jump to navigation

កោដ្ឋ ថ្ងៃ​ព្រហស្បតិ៍ 6 ខែធ្នូ 2012

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

នៅ​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ កោដ្ឋ [អាន​ថា៖ កោត] ជា​ភាសា​បាលី មាន​ថ្នាក់​ពាក្យ​ជា​នាម និង​មាន​ន័យ​ថា ជង្រុក។ របស់​សម្រាប់​ដាក់​សព, ដាក់​ធាតុ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ​ប្រើ​ជា​ថ្នាំ។

នៅ​ទី​នេះ ខ្ញុំ​​សូម​លើក​យក​ន័យ​ដែល​ថា “របស់​សម្រាប់​ដាក់​សព”។ ប្រិយ​មិត្រ! នគរ​កម្ពុជា​យើង ​ដែល​ពោរពេញ​ទៅ​ដោយ​ប្រពៃណី​ និង​វប្បធម៌​សម្បូរ​បែប​នោះ «កោដ្ឋ» ត្រូវ​បាន​ប្រជាជន​ខ្មែរ​ប្រើ​ដាក់​សព​អ្នក​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​សង្គម មាន​ព្រះ​រាជា និង​ព្រះរាជវង្សានុវង្ស, ព្រះ​សង្ឃ ឬ​អ្នក​ទាំង​ហ្លាយ​ផ្សេង​ទៀត​ដែល​ព្រះ​មហាក្ស័ត្រិយ៍​ទ្រង់​ព្រះ​រាជានុញ្ញាតិ។ ហេតុ​ដូច​នេះ «កោដ្ឋ» មាន​ន័យ​ធំ​ណាស់​ក្នុង​សង្គម​ខ្មែរ។

ពាក្យ​ «កោដ្ឋ» នេះ​ក៏​ត្រូវ​បាន​ប្រទាន​ជា​ព្រះ​បរមបច្ឆា​​​មរណនាម​ដល់​ព្រះ​មហាក្ស័ត្រិយ៍​នគរ​ខ្មែរ​ផង​ដែរ ដូច​ជា​ចាប់​ពី​ហ្លួង អង្គ​ដួង មក ទ្រង់​មាន​ព្រះ​បរម​បច្ឆា​​​មរណនាម​ជា «ហ្លួង​បរម​កោដ្ឋ», ហ្លួង​ នរោត្ដម ជា «ព្រះ​សុវណ្ណ​កោដ្ឋ», ហ្លួង​ សិរីសុវត្ថិ ជា «ព្រះ​រាជា​នុកោដ្ឋ», ហ្លួង សិរីសុវត្ថិ មុនីវង្ស ជា «ព្រះ​ខត្តិយ​កោដ្ឋ», ហ្លួង នរោត្ដម សុរាម្រឹត ជា «ព្រះ​​មហា​កាញ្ចន​កោដ្ឋ», និង​ហ្លួង នរោត្ដម សីហនុ ជា «ព្រះ​បរម​រតន​កោដ្ឋ​» ជា​ដើម។

_______________________________________________
អាន​បន្ថែម
១. កំណត់​អង្គ​ប្រជុំ​ស្ដី​ពី​ការ​ថ្វាយ «ប​ច្ឆា​​មរណ​នាម» ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រិយ៍
២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​បច្ឆា​មរណ​នាម​ថ្វាយ​ព្រះ​បរម​សព
៣. ព្រះ​បរម​នាម​ក្ស័ត្រិយ៍​៥​អង្គ នៃ​នគរ​កម្ពុជា​ធិបតី
៤. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
៥. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា
៦. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ
៧. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ

មតិ»

1. កំណត់​អង្គ​ប្រជុំ​ស្ដី​ពី​ការ​ថ្វាយ «ប​ច្ឆា​​មរណ​នាម» ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រិយ៍ & - ថ្ងៃ​ព្រហស្បតិ៍ 6 ខែធ្នូ 2012

[…] កោដ្ឋ « ស្រែ​ខ្មុក – ថ្ងៃ​ព្រហស្បតិ៍ 6 ខែធ្នូ […]

2. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​បច្ឆា​មរណ​នាម​ថ្វាយ​ព្រះ​បរម​សព « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 6 ខែធ្នូ 2012

[…] _______________________________________________ អាន​ផង​ដែរ៖ ១. កំណត់​អង្គ​ប្រជុំ​ស្ដី​ពី​ការ​ថ្វាយ «ប​ច្ឆា​​មរណ​នាម» ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រិយ៍ ២. កោដ្ឋ […]

3. ព្រះ​បរម​នាម​ក្ស័ត្រិយ៍​៥​អង្គ នៃ​នគរ​កម្ពុជា​ធិបតី « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 6 ខែធ្នូ 2012

[…] ______________________________________________ អាន​ផង​ដែរ៖ ១. កំណត់​អង្គ​ប្រជុំ​ស្ដី​ពី​ប​ច្ឆា​​មរណ​នាម ព្រះ​បរម​សព​សម្ដេច​តា ២. កោដ្ឋ […]

4. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែធ្នូ 2012

[…] ​គឺ​គេ​ដាក់​ព្រះ​សព​អង្គុយ​ក្នុង​កោដ្ឋ […]

5. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មីនា 2013

[…] អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ […]

6. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មេសា 2013

[…] អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ […]

7. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ […]

8. Repost: ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែតុលា 2016

[…] អានបន្ថែម៖ ១. កោដ្ឋ ២. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: