jump to navigation

កំណត់​រាជការ​ថ្ងៃ​ចេញ​ព្រះ​មេរុ និង​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង ថ្ងៃអង្គារ 27 ខែវិច្ឆិកា 2012

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍, អំពីស្រុកខ្មែរ.
trackback

ព្រះរាជពិធីចេញព្រះមេរុ និងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះករុណាព្រះបាទសម្ដេចព្រះមហាវីរក្សត្រិយ៍ នរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ត្រូវបានរាជការកំណត់ថ្ងៃហើយ។

សម្រាប់ថ្ងៃចេញព្រះមេរុ គឺថ្ងៃអញ្ជើញ និងដង្ហែរព្រះបរមសពចេញពីព្រះបរមមហារាជវាំង មកកាន់ព្រះមេរុមាសឯទីវាលព្រះមេរុមុខសារមន្ទីរជាតិនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយត្រូវដម្កល់ទុកឯទីរោងព្រះមេរុចំនួនបីថ្ងៃ។

តំណាងអាណាប្រជានុរាស្ត្រទួទាំងព្រះនគរនឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រះរាជពិធីដ៏ធំមួយនេះដែរ ក្រៅពីនោះ រាជការក៏នឹងចាត់ឲ្យមានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) ដើម្បីឲ្យបងប្អូនដែលនៅតាមខេត្ត ក្រៅប្រទេស រួមនិងមិត្រភ័ក្ដិបរទេសបានតាមដាន និងឃើញនូវទិដ្ឋភាពនៃព្រះរាជពិធីដ៏មហស្ចារ្យនៃក្រុងកម្ពុជា។

រីឯព្រះរាជពិធីថ្វាយព្រះភ្លើងវិញ នឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទ ៩រោច ខែឆ្នាំដដែល ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣។

  • ព្រះបរមមេរុកំពុងសាងសង់ជិតរួចរាល់

ព្រះមេរុ រួមនិងព្រះពន្លាជុំវិញ ដែលសាងសម្រាប់ព្រះរាជពិធីចេញព្រះមេរុ និងថ្វាយព្រះភ្លើងនោះ ត្រូវបានរាជការ រួមនិងគណៈកម្មការជាតិស្រូតរូតរះដើម្បីសាងទាំងថ្ងៃទាំងយប់ឲ្យទាន់ព្រះរាជពិធីដែលមានធ្វើឡើងនៅប្រមាណជាងពីរខែខាងមុខនេះ។

ម្សិលមិញនេះ (២៦ វិច្ឆិកា ២០១២) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជរដ្ឋាភិបាលកម្ពុជា បានចេញមកត្រួតពិនិត្យសកម្មភាពសាងសង់ព្រះមេរុដោយផ្ទាល់ជាមួយនិងគណៈប្រតិភូ ដែលជាគណៈកម្មការជាតិទទួលខុសត្រូវព្រះរាជពិធីជាប្រវត្តិសាស្ត្រនេះ។

តាមការឲ្យដឹង ព្រះមេរុដែលរាជការកំពុងខ្នះខ្នែងសាងសង់នេះត្រូវបានសាងសម្រេចជាច្រើន ដោយទទួលបានលទ្ធផលគួរជាទីពេញចិត្ត ហើយដែលតាមការប៉ាន់ស្មាន តួព្រះមេរុ រួមនិងព្រះពន្លា នឹងអាចរួចរាល់នៅពាក់កណ្ដាលខែធ្នូខាងមុខនេះ រួចពីនេះ គឺជាការតុបតែងលម្អទាំងផ្ទៃក្នុង និងផ្ទៃក្រៅតាមក្បាច់បូរាណខ្មែរទាំងអស់។

នេះគឺជាមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរគ្រប់រូប នឹងអាចបានឃើញនូវប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ជាព្រះរាជពិធីជាបវេណីដ៏ធំមួយដែលកូនខ្មែរមិនធ្លាប់បានឃើញអស់រយៈពេលជាងកន្លះសតវត្សរ៍ បន្ទាប់ពីព្រះរាជពិធីចេញព្រះមេរុ និងថ្វាយព្រះបរមសពចុងក្រោយបង្អស់ គឺមានតាំងតែពីឆ្នាំ១៩៦០មកនោះ៕៚

រូបភាពនៃការសាងសង់ព្រះបរមមេរុសម្រាប់ព្រះរាជពិធីចេញព្រះមេរុ
និងព្រះរាជពិធីថ្វាយព្រះភ្លើង ខែកុម្ភៈ ឆ្នាំ២០១៣






___________________________________________________________
អានផងដែរ
១. រាជការកំពុងខ្នះខ្នែងចាត់សាងព្រះមេរុមាស សម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើង
២. កំណត់រាជការស្ដីពីព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបរមរតនកោដ្ឋ
៣. ព្រះមេរុ កំពុងត្រូវបានសាងសង់យ៉ាងសស្រាក់សស្រាំ
៤. កំណត់កិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព
៥. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះពិនិត្យសំណង់ព្រះមេរុ
៦. កំណត់រាជការស្ដីពីព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសពព្រះករុណាព្រះបរមរតនកោដ្ឋ

មតិ»

1. កំណត់​រាជការ​ស្ដី​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះបរមរតនកោដ្ឋ « ស្រែ - ថ្ងៃអង្គារ 27 ខែវិច្ឆិកា 2012

[…] ______________________________________________________ អាន​ព័ត៌មាន​បន្ថែម៖ ១. រាជរដ្ឋាភិបាល ផ្សព្វផ្សាយពីការរៀបចំពិធីដង្ហែព្រះបរមសព សម្តេចតា នៅដើមសបា្តហ៍ទី១ ខែកុម្ភៈ មុនចូលឆ្នាំចិន ២. ក្បួនដង្ហែ ព្រះបរមសព របស់អង្គសម្ដេចឪ ធ្វើឡើង នៅថ្ងៃ ថ្វាយព្រះភ្លើង ៣. រាជការ​កំពុង​ខ្នះ​ខ្នែង​ចាត់​សាង​ព្រះ​មេរុ​មាស សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ៤. កំណត់​រាជការ​ថ្ងៃ​ចេញ​ព្រះ​មេរុ និ… […]

2. រាជការ​កំពុង​ខ្នះ​ខ្នែង​ចាត់​សាង​ព្រះ​មេរុ​មាស សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង & - ថ្ងៃអង្គារ 27 ខែវិច្ឆិកា 2012

[…] កំណត់​រាជការ​ថ្ងៃ​ចេញ​ព្រះ​មេរុ និ… – ថ្ងៃ អង្គារ 27 ខែវិច្ឆិកា […]

3. ព្រះ​មេរុ កំពុង​ត្រូវ​បាន​សាង​សង់​យ៉ាង​សស្រាក់​សស្រាំ « ស្រែ​ខ្មុក - ថ្ងៃចន្ទ 10 ខែធ្នូ 2012

[…] ___________________________________________________________ អាន​ផង​ដែរ៖ ១. រាជការ​កំពុង​ខ្នះ​ខ្នែង​ចាត់​សាង​ព្រះ​មេរុ​មាស សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ២. កំណត់​រាជការ​ថ្ងៃ​ចេញ​ព្រះ​មេរុ និ… […]

4. កំណត់​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​ដង្ហែ និង​ថ្វាយ​ព្រ - ថ្ងៃពុធ 12 ខែធ្នូ 2012

[…] ___________________________________________________________ អាន​ផង​ដែរ៖ ១. រាជការ​កំពុង​ខ្នះ​ខ្នែង​ចាត់​សាង​ព្រះ​មេរុ​មាស សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ២. កំណត់​រាជការ​ស្ដី​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះបរមរតនកោដ្ឋ ៣. ព្រះ​មេរុ កំពុង​ត្រូវ​បាន​សាង​សង់​យ៉ាង​សស្រាក់​សស្រាំ ៤. កំណត់​រាជការ​ថ្ងៃ​ចេញ​ព្រះ​មេរុ និ… […]

5. សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ចុះ​ពិនិត្យ​សំណង់​ព្រះ​មេរុ « ស្រែ​ខ្មុក - ថ្ងៃពុធ 19 ខែធ្នូ 2012

[…] សម្ដេច​តេជោ ក៏​បាន​ចែក​ជា​អំណោយ​ដល់​ក្រុម​ការងារ​ទាំង​អស់​ផង​ដែរ។ សូម​បញ្ជាក់​ថា នេះ​ជា​គ្រា​ទី​២ ហើយ ដែល​សម្ដេច​បាន​មក​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​ការ​ដ្ឋាន​នេះ បន្ទាប់​ពី​បាន​មក​ពិនិត្យ​គ្រា​ទី​១ កាល​ពី​ថ្ងៃ​​…៕៚ […]

6. កំណត់​រាជការ​ស្ដី​ពី​ព្រះ​រាជ​ពិធី​ដង្ហែ​និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​ករុណា​ - ថ្ងៃ​ព្រហស្បតិ៍ 10 ខែមករា 2013

[…] អាន​ផង​ដែរ៖ ១. កំណត់​រាជការ​ថ្ងៃ​ចេញ​ព្រះ​មេរុ និ… ២. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: