jump to navigation

ប្រទេស​អាស៊ាន​៤​បាន​មេដាយ​នៅ​ប៉ារ៉ាឡាំពិក ឡុងដុង ថ្ងៃពុធ 12 ខែកញ្ញា 2012

Posted by សុភ័ក្ត្រ in កីឡា, ប៉ារ៉ាឡាំពិកXIV, អាស៊ាន.
trackback

កីឡាជនពិការពិភពលោក ប៉ារ៉ាឡាំពិក ក្រុងឡុងដ៍ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ សម្រាប់ប្រទេសអាស៊ានទាំង១០ គឺមានតែបួនប្រទេសតែប៉ុណ្ណោះដែលទទួលបានមេដាយ ត្រឡប់មកស្រុកទេសវិញ ដូចគ្នាបេះបិទនឹងកីឡាអូឡាំពិករដូវក្ដៅ ដែលទើបបញ្ចប់ថ្មីៗនេះដែរ។ គួរបញ្ជាក់ដែរថា ចំនួនកីឡាករសរុបរបស់ប្រទេសអាស៊ានដែលបានបញ្ជូនទៅសម្រាប់ការប្រកួតកីឡាប៉ារ៉ាឡាំពិកគ្រានេះ គឺមានតែ១០៨នាក់ប៉ុណ្ណោះ (តិចជាងកីឡាអូឡាំពិក)។ តែបើសរុបមេដាយវិញ គឺមានរហូតដល់ទី១៣មេដាយ (លើសកីឡាអូឡាំពិក) ដែលក្នុងនោះមានមាសចំនួន៤ ប្រាក់ចំនួន៤ និងសំរិទ្ធិចំនួន៥។

រាជអាណាចក្រថៃ ដែលបញ្ជូនកីឡាករច្រើនជាងគេទៅចូលរួមប្រកួតនោះ (៥០រូប) បានទទួលមេដាយច្រើនជាងគេ នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកគ្រានេះ គឺបានសរុបចំនួន៨មេដាយ ដោយក្នុងនោះមាន មាស ចំនួន៤, ប្រាក់២ និងសំរិទ្ធិ២ ដោយឈរក្នុងចំណាត់ថ្នាក់ទី៣១។

ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានទទួលមេដាយម្នាក់២ ក្នុងនោះមាន ប្រាក់១ និងសំរិទ្ធិ១ ដោយឈរក្នុងចំណាត់ថ្នាក់លេខ៦៥ ដូចគ្នា។ ប្រទេសសិង្ហបុរីបានបញ្ជូនកីឡាករចំនួន៨រូប ចំណែកឯម៉ាឡេស៊ីវិញ២២រូប សម្រាប់ការប្រកួតកីឡាប៉ារ៉ាឡាំពិកគ្រានេះ។

ប្រទេសចុងក្រោយដែលទទួលបានមេដាយនោះ គឺប្រទេសឥណ្ឌូណេស៊ី ទទួលបានមេដាយចំនួន១ គឺមេដាយសំរិទ្ធិ និងឈរក្នុងចំណាត់ថ្នាក់ទី៧៤ ពិភពលោក។ ឥណ្ឌូណេស៊ី បានបញ្ជូនកីឡាកររបស់ខ្លួនចំនួនតែ៤រូបប៉ុណ្ណោះ។

ដោយឡែកប្រទេសអាស៊ានចំនួន៦ទៀត ក្នុងនោះមានប្រុយណេ, លាវ, ភូមា, ហ្វីលីពីនស៍, វៀតណាម រួមនិងកម្ពុជាយើងដែរនោះ មិនទទួលបានមេដាយណាមួយទេ សម្រាប់ការប្រកួតគ្រានេះ។

ខាងក្រោមនេះជាក្រាបស្ថិតិមេដាយដែលប្រទេសអាស៊ានទទួលបាននៅប៉ារ៉ាឡាំពិក ឡុងដុងហ្គេមស៍២០១២

__________________________________________________
ប្រកាសទាក់ទង

១. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅប៉ារ៉ាឡាំពិកច្រើនជាងគេ
២. កីឡាករខ្មែរនៅប៉ារ៉ាឡាំពិក
៣. អង់គ្លេសបិទកីឡាប៉ារ៉ាឡាំពិក
៤. ប្រទេសអាស៊ាន៤បានមេដាយនៅអូឡាំពិក ឡុងដុង
៥. ប្រទេសអាស៊ាន៦បានមេដាយនៅប៉ារ៉ាឡាំពិក រីយ៉ូ

មតិ»

1. ប្រទេស​អាស៊ាន​ណា​ខ្លះ​បញ្ជូន​កីឡាករ​ទៅ​ប៉ារ៉ាឡាំពិក​ច្រើន​ជាង​គេ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែកញ្ញា 2012

[…] […]

2. កីឡាករ​ខ្មែរ​នៅ​ប៉ារ៉ាឡាំពិក « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែកញ្ញា 2012

[…] […]

3. អង់គ្លេស​បិទ​កីឡាប៉ារ៉ាឡាំពិក « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែកញ្ញា 2012

[…] […]

4. ប្រទេស​អាស៊ាន​៤​បាន​មេដាយ​នៅ​អូឡាំពិក ឡុងដុង « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែកញ្ញា 2012

[…] […]

5. កីឡាករ​ខ្មែរ​នៅ​ប៉ារ៉ាឡាំពិក​២០១២ | ស្រែ​ខ្មុក - ថ្ងៃពុធ 14 ខែកញ្ញា 2016

[…] […]

6. អង់គ្លេស​បិទ​កីឡាប៉ារ៉ាឡាំពិក | ស្រែ​ខ្មុក - ថ្ងៃពុធ 21 ខែកញ្ញា 2016

[…] […]

7. ប្រទេស​អាស៊ាន​៦​បាន​មេដាយ​នៅ​ប៉ារ៉ាឡាំពិក រីយ៉ូ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 23 ខែកញ្ញា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: