jump to navigation

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃសុក្រ 1 ខែ​កុម្ភៈ 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ព្រះ​រាជ​ធានី​ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ព្រឹក​មិញ​នេះ នៅ​ក្នុង​ព្រះ​នគរ​កម្ពុជា​មាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​គឺ​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ដង្ហែ​ព្រះ​បរម​សព ព្រះ​ករុណា​ព្រះ​វ​រ​រាជ​បិតា​ជាតិ​ខ្មែរ ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ ក្នុង​ព្រះ​បរម​រតន​កោដ្ឋ។

ដោយ​ស្កាត់​តាំង​ពី​ព្រះ​នគរ​ថៃ​មក​ដល់​ទី​នេះ ព្រឹក​មិញ​នេះ ខ្ញុំ​បាន​ក្រោក​នៅ​ម៉ោង​៥​ទៀប​ភ្លឺ​ស្លៀក​ពាក់​រួច​ស្រេច​ដើម្បី​ចូល​រួម​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ។ ដោយ​មិន​មាន​ប័ណ្ណ​ចូល​នឹង​គេ ខ្ញុំ​ត្រូវ​ដើរ​ចូល​តាំង​ពី​ចំណុច​ពេទ្យ​ចិន នៃ​ផ្លូវ​ព្រះ​សីហនុ ជាមួយ​នឹង​មនុស្ស​ជា​ច្រើន​ទៀត ដើរ​សំដៅ​ទៅ​ព្រះ​បរម​រាជ​វាំង​គ្រប់​ៗ​គ្នា គួរ​ជា​ទី​មោទន​ពន់​ពេក។ ធ្វើ​ដំណើរ​មក​ដល់​ច្រក​រដ្ឋសភា​ចាស់ គឺ​ប្រាកដ​ណាស់​គេ​ច្បាស់​ជា​មិន​ឲ្យ​ចូល​ទេ ខ្ញុំ​ក៏​ដើរ​មក​ខាង​មុខ​សាល​មហោ​ស្រព​ជាតិ ក៏​គេ​មិន​ឲ្យ​ចូល​ដែរ។ ខ្ញុំ​ក៏​ដើរ​ថយ​ក្រោយ​តាម​ផ្លូវ​កៀន​ព្រះ​បរម​រាជ​វាំង​វិញ និង​បត់​ចូល​ផ្លូវ​ខាង​ក្រោយ​ព្រះ​បរម​រាជ​វាំង រួច​មក​ដល់​ផ្លូវ​វត្ត​សារាវ័ន​ច្រក​ចូល​សារមន្ទីរ​ជាតិ ក៏​ខំ​អង្វរ​បង​ៗ​សមត្ថកិច្ច​រហូត​បាន​ចូល​មក​ដល់​វាល​ព្រះ​មេរុ និង​បាន​ចូល​ដល់​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ជា​ស្ថាពរ។

ដោយ​សារ​មាន​ការ​យាម​កាម​យ៉ាង​តឹង​តែង​បំផុត​នោះ នៅ​បណ្ដោយ​តិរវិថី​ព្រះ​ស៊ីសុវត្ថិ សង្កេត​ឃើញ​មិន​មាន​ប្រជាពលរដ្ឋ​ច្រើន​ទេ លើក​លែង​មន្ត្រី​ធំ​ៗ និង​អ្នក​សារព័ត៌មាន​តែ​ប៉ុណ្ណោះ។

ម៉ោង​ប្រមាណ​៨ និង​៣០​នាទី​ព្រឹក ព្រះ​បរម​សព ត្រូវ​បាន​រំកិល​ចេញ​មក​ក្រៅ​ព្រះ​បរម​រាជ​វាំង​ ព្រម​និង​ព្រះ​រាជ​ពិធី​ដង្ហែ​បាន​ចាប់​ផ្ដើម ក្រោម​ទិដ្ឋភាព​ដូច​ខាង​ក្រោម៖

សម្រាប់​រូប​ភាព​ជា​ច្រើន​ទៀត សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ៖ www.facebook.com/RoyalKhmerCremationCeremony


ព្រះ​បរម​រាជ​វាំង និង​ព្រះ​បរម​មេរុ នា​ព្រឹក​ព្រលឹម

ព្រះ​បរម​មេរុ នា​ព្រឹក​ព្រលឹម

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ នា​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ នា​ខាង​មុខ​ព្រះ​បរម​រាជ​វាំង

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ នា​ខាង​មុខ​ព្រះ​បរម​រាជ​វាំង

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ នា​ខាង​មុខ​ព្រះ​បរម​រាជ​វាំង

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ នា​ខាង​មុខ​ព្រះ​បរម​រាជ​វាំង

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ នា​ខាង​មុខ​ព្រះ​បរម​រាជ​វាំង

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ នា​ខាង​មុខ​ព្រះ​បរម​រាជ​វាំង

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ពេល​មក​ដល់​ព្រះ​បរម​មេរុ

ថ្នាក់​ដឹក​នាំ​មន្ត្រី​ជាន់​ខ្ពស់ រង់​ចាំ​ទទួល​ព្រះ​បរម​សព

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ពេល​មក​ដល់​ព្រះ​បរម​មេរុ

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ពេល​មក​ដល់​ព្រះ​បរម​មេរុ

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ពេល​មក​ដល់​ព្រះ​បរម​មេរុ

________________________________________________
អាន​ផង​ដែរ
១. ​កំណត់​ព្រះ​រាជ​កម្មវិធី​នៃ​ព្រះ​រាជ​ពិធី​រំកិល ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
២​. បាន​ទៅ​គោរព​ព្រះ​បរម​សព
៣. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៤. រំឭក​ថ្ងៃ​០១​ កុម្ភៈ ឆ្នាំ​មុន
៥. ១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម
៦. ៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម
៧. មក​មើល​រាជ​រថ​ដង្ហែ​ព្រះ​បរម​សព​ហ្លួង​រតន​កោដ្ឋ

មតិ»

1. តា ម៉ាប់ - ថ្ងៃសៅរ៍ 2 ខែ​កុម្ភៈ 2013

អស្ចារ្យហើយឥត pass បាន​ចូលនោះ ។ 😀

សុភ័ក្ត្រ - ថ្ងៃសៅរ៍ 2 ខែ​កុម្ភៈ 2013

😀 នឹក​ឃើញ​បង​តម្រួត​មួយ​នៅ​ឯ​ខាង​មុខ​សាល​មហោ​ស្រព ពេល​សុំ​គាត់​បង​ៗ​សុំ​ចូល​១​បង តែ​ម្នាក់​ឯង​ទេ។ គាត់​ថា​អត់​ទេ​អូន​អើយ​កុំ​ថា​ឡើយ​ម្នាក់ សូម្បី​កន្លះ​នាក់​ក៏​ចូល​មិន​បាន​ដែរ ហាហាហា…។ គាត់​ប្រាប់​ថា​សូម្បី​មន្ត្រី​ដែល​មាន​ឯក​សណ្ឋាន​ដែល​កំពុង​ឈរ​បី​បួន​នាក់​ក្បែ​នោះ​ក៏​គាត់​មិន​ឲ្យ​ចូល​ដែល​ដ្បិត​ភ្លេច​អាំង​ស៊ីង ឃើញ​មន្ត្រី​ទាំង​នោះ​កំពុង​ទូរស័ព្ទ​ឆ្លេ​ឆ្លា។ ព្រឹក​មិញ​តឹង​រឹង​មែន… ទទួល​ស្គាល់។

តា ម៉ាប់ - ថ្ងៃសៅរ៍ 2 ខែ​កុម្ភៈ 2013

ចេះបានមួយដែរ បុណ្យពូភាក់ឯងហើយ

2. កំណត់​ព្រះ​រាជ​កម្មវិធី​នៃ​ព្រះ​រាជ​ពិធី​រំកិល ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​ករុណា​ព្ - ថ្ងៃអាទិត្យ 3 ខែ​កុម្ភៈ 2013

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ក… […]

3. បាន​ទៅ​គោរព​ព្រះ​បរម​សព « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 3 ខែ​កុម្ភៈ 2013

[…] អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ក… ២. […]

4. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ « ស្រែ​ខ្មុក - ថ្ងៃអង្គារ 5 ខែ​កុម្ភៈ 2013

[…] ________________________________________________ អាន​ផង​ដែរ៖ ១. បាន​ទៅ​គោរព​ព្រះ​បរម​សព ២. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ក… […]

5. រំឭក​ថ្ងៃ​០១​ កុម្ភៈ ឆ្នាំ​មុន | ស្រែ​ខ្មុក - ថ្ងៃចន្ទ 3 ខែ​កុម្ភៈ 2014

[…] គឺ​ជា​ថ្ងៃ​កំណត់​ចេញព្រះ​មេរុ ដង្ហែ​ព្រ… […]

6. រំឭក​ថ្ងៃ​០៤​ កុម្ភៈ ឆ្នាំ​មុន | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​កុម្ភៈ 2014

[…] បន្ទាប់​ពី​ថ្ងៃ​ដង្ហែ​ព្រះ​បរម​សព និង​ថ្ងៃ​បាន​ចូល​គោរព​ព្រះ​បរម​សព […]

7. ១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម | ស្រែ​ខ្ម - ថ្ងៃអាទិត្យ 1 ខែ​កុម្ភៈ 2015

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ​កំណត់​ព្រះ​រាជ​កម្មវិធី​នៃ​ព្រះ​រាជ​ពិធី​រំកិល ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ២​. បាន​ទៅ​គោរព​ព្រះ​បរម​សព ៣. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ៤. រំឭក​ថ្ងៃ​០១​ កុម្ភៈ ឆ្នាំ​មុន ៥. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ក… […]

8. ៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម | ស្រ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​កុម្ភៈ 2015

[…] បន្ទាប់​ពី​ថ្ងៃ​ដង្ហែ​ព្រះ​បរម​សព និង​ថ្ងៃ​បាន​ចូល​គោរព​ព្រះ​បរម​សព […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: