jump to navigation

រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ថ្ងៃពុធ 30 ខែមករា 2013

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, អំពីស្រុកខ្មែរ.
trackback

ព្រះរាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចឲ្យធនាគារជាតិបោះពុម្ព និងដាក់ឲ្យប្រើប្រាស់នូវក្រដាសប្រាក់ថ្មី ប្រភេទ ១០០០ រៀល ដើម្បីឧទ្ទិសថ្វាយដល់សម្តេចព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋ។ អនុក្រឹត្យ ស្តីពីការចេញផ្សាយធនប័ត្រ ព្រះបរមរតនកោដ្ឋ ប្រភេទ ១០០០ រៀល ត្រូវបានចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ម្សិលមិញនេះ។

អនុក្រឹត្យ ស្តីពីការចេញផ្សាយធនប័ត្រ ព្រះបរមរតនកោដ្ឋ ប្រភេទ ១០០០ រៀល ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រ “ព្រះបរមរតនកោដ្ឋ” ប្រភេទ ១០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ ដែលត្រូវបានចេញផ្សាយរួចហើយ។


ក្រដាសប្រាក់ប្រភេទ១០០០រៀលថ្មី «ធនបត្រព្រះបរមរតនកោដ្ឋ»

លក្ខណៈសម្គាល់ ធនបត្រព្រះបរមរតនកោដ្ឋ ប្រភេទ ១០០០ រៀល

ក.លក្ខណៈទូទៅ

  • ទំហំធនប័ត្រ បណ្តោយ ១៤៥ ម.ម. និងទទឹង ៦៨ ម.ម.
  • ពណ៌ចម្បង គឺពណ៌ស៊ីជម្ពូ និងពណ៌ខៀវ

ខ.ផ្ទៃខាងមុខ៖

  • ផ្នែកកណ្តាល ខាងស្តាំ ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ នៃព្រះបរមរតនកោដ្ឋ មើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង និងមានចារឹកអក្សរ “ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ( ព.ស. ២៤៦៦  -ព.ស. ២៥៥៦ )” នៅពីក្រោម។ រីឯខាងឆ្វេង មានលេខ “១០០០” នៅពីលើគេ បន្ទាប់មក គឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបភាពព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា នៅខាងក្រោម មានលេខ-មាលា បោះពុម្ពដោយទឹកខ្មៅ ពណ៌ខ្មៅ រូបចម្លាក់នាគក្បាល ៧ និងអក្សរ “មួយពាន់រៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្លាយក្រដាសប្រាក់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។
  • ផ្នែកខាងស្តាំ ជ្រុងលើ មានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងលេខ-មាលា ដែលត្រូវបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម នៅពីក្រោមនោះ និងជ្រុងក្រោមមានលេខ “១០០០” ព្រមទាំងលេខ “1000” នៅពីក្រោមនោះ។
  • ផ្នែកខាងឆ្វេង មានលេខ “1000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពព្រាលៗ នៃក្បាច់លំអ ក្លាយពីក្បាច់អង្គរ ក្នុងទម្រង់ផ្កាច័ន ដែលមានបណ្តូលធំ ត្រូវបានបោះពុម្ពកាត់ទទឹងក្រដាសប្រាក់ និងជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើន ដោយត្រូវបានផ្គុំឡើង ដោយលេខ “១០០០” ដ៏តូចល្អិត។

គ.ផ្ទៃខាងខ្នង៖

  • ផ្នែកកណ្តាល នៃធនប័ត្រ ត្រូវបានរំលេចឡើងនូវរូបភាពព្រះទីនាំងសុវណ្ណហង្ស ក្នុងពិធីដង្ហែព្រះបរមសព ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកដល់ព្រះបរមរាជវាំង ព្រមទាំងរូបភាពប្រាសាទទេវាវិនិច្ឆ័យ និងមានអក្សរ “មួយពាន់រៀល” នៅពីក្រោមនោះ។
  • ផ្នែកខាងស្តាំ ជ្រុងលើ មានលេខ “1000” ដែលត្រូវបានបោះពុម្ព តាមបន្ទាត់បញ្ឈរ ចំកណ្តាល មានរូបភាពក្បាច់លំអ និងនៅជ្រុងក្រោម មានលេខ “១០០០”។
  • ផ្នែកខាងឆ្វេង ជ្រុងលើ មានអក្សរ “ធនាគារជាតិនៃកម្ពុជា” ចំកណ្តាល មានអក្សរ “សូមថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមទ្រង់យាងបដិសន្ធិក្នុងព្រះបរមសុគតិភព” និងនៅជ្រុងក្រោមមានលេខ “១០០០” ព្រមទាំងលេខ “២០១២”។

_____________________________________________________
អានផងដែរ
១. ធនាគារជាតិចេញក្រដាសប្រាក់គំរូថ្មី២០.០០០រៀល
២. ធនបត្រមួយសែនរៀលថ្មី អបអរថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រិយ៍
៣. ចេញធនបត្រ២០០០រៀលថ្មី អបអរបុណ្យឯករាជ្យជាតិ
៤. ធនបត្រប្រាំម៉ឺនរៀលថ្មី អបអរថ្ងៃចម្រើនព្រះជន្ម
៥. ចេញធនបត្រគំរូថ្មី ប្រភេទ១០០ និង៥០០រៀល
៦. ធនបត្រមួយម៉ឺនរៀលគំរូថ្មី អបអរថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រិយ៍
៧. ធនបត្រអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ

Advertisements

មតិ»

1. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល​ « ស្រែ​ខ្មុក - ថ្ងៃពុធ 30 ខែមករា 2013

[…] […]

2. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃពុធ 8 ខែ​ឧសភា 2013

[…] […]

3. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល​ | ស្រែ​ខ្មុក - ថ្ងៃពុធ 8 ខែ​ឧសភា 2013

[…] […]

4. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 8 ខែវិច្ឆិកា 2013

[…] […]

5. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល​ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 8 ខែវិច្ឆិកា 2013

[…] […]

6. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែ​ឧសភា 2014

[…] […]

7. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ និង​៥០០​រៀល | ស្រែ​ខ្មុក - ថ្ងៃពុធ 14 ខែមករា 2015

[…] […]

8. ធនបត្រ​​មួយ​ម៉ឺន​រៀល​គំរូ​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​ឧសភា 2015

[…] […]

9. ធន​បត្រ​​​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: