jump to navigation

ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ថ្ងៃ​សុក្រ 14 ខែ​ធ្នូ 2012

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​កាល​ពី​ចុង​ឆ្នាំ​២០០៨ ស្ដី​ពី​អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ។ ការ​ដែល​ដោះ​ស្រាយ​ចម្ងល់​នោះ​គឺ​ថា​តាម​ពិត​ទៅ​បណ្ដា​សព​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ រាប់​ទាំង​ព្រះ​មហាក្ស័ត្រិយ៍ ព្រះ​រាជ​វង្សា​នុវង្ស ក៏​ដូច​ជា​បណ្ដា​ព្រះ​សង្ឃ​ជាន់​ខ្ពស់​ផង​​នោះ ​គឺ​គេ​ដាក់​ព្រះ​សព​អង្គុយ​ក្នុង​កោដ្ឋ មិន​មែន​បញ្ឈរ​សព​ទេ។

នៅ​ក្នុង​ប្រកាស​នោះ​ខ្ញុំ​ដាក់​សំណួរ​យក​រង្វាន់​មួយ (តែ​គ្មាន​នរណា​ឆ្លើយ​សោះ :)) ថា​តើ ហេតុអ្វី​បាន​ជា​មហាក្សត្រិយ៍ និង​អ្នក​មាន​ឥស្សរិយយស​ធំ​ៗ គេ​ដាក់​ព្រះសព​នៅ​ក្នុង​កោដ្ឋ​ជា​ជាង​ម្ឈូស​ដូច​សាមញ្ញ​ជន​នោះ? ចម្លើយ​គឺ​ថា​ព្រះ​មហាក្ស័ត្រិយ៍ និង​បណ្ដា​រាជ​វង្ស​ទ្រង់ សុខ​ចិត្ត​ដាក់​ព្រះ​សព​បែប​នេះ​ ដ្បិត​គេ​មាន​ជំនឿ​ថា​ប្រសិន​បើ​ដាក់​សព​ឲ្យ​ដេក​នៅ​ក្នុង​ម្ឈូស​ដូច​សាមញ្ញជន​នោះ​រាជ្យ​របស់​ទ្រង់​អាច​នឹង​ត្រូវ​រលាយ​បាត់​បង់​ទៅ​តាម​ទ្រង់​ដែរ (សម្គាល់៖ នេះ​តាម​ជំនឿ​ពី​ជន​ជាតិ​ថៃ មិន​ដឹង​ជា​ខ្មែរ​មាន​ជំនឿ​បែប​នេះ​ដែរ ឬ​ទេ?)។ ខ្ញុំ​បាន​ឮ​ទៀត​ថា​ពី​អតីតកាល ឬ​នៅ​តាម​តំបន់​ខ្លះ​គេ​ច្បូត​យក​សាច់​ ចេញ​ពី​ឆ្អឹង​ទៀត​ផង មុន​នឹង​បូជា។

នៅ​ឯ​ខេមរ​ប្រទេស​វិញ ក៏​មិន​ខុស​ពី​ថៃ លាវ​ដែរ បណ្ដា​ព្រះ​មហាក្ស័ត្រិយ៍​ពី​អតីតកាល និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ដទៃ​ទៀត​សុទ្ធ​តែ​ប្រើ​ប្រាស់​កោដ្ឋ​ទាំង​អស់ តែ​មិន​ដឹង​ថា​ការ​ដាក់​សព​ដូច​គ្នា​ទៅ​នឹង​ថៃ​ដែរ​ឬ​ទេ (ប្រហែល​ជា​ដូច​គ្នា ដ្បិត​ប្រពៃណី​រំលាយ​ព្រះសព​នេះ​ថៃ​អាច​នឹង​ចម្លង​ពី​ខ្មែរ​ទៅ​ទេ)។ ដូច​ក្នុង​រូប​នេះ គឺ​ជា​ព្រះកោដ្ឋ​របស់​​ព្រះ​ករុណា​ព្រះ​សិរីសុវត្ថិ (ព្រះ​រាជា​នុកោដ្ឋ) ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី នៅ​ក្នុង​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ​ដង្ហែ​យក​ទៅ​តម្កល់ និង​ថ្វាយ​ព្រះ​ភ្លើង​នៅ​​ឯ​វាល​ព្រះមេរុ ព្រះ​រាជ​ធានី​ភ្នំពេញ។ ក៏​ប៉ុន្តែ​ខ្ញុំ​រក​ឃើញ​រូប​ភាព​មួយ​ទៀត​នៃ​ព្រះ​សព​ទ្រង់​ដែល​គេ​ដាក់​ដេក​ព្រះ​ហស្ថ​ប្រណម​ដូច​សាមញ្ញជន​ដែរ ហេតុ​ដូច​នេះ​សំណួរ​គឺ​ថា តើ​ព្រះកោដ្ឋ​ដែល​គេ​បាន​រៀប​ចំ​ពិធី​ដង្ហែ​នោះ តាម​ពិត​ទៅ​មាន​ព្រះ​សព​របស់​ទ្រង់​នៅ​ក្នុង​នោះ​ដែរ​ឬ​ទេ? ឬ​មួយ​គ្រាន់​តែ​ជា​ពិធី​ដង្ហែ​តាម​រាជ​ប្រវេណី ដូច​កាល​ដែល​ព្រះរាម​ស្ដេច​ថៃ​ធ្វើ​តាម​គន្លង​នេះ​ដែរ ឬ​យ៉ាង​ណា? នៅ​ពេល​ណា​មួយ​នឹង​មាន​ការ​សិក្សា​ពី​នេះ៕

____________________________________________________
អាន​ផង​ដែរ
១. កោដ្ឋ
២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ
៣. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា
៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ
៦. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ

Advertisements

មតិ»

1. កោដ្ឋ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ធ្នូ 2012

[…] _______________________________________________ អាន​បន្ថែម៖ ១. កំណត់​អង្គ​ប្រជុំ​ស្ដី​ពី​ការ​ថ្វាយ «ប​ច្ឆា​​មរណ​នាម» ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រិយ៍ ២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​បច្ឆា​មរណ​នាម​ថ្វាយ​ព្រះ​បរម​សព ៣. ព្រះ​បរម​នាម​ក្ស័ត្រិយ៍​៥​អង្គ នៃ​នគរ​កម្ពុជា​ធិបតី ៤. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និ… […]

2. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃ​អង្គារ 18 ខែ​ធ្នូ 2012

[…] អាន​ផង​ដែរ៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និ… ២. […]

3. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មីនា 2013

[…] អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និ… ៣. […]

4. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មេសា 2013

[…] អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និ… ៣. […]

5. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មករា 2016

[…] អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និ… ៣. […]

6. Repost: ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 23 ខែ​តុលា 2016

[…] អានបន្ថែម៖ ១. កោដ្ឋ ២. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្ន… ៣. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: