jump to navigation

ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ ថ្ងៃ​អង្គារ 5 ខែ​កុម្ភៈ 2013

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង.
trackback

នា​វេលា​ព្រឹក​ម៉ោង​៦ និង​៣០​នាទី ​​ថ្ងៃអង្គារ ១០​​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ជា​ថ្ងៃ​ទី​៥​នៃ​​​ព្រះ​​រាជ​ពិធី​​រំកិល​ ដង្ហែ ​និង​​ថ្វាយ​ព្រះ​ភ្លើង ​ព្រះ​បរម​សព​ ព្រះ​​បរម​រតន​កោដ្ឋ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នេះ​​ព្រះ​ករុណា សម្តេច​ព្រះ​បរម​នាថ នរោត្ដម​ សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី សម្តេច​ព្រះ​មហា​ក្សត្រីយ៍ នរោត្ដម មុនីនាថ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព សេចក្តី​ថ្លៃ​ថ្នូរ និង​សុភ​មង្គល រួម​ទាំង​ព្រះរាជវង្សានុវង្ស​ ចៅជិត ​ចៅចម ​ជំទាវ​ ខុនណាង ​និង​ថ្នាក់​ដឹក​នាំ​​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​មាន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន និង​លោកជំទាវ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ សម្ដេចចៅហ្វា​វាំង​ និង​លោក​ជំទាវ រួម​ទាំង​ថ្នាក់ដឹកនាំ​ រដ្ឋសភា ​ព្រឹទ្ធសភា ​រាជរដ្ឋាភិបាល ​បាន​ជួប​ប្រជុំ​​ប្រារព្ធ​ព្រះ​រាជ​ពិធី​​តាមបែប​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា មាន​ទាំង​ការ​ថ្វាយព្រះពរ ស្រោចស្រព​ព្រះ​សុគន្ធវារី និង​មាន​ព្រះសង្ឃ​ថ្វាយ​ប្រែ ព្រះ​បរម​រូប និង​ឆាក​តាម​បែប​សាសនា។

នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ ព្រះ​អង្គារ ​(​ផេះ​) ត្រូវបាន​ព្រះមហាក្សត្រិយ៍​​ចាត់​ព្រះរាជតំណាង ដង្ហែ​ចេញពី​ព្រះ​បរម​មេរុ ដោយ​រៀប​ជា​ក្បួន​មាន​ព្រះ​បា​គូ ភ្លេង​ក្លងឆ្នៈ​ប្រគំ​កំដរ​រហូតដល់​កំពង់​ផែ​។ ព្រះ​អង្គារ​ត្រូវបាន​ដង្ហែ​ដាក់​លើ​ព្រះ​បញ្ចា​ដែលមាន​រៀបចំ​ជា​ព្រះទីនាំង​នាវា​រំលេច​​ដោយ​សត្វ​នាគ​អម​សងខាង​ដង្ហែ​តាម​មាត់ទន្លេ​រហូតដល់​ទន្លេ​ចតុម្មុខ​ទើប​ព្រះរាជតំណាង និង​ព្រះរាជវង្សានុវង្ស ចៅជិត​ចៅចម ជំទាវ ខុនណាង បំ​ផ្លែង​ព្រះ​អង្គារ​រោយ​ទៅក្នុង​ទន្លេចតុម្មុខ​ជាការ​សុំ​សេចក្ដីសុខ និង​ភាព​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ត្រ​ជា​កូនចៅ​ជំនាន់​ក្រោយ។

ព្រះរាជ​ពិធី​រើស​ព្រះ​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​បានបញ្ចប់​ទៅតាម​កម្មវិធី​ដែល​បានគ្រោង​ទុក ហើយ​នៅវេលា​ម៉ោង​១៦ និង​៣០​នាទី​​​ក៏មាន​ព្រះរាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ រួច​ដង្ហែ​ទៅ​តម្កល់​នៅ​លើ​ព្រះមហា​បញ្ចា​ក្នុង​ព្រះមេរុ​ផង​ដែរ។ ពិធី​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​​រៀបចំឡើង​ថ្វាយ​ព្រះ​អដ្ឋិ ហើយ​នៅ​ព្រលប់​ថ្ងៃនេះ​ក៏មាន​ការអុជ​កាំជ្រួច​ភ្ញីទៀន​ទៀត​ផង​៕៚

សម្រាប់​រូប​ភាព​ជា​ច្រើន​ទៀត សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ៖ www.facebook.com/RoyalKhmerCremationCeremony


ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)​

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

________________________________________________
អាន​ផង​ដែរ

១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
២. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង
៣. ព្រះ​រាជ​ពិធី​សាសនា​នៅ​ព្រះ​បរម​មេរុ​នា​ថ្ងៃ​ទី​៦
៤. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់​ក្នុង​ព្រះ​បរម​មេរុ
៥. ទំនៀម​លយ​ព្រះ​អង្គារ​នៅ​ទន្លេ​ចតុម្មុខ

Advertisements

មតិ»

1. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ « ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 11 ខែ​កុម្ភៈ 2013

[…] ________________________________________________ អាន​ផង​ដែរ៖ ១. បាន​ទៅ​គោរព​ព្រះ​បរម​សព ២. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ៣. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់​ក្នុង​ព្រះ​បរម​មេរុ ៤. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង ៥. ព្រះ​រាជ​ពិធី​សាសនា​នៅ​ព្រះ​បរម​មេរុ​នា​ថ្ងៃ​ទី​៦ ៦. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​… […]

2. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង « ស្រែ​ខ - ថ្ងៃ​ចន្ទ 11 ខែ​កុម្ភៈ 2013

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ២. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់​ក្នុង​ព្រះ​បរម​មេរុ ៣. ព្រះ​រាជ​ពិធី​សាសនា​នៅ​ព្រះ​បរម​មេរុ​នា​ថ្ងៃ​ទី​៦ ៤. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​… […]

3. ព្រះ​រាជ​ពិធី​សាសនា​នៅ​ព្រះ​បរម​មេរុ​នា​ថ្ងៃ​ទី​៦ « ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 11 ខែ​កុម្ភៈ 2013

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ២. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង ៣. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់​ក្នុង​ព្រះ​បរម​មេរុ ៤. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​… […]

4. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ - ថ្ងៃ​ចន្ទ 11 ខែ​កុម្ភៈ 2013

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ២. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង ៣. ព្រះ​រាជ​ពិធី​សាសនា​នៅ​ព្រះ​បរម​មេរុ​នា​ថ្ងៃ​ទី​៦ ៤. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​… […]

5. ទំនៀម​លយ​ព្រះ​អង្គារ​នៅ​ទន្លេ​ចតុម្មុខ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 6 ខែ​កុម្ភៈ 2016

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: