jump to navigation

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃចន្ទ 4 ខែ​កុម្ភៈ 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
23 comments

ថ្ងៃច័ន្ទ ៩​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នេះ រាប់​ថា​ជា​បុណ្យ​កុសល​មួយ​ទៀត​ដែល​ខ្ញុំ​មាន​ឱកាស​បាន​ចូល​រួម​ដោយ​ផ្ទាល់​កៀក​នឹង​ព្រះ​បរម​មេរុ​បំផុត ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ជា​អម្ចាស់​ជីវិត។

ដោយ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ក្បែរ​បរិវេណ​នៃ​​ព្រះ​រាជ​ពិធី​នៅ​ម៉ោង​ប្រមាណ​​១៤ កណ្ដាល​ព្រះ​សុរិយា​ក្ដៅ​បែក​ក្រហែង រហូត​ដល់​ម៉ោង​ប្រមាណ​ជិត​១៦ ទើប​ខ្ញុំ​បាន​បន្ត​ទៅ​ខាង​មុខ​ព្រះ​បរម​មេរុ ដែល​ពេល​នោះ​បណ្ដា​អ្នក​សារព័ត៌មាន​កំពុង​រង់​ចាំ​ត្រៀប​ត្រា ឯ​មន្ត្រី​រាជការ អ្នក​មុខ​អ្នក​ការ​ ព្រះ​ប្រមុខ​ការ​ទូត ភ្ញៀវ​អន្តរជាតិ​ដែល​បាន​មក​ចូល​រួម​ព្រះ​រាជ​ពិធី​ក៏​កំពុង​មក​ដល់​បណ្ដើរ​ៗ​ផង​ដែរ។

នៅ​ម៉ោង​ប្រមាណ​ជាង​១៨ ទើប​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​ដោយ​បរិយាការ​ដែល​ហួស​បរិយាយ​ពី​មហា​សោក​សៅ​នៃ​ព្រះ​នគរ ដែល​ពី​ថ្ងៃ​នេះ​ទៅ​អស់​បាន​លែង​ឃើញ​ព្រះ​កាយ​ព្រះ​អង្គ​ជា​រៀង​រហូត​ហើយ។

ទួល​ព្រះ​បង្គំ​ជា​ចៅ សូម​ឧទ្ទិស​កុសល​បុណ្យ​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​ហ្លាយ​នៅ​ក្នុង​សាកល​លោក និង​ទេវតា​រក្សា​ព្រះ​នគរ​កម្ពុជា​សូម​ព្រះ​អង្គ​បាន​សោយ​សុខ​ស្ថាន​សួគ៌ាល័យ ទី​ដែល​ព្រះ​អង្គ​ប្រាថ្នា​កុំ​បី​ខាន​ឡើយ។ ដោយ​ស្វាមី​ភ័ក្ដិ​យ៉ាង​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់ សម្ដេច​តា​នៃ​ចៅ៕៚

សម្រាប់​រូប​ភាព​ជា​ច្រើន​ទៀត សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ៖ www.facebook.com/RoyalKhmerCremationCeremony


មន្ត្រី​នានា​ដើរ​ចូល​រួម​ព្រះ​រាជ​ពិធី​នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង

វិថី​ព្រះ​សិរីសុវត្ថិ ស្ងាត់​ដោយ​សារ​ការ​បិទ​ផ្លូវ

ពលរដ្ឋ​ត្រូវ​ហាម​មិន​ឲ្យ​ចូល​ក្នុង​ព្រះ​រាជ​ពិធី

កង​តម្រួត​ដេញ​ប្រជា​ពលរដ្ឋ​ដែល​បាន​ចូល​មក​ដេក​រង់​ចាំ​នៅ​មុខ​ផ្លូវ​សិរីសុវត្ថិ

ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​រង់​ចាំ​ស្ដេច​យាង​មក​ដល់

ព្រះ​មហាក្សត្រិយ៍ និង​សម្ដេច​យាយ​ស្ដេច​យាង​មក​ដល់

ស្ដេច​យាង​ចុះ​ពី​ព្រះ​បរម​មេរុ បន្ទាប់​ពី​បំពេញ​កិច្ច​ចប់

ភ្ញៀវ​អន្តរជាតិ​ចូល​រួម​ថ្វាយ​ផ្កា​ខ្លឹម​ចន្ទន៍

ព្រះ​បរម​មេរុ

ហ្លួង​ព្រះ​មហាក្សត្រិយ៍​ស្ដេច​បើក​ផ្ទាំង​សំពត់​ប្រាក់​ដែល​គ្រប​លើ​ព្រះ​បរម​សព

ព្រះ​បរម​មេរុ នៅ​ពេល​ថ្វាយ​ព្រះ​ភ្លើង

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​មុខ​ព្រះ​បរម​រាជ​វាំង បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង​រួច

________________________________________________
អាន​ផង​ដែរ

១. បាន​ទៅ​គោរព​ព្រះ​បរម​សព
២. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៣. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់​ក្នុង​ព្រះ​បរម​មេរុ
៤. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង
៥. ព្រះ​រាជ​ពិធី​សាសនា​នៅ​ព្រះ​បរម​មេរុ​នា​ថ្ងៃ​ទី​៦
៦. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ
៧. រំឭក​ថ្ងៃ​០៤​ កុម្ភៈ ឆ្នាំ​មុន
៨. ១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម
៩. ៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម
១០. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ
១១. ខួប​៥​ឆ្នាំ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ
១២. ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​ព្រះ​បរម​រតន​កោដ្ឋ
១៣. អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​ចូល​ព្រះ​បរម​រាជ​វាំង

%d bloggers like this: