jump to navigation

ព្រះ​បរម​​មេរុ​​សាង​បាន​ប្រមាណ​៨០​ភាគ​រយ​ហើយ ថ្ងៃ​ព្រហស្បតិ៍ 13 ខែធ្នូ 2012

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
trackback

ព្រះរាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្ដិក ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ នេះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រីនៃក្រសួងព្រះបរមរាជវាំង រួមនិងមន្ត្រីព្រះបរមរាជវាំងជាច្រើនរូបទៀតបានចុះត្រួតពិនិត្យមើលសកម្មភាពសាងសង់ព្រះមេរុ សម្រាប់ព្រះរាជពិធីជាប្រវត្តិសាស្ត្រ តម្កល់ និងថ្វាយព្រះភ្លើងព្រះបរមសព ព្រះករុណាព្រះបរមរតនកោដ្ឋ នាខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ ដែលកំពុងត្រូវបានសាងសង់នៅខាងផ្នែកទិសឦសាននៃព្រះបរមរាជវាំង។

ជាលទ្ធផល ដែលគិតចាប់តាំងពីថ្ងៃចាប់ផ្ដើមសាងសង់ រហូតមកដល់ល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ នេះ សម្រេច៖

  • ចាក់បេតុងគ្រឹះ១០០ភាគរយ
  • តួព្រះមេរុ និងការតុបតែងលម្អព្រះបុស្បុក គិតចាប់នេវូសូន្យដល់កំពូលមានប្រវែងសរុប៤៦ម៉ែត្រ
  • សម្រេចលើការងារតម្លើងឆ្អឹងប្រមាណ៩០ភាគរយហើយ
  • ការរចនាក្បាច់បាន៥០ភាគរយ
  • តម្លើងគ្រោងឆ្អឹងរោងទាំង៤ទិស រោងគណៈអធិបតីបាន៨០ភាគរយ និងសម្ភារៈជញ្ជាំងបានជិតរួចរាល់

បច្ចុប្បន្ននេះ ក្រុមអ្នកបច្ចេកទេសសាងសង់បាននិងកំពុងចាប់ផ្ដើមដំណើរការធ្វើខ្លោងទ្វារ និងការងារសំខាន់ៗមួយចំនួនទៀត ដូចជាការកែលម្អប្លង់សួនសម្រេចបានប្រមាណ៥០ភាគរយ។ សរុបជារួមលើការងារទូទៅនៃការសាងសង់ព្រះមេរុមាស សម្រាប់ព្រះរាជពិធីទាំងពីរសម្រេចបាន៨០ភាគរយហើយ។

  • ព្រះករុណា និងសម្ដេចម៉ែព្រះរាជទានព្រះរាជអំណោយជាគ្រាទី៤

នៅក្នុងរសៀលនេះដែរ ព្រះករុណា និងសម្ដេចម៉ែ ព្រះអង្គទាំងពីរបានព្រះរាជទានព្រះរាជអំណោយដល់បណ្ដាវិស្វករ និងកម្មករដែលកំពុងបដិបត្តិការងារសាងសង់ព្រះមេរុជាង២០០នាក់ តាមរយៈសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រីនៃក្រសួងព្រះបរមរាជវាំង។ សូមបញ្ជាក់ថានេះគឺជាលើកទី៤ហើយ ដែលព្រះអង្គទាំងពីរបានផ្ដល់ព្រះរាជអំណោយដល់បណ្ដាវិស្វករ និងកម្មករទាំងអស់៕៚


ព្រះមេរុ

ការសាងសង់ថែវនានានៅជុំវិញព្រះមេរុ

ព្រះមេរុ

ការសាងសង់ថែវនានានៅជុំវិញព្រះមេរុ

សម្ដេចចៅហ្វាវាំងកំពុងត្រួតពិនិត្យការសាងសង់

ការចែកអំណោយ និងសួរសុខទុក្ខ

___________________________________________________________
អានផងដែរ
១. រាជការកំពុងខ្នះខ្នែងចាត់សាងព្រះមេរុមាស សម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើង
២. ព្រះមេរុ កំពុងត្រូវបានសាងសង់យ៉ាងសស្រាក់សស្រាំ
៣. កំណត់កិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព
៤. ព្រះមហាក្សត្រិយ៍ និងសម្ដេចព្រះមហាក្សត្រីយ៍ សព្វព្រះរាជហ្ឬទ័យយាងទតសំណង់ព្រះមេរុ និងសំណេះសំណាលជាមួយកម្មករសំណង់
៥. ពិធីក្រុងពាលីលើកជហ្វា និងកំពូលព្រះបរមមេរុ

មតិ»

1. រាជការ​កំពុង​ខ្នះ​ខ្នែង​ចាត់​សាង​ព្រះ​មេរុ​មាស សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង & - ថ្ងៃសៅរ៍ 15 ខែធ្នូ 2012

[…] […]

2. ព្រះ​មេរុ កំពុង​ត្រូវ​បាន​សាង​សង់​យ៉ាង​សស្រាក់​សស្រាំ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 15 ខែធ្នូ 2012

[…] […]

3. កំណត់​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​ដង្ហែ និង​ថ្វាយ​ព្រ - ថ្ងៃសៅរ៍ 15 ខែធ្នូ 2012

[…] […]

4. ព្រះ​មហាក្សត្រិយ៍ និង​សម្ដេច​ព្រះ​មហាក្សត្រីយ៍ សព្វ​ព្រះ​រាជ​ហ្ឬទ័យ​យាង​ទត​សំណង់​ព្រះ​ - ថ្ងៃអាទិត្យ 16 ខែធ្នូ 2012

[…] […]

5. ពិធី​ក្រុង​ពាលី​លើក​ជហ្វា និង​កំពូល​ព្រះ​បរម​មេរុ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 29 ខែធ្នូ 2012

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: