jump to navigation

ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម ថ្ងៃពុធ 5 ខែធ្នូ 2012

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ថ្ងៃ​ទី​០៥ ខែ​ធ្នូ នេះ នៅ​ឯ​រាជ​អាណាចក្រ​ថៃ មាន​រៀប​ចំ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្សត្រិយ៍​របស់​ខ្លួន ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេស​រាមា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាម​មិន្ទ្រា​ធិរាជ បរម​នាថ​បពិត្រ គម្រប់​ព្រះ​ជន្ម​៨៥ យាង​ចូល​៨៦​ព្រះ​វស្សា។

បណ្ដា​ប្រជារាស្ត្រ​ថៃ​ក្នុង​អាវ​ព័ណ៌​លឿង (ព័ណ៌​សម្គាល់​ព្រះ​មហា​ក្សត្រិយ៍​ថៃ) ដែល​មាន​ស្វាមី​ភ័ក្ដិ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ព្រះ​មហាក្សត្រិយ៍ និង​ស្ថាប័ន​ក្សត្រិយ៍​នៅ​ក្នុង​ប្រទេស​ថៃ​នោះ បាន​នាំ​គ្នា​ចេញ​មក​ទទួល និង​រង់​ចាំ​ស្ដាប់​ព្រះ​រាជ​ឱង្ការ​របស់​ស្ដេច​ផែប​ដី​ខ្លួន​យ៉ាង​ច្រើន​កុះ​ករ​ពេញ​មហា​វិថី នៅ​ឯ​រាជ​ធានី​បាងកក ឬ​ក្រុង​ទេព​មហា​នគរ។

ព្រឹក​មិញ​នេះ ព្រះ​ចៅ​ក្រុង​ស្យាម បាន​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ ជា​ទី​ដែល​ទ្រង់​គង់​ប្រថាប់​ព្យាបាល​ព្រះ​រោគ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ដើម្បី​ចូល​រួម​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម និង​ថ្វាយ​ព្រះ​ពរ​នៅ​ឯ​មហា​សមាគម សីហ​បញ្ជរ ព្រះ​ទីនាំង​អនន្ត​សមាគម ដែល​រៀប​ចំ​ឡើង​ដោយ រាជ​រដ្ឋាភិបាល​ថៃ។

ដោយ​ឡែក​ឆ្នាំ​នេះ មុន​នេះ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ម្សិល​មិញ​នេះ សំណាក់​ព្រះ​រាជ​វាំង​ថៃ​បាន​ចេញ​ប្រកាស​ ដោយ​ព្រះ​អាការៈ​ប្រឈួន សម្ដេច​ព្រះ​រាជនី​ថៃ មិន​មាន​វត្តមាន​ក្នុង​ព្រះ​រាជ​ពិធី ថ្វាយ​ព្រះ​ពរ​ស្ដេច​ថៃ កាល​ពី​ព្រឹក​មិញ​នេះ​ទេ៕៚


មន្ត្រី​រាជការ​ថៃ​ចូល​រួម​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​មហាក្សត្រិយ៍​ខ្លួន

ព្រះ​មហាក្សត្រិយ៍​ថៃ​កំពុង​មាន​ព្រះ​រាជ​ឱង្ការ​ទៅ​កាន់​ប្រជា​រាស្ត្រ​ទ្រង់

បណ្ដា​ព្រះ​បរម​រាជ​វង្សា​នុវង្ស​ថៃ ដោយ​អវត្តមាន​ព្រះ​រាជនី

ហ្វូង​មហាជន​ថៃ​មក​ស្ដាប់​ព្រះ​មហាក្សត្រិយ៍​របស់​គេ

ហ្វូង​មហាជន​ថៃ​មក​ស្ដាប់​ព្រះ​មហាក្សត្រិយ៍​របស់​គេ

សម្រាប់​រូប​ជា​ច្រើន​ទៀត​សូម​ចុច​គេហទំព័រ៖ អ្នក​ចាត់ការ

_________________________________________________
អាន​ផង​ដែរ
១. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច
២. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៣. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន
៤. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា
៥. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៦. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍

មតិ»

1. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច « ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែធ្នូ 2012

[…] […]

2. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម « ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែធ្នូ 2012

[…] […]

3. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន « ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែធ្នូ 2012

[…] […]

4. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែធ្នូ 2013

[…] […]

5. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្ - ថ្ងៃសៅរ៍ 6 ខែធ្នូ 2014

[…] […]

6. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែធ្នូ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: