jump to navigation

ការ​ស្លៀក​ពាក់​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​លើ​ឆាក​អន្តរជាតិ ថ្ងៃអាទិត្យ 23 ខែកញ្ញា 2012

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ពីនេះពីនោះ.
trackback

ក្នុងនាមជាប្រជារាស្ត្រសាមញ្ញម្នាក់ដែលចង់ឃើញខ្មែរមានមុខមានមាត់លើឆាកអន្តរជាតិនិងគេដែរ ខ្ញុំសូមអនុញ្ញាតធ្វើការនិយាយបន្តិចចុះពីរឿងរ៉ាវការស្លៀកពាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាការពិតណាស់ក្នុងនាមជាប្រមុខរដ្ឋាភិបាលនៃប្រទេសឯករាជ្យមួយដែលធ្លាប់មានអរិយធម៌ខ្ពស់ខ្ពស់ លោកគឺជាគឺជាបុគ្គលលេខធ្លោមួយរូបគ្រប់ជំហានចេញចូល។ ហេតុនេះការរៀបចំអត្តលក្ខណៈសម្បត្តិ បូករួមតាំងពីការតែងខ្លួនឡើងទៅ គឺសុទ្ធតែស្ថិតនៅក្នុងកែវភ្នែករបស់ជនជាតិកម្ពុជា ក៏ដូចជាក្រសែភ្នែកជនបរទេសផងដែរ។

ខ្ញុំចង់និយាយអំពីការតែងខ្លួនរបស់លោកនាយករដ្ឋមន្ត្រី នៅក្នុងពិធីអាពាហ៍ពិពាហ៍បុត្រីស៊ុលតុលប្រុយណេ នាចុងសប្ដាហ៍នេះ គឺថាការស្លៀកពាក់ និងតុបតែងខ្លួនរបស់លោកមានសាមញ្ញភាពខ្លាំងណាស់។ ការគ្រាន់តែពាក់អាវ (ខ្មែរ?) មួយគ្របពីលើខោខ្មៅចូលក្នុងពិធីលំដាប់ពិភពលោក ដែលនៅជុំវិញលោកនាយករដ្ឋមន្ត្រីសុទ្ធតែអ្នកមានមុខមាត់ និងស្លៀកពាក់សមសួនគួរឲ្យមោទននៃជាតិរបស់គេ។

មានឋានៈរហូតដល់ទៅមនុស្សសំខាន់បំផុតរបស់ផែនដីខ្មែរ ជា «អគ្គមហាសេនា» ហើយដែលលោកមានគ្រឿងឥស្សរិយយសខ្ពស់បំផុតរហូតដល់ថ្នាក់ ជាតូបការ ព្រមទាំងឯកសណ្ឋានលំដាប់ជាតិក៏មានសម្រាប់ចូលរួមពិធី លោកគួរតែប្រើប្រាស់ ដើម្បីជាការលើកមុខមាត់ដល់ជាតិកម្ពុជា នៅលើឆាកអន្តរជាតិមួយបែបផងដែរ៕


ការស្លៀកពាក់របស់លោកនាយករដ្ឋមន្ត្រីនៅលើឆាកអន្តរជាតិ (រូបថតពីហ្វេសបុគ នាយករដ្ឋមន្ត្រីថៃ)

ការស្លៀកពាក់របស់លោកនាយករដ្ឋមន្ត្រីនៅលើឆាកអន្តរជាតិ (រូបថតពីហ្វេសបុគ នាយករដ្ឋមន្ត្រីថៃ)

គ្រប់គ្នាចូលរួមពិធីតែងខ្លួនឡើងស្រស់ខ្ញង់ តាមបែប ជាតិរបស់គេ ចំណែកឯលោកនាយករដ្ឋមន្ត្រីខ្មែរតែងខ្លួនសាមញ្ញពេកហើយ (រូបថតពីហ្វេសបុគ នាយករដ្ឋមន្ត្រីថៃ)

__________________________________________
អានផងដែរ៖
១. សម្លៀកបំពាក់ឯកសណ្ឋានមន្ត្រីខ្មែរនាសម័យដើម

មតិ»

1. កំឡោះខ្មែរ - ថ្ងៃអង្គារ 25 ខែកញ្ញា 2012

ផ្គាប់ចិត្តមិនត្រូវ!

2. lavorn (ឡាវ័ន​) - ថ្ងៃអង្គារ 25 ខែកញ្ញា 2012

ខ្ញុំ​ថា​មិន​សាមញ្ញ​ពេក​ទេ​ ព្រោះ​នេះ​ជា​ខោអាវ​បែប​ប្រពៃណី​ខ្មែរ​សម្រាប់​បុរស​។ តាម​ខ្ញុំ​សង្កេត​ មាន​តែ​ខាង​ប្រទេស​ព្រុយ​ណេ​ទេ​ដែល​គេ​ពាក់​ឯក​សណ្ចាន​ជា​ឋានន្តរសក្តិ​ ឯ​ខាង​ភ្ញៀវ​គ្រាន់​តែ​ពាក់​ខោអាវ​ប្រពៃណី​ប៉ុណ្ណោះ​។ មើល​នាយក​រដ្ឋ​មន្រ្តី​ថៃ​ក៏​គេ​ពាក់​អាវ​ប្រពៃណី​ធម្មតា​ដែរ​ គ្រាន់​តែ​មាន​ថែម​ឈៀង​ពី​លើ​បន្តិច​ប៉ុណ្ណោះ​។ ខាង​ខ្មែរ​ បើ​ចង់​ឲ្យ​មើល​ទៅ​បុរាណ​ឬ​ប្រពៃណី​ចំ​តួ​តែ​ម្តង​មាន​តែ​ឲ្យ​គាត់​ចង​ក្បិន​? ខ្ញុំ​ក៏​មិន​សូវ​ដឹង​ដែរ​ គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ខ្ញុំ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ តាម​បទ​ពិសោធ​ខ្ញុំ​ ពេល​ទទួល​បាន​ការ​អញ្ជើញ​ទៅ​ចូលរួម​ពិធី​អ្វី​មួយ ខាង​ខ្មែរ​យើង​ក៏តែង​សួរ​គេ​បញ្ជាក់​ជា​មុន​ដែរ ថា​តើ​ត្រូវ​ជ្រើស​រើស​សំលៀក​បំពាក់​បែប​ណា​ បែប​បរទេស​ ឬ​បែប​ប្រពៃណី បែប​ឯកសណ្ខាន​ឋានន្តរសកិ្ត​ឬ​យ៉ាង​ណា​។ ខ្ញុំ​ជឿ​ថា​ ខាង​ព្រុយ​ណេ​មុខ​ជា​ឲ្យ​ចម្លើយ​ថា​ បែប​ប្រពៃណី​ហើយ​ ទើប​បាន​ជា​គាត់​ជ្រើស​រើស​សំលៀក​បំពាក់​ខាង​លើ​។

កូនផ្សោត - ថ្ងៃអង្គារ 25 ខែកញ្ញា 2012

ខ្ញុំ​យល់​ដូច​ឡាវ័ន​ដែរ។ សុំ​សើច​មួយ​ 😆

មើល​ទៅ​ដូច​ជា​មិន​ខុស​ទាស់​អី​ផង។

ឧត្តម - ថ្ងៃ​ព្រហស្បតិ៍ 27 ខែកញ្ញា 2012

ខ្ញុំក៏ថាអត់ខុសទាស់អីដែរ! អាគាត់នេះ គឺធ្វើពីសូត្រតម្លៃក៏មិនថោក ហើយអាវសូត្រនេះ ក៏បញ្ជាក់ពីអត្តសញ្ញាណមួយរួចទៅហើយដែរ! លោកភ័ក្រប្រកាន់ច្រើនមែន! 😀

វិចូច - ថ្ងៃសុក្រ 28 ខែកញ្ញា 2012

ខ្ញុំ​ក៏​គិត​ថា​មិន​មាន​រឿង​អ្វី​ទាស់​ខុស​ដែរ។ 😀

3. Keonama - ថ្ងៃអង្គារ 25 ខែកញ្ញា 2012

មិនងាយត្រូវចិត្តទ្រង់ទេ។ ប្រហែលទាល់តែស្លៀកសំពត់ចរបាប់ ពាក់អាវផាយហើយ​បានត្រូវព្រះទ័យទ្រង់។

4. Nataro - ថ្ងៃអង្គារ 25 ខែកញ្ញា 2012

ទើសរហូតហ្មង ហាស់ហា ឲ្យលោកសុភ័ក្រ្តចូលរួម បែបស្លៀកសុទ្ធតែអាវមាស ហើយនិងខោពេជ្រហើយយ៉ាង 😆

5. Lovepeehs05 - ថ្ងៃពុធ 26 ខែកញ្ញា 2012

ការស្លៀកពាក់បែបនេះ មិនសមមែន មិនសមទាល់តែសោះ អាប់ឱនកិត្តិយសខ្មែរ ក្នុងនាមជានាយករដ្ឋមន្ត្រីខ្មែរ ក្នុងនាមជាខ្មែរ ជាពិសេស ធ្វើឱ្យបាក់មុខដល់ ពិធីមង្គលការរបស់ស្រ្តីកូនស្តេច ប្រុយណេ ទៅវិញទេ ដោយមិនឱ្យកិត្តិយសដល់នាងទាល់តែសោះ ខំអញ្ជើញដល់ ថ្នាក់នាយករដ្ឋមន្រ្តី សង្ឃឹមថាគេអញ្ជើញមកចូល ក្នុងនាមផ្តល់ជាកិត្តិយស ខ្ពង់ខ្ពស់ជាទីបំផុត ដល់ពិធីមង្គលការ តែបែជាស្លៀកពាក់បែបនេះទៅវិញ គួរឱ្យសោកស្តាយ គួរតែផ្តល់កិត្តិយស ដ៏សមរម្យដល់ពិធីមង្គលការនេះ តែធ្វើហាក់ដូចជា មិចង់ទៅចូលរួមសោះ ឬ ទៅសោះតែខាន !!

lavorn (ឡាវ័ន​) - ថ្ងៃ​ព្រហស្បតិ៍ 27 ខែកញ្ញា 2012

អ្នក​កំពុង​បន្ទាប​តម្លៃ​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ខ្លួន​​ឯង​ហើយ​។ គ្រាន់​តែ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ខ្លួន​ឯង​ចូល​រួម​ពិធី​មង្គល​ការ​គេ​ ធ្វើ​ឲ្យ​បាក់​មុខ​ដល់​មង្គល​ការ​របស់​កូន​ស្រី​គេ​ផង​?? ដល់​ម្ល៉ឺង​ឬ​! យ៉ាង​ណា​ក៏​វា​មិន​ដល់​ម្ល៉ឹង​ដែរ​

Lovepeehs05 - ថ្ងៃ​ព្រហស្បតិ៍ 27 ខែកញ្ញា 2012

ឡាវ័ន្ត មានបានប្រៀបសម្លៀកបំពាក់ នឹងភ្ញៀវទាំងអស់គ្នាទេ តើគេស្លៀកពាក់យ៉ាងម៉េច ការស្លៀកពាក់មានតាមបែបបទ លក្ខណៈរបស់វា មែនទេ បើសិនជាពាក់ក្រវ៉ាត់ក ក៏ប្រហែលជាល្អមើល គួរសមដែរ សម្លៀកបំពាក់ខ្មែរ មានច្រើនបែបណាស់ ដូចមិនមានតែមួយបែបនេះទេ មិនថាអញ្ចឹង ខ្ញុំគិតថា កញ្ញាឡាវ័ន្ត អាចយល់ដឹងជាងនេះឆ្ងាយណាស់ តែមិនដឹងថា ហេតុអ្វីដែលនិយាយកាន់ជើងរឿង សម្លៀកបំពាកនេះទៅវិញ ដូចជាមិនយល់ទេ ។

lavorn (ឡាវ័ន​) - ថ្ងៃ​ព្រហស្បតិ៍ 27 ខែកញ្ញា 2012

ខ្ញុំ​មិន​បាន​កាន់​ជើង​ទេ​ គ្រាន់​តែ​និយាយ​អ្វី​ទៅ​តាម​ដែល​យល់​ឃើញ​ប៉ុណ្ណោះ​។ ដូច​ដែល​បាន​និយាយ​ខាង​លើ​ ភ្ញៀវ​ដទៃ​ទៀត​ក៏​គេ​ស្លៀក​ទៅ​តាម​ប្រពៃ​ណី​គេ​ដែរ​។ ចុះ​សម្លៀក​បំពាក់​ដែល​គាត់​ស្លៀក​ក៏​ជា​សម្លៀក​បំពាក់​ប្រពៃណី​ដែរ​ ហេតុ​អ្វី​ថា​អាប់​អោន​ពិធី​គេ​? សូម​បង​ប្រាប់​ទៅ​មើល​ថា​គួរ​ជ្រើស​រើស​សម្លៀក​បំពាក់​ប្រពៃណី​មួយ​ណា​វិញ​ទើប​សមរម្យ?

Lovepeehs05 - ថ្ងៃ​ព្រហស្បតិ៍ 27 ខែកញ្ញា 2012

អរគុណ ឡាវ័ន្ត ខ្ញុំជឿថាឡាវ័ន្តដឹងហើយ ខុសយ៉ាងម៉េច ត្រូវស្លៀកយ៉ាងម៉េច ទំនៀមទំលាប់ខ្មែរយ៉ាងម៉េច យ៉ាងណានោះ ឡាវ័ន្តដឹងអស់ទៅហើយ ដូចជាសម្លៀក បំពាក់យ៉ាងម៉េច ស្លៀកទៅរៀន ទៅធ្វើការ ទៅប្រជុំតូច ធំ ក្នុងស្រុក ក្រៅស្រុក ជាតំណាងរាស្ត្រ តំណាងស្តេច, តំណាងអាចារ្យ ជាលោកអាចារ្យ ជាលោកសង្ឃ ជានារី ជាបុស ឬ ពិធីមង្គលការ កូនអ្នកស្រែ កូនអ្នកក្រុង កូនស្តេច ជាដើម ។ល។

lavorn (ឡាវ័ន​) - ថ្ងៃសុក្រ 28 ខែកញ្ញា 2012

មិន​ដល់​ម្ល៉ឹង​ទេ​ ខ្ញុំ​នៅ​ក្មេង​ខ្ចី​ណាស់​ មិន​បាន​ដឹង​ច្បាស់​ដូច​អ្វី​ដែល​លោក​ពូ​បាន​រៀប​រាប់​នោះ​ទេ​។ ហើយ​អ្វី​ដែល​បាន​រៀបរាប់​នេះ​ គឺ​ខ្ញុំ​គ្រាន់​តែ​និយាយ​ទៅ​តាម​ការ​យល់​ឃើញ​ប៉ុណ្ណោះ​។ ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រឆាំង​ឬ​គាំ​ទ្រ​ផ្កាប់​មុខ​នោះ​ទេ​ ខ្ញុំ​និយាយ​ទៅ​តាម​អ្វី​ដែល​យល់​ឃើញ​។ ខុស​ថា​ខុស​ ត្រូវ​ថា​ត្រូវ​។ បើ​យល់​ថា​ការ​ស្លៀក​ពាក់​នេះ​មិន​សម​ស្រប​ ដូច្នេះ​សូម​ឲ្យ​យោបល់​មក​វិញ​ថា​ គួរ​ស្លៀក​ពាក់​បែប​ណា​ទើប​សាក​សម​។ រួច​ហើយ​ទើប​យើង​ពិចារណា​ទាំង​អស់​គ្នា​។

Lovepeehs05 - ថ្ងៃសៅរ៍ 29 ខែកញ្ញា 2012

ត្រឹមត្រូវខ្ញុំទទួលស្គាល់ថា ការជជែកគ្នា មិនមែនខាត ប្រយោជន៍ទេ ហើយរឿងប្រឆាំងផ្ងាមុខផ្កាប់មុខក៏ដូច្នោះ ដែរ ដែលនាំឱ្យមានហេតុនេះកើតឡើងក៏ដោយសារតែ មិនបើកឱ្យមានការជជែកវែកញែក ប្តូរយោបល់គ្នានោះ ដែរ តែយ៉ាងណាក៏ដោយ យើងមិនចង់ឃើញអ្នកដែល ចាំតែ ហៃអើ ៗ នោះដែរ ! ហើយរឿងសម្តេចអគ្គមហា តេជោ ក្នុងការប្រើប្រាសសម្លៀកបំពាក់ ជាជម្រើសរបស់ គាត់ តែយើងនិយាយនេះ គ្រាន់តែជាការសម្តែងមតិ យោបល់តែប៉ុណ្ណោះ តែមិនមែនជាអ្នកប្រឆាំងទេ ។ អរគុណកញ្ញាឡាវ័ន្តហើយ ដែលបានឆ្លើយឆ្លង រាត្រីសួស្តី រៀនឆាប់ចេះ នឹង កេងឆាប់លក់ យល់សប្តក៏ល្អ !!

lavorn (ឡាវ័ន​) - ថ្ងៃសៅរ៍ 29 ខែកញ្ញា 2012

🙂

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] […]

7. សម្លៀក​បំពាក់​ឯក​សណ្ឋាន​មន្ត្រី​ខ្មែរ​នា​សម័យ​ដើម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 17 ខែកក្កដា 2016

[…] […]

8. ការ​ស្លៀក​ឈុត​ខ្មែរ​ក្នុង​ពិធី​ផ្លូវ​រដ្ឋ​នា​រជ្ជកាល​ហ្លួង​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 14 ខែកញ្ញា 2016

[…] _____________________________________________ អានផងដែរ៖ ១. សម្លៀកបំពាក់ឯកសណ្ឋានមន្ត្រីខ្មែរនាសម័យដើម ២. ឯកសណ្ឋានពេញយសនៃមន្ត្រីខ្មែរសម័យសង្គមរាស្ត្រនិយម […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: