jump to navigation

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃចន្ទ 4 ខែ​កុម្ភៈ 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ថ្ងៃច័ន្ទ ៩​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នេះ រាប់​ថា​ជា​បុណ្យ​កុសល​មួយ​ទៀត​ដែល​ខ្ញុំ​មាន​ឱកាស​បាន​ចូល​រួម​ដោយ​ផ្ទាល់​កៀក​នឹង​ព្រះ​បរម​មេរុ​បំផុត ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ជា​អម្ចាស់​ជីវិត។

ដោយ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ក្បែរ​បរិវេណ​នៃ​​ព្រះ​រាជ​ពិធី​នៅ​ម៉ោង​ប្រមាណ​​១៤ កណ្ដាល​ព្រះ​សុរិយា​ក្ដៅ​បែក​ក្រហែង រហូត​ដល់​ម៉ោង​ប្រមាណ​ជិត​១៦ ទើប​ខ្ញុំ​បាន​បន្ត​ទៅ​ខាង​មុខ​ព្រះ​បរម​មេរុ ដែល​ពេល​នោះ​បណ្ដា​អ្នក​សារព័ត៌មាន​កំពុង​រង់​ចាំ​ត្រៀប​ត្រា ឯ​មន្ត្រី​រាជការ អ្នក​មុខ​អ្នក​ការ​ ព្រះ​ប្រមុខ​ការ​ទូត ភ្ញៀវ​អន្តរជាតិ​ដែល​បាន​មក​ចូល​រួម​ព្រះ​រាជ​ពិធី​ក៏​កំពុង​មក​ដល់​បណ្ដើរ​ៗ​ផង​ដែរ។

នៅ​ម៉ោង​ប្រមាណ​ជាង​១៨ ទើប​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​ដោយ​បរិយាការ​ដែល​ហួស​បរិយាយ​ពី​មហា​សោក​សៅ​នៃ​ព្រះ​នគរ ដែល​ពី​ថ្ងៃ​នេះ​ទៅ​អស់​បាន​លែង​ឃើញ​ព្រះ​កាយ​ព្រះ​អង្គ​ជា​រៀង​រហូត​ហើយ។

ទួល​ព្រះ​បង្គំ​ជា​ចៅ សូម​ឧទ្ទិស​កុសល​បុណ្យ​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​ហ្លាយ​នៅ​ក្នុង​សាកល​លោក និង​ទេវតា​រក្សា​ព្រះ​នគរ​កម្ពុជា​សូម​ព្រះ​អង្គ​បាន​សោយ​សុខ​ស្ថាន​សួគ៌ាល័យ ទី​ដែល​ព្រះ​អង្គ​ប្រាថ្នា​កុំ​បី​ខាន​ឡើយ។ ដោយ​ស្វាមី​ភ័ក្ដិ​យ៉ាង​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់ សម្ដេច​តា​នៃ​ចៅ៕៚

សម្រាប់​រូប​ភាព​ជា​ច្រើន​ទៀត សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ៖ www.facebook.com/RoyalKhmerCremationCeremony


មន្ត្រី​នានា​ដើរ​ចូល​រួម​ព្រះ​រាជ​ពិធី​នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង

វិថី​ព្រះ​សិរីសុវត្ថិ ស្ងាត់​ដោយ​សារ​ការ​បិទ​ផ្លូវ

ពលរដ្ឋ​ត្រូវ​ហាម​មិន​ឲ្យ​ចូល​ក្នុង​ព្រះ​រាជ​ពិធី

កង​តម្រួត​ដេញ​ប្រជា​ពលរដ្ឋ​ដែល​បាន​ចូល​មក​ដេក​រង់​ចាំ​នៅ​មុខ​ផ្លូវ​សិរីសុវត្ថិ

ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​រង់​ចាំ​ស្ដេច​យាង​មក​ដល់

ព្រះ​មហាក្សត្រិយ៍ និង​សម្ដេច​យាយ​ស្ដេច​យាង​មក​ដល់

ស្ដេច​យាង​ចុះ​ពី​ព្រះ​បរម​មេរុ បន្ទាប់​ពី​បំពេញ​កិច្ច​ចប់

ភ្ញៀវ​អន្តរជាតិ​ចូល​រួម​ថ្វាយ​ផ្កា​ខ្លឹម​ចន្ទន៍

ព្រះ​បរម​មេរុ

ហ្លួង​ព្រះ​មហាក្សត្រិយ៍​ស្ដេច​បើក​ផ្ទាំង​សំពត់​ប្រាក់​ដែល​គ្រប​លើ​ព្រះ​បរម​សព

ព្រះ​បរម​មេរុ នៅ​ពេល​ថ្វាយ​ព្រះ​ភ្លើង

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​មុខ​ព្រះ​បរម​រាជ​វាំង បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង​រួច

________________________________________________
អាន​ផង​ដែរ

១. បាន​ទៅ​គោរព​ព្រះ​បរម​សព
២. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៣. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់​ក្នុង​ព្រះ​បរម​មេរុ
៤. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង
៥. ព្រះ​រាជ​ពិធី​សាសនា​នៅ​ព្រះ​បរម​មេរុ​នា​ថ្ងៃ​ទី​៦
៦. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ
៧. រំឭក​ថ្ងៃ​០៤​ កុម្ភៈ ឆ្នាំ​មុន
៨. ១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម
៩. ៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម
១០. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ

មតិ»

1. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ « ស្រែ​ខ្មុក - ថ្ងៃអង្គារ 5 ខែ​កុម្ភៈ 2013

[…] […]

2. បាន​ទៅ​គោរព​ព្រះ​បរម​សព « ស្រែ​ខ្មុក - ថ្ងៃអង្គារ 5 ខែ​កុម្ភៈ 2013

[…] […]

3. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ - ថ្ងៃពុធ 6 ខែ​កុម្ភៈ 2013

[…] […]

4. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង « ស្ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​កុម្ភៈ 2013

[…] […]

5. sokret - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​កុម្ភៈ 2013

ហេតុអ្វី
អត់មានសម្ដែងរបាំបុរាណថ្វាយព្រះរតនកោដ្ឋពេលថ្វាយព្រះភ្លើងទេ?

សុភ័ក្ត្រ - ថ្ងៃសុក្រ 8 ខែ​កុម្ភៈ 2013

ការ​រៀប​ចំ​ឃើញ​ថា​បើ​តាម​រាជ​បូរាណ​បវេណី​មែន តែ​ខុស​ឆ្ងាយ​ច្រើន​គួរ​សម​ណាស់។ ពី​បូរាណ​ពេល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​មហាក្សត្រិយ៍រួច​គេ​មាន​សម្ដែង​មហោ​ស្រព មាន​រឿង​រាម​កេរ្ដិ៍​ជា​ដើម នៅ​ក្នុង​មណ្ឌល​ពិធី។

6. sokret - ថ្ងៃសុក្រ 8 ខែ​កុម្ភៈ 2013

អរគុណបងដែលបានឆ្លើយសំនួរ។
ចុះវាលសុមេរុទុក រឺ​ ក៏គេរើចេញ???

សុភ័ក្ត្រ - ថ្ងៃអាទិត្យ 10 ខែ​កុម្ភៈ 2013

វាល​មេរុ នៅ​តែ​វាល​មេរុ ហ្នឹង មាន​រើ​ទៅ​ណា! ឯ​រើ​គឺ​ព្រះ​បរម​មេរុ​ទេ​ដែល​គេ​រើ។ គេ​មិន​ដែល​ទុក​មេរុ​ចោល​កណ្ដាល​ទី​ច្នេះ​ទេ។

7. sokret - ថ្ងៃសុក្រ 8 ខែ​កុម្ភៈ 2013

ហើយព្រះរាជពិធីនានាតូ្រវតាមប្រពៃណីរឺក៏អត់?

សុភ័ក្ត្រ - ថ្ងៃអាទិត្យ 10 ខែ​កុម្ភៈ 2013

ត្រូវ​ខ្លះ​ខុស​ខ្លះ​ហើយ សម័យ​នេះ​ខ្មែរ​បាត់​អ្នក​ចេះ​ដឹង​ពី​រឿង​បុរាណ​។ ឯកសារ​ក៏​បាត់​បង់ ច្នេះ​ទេ​ឲ្យ​ត្រឹម​ត្រូវ​តាម​បូរាណ​រាជ​បវេណី​១០០​ភាគ​រយ​នោះ គឺ​មិន​ត្រូវ​ទេ។ បន្តិច​ទៀត​ខ្ញុំ​នឹង​សរសេរ​អត្ថបទ​មួយ​ស្ដី​ពី​រភង​នេះ

8. meru 6 Feb « ស្រែ​ខ្មុក - ថ្ងៃចន្ទ 11 ខែ​កុម្ភៈ 2013

[…] […]

9. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្ - ថ្ងៃចន្ទ 11 ខែ​កុម្ភៈ 2013

[…] […]

10. រំឭក​ថ្ងៃ​០៤​ កុម្ភៈ ឆ្នាំ​មុន | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​កុម្ភៈ 2014

[…] គឺ​ជា​ថ្ងៃ​កំណត់​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព… […]

11. ១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម | ស្រែ​ខ្ម - ថ្ងៃអាទិត្យ 1 ខែ​កុម្ភៈ 2015

[…] […]

12. ៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម | ស្រ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​កុម្ភៈ 2015

[…] គឺ​ជា​ថ្ងៃ​កំណត់​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព… […]

13. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 9 ខែ​មីនា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: