jump to navigation

តាម​ស្នាម​ព្រះ​បាទា​ព្រះ​រាជានុកោដ្ឋ៖ វត្ត​បវរ​និវេឝ​វិហារ ថ្ងៃ​ពុធ 26 ខែ​កញ្ញា 2012

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ภาษาไทย.
trackback

វត្តបវរនិវេឝវិហារ (បវរនិវេសវិហារ) ឬ វត្តបវរនិវេឝរាជវរវិហារ (បវរនិវេសរាជវរវិហារ) [ថៃ៖ วัดบวรนิเวศวิหาร, วัดบวรนิเวศราชวรวิหาร] គឺជាព្រះអារាមហ្លួងមួយស្ថិតនៅឯក្រុងទេពមហានគរ ឬបាងកក នៃរាជអាណាចក្រថៃ។ វត្តនេះសាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះបរមាធិវរស្រេដ្ឋមហាជេស្ដាបតិន្ទ្រ ព្រះន័ងក្លៅចៅយូហួ (ថៃ៖ พระบาทสมเด็จพระปรมาธิวรเสรฐมหาเจษฎาบดินทร์ พระนั่งเกล้าเจ้าอยู่หัว) ឬរាមាទី៣។ ដោយបច្ចុប្បន្នជាវត្តនៃទីសំណាក់ព្រះសង្ឃរាជថៃផងទៀត។

លោកអ្នកជ្រាបទេថា ព្រះករុណាព្រះរាជានុកោដ្ឋ ឬហ្លួងព្រះ សិរីសុវត្ថិ នៃយើង ព្រះអង្គទ្រង់ធ្លាប់បានឧបសម្បទាជាព្រះភិក្ខុនៅឯវត្តនេះចំនួន១វស្សាផងដែរ នៅខណៈដែលទ្រង់ព្រះឥស្សរិយយសជាសម្ដេចព្រះហរិរាជតណៃក្រៃកែវហ្វា (គ្រាព្រះជន្ម២៤វស្សា) ឬក្នុងប្រមាណ ព.ស.២៤០៧ (គ.ស.១៨៦៤)។

បើទោះបីជាកង់ប្រវត្តិសាស្ត្របានវិលទៅជាង១៤០ឆ្នាំទៅហើយក្ដី ស្លាកស្នាមខេមរបុត្រមិនទាន់ជាសាបរលាបណាស់ណាទេនៅក្នុងវត្តនេះ។ ប្រសិនបើលោកអ្នកសង្កេតគ្រប់ជ្រុងជ្រោយនៃវត្ត យើងនិងឃើញនូវអតីតនៃស្លាកស្នាមមួយចំនួនដែលបញ្ជាក់ពីអត្តសញ្ញាណនៃវត្តមានខ្មែរនៅក្នុងព្រះអារាមមួយនេះ ជាក់ស្ដែងដូចជា តួអក្សរបញ្ជាក់ពីឈ្មោះនៃវត្ត (ភាសាបាលី) ដែលឆ្លាក់នៅក្នុងបរិវេណក្លោងទ្វារចូលព្រះវិហារវត្ត ជាអក្សរខ្មែរថា «បវរនិវេសវិហារោ៕៚» (សូមមើលរូបខាងក្រោម) ជាតឹកតាងស្រាប់។ ពិតឬមិនពិតនេះអាចជាតួអក្សររបស់ព្រះមហាក្សត្រិយ៍ខ្មែរព្រះករុណា សិរីសុវត្ថិ ផងក៏មិនដឹង ដ្បិតព្រះអង្គធ្លាប់បានសាងព្រះភ្នួស និងគង់ប្រថាប់នៅទីអារាមនោះ។

ក្រៅពីនោះ យើងសង្កេតឃើញមានចេតិយ៍ដែលធ្វើកំពូល ឬប្រាង្គរចនាបទខ្មែរ (អង្គរវត្ត) ផងទៀត ហើយដែលនៅពីក្រោមចេតីយ៍ មានតាំងព្រះបដិមារចនាបទខ្មែរចំនួនពីរព្រះអង្គផងដែរ។ ក្រៅពីនោះ នៅមានចេតិយ៍ច្រើនផ្សេងទៀត នៅក្នុងបរិវេណវត្តក៏សាងបែបគ្នានេះដែរ។

ដោយសារកាលវេលាយូរច្រើនឆ្នាំមកហើយ យើងមិនអាចដឹងឡើយថា អតីតព្រះមហាក្សត្រិយ៍ខ្មែរ ទ្រង់គង់ប្រថាប់នៅកុដិមួយណាក្នុងវត្តនេះទេ៕

គេហទំព័រវត្ត www.watbowon.com


អក្សរឆ្លាក់ឈ្មោះវត្តជាតួអក្សរខ្មែរបុរាណ

ព្រះបដិមានៅក្នុងព្រះវិហារវត្ត

មនុស្សម្នាមកធ្វើបុណ្យវត្ត

ចេតីយ៍មានប្រាង្គអង្គរវត្ត

បដិមារចនាបទខ្មែរនៅក្នុងចេតីយ៍

ចេតីយ៍ផ្សេងទៀតក៏មានរចនាបទខ្មែរ

ជ្រុងមួយនៅក្នុងវត្ត

__________________________________________________________
អានផងដែរ៖
១. តាមស្នាមព្រះបាទាព្រះសុវណ្ណកោដ្ឋ៖ វត្តព្រះជេតុពនវិមលមង្គលារាម ទីបឋមបរមរាជាភិសេក
២. ខួបឆ្នាំទី ១៨១ ថ្ងៃប្រសូតនៃព្រះករុណា ព្រះសុវណ្ណកោដ្ឋ
៣. រូបភាពប្រវត្តិសាស្ត្រហ្លួងសុវណ្ណកោដ្ឋកាលពីជាង១០០ឆ្នាំមុន
៤. វត្តបវរនិវេឝវិហារ ទីសាងព្រះផ្នួសនៃមហាក្សត្រិយ៍ខ្មែរពីរព្រះអង្គ

Advertisements

មតិ»

1. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 25 ខែ​តុលា 2013

[…] នៃ​ក្រុង​រតន​កោសិន្ទ្រ គង់​ក្នុង​វត្ត​បវរ​និវរេឝ​វិហារ នៃ​រាជធានី​បាងកក […]

2. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃ​សៅរ៍ 26 ខែ​មេសា 2014
3. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃ​សៅរ៍ 7 ខែ​មិថុនា 2014
4. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃ​សៅរ៍ 7 ខែ​មិថុនា 2014
5. សិរីសុវត្ថិ | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ​សុក្រ 8 ខែ​សីហា 2014
6. ខួប​ឆ្នាំ​ទី ១៨១ ថ្ងៃ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 14 ខែ​កុម្ភៈ 2015

[…] នា​វត្ត​បវរ​និវេឝ​វិហារ រាជ​វរ​វិហារ […]

7. ការ​ព្យាយាម​លែង​ប្រើ​ «​អក្សរ​ខម​​ខ្មែរ​» ​នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 1 ខែ​កក្កដា 2015

[…] មិន​មាន​ការ​បរិច្ឆេទ​ឲ្យ​ពិត​ប្រាកដ​ពី​កំណើត​នៃ​តួ​អក្សរ​«​អរិយកៈ​»​នេះ​ទេ តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​មាន​ការ​សន្និដ្ឋាន​ថា ព្រះ​អង្គ​បាន​រៀប​ចំ​ធ្វើ​តួ​អក្សរ​នេះ​ឡើង​បន្ទាប់​ពី​ស្ដេច​ប្រថាប់​នៅ​ក្នុង​វត្ត​បវរ​និវេឝ​វិហារ​ នា​ខណៈ​នោះ​មាន​កូន​សិស្ស​ជា​ច្រើន​ដែល​រៀន​ព្រះ​ធម្ម​វិន័យ ហើយ​ព្រះ​អង្គ​ឈ្វេង​យល់​ថា​​គួរ​ប្រឌិត​អក្សរ​នេះ​ឡើង​ជំនួស​ឲ្យ​អក្សរ​ខម​ខ្មែរ​នេះ ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​រៀន​សូត្រ​។ អក្សរ​ខម​ខ្មែរ​នេះ ពី​ដើម​ឡើយ​នៅ​ក្នុង​សង្គម​ថៃ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​​អក្សរ​ស័ក្ដិសិទ្ធ​សម្រាប់​កត់​ត្រា​រឿង​រ៉ាវ​ទាក់​ទង​នឹង​ព្រះ​ពុទ្ធ​សាសនា ទាំង​ជា​ភាសា​បាលី ទាំង​ជា​ភាសា​ថៃ​។ […]

8. ថៃ​ចាត់​សម​ក្បួន​ដង្ហែ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 8 ខែ​ធ្នូ 2015

[…] នៅ​ឯ​បរិវេណ​វត្ត​បវរ​និវរេឝ​វិហារ […]

9. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 15 ខែ​ធ្នូ 2015

[…] នា​ព្រះ​តំណាក់​ពេជ្រ ​វត្ត​បវរ​និវរេឝ​វិហារ នា​ក្រុង​បាងកក […]

10. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​ធ្នូ 2015

[…] ​វត្ត​បវរ​និវរេឝ​វិហារ (​ទី​តម្កល់​ព្រះ​សព​) […]

11. រូប​ភាព​ប្រវត្តិ​សាស្ត្រ​ហ្លួង​សុវណ្ណ​កោដ្ឋ​កាល​ពី​ជាង​១០០​ឆ្នាំ​មុន | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 16 ខែ​កុម្ភៈ 2016
12. វត្ត​បវរ​និវេឝ​វិហារ ទី​សាង​ព្រះ​ផ្នួស​នៃ​មហា​ក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ | ស្រែ​ខ្មុ - ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​កុម្ភៈ 2017

[…] __________________________________________________________ អានផងដែរ៖ ១. តាមស្នាមព្រះបាទាព្រះសុវណ្ណកោដ្ឋ៖ វត្តព្រះជេតុពនវិមលមង្គលារាម ទីបឋមបរមរាជាភិសេក ២. តាមស្នាមព្រះបាទាព្រះរាជានុកោដ្ឋ៖ វ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: