jump to navigation

គណៈ​សង្ឃ​ពុទ្ធ​សាសនា​ជប៉ុន​ចាត់​ពិធី​បង្សុកូល​គោរព​ដួង​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ​យ៉ាង​ធំ​សម្បើម ថ្ងៃសៅរ៍ 24 ខែវិច្ឆិកា 2012

Posted by សុភ័ក្ត្រ in សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍, English, 日本語.
trackback

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ កន្លង​ទៅថ្មី​ៗ​នេះ​នៅ​ឯ​ប្រទេស​ជប៉ុន គណៈ​សង្ឃ​ជាន់​ខ្ពស់​នៃ​ព្រះ​ពុទ្ធ​សាសនា​ជប៉ុន​និកាយ​ណេនបូតស៊ូស្ហុ (Nenbutsushu) ដែល​មាន​ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត​ក្យូសេ អេនស្ហិនជុហ (Kyuse Enshinjoh) ជា​ប្រធាន បាន​រៀប​ចំ​មហា​ពិធី​មួយ​បង្សុកូល​ឧទ្ទិស​មហា​កុសល​ថ្វាយ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីវក្សត្រិយ៍ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ។

យាង​ជា​ព្រះ​រាជ​តំណាង​នៅ​ក្នុង​ពិធី​ដ៏​ធំ​សម្បើម​នោះ មាន​​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា រួម​និង​គណៈ​ប្រតិភូ​ជា​មន្ត្រី​សង្ឃ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ច្រើន​អង្គ​ទៀត។ នេះ​អាច​រាប់​ចាត់​ថា​ជា​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ករុណា​ព្រះ​បរម​កោដ្ឋ​ដ៏​ធំ​បំផុត​មួយ​ដែល​ធ្វើ​ដោយ​ជន​ជាតិ​បរទេស​នៅ​ក្រៅ​ប្រទេស​កម្ពុជា។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​នោះមាន​ព្រះ​សង្ឃ និង​អ្នក​ចូល​រួម​ប្រមាណ​៣,៦០០​អង្គ​/នាក់ ប្រកប​ដោយ​ភាព​អធិក​អធម​ជា​ពន់​ពេក។ បន្ទាប់​មក​មាន​ប្រជាជន​ជប៉ុន​ប្រមាណ​១០,០០០​នាក់​បាន​មក​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ និង​ដាក់​ផ្កា​គោរព​ព្រះ​បរម​ឆាយា​លក្ខណ៍​សម្ដេច​ជា​អម្ចាស់​។ នៅ​ក្នុង​របាយការណ៍​ទៀត​សោត គណៈ​សង្ឃ​ជប៉ុន​និកាយណេនបូតស៊ូស្ហុ បាន​ចាត់​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​ករុណា​ព្រះ​បរម​រតន​​កោដ្ឋ​តាំង​ពី​ថ្ងៃ​ដែល​ព្រះ​អង្គ​សុវណ្ណគត គឺ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ មក​និង​បន្ត​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខាង​មុខ​ដែល​ជា​កាល​កំណត់​ថ្វាយ​ព្រះ​ភ្លើង។

សូម​បញ្ជាក់​ដែរ​ថា ព្រះ​ករុណា​ព្រះ​បរម​កោដ្ឋ​ព្រះ​អង្គ​ និង​សម្ដេច​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ព្រះ​អង្គ​ធ្លាប់​បាន​យាង​ទៅ​កាន់​ទី​នោះ​ម្ដង​ហើយ កាល​ពី​ឆ្នាំ​២០០៨ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​កិច្ច​ប្រជុំ​កំពូល​ស្ដី​អំពី​ព្រះ​ពុទ្ធ​សាសនា​ពិភព​លោក ហើយ​ដែល​ព្រះ​អង្គ​មាន​ហ្ឬទ័យ​ស្រឡាញ់ និង​ទទួល​ការ​ស្រឡាញ់​ពី​សំណាក់​គណៈ​សង្ឃ​នៃ​ប្រទេស​ជប៉ុន​យ៉ាង​ក្រៃ​លែង។ សូម​អាន​អត្ថបទ៖ Royal trip to a Buddhist paradise, មើល​ព័ត៌មាន​ពី​ទទក ចុច​ទី​នេះ
















ព្រះ​ឆាយាលក្ខណ៍​ហ្លួង​បរម​រតនកោដ្ឋ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី ក្នុង​ឱកាស​ចូល​រួម​ប្រារព្ធ​ពិធី​កិច្ច​ប្រជុំ​កំពូល​ស្ដី​អំពី​ព្រះ​ពុទ្ធ​សាសនា​ពិភព​លោក កាល​ពី​ឆ្នាំ​២០០៨

លិខិត​របស់​ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត​ក្យូសេ អេនស្ហិនជុហ ផ្ញើ​ជូនសម្ដេច​ព្រះ​វរ​រាជ​មាតា និង​ព្រះ​ករុណា​ព្រះ​មហាក្សត្រិយ៍


Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: