jump to navigation

បុគ្គល​សំខាន់​១៧​រូប​ត្រូវ​បាន​តែង​តាំង​ជា​មត៌ក​មនុស្ស​រស់ ថ្ងៃ​ព្រហស្បតិ៍ 24 ខែមករា 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
trackback

ដើម្បីឆ្លើយតបនឹង ការលះបង់ និងការពុះពារឥតខ្លាចនឿយហត់របស់ព្រឹទ្ធាចារ្យសិល្បៈខ្មែរចំនួន១៧រូបក្នុងការធ្វើពលិកម្មជាច្រើនបម្រើឲ្យវិស័យសិល្បៈខ្មែរ និងដោយផ្អែកលើតម្លៃគុណសម្បត្តិ ដូចជា ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯកផ្នែកបេតិកភណ្ឌវប្បធម៌អរូបី នោះ ព្រះមហាក្សត្រិយ៍នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គបានសព្វព្រះរាជហ្ឬទ័យចេញព្រះរាជក្រឹត្យ តែងតាំងព្រឹទ្ធាចារ្យសិល្បៈទាំង១៧រូបនោះ ដូចមានរាយនាមខាងក្រោម៖

  1. ព្រឹទ្ធាចារ្យសិល្បៈ សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ជា ទេពនាថវដ្តីឯក
  2. ព្រឹទ្ធាចារ្យសិល្បៈ ឆេង ផុន ជា ទេពបញ្ញាកោសល្យវិជ្ជា
  3. ព្រឹទ្ធាចារ្យសិល្បៈ ចាន់ ស៊ឹម ជា វឌ្ឍកីទេពនិម្មិត
  4. ព្រឹទ្ធាចារ្យសិល្បៈ ជេត ចន ជា ទេពនិម្មិតវិចិត្រ
  5. ព្រឹទ្ធាចារ្យសិល្បៈ ឯម ធាយ ជា ទេវនាដនិម្មិត
  6. ព្រឹទ្ធាចារ្យសិល្បៈ រស់ គង់ ជា វិសេសនាដការីវិជ្ជា
  7. ព្រឹទ្ធាចារ្យសិល្បៈ គង់ ណៃ ជា កោសល្យវោហារ
  8. ព្រឹទ្ធាចារ្យសិល្បៈ ប្រាជ្ញ ឈួន ជា ភិរម្យវោហារ
  9. ព្រឹទ្ធាចារ្យសិល្បៈ ជា ហ៊ា ជា នាដកោសល្យវិជ្ជា
  10. ព្រឹទ្ធាចារ្យសិល្បៈ សុខ ឌុច ជា កោសល្យតន្ត្រីវិជ្ជាធរ
  11. ព្រឹទ្ធាចារ្យសិល្បៈ អ៊ុំ សាមិត្ត ជា នាដភក្ដីនិមិត្ត
  12. ព្រឹទ្ធាចារ្យសិល្បៈ ព្រីង សាឃន ជា នាដកោសល្យវដ្តី
  13. ព្រឹទ្ធាចារ្យសិល្បៈ ពៀក ចាប៉ិច ជា វោហារកោសល្យវដ្តី
  14. ព្រឹទ្ធាចារ្យ ជិត ជន ជា គរុពហុស្សូត
  15. ព្រឹទ្ធាចារ្យ ទេព ផុន ជា វិជ្ជាធម្មគរុ
  16. ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ ជា កោសល្យវិជ្ជាគរុ និង
  17. ព្រឹទ្ធាចារ្យ ទា វ៉ាន ជា បញ្ញាកោសល្យវិជ្ជា

យោងតាម ព្រះរាជក្រឹត្យ ស្ដីពីប្រព័ន្ធមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយការតែងតាំង មត៌កមនុស្សរស់ទាំងអស់ មានកាតព្វកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើកិច្ចការមួយចំនួន ក្នុងនោះមាន រៀបចំចងក្រងឯកសារសម្រាប់បង្ហាត់បង្រៀន ផ្សព្វផ្សាយ ដែលបម្រើប្រយោជន៍សង្គមជាតិ ផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសរបស់ខ្លួនដោយគ្មានលាក់លៀម ដល់អ្នកជំនាន់ក្រោយតាមរយៈការបណ្ដុះបណ្ដាល។

ក្រៅពីនេះ នៅមានកាតព្វកិច្ច ផ្សព្វផ្សាយចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសដែលខ្លួនមាន ឲ្យបានទូលំទូលាយដល់សាធារណជនទូទៅតាមគ្រប់មធ្យោបាយ។ បន្តថែរក្សាឲ្យគង់វង្ស និងអភិវឌ្ឍន៍ចំណេះដឹងជំនាញ ទេពកោសល្យ និងបច្ចេកទេសដែលសាមីខ្លួនបានទទួលកិត្តិយស។

តាមព្រះរាជក្រឹត្យនេះដដែល មត៌កមនុស្សរស់ នឹងទទួលបានមកវិញនូវលាភការដូចជា ប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែពីថវិកាជាតិ និងការទទួលការឧបត្ថម្ភសម្ភារៈថវិកា និងមធ្យោបាយសម្រាប់ការស្រាវជ្រាវ និងការបណ្ដុះបណ្ដាលជាដើម៕

ស្រង់ចេញពីគេហទំព័រសប្បាយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: