jump to navigation

កំណត់​ព្រះ​រាជ​កម្មវិធី​នៃ​ព្រះ​រាជ​ពិធី​រំកិល ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃសៅរ៍ 2 ខែ​កុម្ភៈ 2013

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
trackback

ព្រះ​រាជ​កម្មវិធី​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ មាន​សរុប​ទាំង​អស់​ចំនួន​៧​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​សុក្រ ៦​រោច រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ដល់​០៧ ខែ​កុម្ភៈ គ.ស.​២០១៣។

  • ថ្ងៃទី​១៖ ​ថ្ងៃ​សុក្រ ៦​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៣

ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ​​ចេញ​ពី​ព្រះ​បរម​រាជវាំង ​​ទៅ​តម្កល់​​នៅព្រះ​បរម​​​មេរុ

  • ថ្ងៃ​ទី​២៖ ថ្ងៃ​សៅរ៍ ៧​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៣

ពេលព្រឹក៖ ព្រះរាជ​ពិធី​សាសនា​    ​ព្រះរាជ​ពិធី​ថ្វាយបង្គំ​ព្រះ​បរមសព​
– ​ម៉ោង ១៣ ដល់​១៦: បើក​ឱកាស​ជូន​ប្រជាពលរដ្ឋ ចូល​ថ្វាយបង្គំ ព្រះ​បរមសព​
-​ ម៉ោង ១៧: ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​ទៅ​ដល់​ទីលាន​ព្រះមេរុ ថ្វាយបង្គំ​ព្រះ​បរម​សព ដើម្បី​បំពេញ​ព្រះ​រាជ​កិច្ចសាសនា​។ (​កង​កិត្តិយស និង​ត្រែទ័ព ថ្វាយ​ព្រះ​វន្ទន​កិច្ច​)​
-​និមន្ត​ព្រះសង្ឃ ៩០ អង្គ ស្វាធ្យាយ​ព្រះ​សត្តប្បករណ៍​
-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍ ព្រះ​វ​រាជមាតា​ជាតិខ្មែរ ស្តេច​យាង​និវត្ត​វិញ​។ (​កង​កិត្តិយស និង​ត្រែទ័ព ថ្វាយ​ព្រ​រាជវ​ន្ទ​ន​កិច្ច​ជូន​ស្តេច​យាង​ដល់​)​។
-​ម៉ោង​១៨: ព្រះរាជ​ពិធី​សាសនា​

  • ថ្ងៃ​ទី​៣៖ ថ្ងៃអាទិត្យ ៨​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣

កម្មវិធី​ដូច​ថ្ងៃ​ទី​២

  • ថ្ងៃ​ទី​៤៖ ថ្ងៃច័ន្ទ ៩​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣

ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង

-​ម៉ោង ៦ ដល់​ម៉ោង ១២ ថ្ងៃត្រង់​: ព្រះរាជ​កម្មវិធី​ដូច​ថ្ងៃទី​៣​។

​ព្រះ​រាជ​ពិធី​ថ្វាយ​ផ្កា​ខ្លឹមចន្ទន៍ និង​ថ្វាយ​ព្រះ​ភ្លើង​
-​ម៉ោង​១៦:​    ​ជួបជុំ​មន្ត្រី​ស​ង្ខ ព្រះរាជវង្សានុវង្ស ចៅ​ជិត ចៅ​ចម ជំទាវ ខុនណាង សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ នាម៉ឺន​សព្វ​មុខមន្ត្រី ទាហាន ស៊ីវិល មន្ត្រី​កិត្តិយស នៅ​ជុំវិញ​ព្រះមេរុ តាម​ឋានានុក្រម (​តាម​សេចក្តី​អញ្ជើញ​)​។​

-​ម៉ោង ១៦ និង ៣០ នាទី​: ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត “​នាយ​បេសកកម្ម​ទូត​” និង​ស្វាមី ឬ​ភរិយា អញ្ជើញ​ដល់​ព្រះ​ពន្លា​ខាងត្បូង​។ (​កង​កិត្តិយស និង​ត្រែទ័ព ជូន​វន្ទន​កិច្ច​)​។​

-​សម្តេច​ជា​ព្រះរាជវង្សានុវង្ស និង​អ្នក​ម្នាង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រិយ៍ (​តាម​ព្រះ​បរម​រាជានុញ្ញាត​) ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ អនុប្រធាន និង​ប្រធាន​គណៈកម្មការ​ព្រឹទ្ធសភា រដ្ឋសភា និង​លោកជំទាវ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល យាង​និង​អញ្ជើញ​ដល់​ព្រះ​ពន្លា​ខាងត្បូង​។​

-​ម៉ោង ១៧ និង ១០ នាទី​: សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល សម្តេច​អគ្គ​មហា​ពញា​ចក្រី និង​លោកជំទាវ សម្តេច​អគ្គមហាសេនាបតី​តេជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចចៅហ្វា​វាំង និង​លោកជំទាវ អញ្ជើញ​ដល់​ព្រះ​ពន្លា​ខាងត្បូង (​កង​កិត្តិយស និង​ត្រែទ័ព ជូន​វន្ទន​កិច្ច​)​។​

-​ម៉ោង ១៧ និង ២០ នាទី​: គណៈប្រតិភូ​ជាន់ខ្ពស់​ប្រទេស​នានា​ជា​មិត្ត អញ្ជើញ​ដល់ (​កង​កិតិ្ត​យស និង​ភ្លេង​ត្រែ​ទ័ព ជូន​វន្ទន​កិច្ច​)​។​

-​ម៉ោង ១៧ និង ៤០ នាទី​: ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍ ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​ដល់​។ (​កង​កិត្តិយស​និង​ត្រែទ័ព​ថ្វាយ​ព្រះរាជ​វន្ទន​កិច្ច​)​។​

-​ម៉ោង ១៧ និង ៥០ នាទី​: និមន្ត​ព្រះសង្ឃ​៩០​អង្គ ស្វាធ្យាយ​ព្រះ​សត្តប្បករណ៍​។​

+​ព្រះ​ពន្លា​ខាងត្បូង​
-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍​​ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​តាម​ជណ្តើរ​ខាងត្បូង​ព្រះមេរុ​ថ្វាយ​ផ្កា​ខ្លឹមចន្ទន៍​។​

-​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល សម្តេច​អគ្គ​មហា​ពញា​ចក្រី និង​លោកជំទាវ សម្តេច​អគ្គមហាសេនាបតី​តេជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចចៅហ្វា​វាំង និង​លោកជំទាវ

-​គណៈប្រតិភូ​ជាន់ខ្ពស់​នានា​ជា​មិត្ត (​អញ្ជើញ​តែ​ប្រធាន​គណៈប្រតិភូ និង​លោកជំទាវ​) សម្តេច​ជា​ព្រះរាជវង្សានុវង្ស និង​អ្នក​ម្នាង និង​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រិយ៍ (​តាម​ព្រះ​បរម​រាជានុញ្ញាត​) យាង និង​អញ្ជើញ​ចូល​តាម​ជណ្តើរ​ខាងត្បូង ព្រះមេរុ ថ្វាយ​ផ្កា​ខ្លឹម​ចន្ទន៍​។​
​    ​    ​
-​ឧបនា​យ​រដ្ឋមន្ត្រី និង​លោកជំទាវ អនុប្រធាន និង​ប្រធាន​គណៈកម្មការ​ព្រឹទ្ធសភា រដ្ឋសភា និង​លោកជំទាវ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល អង្គទូត “​នាយ​បេសកកម្ម​ទូត​” ស្វាមី ឬ​ភរិយា អញ្ជើញ​ចូល និង​ចេញ​តាម​ជណ្តើរ​ខាងជើង​ព្រះមេរុ​។​

+​ព្រះ​ពន្លា​ខាងជើង និង​គ្រប់​វេទិកា​
-​ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ មន្ត្រីរាជការ ទាហាន ស៊ីវិល និង​ភ្ញៀវកិត្តិយស​ឯទៀត យាង​និង​អញ្ជើញ​ថ្វាយ​ផ្កា​នៅ​ទី​កន្លែង​រៀបចំ​ជូន នៅ​ជុំវិញ​បរិវេណ​ព្រះមេរុ​។​

-​ម៉ោង ១៨: -​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍ ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​ថ្វាយ​ព្រះ​ភ្លើង​ផ្ទាល់​ព្រះអង្គ (​ក្រុម​បារគូ​ថ្វាយ​ស័ង្ខ កាំភ្លើង​ធំ​បាញ់​១០១​ណាត់ និង​អុជ​កាំ​ជ្រូច ភ្ញី​ទៀន ភ្លេងពិណពាទ្យ ភ្លេង​ក្លងឆ្នៈ ប្រគំ​កំដរ​។ កងកិត្តិយស​ត្រែទ័ព និង​ក្រុម​ទាហាន នគរបាល​ទាំងអស់ ថ្វាយ​ព្រះ​វន្ទន​កិច្ច​)​។​
​    ​
-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍​​ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​ព្រះរាជទាន ឲ្យ​គណៈប្រតិភូ​ជាន់ខ្ពស់ នានា​ជា​មិត្ត និង​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត “​នាយ​បេសកកម្ម​ទូត​” ស្វាមី ឬ​ភរិយា ថ្វាយបង្គំ​លា និង​ប្រទាន​វត្ថុ​អនុស្សាវរីយ៍​។​
​    ​    ​
-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍​​ព្រះវររាជ​មាតា​ជាតិខ្មែរ សព្វព្រះរាជហ្ឫទ័យ ប្រោស​ព្រះរាជទាន​ដោះលែង​អ្នកទោស​ជាង ៤០០ នាក់ នៅមុខ​ព្រះមេរុ និង​ប្រទាន​ព្រះ​រាជអំណោយ រួច​ស្តេចយាង​និវត្ត​វិញ​។ (​កង​កិត្តិយស និង​ត្រែទ័ព​ថ្វាយ​ព្រះរាជ​វន្ទន​កិច្ច​)​។​

​គ្រឿង​ទ្រង់ សម្លៀក​បំពាក : ដូច​ថ្ងៃ​ទី​មួយ​

​ម៉ោង ១៨ និង ៣០ នាទី​: ព្រះរាជ​ពិធី​សាសនា​។ (​យប់​នេះ ពុំ​មាន​ព្រះសង្ឃ​សូត្រ​អភិធម្ម​ទេ​)​។​

  • ថ្ងៃ​ទី​៥៖ ថ្ងៃអង្គារ ១០​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣

ព្រះ​រាជពិធី​​រើស​ព្រះ​​បរម​អដ្ឋិ​ ព្រះ​បរម​រតនកោដ្ឋ​

“​ព្រះរាជ​ពិធី​រើស​ព្រះ​អដ្ឋិ​”៖

-​ម៉ោង ៦ និង ៣០ នាទី​: ជួបជុំ​ព្រះរាជវង្សានុវង្ស​ចៅ​ជិត ចៅ​ចម ជំទាវ ខុនណាង សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល សម្តេច​អគ្គ​មហា​ពញា​ចក្រី និង​លោកជំទាវ ​សម្តេច​អគ្គមហាសេនាបតី​តេជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចចៅហ្វា​វាំង និង​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ អនុប្រធាន ប្រធាន​គណៈកម្មការ​ព្រឹទ្ធសភា រដ្ឋសភា និង​លោកជំទាវ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ នៅ​ទីលាន​ព្រះមេរុ​។​

-​ម៉ោង​៧: ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍ ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​ដល់ (​កង​កិត្តិយស និង​ត្រែទ័ព​ថ្វាយ​ព្រះរាជ​វន្ទន​កិច្ច​)​។​

-​និមន្ត​ព្រះសង្ឃ ៨ អង្គ​ថ្វាយព្រះពរ​ស្រោចស្រព​ព្រះ​សុគន្ធវារី និង ៤ អង្គ​ថ្វាយ​ប្រែ​ព្រះ​បរម​រូប និង​ឆាក​។​
​ ​ ​
-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍ ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​រើស​ព្រះ​បរម​អ​ដ្ឋិ​។​

-​ដង្ហែ​ព្រះ​បរម​អដ្ឋិ យាង​ទៅ​តម្កល់​នៅ​លើ​មហា​បញ្ចា ៩ ជាន់ ក្នុង​ព្រះ​ពន្លា​ខាងត្បូង​។​

-​ព្រះរាជ​ពិធី​សាសនា​

-​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​អង្គារ​

-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​ប្រទាន​ព្រះរាជតំណាង ដើម្បី​ដង្ហែ​ព្រះ​អង្គារ​ជា​ក្បួន យក​ទៅ​បំប្លែង ក្នុង​ទន្លេចតុម្មុខ​។​
​ ​
-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍​ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​និវត្ត​វិញ (​កង​កិត្តិយស និង​ត្រែទ័ព ថ្វាយ​ព្រះរាជ​វន្ទន​កិច្ច​)​។​

-​ម៉ោង ១៦ និង ៣០ នាទី​: ជួបជុំ​ព្រះរាជវង្សានុវង្ស ចៅ​ជិត ចៅ​ចម ជំទាវ ខុនណាង ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ មន្ត្រី​កិត្តិយស ​នៅ​ទីលាន​ព្រះមេរុ​។​
​ ​ ​
-​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល សម្តេច​អគ្គ​មហា​ពញា​ចក្រី និង​លោកជំទាវ សម្តេច​អគ្គមហាសេនាបតី​តេជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចចៅហ្វា​វាំង និង​លោកជំទាវ អញ្ជើញ​ដល់​។ (​កង​កិត្តិយស និង​ត្រែទ័ព ជូន​វន្ទន​កិច្ច​)​។​

-​ម៉ោង ១៧: ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​និវត្ត​វិញ (​កង​កិត្តិយស និង​ត្រែទ័ព ថ្វាយ​ព្រះរាជ​វន្ទន​កិច្ច​)​។​
​ ​ ​
-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍​​ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេចយាង ព្រះ​បរម​អ​ដ្ឋិ គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ រួច​ដង្ហែ​ទៅ​តម្កល់ នៅលើ​ព្រះមហា​បញ្ចា​ក្នុង​ព្រះមេរុ​។​
​ ​ ​
-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ឬ​តំណាង​ក្រុម​បារគូ​១​រូប យាង​ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ​។​
​ ​ ​
-​និមន្ត​ព្រះសង្ឃ ៩០ អង្គ​ស្វាធ្យាយ​ព្រះ​សត្តប្បករណ៍​។​

-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រីយ៍​ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​និវត្ត​វិញ (​កង​កិត្តិយស និង​ត្រែទ័ព ថ្វាយ​ព្រះរាជ​វន្ទន​កិច្ច​)​។​

​គ្រឿង​ទ្រង់ សម្លៀក​បំពាក់​
-​ក្ស​ត្រី​: ព្រះ​ពស្ត្រ​ចងក្បិន ស ព្រះ​ភូសា ស ព្រះ​សុភាក់ ស សញ្ញា​កាន់ទុក្ខ​
-​ក្ស​ត្រា​: ព្រះ​ពស្ត្រ ស ព្រះ​ភូ​សាកុត ស ប៉ានដៃ​ខ្មៅ ព្រះ​សុពណ៌​បាទ ព្រះ​សុពណ៌​កោស​បាទ ស​
-​ស្ត្រី​: សំពត់​សំឡុយ ស អាវ​ដៃខ្លី ស ក្រមា​ពានា ស ស្បែកជើង ស សញ្ញា​កាន់ទុក្ខ​
-​បុរស​: ឯកសណ្ឋាន​ផ្លូវការ សញ្ញា​សក្តិ ប៉ានដៃ​ខ្មៅ ក្រឿង​ឥស្សរិយយស​ព្យូរ ស្បែកជើង ស្រោមជើង​ខ្មៅ​
-​នាយទាហាន​-​នគរបាល​: ឯកសណ្ឋាន ប៉ានដៃ​ខ្មៅ​

-​ម៉ោង ១៨ និង ៣០ នាទី​: អុជ​ប្រទីបជ្វាលា​
-​ម៉ោង ២០: អុជ​កាំ​ជ្រូច ភ្ញី​ទៀន​
-​ម៉ោង ២១ និង ៣០ នាទី​: និមន្ត​ព្រះសង្ឃ ៣២ អង្គ ចម្រើន​ព្រះ​បរិត្ត​នៅក្នុង​ព្រះមេរុ រួច​ទេសនា​បឋមត្រាស់ និង​ពុទ្ធា​ភិ​សេក​។​

  • ថ្ងៃ​ទី​៦៖ ថ្ងៃពុធ ១១​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣

ព្រះរាជពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​​កោដ្ឋ​ទៅ​ទន្លេ​ចតុម្មុខ

  • ថ្ងៃ​ទី​៧៖ ថ្ងៃព្រហស្បតិ៍ ១១​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣

ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​វិហារ​ព្រះ​​​កែវ​​ម​ក៌ត ​នៅក្នុង​ព្រះ​បរម​រាជវាំង៕៚

________________________________________________
អាន​ផង​ដែរ

១. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
២. បាន​ទៅ​គោរព​ព្រះ​បរម​សព
៣. ៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: