jump to navigation

ជា​ទេវ​រាជា ព្រះ​វរ​រាជ​បិតា​ឆក់​យក​ទឹក​ចិត្ត​ប្រជារាស្ត្រ​ខ្មែរ​បាន​ទូទាំង​នគរ ថ្ងៃពុធ 17 ខែតុលា 2012

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, បុគ្គល​សំខាន់, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍, អំពីស្រុកខ្មែរ.
trackback

ថ្ងៃ​នេះ​ពិភព​លោក​ទាំង​មូល​បាន​ឃើញ​យ៉ាង​ប្រត្យក្ស​​នូវ​ស្វាមី​ភ័ក្ដិ​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស ដែល​មាន​ចំពោះ​អតីត​ព្រះ​មហាក្ស័ត្រិយ៍​របស់​គេ។ ប្រជារាស្ត្រ​រាប់​សែន​នាក់ (ឬ​អាច​ដល់​លាន) បាន​មក​ជួប​ជុំ​គ្នា​មី​ដេរ​ដាស សោយ​ឥត​មាន​នរណា​បាន​ណាត់ ឬ​ចាត់​តាំង​ឡើយ តាម​ដង​វិថី​នានា នៅ​រាជធានី​ភ្នំពេញ ដើម្បី​រង់​ចាំ​ទទួល​ព្រះ​បរម​សព​សម្ដេច​ព្រះ​បិតា​ជាតិ​ខ្មែរ ដែល​បាន​អញ្ជើញ​ពី​ទីក្រុង​ប៉េកាំង ទី​ដែល​ព្រះ​អង្គ​សុវណ្ណគត នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន មក​កាន់​នគរ​កំណើត​របស់​ទ្រង់​វិញ​នោះ។

  • ពិត​សម​ព្រះ​នាម​ជា​ព្រះ​បិតា​បង្រួប​បង្រួម​​ជាតិ

តាំង​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ពេល​បាន​ទទួល​ដំណឹង​ភ្លាម​មក​ម៉្លេះ ថា​អតីត​ក្ស័ត្រិយ៍​របស់​គេ​ចូល​ទិវង្គត ម្នាក់​ៗ​ស្រាប់​តែ​ស្លុត​រន្ធត់​ក្នុង​ចិត្ត និង​ស្ទើរ​តែ​មិន​ជឿ​ថា​ជា​ការ​ពិត​ទៅ​ទៀត ថា​អតីត​សម្ដេច​ឪ សម្ដេច​តា សម្ដេច​តា​ទួត សម្ដេច​តា​លួត របស់​ពូគ​គេ​ពិត​ជា​បាន​សោយ​ទិវង្គត​មែន​នោះ។ ប្រជា​រាស្ត្រ​របស់​ទ្រង់​បាន​ចាក​ចេញ​ពី​ផ្ទះ​សំដៅ​មក​ខាង​មុខ​ព្រះ​បរម​រាជ​វាំង នាំ​គ្នា​សង្រោក​សង្រេក បង្ហាញ​ពី​​ភាព​អាឡោះ​អាល័យ​ចំពោះ​ទ្រង់។

នៅ​ពេល​ដែល​ជ្រាប​ដំណឹង​ថា ព្រះ​បរម​សព​នៃ​ព្រះ​បិតា​និង​អញ្ជើញ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​នា​រសៀល​ថ្ងៃ​នេះ​នោះ ប្រជារាស្ត្រ​របស់​ទ្រង់​​​គ្រប់​ស្រទាប់​វណ្ណៈ ទាំង​ចាស់ ទាំង​ក្មេង បាន​នាំ​គ្នា​មក​រង់​ចាំ​ទទួល​ព្រះ​បរម​សព តាំង​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ ក្រុង​ភ្នំពេញ រហូត​ដល់​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​។ តាម​សង្ខាង​ផ្លូវ គ្រប់​ៗ​គ្នា ប្រកប​ដោយ​សំលៀក​បំពាក់​ស និង​ខ្មៅ ព្រម​សញ្ញាណ​មរណ​ទុក្ខ​ផង គ្រប់​ៗ​ក្រៅ​ពី​ទឹក​មុខ​ស្រងូត​ស្រងាត់ ដៃ​ប្រណម្យ​ជាប់​ជានិច្ច។ អ្នក​ខ្លះ​មាន​ធូប អ្នក​ខ្លះ​មាន​ទៀន ព្រម​ព្រះ​ឆាយា​លក្ខណ៍​ផង អ្នក​ខ្លះ​រហូត​ដល់​ទៅ​ស្រែក​យំ​យ៉ាង​ទ្រហ៊ឹង​អឺង​កង នៅ​ពេល​ក្បួន​ព្រះ​បរម​សព​បាន​ឆ្លង​កាត់​ពួក​គេ​ផង​ទៀត។

សន្ទុះ​នៃ​ទឹក​ចិត្ត​ប្រជាពល​រដ្ឋ​ខ្មែរ​នា​ថ្ងៃ​នេះ​បាន​ស​ឲ្យ​ឃើញ​ថា អង្គ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍ គឺ​ពិត​ជា​តួ​អង្គ​ទេវ​រាជា​មួយ​រូប ដែល​អាច​ឆក់​យក​ដួង​វិញ្ញាណ​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​គ្រប់​ស្ទាប់​វណ្ណៈ ឬ​ម្យ៉ាង​វិញ​ទៀត ព្រះ​អង្គ​គឺ​ជា​តុល្យ​បុគ្គល ដែល​អាច​ប្រមែ​ប្រមូល​ឲ្យ​ជន​ខ្មែរ​ចេះ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​យ៉ាង​ពិត​ប្រាកដ សាក​សម​នឹង​ព្រះ​កិត្តិនាម​ដែល​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​បាន​ផ្ដល់​ឲ្យ​ថា «ព្រះ​បិតា​បង្រួប​បង្រួម​ជាតិ​» នោះ យ៉ាង​ពិត​ប្រាកដ​មែន។

ការ​ចូល​សុវណ្ណគត​នៃ​អង្គ​សម្ដេច​ឪ សម្ដេច​តា សម្ដេច​តា​ទួត សម្ដេច​តា​លួត គឺ​ពិត​ជា​បាន​ធ្វើ​ឲ្យ​នគរ​ខ្មែរ​បាត់​បង់​នូវ​ «ព្រះ» ​មួយ​រូប ដែល​ជា​ដួង​ចៃ​កូន​ខ្មែរ​គ្រប់​ៗ​រូប។ យ៉ាង​ណា​មិញ សូម​ឲ្យ​កូន​ខ្មែរ​ទាំង​អស់ ដែល​ស្មោះ​ស្ម័គ្រ​នឹង​ព្រះ​អង្គ ហើយ​ដែល​បាន​សម្ដែង​ឲ្យ​ឃើញ​នា​ថ្ងៃ​នេះ​នោះ​ នាំ​គ្នា​បន្ត​សាមគ្គី ចេះ​ស្រឡាញ់​គ្នា និង​នាំ​គ្នា​កសាង​ប្រទេស​ជាតិ តាម​បណ្ដាំ​សម្ដេច​ជា​អម្ចាស់​ជីវិត ដ្បិត​មួយ​ព្រះ​ជន្ម​ជីព​របស់​ព្រះ​អង្គ គឺ​ «ដើម្បី​កម្ពុជា»៕

Advertisements

មតិ»

1. ឧត្តម - ថ្ងៃសុក្រ 19 ខែតុលា 2012

សុវណ្ណគត មានន័យថាម៉េចព្រះរៀមបង? រកអត់ឃើញក្នុងវចនានុក្រមសោះ!

សុភ័ក្ត្រ - ថ្ងៃសុក្រ 19 ខែតុលា 2012

– សុវណ្ណគត, ទិវង្គត (សោយ​ព្រះ​ទិវង្គត), ​ជង្គត (សោយព្រះទិព្វ​​​ជង្គត) ប្រើ​ចំពោះ​ក្ស័ត្រិយ៍​គ្រង​រាជ្យ
– ពិរាល័យ, ពិលាល័យ, វិលាល័យ ប្រើ​ចំពោះ​ព្រះ​អគ្គ​មហេសី​នៃ​ក្ស័ត្រិយ៍​គ្រង​រាជ្យ
– សុគត, សុរគត ប្រើ​ចំពោះ​រាជ​វង្សានុវង្ស, ត្រកូល​ក្ស័ត្រិយ៍ ដែល​មិន​មែន​ជា​ក្ស័ត្រិយ៍​ទ្រង់​រាជ្យ

2. ប្រជាជន​ខ្មែរ​និង​ទី​ព្រះ​មេរុ « ស្រែ​ខ្មុក - ថ្ងៃពុធ 9 ខែមករា 2013

[…] _________________________________________________ អាន​ផង​ដែរ៖ ១. ជា​ទេវ​រាជា ព្រះ​វរ​រាជ​បិតា​ឆក់​យ… […]

3. ការ​លើក​តម្កើង​បុគ្គល​ខ្ពស់​ហួស​ហេតុ គឺ​ជា​ហេតុ​នាំ​ឲ្យ​អន្តរាយ​ទៅ​វិញ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កុម្ភៈ 2013

[…] […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] ជា​ទេវ​រាជា ព្រះ​វរ​រាជ​បិតា​ឆក់​យ…, ទិដ្ឋភាព​សោក​សៅ​របស់​នគរ​ខ្មែរ៖ […]

5. ១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម | ស្រែ​ខ្ម - ថ្ងៃអាទិត្យ 1 ខែ​កុម្ភៈ 2015

[…] ថ្ងៃ​នោះ ខ្ញុំ​បាន​ក្រាប​សំពះ​ព្រះ​បរម​សព​ដែល​កំពុង​យាង​តាំង​ពី​លើ​រាជ​រថ​ ដោយ​ផ្ទាល់​ជា​លើក​ទី​១ ក្រោម​សំឡេង​កាំភ្លើង​ធំ​កំពុង​បាញ់​ថ្វាយ​ជា​ព្រះ​កិត្តិយស​យ៉ាង​កង​រំពង លាន់​ឮ​អស់​ដល់​ពពួក​ជនានុជន និង​ទេវតា​ផង​ទាំង​ពួង​ថា ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព នៃ​​ទេវ​រាជា​ចុង​ក្រោយ​របស់​ខ្មែរ​កំពុង​ត្រូវ​បាន​ចាប់​ផ្ដើម​ហើយ​។ […]

6. ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩ | ស្រែ​ខ្មុក - ថ្ងៃពុធ 15 ខែវិច្ឆិកា 2017

[…] ______________________________________________________________ អាន​ផង​ដែរ​៖ ១. ជា​ទេវ​រាជា ព្រះ​វរ​រាជ​បិតា​ឆក់​យ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: