first to like […]

5. ធិន សេងហុន | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ​ព្រហស្បតិ៍ 23 ខែមករា 2014

[…] កីឡាករ​ខ្មែរ​នៅ​ប៉ារ៉ាឡាំពិក […]

6. កីឡាករ​ខ្មែរ​នៅ​ប៉ារ៉ាឡាំពិក​​​២០១៦ | ស្រែ​ខ្មុក - ថ្ងៃពុធ 14 ខែកញ្ញា 2016

[…] __________________________________________________ ប្រកាសទាក់ទង៖ ១. រីយ៉ូបន្តប៉ារ៉ាឡាំពិក ២០១៦ ២. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅប៉ារ៉ាឡាំពិក រីអូ ២០១៦ ច្រើនជាងគេ ៣. កីឡាករខ្មែរនៅអូឡាំពិក២០១៦ ៤. កីឡាករខ្មែរនៅប៉ារ៉ាឡាំពិក២០១២ […]

7. ប្រទេស​អាស៊ាន​៤​បាន​មេដាយ​នៅ​ប៉ារ៉ាឡាំពិក ឡុងដុង | ស្រែ​ខ្មុក - ថ្ងៃសុក្រ 23 ខែកញ្ញា 2016

[…] ២. កីឡាករខ្មែរនៅប៉ារ៉ាឡាំពិក ៣. អង់គ្លេសបិទកីឡាប៉ារ៉ាឡាំពិក ៤. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: